Khmerpress
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ បានចេញប្រកាស ស្តីពីនីតិវិធីបំពេញបែបបទគយ មុនពេលទំនិញមកដល់។ នេះបើតាមប្រកាសដែល Fresh News ទទួលបាននៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ៕ ខាងក្រោមនេះជាប្រកាស ស្តីពីនីតិវិធីបំពេញបែបបទគយមុនពេលទំនិញមកដល់៖ ផ្តល់សិទ្ធិដោយ៖ freshnews

    November 7, 2023
  • ព័ត៌មានជាតិ

    (សៀមរាប)៖ មន្រ្តីជាន់ខ្ពស់រដ្ឋលេខាធិការអាកាសចរស៊ីវិលបានឲ្យដឹងថា បច្ចុប្បន្ននេះ អ្នកដំណើរតាមយន្តហោះ នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានកើនពីចន្លោះ ២៦០០នាក់ ទៅ៣២០០នាក់ ក្នុងមួយថ្ងៃ បន្ទាប់ពីការបើកដំណើរការ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ។ លោក ស៉ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះថា ភ្ញៀវជាមធ្យមកើនពីចន្លោះ ២៦០០នាក់ ទៅ៣២០០នាក់ ក្នុងមួយថ្ងៃ ដែលក្នុងនោះភាគច្រើនហោះហើរពីតំបន់អាស៊ាន និងចិន ហើយភ្ញៀវចម្រុះជាតិសាសន៍អាស៊ាន៧៥% អឺរ៉ុប ២៥%។ លោក ស៉ីន ចាន់សិរីវុត្ថា

    November 7, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងថា គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ នឹងរៀបចំប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើត នៃកងយោធពលខេមរភូមិន្ទ ដែលនឹងប្រព្រឹត្តទៅនៅ វិមានឯករាជ្យ និងនៅសួនចន្ទឆាយ៉ា មុខព្រះបរមរាជវាំង នាថ្ងៃទី០៨ ថ្ងៃទី០៩ និងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣។ ដើម្បីឱ្យការប្រារព្ធពិធីខាងលើ ប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរ រដ្ឋបាលរាជធានីភ្នំពេញ នឹងបញ្ចៀសចរាចរចំពោះយានយន្តគ្រប់ប្រភេទ៕ ព័ត៌មានលម្អិត សូមអានសេចក្តីជូនដំណឹងខាងក្រោម៖ ផ្តល់សិទ្ធិដោយ៖ freshnews

    November 7, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ជាថ្ងៃចុងក្រោយនៃដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង៖ ៦ វិច្ឆិកា ២០២៣។ បេក្ខជនទាំងអស់បានចូលក្នុងបន្ទប់ប្រឡងរៀងៗខ្លួន នៅតាមមណ្ឌលប្រឡងនៅគ្រប់រាជធានីខេត្ត ដោយមានការត្រួតពិនិត្យ និងផ្ទៀងផ្ទាត់យ៉ាងយកចិត្តទុកដាក់ពីសំណាក់គណៈកម្មការអនុរក្ស និងក្រោមការពិនិត្យដោយអង្គភាពប្រឆាំងអំពើពុករលួយ។ ក្រសួងអប់រំ យុវជន និងកីឡាសូមអំពាវនាវដល់បេក្ខជនទាំងអស់ ត្រូវគោរពបទប្បញ្ញត្តិនៃការប្រឡងឱ្យបានល្អប្រសើរ ជាពិសេសមិនត្រូវលាក់ទុកជាប់នឹងខ្លួននូវឧបករណ៍អេឡិចត្រូនិចគ្រប់ប្រភេទចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត។ ក្នុងករណីរកឃើញថាបានប្រព្រឹត្តសកម្មភាពផ្ទុយនឹងបទប្បញ្ញត្តិ និងកម្រិតវិន័យ បេក្ខជននឹងត្រូវបានកំណត់ឱ្យធ្លាក់ជាស្វ័យប្រវត្តិ។ សូមជម្រាបថា សរុបថ្ងៃទី១ នៃដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូម សម័យប្រឡង ៖ ០៦ វិច្ឆិកា ២០២៣ មានបេក្ខជនអវត្តមានចំនួន ២

    November 7, 2023
  • ព័ត៌មានជាតិ

    (តាកែវ)៖ នៅថ្ងៃដំបូង នៃការប្រឡងសញ្ញាបត្រទុតិយភូមិ (បាក់ឌុប) នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ មានបេក្ខជនអវត្តមាន ចំនួន ១៦៥នាក់ ស្រី ៦៩នាក់ ក្នុងនោះ ថ្នាក់វិទ្យាសាស្រ្ត ០២នាក់ និងថ្នាក់វិទ្យាសាស្រ្តសង្គម ចំនួន ១៦៣នាក់។ នេះបើយោងតាមលោក ឡោ វិរិទ្ធ ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តតាកែវ។ បើតាមលោកប្រធានមន្ទីរអប់រំ ខេត្តតាកែវ ក្រៅពីបេក្ខជនអវត្តមាន ក៏បេក្ខជនមានបញ្ហាសុខភាព ចំនួន៧នាក់ផងដែរ ប៉ុន្តែពួកគេអាចដំណើរការប្រឡងបាន ដោយបានដាក់សេរ៉ូមប្រឡង នៅក្នុងថ្នាក់តែម្ដង ។

    November 6, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ នៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ បានចេញលិខិតបំភ្លឺមួយ ក្រោយមាន​គណនី Facebook បង្ហោះសារ បង្កជាការយល់ច្រឡំលើនីតិវិធីនៃការកែតម្រូវទិន្នន័យអត្តសញ្ញាណបុគ្គល។ សេចក្តីបំភ្លឺដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន បញ្ជាក់ថា ថ្មីៗនេះគណនីហ្វេសប៊ុកឈ្មោះ Keo Socheat បានលើកឡើងថា «មន្ត្រីអត្រានុកូលដ្ឋានហួស ហេតុពេកហើយ សំបុត្រកំណើតរបស់ប្រជាជនត្រឹមត្រូវសោះ អស់លោកយកទៅចម្លងក្នុងគល់បញ្ជីខុសខ្លួនឯង បែរជានាំទុក្ខលំបាកឱ្យប្រជាជនទៅវិញ។ ការសរសេរចម្លងខុស គឺជារឿងអសមត្ថភាពការងាររបស់អស់លោក ជាកំហុសអស់លោក ហេតុអ្វីបែរជាតម្រូវឱ្យប្រជាជនរត់ទៅនេះរត់ទៅនោះ ចុងក្រោយឱ្យទៅតុលាការទាំង គាត់គ្មានកំហុសសោះបែបនេះទៅវិញ»។ បើតាមព័ត៌មានដែលទទួលបាន បានឱ្យដឹងថាគណនីហ្វេសប៊ុកនេះ គ្រប់គ្រងដោយមន្ត្រីម្នាក់។

    November 6, 2023
  • ព័ត៌មានជាតិ

    (ព្រះសីហនុ)៖ ក្រុមហ៊ុន ចេជាង ហូម ផញ (Zhejiang home Point Furniture) គឺជាក្រុមហ៊ុន ផលិត គ្រឿង សង្ហារិមប្រណិតៗ សម្រាប់នាំចេញទៅក្រៅប្រទេស មានដូចជាសហរដ្ឋអាមេរិកជាដើម។ បច្ចុប្បន្នក្រុមហ៊ុនកំពុងបើករោងចក្រផលិតសាឡុង នៅតំបន់សេដ្ឋកិច្ច ពិសេស ចេជាង ក្នុងស្រុកព្រៃនប់ ខេត្តកំពង់ព្រះសីហនុ។ រោងចក្រនេះ បានផលិតសាឡុងទំនើបៗមានតម្លៃរាប់ពាន់ដុល្លារ ហើយខ្លះទៀតចូលដល់ខ្ទង់ម៉ឺនដុល្លារ ថែម ទៀតផង។ លោក ដារា អ្នកគ្រប់គ្រងផ្នែកផលិតនៅក្នុងរោងចក្រនេះ បានឱ្យដឹងថា រោងចក្របានដំណើរការនៅតំបន់ សេដ្ឋ កិច្ច ពិសេស

    November 6, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ឱ្យដឹងថា ដំណើរការសំណេរនាព្រឹកថ្ងៃទី១ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៦ វិច្ឆិកា ២០២៣ មានពីរមុខវិជ្ជាគឺ ប្រវត្តិវិទ្យា និងជីវវិទ្យា (សម្រាប់ថ្នាក់វិទ្យាសាស្ត្រ) ផែនដីនិងបរិស្ថានវិទ្យា និងប្រវត្តិវិទ្យា (សម្រាប់ថ្នាក់វិទ្យាសាស្ត្រសង្គម) ហើយបានប្រព្រឹត្តទៅដោយរលូនល្អ មិនមានបាតុភាពមិនប្រក្រតីណាមួយកើតឡើងគួរឱ្យកត់សម្គាល់ឡើយ។ ក្រសួងបន្តថា នៅព្រឹកថ្ងៃទី១នេះ មានបេក្ខជនអវត្តមានចំនួន ១ ៩៥១នាក់ ស្រី ៧៩៥នាក់ (ក្នុងនោះបេក្ខជនស្វ័យរិន្ទ ១ ៦៣១នាក់ ស្រី៦៨៥នាក់) ស្មើនឹង ១,៤២ភាគរយ មានបញ្ហាសុខភាព

    November 6, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាឱ្យអាជ្ញាធរត្រូវមានម្ចាស់ការដោះស្រាយបញ្ហា ចៀសរវាងការតវ៉ាកាន់រូបថតសម្ដេច ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការដោះស្រាយ កាត់បន្ថយ ពេលវេលា និងថវិការបស់ប្រជាពលរដ្ឋ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក៏បានណែនំាដល់អាជ្ញាធរគ្រប់រាជធានី-ខេត្ត ទាំងអស់ត្រូវក្តាប់បញ្ហាប្រឈម ដែលបានកើតឡើងនៅមូលដ្ឋានរបស់ខ្លួនឲ្យបានច្បាស់ និងទាន់ពេលវេលា ដើម្បីកុំឱ្យប្រជាពលរដ្ឋដើរកាន់រូបថតថ្នាក់ដឹកនាំ មានសម្ដេចផ្ទាល់ សម្ដេចតេជោនិងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ខណៈដែលករណីនេះគឺបានកើតឡើងម្តងហើយម្តងទៀត ជាពិសេសគឺបញ្ហាដីធ្លីតែម្តង។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងដូចខាងលើនេះ ក្នុងឱកាស អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

    November 6, 2023
  • ព័ត៌មានជាតិ

    (ក្រចេះ)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ បានឱ្យដឹងថា កូនផ្សោតកើតថ្មី ១ក្បាល មានអាយុប្រមាណ២ថ្ងៃ ត្រូវប្រទះឃើញនៅវេលាម៉ោង ១៣ និង៥០នាទីរសៀល នាថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣។ តាមរយៈការផ្ដល់ដំណឹងពីអ្នករត់ទូកទេសចរណ៍នៅអន្លង់ផ្សោតកាំពី ក្រុមការងាររបស់រដ្ឋបាលជលផល និងអង្គការ WWF បានចុះទីដល់ទីតាំង និងថតបានរូបថតកូនផ្សោតនេះ ដែលកំពុងហែលលេងក្នុងក្រុមហ្វូង សត្វផ្សោតប្រមាណ៦ក្បាល ក្នុងអន្លង់កាំពី ភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ ដែលមានចំណុចនិយាមកា ៤៨P: ០៦១០៤០៥ និង UTM: ១៣៩០៨៧៧។ បើតាមការអង្កេតជាក់ស្តែងរយៈពេលប្រមាណ

    November 6, 2023