Khmerpress
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង និងផ្ដល់ឋានៈជាជំនួយការ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា។ ក្នុងព្រះរាជក្រឹត្យដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា ត្រូវបានតែងតាំង និងផ្ដល់ឋានៈជំនួយការ រួមមាន៖ *ទី១៖ លោក សែមស័ក្ដិ សិនា ឋានៈស្មើរដ្ឋលេខាធិការ *ទី២៖ លោក អ៊ុំ វាសនា ដោយពុំទទួលប្រាក់បំណាច់មុខងារ។ ខាងក្រោមនេះ

    November 8, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣។ ក្រសួងបញ្ជាក់ថា ប្រព័ន្ធសម្ពាធខ្ពស់ពីប្រទេសចិនលាតសន្ធឹងមកលើភាគខាងជើង និងភាគឦសាននៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយខ្យល់មូសុងឦសានខ្សោយ។ ទន្ទឹមនឹងនេះ មានចរន្ដខ្យល់ក្ដៅហើយសើមពីសមុទ្រចិនខាងត្បូងនឹងបក់ពីទិសខាងកើត និងទិសអាគ្នេយ៍មកលើប្រទេសកម្ពុជា។ ស្ថានភាពបែបនេះនឹងធ្វើឱ្យធាតុអាកាស នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ៖ ១-តំបន់វាលទំនាប៖ * សីតុណ្ហភាពអប្បបរមាពី២៤-២៦°C និងសីតុណ្ហភាពអតិបរមាពី៣០-៣៤°C ហើយខ្យល់បក់មកពីទិសឦសាន ទិសខាងកើត និងទិសអាគ្នេយ៍ក្នុងល្បឿនពី១-៣ម៉ែត្រ/វិនាទី * ភ្លៀងធ្លាក់លាយឡំជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ក្នុងកម្រិតពីតិចទៅបង្គួរ តាមបណ្ដាខេត្ដមួយចំនួន និងរាជធានីភ្នំពេញ ដែលអាចគ្របដណ្តប់លើផ្ទៃដីពី ៣០% ទៅ ៦០%។

    November 8, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ថ្លែងសារចេញពីរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា សម្តេចតេជោ ហ៊ុន សែន តាមរយៈបណ្តាញព័ត៌មានផ្លូវការរបស់សម្តេច សូមប្រកាសអំពាវនាវដល់អគ្គលេខាធិការ អង្គការសហប្រជាជាតិ និងភាគីពាក់ព័ន្ធទាំងអស់ សូមចាប់ផ្តើមរកការចរចាដោយផ្តើមចេញពីការដោះលែងចំណាប់ខ្មាំង ដោយក្រុមហាម៉ាស់ និងការសន្យារបស់អ៉ីស្រាអែលថា នឹងឈប់បាញ់ប្រសិនមានការដោះលែងចំណាប់ខ្មាំង។ អតីតនាយករដ្ឋមន្រ្តីកម្ពុជាដ៏មានប្រជាប្រិយភាព បានថ្លែងបន្ថែមថា ប្រសិនបើគ្មានបទឈប់បាញ់ណាមួយកើតឡើងទេ​នោះ តំបន់ហ្រ្គាសា និងក្លាយទៅជាវាលពិឃាដ និងជាកន្លែងកប់ខ្មោចដ៏ធំជាងគេនៅលើពិភពលោក។ ការថ្លែងសារអំពាវនាវនេះធ្វើឡើងនៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣។ ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជា​ប្រធានគណបក្សកាន់អំណាចរបស់កម្ពុជា សម្តេចតេជោ ហ៊ុន សែន ថ្លែងសារយ៉ាងដូច្នេះថា៖ «ប្រសិនបើគ្មានបទឈប់បាញ់មួយទេ តំបន់ហ្រ្គាសា និងក្លាយទៅជាវាលពិឃាដ និងជាកន្លែងកប់ខ្មោចដ៏ធំជាងគេនៅលើពិភពលោក។ កន្លងមកមានការអំពាវនាវពីសហគមន៍អន្តរជាតិ

    November 8, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្នុងជំនួបជួបសម្តែងការគួរសម ជាមួយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា លោកស្រីបណ្ឌិត ដេវីយ៉ានី អ៊ុតាំ ខូប្រាហ្គេត (Devyani Uttam Khobragade) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌា ប្រចាំនៅកម្ពុជា បានបញ្ជាក់ថា ឥណ្ឌា សន្យានឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរដ្ឋសភាកម្ពុជា ជាពិសេសក្រុមសភាជាតិកម្ពុជានៃអ្នកនយោបាយសភាស្ត្រី លើការលើកកម្ពស់សមត្ថភាព និងផ្តល់ភាពអង់អាចដល់កុមារី យុវតី ស្រ្តី។ ជំនួបនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ នៅវិមានរដ្ឋសភា, លោកស្រី ឯកអគ្គរដ្ឋទូត បានឱ្យដឹងថា ឥណ្ឌាក៏នឹងបន្តសហការជាមួយកម្ពុជាលើការបណ្តុះបណ្តាល និងផ្លាស់ប្តូរលើវិស័យរួមមាន បច្ចេកវិទ្យា កសិកម្ម

    November 7, 2023
  • ព័ត៌មានអន្តរជាតិ

    (ហ្សាការតា)៖ អ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌូណេស៉ី បានឱ្យដឹងនៅថ្ងៃអង្គារនេះថា ប្រធានាធិបតីឥណ្ឌូណេស៉ី លោក Joko Widodo នឹងជួបប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ក្នុងខែនេះ ហើយជំនួបនោះទំនងជានឹងប្រព្រឹត្តទៅ នៅសេតវិមានក្នុងរដ្ឋធានីវ៉ាស៉ីនតោន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣។ កាលបរិច្ឆេទជាក់លាក់ នៃជំនួបពិភាក្សារវាងលោក Joko Widodo និងលោក ចូ បៃដិន គឺមិនទាន់ត្រូវបានបញ្ជាក់ឱ្យច្បាស់នៅឡើយទេ ប៉ុន្តែលោកប្រធានាធិបតីឥណ្ឌូណេស៉ី ត្រូវធ្វើដំណើរទៅចូលរួមកិច្ច ប្រជុំកំពូលនៃ​កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៉ី-ប៉ាស៉ីហ្វិក ហៅកាត់ថា APEC ដែលនឹងប្រារព្ធឡើងនៅទីក្រុង

    November 7, 2023
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ ថ្មីៗនេះម្ចាស់ក្រុមហ៊ុនបណ្តាញផ្សព្វផ្សាយសង្គម X លោក Elon Musk បានប្រកាសចេញមុខងារ AI ថ្មីមួយដែលមានឈ្មោះថា «See Similar» Posts ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចស្វែងរកខ្លឹមសារមាតិកាជាច្រើននៅលើ X។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣។ នេះគឺជាជំហ៊ានជោគជ័យបន្ទាប់មួយរបស់កំពូលមហាសេដ្ឋី Elon Musk ក្នុងគោលបំណងធ្វើឱ្យ X ក្លាយទៅជាបណ្តាញផ្សព្វផ្សាយសង្គមមួយដ៏លេចធ្លោ និងជា «Everything App» ដែលមានន័យថា ជាកន្លែងដែលអ្នកប្រើប្រាស់អាចស្វែករកខ្លឹមសារមាតិកាផ្សេងៗបានគ្រប់យ៉ាង។ មុខងារ «See Similar» ត្រូវបានដាក់ដំណើរការដោយ

    November 7, 2023
  • ព័ត៌មានជាតិ

    (ព្រះសីហនុ)៖ សម្ដេចមហាបបរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងអំណរគុណដល់វិនិយោគិនចិន តំបន់សេដ្ឋកិច្ចពិសេសចេជាង ស្ថិតនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលបានជួយពន្យល់ និងបំភ្លឺ ដើម្បីលុបបំបាត់ការព្រួយបារម្ភ ដែលកើតឡើងដោយសារភាពយន្តចិនមួយនោះរឿង «No More Bet»។ «No More Bet» ភាពយន្តមួយដែលបាន ផ្សព្វផ្សាយ កាលពីប៉ុន្មានខែមុន ដោយមានលក្ខណៈវាយប្រហារដល់សន្តិសុខសុវត្ថិភាព និងការជួញដូរកម្លាំងពលកម្ម នៅប្រទេសមួយចំនួនដូចជា ថៃ ភូមា និងកម្ពុជាជាដើម។ ក្រោយភាពយន្តនេះ ត្រូវបានផ្សព្វផ្សាយ តាមបណ្ដាញអ៉ីនធឺណិត មានជនបរទេសជាច្រើន បានលើកឡើងពីការព្រួយបារម្ភពីសុវត្ថិភាព បើពួកគេធ្វើដំណើរមកកាន់ប្រទេសទាំងនេះ។

    November 7, 2023
  • ព័ត៌មានជាតិ

    (ព្រះសីហនុ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានណែនាំឲ្យរៀបចំផ្លូវដែក អាចឲ្យរត់បានល្បឿន ៨០គីឡូម៉ែត្រ ក្នុងមួយម៉ោង។ ការណែនាំបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាលជាមួយកម្មករ-និយោជិតប្រមាណ១៥,១៩៤នាក់។ កិច្ចសំណេះសំណាលនេះ ធ្វើឡើងនៅតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌា ចេជាង ហ្គ័រជី អេសអ៉ីហ្សេត ស្ថិតក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «រឿងផ្លូវដែកដឹកទំនិញ ឥលូវផ្លូវដែករបស់យើង នាពេលបច្ចុប្បន្ន បើកបានត្រឹម៥០គីឡូម៉ែត្រ

    November 7, 2023
  • ព័ត៌មានជាតិ

    (ព្រះសីហនុ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចកំពុងដាក់ចេញផែនការមេ សម្រាប់អភិវឌ្ឍន៍ខេត្តព្រះសីហនុ និងខេត្តជាប់សមុទ្រ ប៉ុន្ដែមិនយកខេត្តជាប់សមុទ្រដទៃទៀត មកប្រកួតប្រជែងជាមួយខេត្តព្រះសីហនុនោះឡើយ។ ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី ប្រមាណ១៥,១៩៤នាក់នៅ តំបន់សេដ្ឋកិច្ចពិសេស ស្ថិតក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអះអាងថា ខេត្តព្រះសីហនុ បើអភិវឌ្ឍន៍បានត្រឹមត្រូវនាំសេដ្ឋកិច្ចឲ្យជាតិច្រើនណាស់ ពិសេសខេត្តជាប់ខេត្តព្រះសីហនុតែម្ដង។ បើតាមប្រសាសន៍របស់សម្ដេចធិបតីនាយករដ្ឋមន្ដ្រី, ខេត្តព្រះសីហនុ មានសក្តានុពលធំណាស់ សម្រាប់ជាតិកម្ពុជា ហើយពាក់ព័ន្ធផែនការអភិវឌ្ឍន៍ដ៏មានសក្ដានុពលមួយនេះ គឺរាជរដ្ឋាភិបាលបានប្រគល់ភារកិច្ចជូន

    November 7, 2023
  • ព័ត៌មានជាតិ

    (ព្រះសីហនុ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់កំពុងពន្លឿនការចែកបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ ខណៈបច្ចុប្បន្នចែកបាន២លានក្បាលដីហើយ និងនៅសល់៥លានក្បាលដីទៀតដែលក្រសួងកំពុងជំរុញពន្លឿនជូនប្រជាពលលរដ្ឋ។ ការថ្លែងបែបនេះរបស់សម្ដេចធិបតីត្រូវបានធ្វើឡើងឱកាសជួបសំណេះសំណាលជាមួយកម្មករនិយោជិតប្រមាណ១៥,១៩៤នាក់ នៅតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌា ចេជាង ហ្គ័រជី អេសអ៉ីហ្សេត ស្ថិតក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ សម្ដេចធិបតីបានឱ្យដឹងថា ដើមឡើយ ប្រជាពលរដ្ឋភាគច្រើនមិនមានកម្មសិទ្ធិដីធ្លីនោះទេ ពួកគាត់មានត្រឹមតែសិទ្ធិកាន់កាប់ ប្រើប្រាស់ អាស្រ័យផលប៉ុណ្ណោះ ដូច្នេះរាជរដ្ឋាភិបាលបានជំរុញកន្លងមកច្រើនហើយដែរ ពិសេសនៅឆ្នាំ២០១១ សម្ដេចតេជោ ហ៊ុន សែន ដែលជាអតីតនាយករដ្ឋមន្ត្រី បានដាក់ចេញគោលនយោបាយវាស់វែងដីធ្លី។ សម្ដេចធិបតីបានបន្តថា បច្ចុប្បន្ន

    November 7, 2023