- Khmerpress
- ព័ត៌មានជាតិ
(ប៉េកាំង, ចិន)៖ លោកស្រី ហ៊ឹម សុធារ័ត្ន អនុរដ្ឋលេខាធិការ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានគូសរំលេចថា កម្ពុជាត្រៀមទទួលអ្នកវិនិយោគថ្មីៗបន្ថែមទៀត ជាពិសេសអ្នកវិនិយោគចិន តាមរយៈការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជន ១,៥លាននាក់។ លោកស្រី បានគូសបញ្ជាក់បែបនេះ ពេលអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាគន្លឹះ ក្នុង «វេទិកាកម្រិតខ្ពស់នៃធនាគារខួរក្បាលកម្ពុជា-ចិនលើកទី៣៖ រួមគ្នាពង្រឹងការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន» ដែលរៀបចំឡើងដោយ រាជបណ្ឌិត្យសភាកម្ពុជា (RAC) និងបណ្ឌិត្យសភាវិទ្យាសាស្ត្រសង្គមចិន (CASS) នៅរដ្ឋធានីប៉េកាំង ប្រទេសចិន នាថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣។ វេទិកានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងប្រមូលផ្តុំអ្នកស្រាវជ្រាវ មន្ត្រីរដ្ឋាភិបាល
November 4, 2023 - ព័ត៌មានជាតិ
(សៀមរាប)៖ ភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ រួមទាំងបងប្អូនជាពលរដ្ឋបានចាប់ផ្តើម ធ្វើដំណើរចូលប្រាសាទអង្គរវត្ត តាមស្ពានហាលខាងលិច ឡើងវិញ បន្ទាប់ពីស្ពាននេះ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃសៅរ៍ ៦រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមព្រះរាជាធិបតីភាព ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។ ភ្ញៀវទេសចរ និងប្រជាពលរដ្ឋក្នុងខេត្តសៀមរាប បានបង្ហាញនូវក្តីរីករាយ និងនឹករលឹកជាខ្លាំងបន្ទាប់ពីបានប្រើប្រាស់ឡើងវិញ នូវស្ពានហាលខាងលិច បន្ទាប់ពីខកខានអស់រយៈពេល៧ឆ្នាំ
November 4, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ កម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៅយប់ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឆ្មក់ចូលបង្ក្រាបទីតាំងក្លឹបកំសាន្ត ដែលបានប្រើប្រាស់សារធាតុញៀន បញ្ចូលក្នុងប៉េងប៉ោង (Happy balloon ប៉េងប៉ោងបញ្ចូលឧស្ម័នណាយទ្រីសអុកសៃ Nitrous oxide) ២កន្លែង ដោយឃាត់មនុស្សចំនួន ២៥០នាក់ (ស្រី៨៥នាក់) ក្នុងនោះមានជនបរទេសចំនួន៣០នាក់ ព្រមទាំងដកហូតបំពង់ផ្ទុកសារធាតុ Nitrous oxide ចំនួន១៣បំពង់ និងប៉េងប៉ោង ព្រមទាំងឧបករណ៍មួយចំនួនធំ។ ប្រតិបត្តិការចុះបង្ក្រាបនេះ ដោយអនុវត្តន៍តាមបទបញ្ជារបស់នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ការដឹកនាំបញ្ជារបស់នាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការទទួលផែនប្រឆាំងគ្រឿងញៀន និងការដឹកនាំផ្ទាល់របស់ឧត្ដមសេនីយ៍ឯក
November 4, 2023 - ព័ត៌មានជាតិ
(សៀមរាប)៖ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ទុកការប្រាព្ធរាជពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ «ស្ពានហាលខាងលិចនៃប្រាសាទអង្គរវត្ត» គឺជានិមិត្តរូបដ៏ខ្ពង់ខ្ពស់នៃមហាវីរក្សត្រសម័យអង្គរ ព្រះបាទសូរ្យវរ្ម័នទី២។ ព្រះករុណាទ្រង់ថ្លែងនូវព្រះរាជសុន្ទរកថាយ៉ាងដូច្នេះថា «ការប្រារព្ធព្រះរាជពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ស្ពានហាលខាងលិចនៃប្រាសាទអង្គរវត្ត នៅចំពីមុខនៃប្រាសាទអង្គរវត្ត ដែលជាស្នាព្រះហស្ត និងជានិមិត្តរូបដ៏ខ្ពង់ខ្ពស់នៃមហាវីរក្សត្រសម័យអង្គរ ព្រះបាទសូរ្យវរ្ម័នទី២ គឺជាព្រឹត្តការណ៍ប្រវត្តិសាស្ត្រតម្លៃជាសាកលពិតប្រាកដ»។ ទាំងនេះពិតជាបានបង្ហាញយ៉ាងច្បាស់អំពីជោគជ័យជាប្រវត្តិសាស្ត្រថ្មីមួយទៀត នៃទំនាក់ទំនងការទូតដ៏ស្អិតល្មួតក្នុងរយៈពេល៧០ឆ្នាំកន្លងមកនេះរវាងប្រទេសកម្ពុជា និងប្រទេសជប៉ុន ដែលផ្តើមជាផ្លូវការដំបូងក្នុងឆ្នាំ១៩៥៣។ កិច្ចដំណើរការអភិរក្ស និងអភិវឌ្ឍន៍រមណីយដ្ឋានអង្គរប្រកបដោយចីរភាពនាំពេលកន្លងមក ពិតណាស់ផ្តើមចេញពីការចូលរួមរបស់គ្រប់ភាគីពាក់ព័ន្ធនានា ទាំងជាតិ និងអន្តរជាតិ ជាពិសេសប្រទេសជប៉ុន។ ព្រះមហាក្សត្រមានព្រះរាជបន្ធូលរំឭកថា ព្រះករុណា «ព្រះបរមរតនកោដ្ឋ» ព្រះអង្គបានយកព្រះទ័យទុកដាក់ណាស់ចំពោះការថែរក្សាសម្បត្តិវប្បធម៌ជាតិ ជាពិសេសប្រាសាទអង្គរវត្ត ដែលព្រះអង្គតែងតែនាំភ្ញៀវជាថ្នាក់ដឹកនាំប្រទេសជាច្រើន មានព្រះមហាក្សត្រ
November 4, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣។ ក្រសួងបញ្ជាក់ឱ្យដឹងថា ទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិនលាតសន្ធឹងមកលើភាគខាងជើង និងភាគឦសានព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងខ្យល់មូសុងឦសានខ្សោយ។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែវិច្ឆិកា ៖ បណ្តាខេត្តនៅទិសខាងជើង និងទិសឦសាន អាចពុំមានភ្លៀងធ្លាក់ ឬមានភ្លៀងធ្លាក់នៅក្នុងកម្រិតតិចតួច ជាមួយនឹងទំហំទឹកភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដីពី ១០% ទៅ ២០%។ រីឯនៅរាជធានីភ្នំពេញ បណ្តាខេត្តនៅទិសខាងត្បូង និងទិសខាងកើតជាប់នឹងប្រទេសវៀតណាម និងបណ្ដាខេត្តជាប់នឹងមាត់សមុទ្រ អាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីខ្សោយទៅមធ្យម និងមានលាយឡំផ្គររន្ទះ ជាមួយនឹងទំហំទឹកភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដីពី ២០% ទៅ ៣០%៕
November 4, 2023 - ព័ត៌មានអន្តរជាតិ
(ហ្សឺណែវ)៖ អង្គការសហប្រជាជាតិ (UN) នៅថ្ងៃសុក្រនេះ បានប្រកាសការរៃអង្គាសស្វែងរកជំនួយបន្ទាន់ទំហំ១.២ពាន់លានដុល្លារ ដើម្បីយកទៅជួយប្រជាជនប្រមាណ ២.៧លាននាក់ នៅឯតំបន់ Gaza Strip និង West Bank។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣។ ការិយាល័យសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ OCHA របស់ UN បាននិយាយដូច្នេះថា «ទំហំនៃជំនួយបន្ទាន់ដើម្បីបំពេញតម្រូវការរបស់មនុស្សប្រហែល ២.៧លាននាក់ ដែលជាចំនួនប្រជាជនសរុបទាំងអស់នៅ Gaza បូករួមជាមួយ៥០០,០០០នាក់ទៀតនៅ West Bank គឺត្រូវបានប៉ាន់ប្រមាណថាខ្ទង់១.២ពាន់លានដុល្លារ»។ ដំបូងឡើយ
November 4, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានត្រាស់បង្គាប់តែងតាំង និងផ្តល់ឋានៈដល់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាគណបក្សនយោបាយនានា ១៤៥រូប ជាប្រតិភូនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។ ព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង និងផ្តល់ឋានៈ បានធ្វើឡើងនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣។ សូមបញ្ជាក់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ត្រូវបានផ្តួចផ្តើមបង្កើតឡើងដោយសម្តេចតេជោ ហ៊ុន សែន ក្នុងឋានៈជានាយករដ្ឋមន្ត្រីកាល ពី ឆ្នាំ២០១៨ នៅដើមនីតិកាលទី៦។ ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ជាយន្តហោះការពិគ្រោះ និងផ្តល់យោបល់របស់គណបក្សនយោ បាយជូនរាជរដ្ឋាភិបាល ក្រៅក្របខណ្ឌសភា
November 4, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសៅរ៍ ៦រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត យាងជាព្រះរាជាធិបតីភាពសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ស្ពានហាលខាងលិចប្រាសាទអង្គរវត្ត»។ ក្នុងពិធីនាថ្ងៃនេះ ក៏នឹងមានការអញ្ជើញដង្ហែព្រះរាជដំណើរព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ពីសំណាក់ថ្នាក់ដឹកនាំស្ថាប័នកំពូលរបស់ជាតិ រួមមានប្រធានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ, នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត, សម្តេចតេជោ ហ៊ុន សែន
November 4, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានចេញសេចក្ដីជូនដំណឹងសម្រេចឲ្យផ្អាកជាបណ្ដោះអាសន្ន អាជីវកម្មផ្សេងៗដែលបើកនៅជុំវិញមណ្ឌលប្រឡងទាំង៣១ នៅក្នុងរាជធានីភ្នំពេញ រយៈពេល២ថ្ងៃ ដើម្បីជៀសវាងការរំខាន់ដល់ការប្រឡងប្រឡងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ សម្រាប់ឆ្នាំសិក្សា២០២២-២០២៣។ ក្នុងសេចក្ដីណែនាំដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចផ្អាកបណ្ដោះអាសន្នអាជីវកម្មមួយចំនួន នៅជុំវិញមណ្ឌលប្រឡងដូចខាងក្រោម៖ *ទី១៖ ផ្អាកជាបណ្ដោះអាសន្ន ចំពោះទីតាំងអាជីវកម្មថតចម្លងឯកសារ អ៊ិនធឺណិត និងអាជីវកម្មលក់ សម្ភារៈសិក្សាគ្រប់ប្រភេទ ចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ *ទី២៖ ផ្អាកជាបណ្តោះអាសន្ននូវអាជីវកម្មនានា ដូចជាភោជនីយដ្ឋាន អាហារដ្ឋាន ដែលស្ថិតនៅជុំវិញ
November 3, 2023 - ព័ត៌មានអន្តរជាតិ
(ញូវដែលី)៖ នៅថ្ងៃសុក្រនេះ ប្រជាជននៅរដ្ឋធានីញូវដែលីនៃប្រទេសឥណ្ឌា បានប្រឈមជាមួយផ្សែងអ័ព្ទពុលក្រាស់ឃ្មឹក ហើយសាលារៀនមួយចំនួន ត្រូវបានបង្គាប់ឱ្យបិទទ្វាររយៈពេល២ថ្ងៃ ស្របពេលដែលសន្ទស្សន៍គុណភាពខ្យល់ (AQI) បានធ្លាក់ចុះដល់កម្រិត «ធ្ងន់ធ្ងរ» នៅតាមផ្នែកខ្លះនៃទីក្រុងនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣។ អ័ព្ទពុលតែងតែកកើតនៅលើទីក្រុងញូវដែលីរៀងរាល់រដូវរងា ដោយសារខ្យល់ត្រជាក់ដែលមានទម្ងន់ធ្ងន់ បង្ខាំងទុកភាគល្អិតតូចៗ ដែលចេញមកពីការដ្ឋានសំណង់ ការបំភាយឧស្ម័នយានយន្ត និងការដុតកាកសំណល់កសិកម្ម នៅតាមរដ្ឋក្បែរខាងនោះ ហើយវាបានបង្កឱ្យមានការស្ទុះឡើង នូវបញ្ហាជំងឺផ្លូវដង្ហើម ក្នុងចំណោមប្រជាជនប្រមាណ ២០លាននាក់នៃទីក្រុងនេះ។ អ្នកស្រុកទីក្រុងញូវដែលី នៅថ្ងៃសុក្រនេះ បានរាយការណ៍អំពីអាការៈរមាស់ភ្នែកនិងបំពង់ក ដោយខ្យល់អាកាសប្រែក្លាយទៅជាពណ៌ប្រផេះក្រាស់ឃ្មឹក ខណៈដែលសន្ទស្សន៍
November 3, 2023









