Khmerpress
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ Dr. Beat Richner បានឱ្យដឹងថា ព្រះធម្មវនវាសី ចន្ទ មុនី បានប្រទានថវិកាបរិច្ចាគចំនួន ដប់លានរៀល ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីឧបត្ថម្ភទ្រទ្រង់ដល់ដំណើរការនៃការជួយសង្គ្រោះដល់កុមារកម្ពុជា។ តាមរយៈខ្លឹមសារសំណេររបស់ Dr. Beat Richner បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «នាថ្ងៃអាទិត្យ ៧រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៣ យើងខ្ញុំព្រះករុណា ជាថ្នាក់ដឹកនាំ និងជាបុគ្គលិកទាំងអស់នៃមន្ទីរពេទ្យគន្ធបុប្ផា

    November 6, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា ការចាត់តាំងនឹងតែងតាំងមន្ត្រីពិតជាមានសារៈសំខាន់ណាស់ ដូចនេះត្រូវមានយន្តការវាយតម្លៃឱ្យបានច្បាស់លាស់ រៀបចំមនុស្សឱ្យចំគោលដៅ និងមានឆន្ទៈនិងស្នាដៃក្នុងការបម្រើប្រជាពលរដ្ឋ ទើបទទួលបានប្រសិទ្ធភាពការងារ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់យ៉ាងដូចនេះនៅព្រឹកថ្ងៃចន្ទ ៨រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ នាឱកាសដែលសម្តេចបានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្តីការក្រសួងមហាផ្ទៃ។ គួរបញ្ជាក់ដែរថា អគារស្ថាប័នរដ្ឋដ៏ធំស្កឹមស្កៃរបស់ក្រសួងមហាផ្ទៃ បានផ្តើមចេញពីគំនិតផ្តួចផ្តើមរបស់សម្តេចក្រឡាហោម ស ខេង កាលសម្តេចនៅជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងដោយមានការឯកភាពគាំទ្រពីសម្តេចតេជោ ហ៊ុន សែន កាលនៅជានាយករដ្ឋមន្ត្រីកម្ពុជា។

    November 6, 2023
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ ប្រភពពីអ្នកវិភាគដ៏ល្បីល្បាញលោក Ming-Chi Kou បានឱ្យដឹងថា សា្មតហ្វូនម៉ូដែល iPhone 17 នឹងត្រូវបានផលិតផ្តាច់មុខក្នុងប្រទេសឥណ្ឌា ជាមួយនឹងការផ្លាស់ប្តូរផលិតកម្ម iPhone រហូតដល់ទៅ ២៥ភាគរយឯណោះ ចេញពីប្រទេសចិន ទៅកាន់ប្រទេសឥណ្ឌានៅឆ្នាំ២០២៥ ខាងមុខនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣។ នេះជាលើកទី១ ហើយដែលទទួលបានរបាយការណ៍មកថា Apple នឹងផ្លាស់ប្តូរខ្សែសង្វាក់ផលិតកម្ម iPhone 17 របស់ខ្លួនទៅកាន់ប្រទេសឥណ្ឌាជាអ្នកទទួលខុសត្រូវក្នុងការផលិតផ្តាច់មុខនោះ។ ដោយកន្លងមក Apple ធ្លាប់តែជូនដំណឹងអំពីការដំឡើង និងផលិតនៅទីតាំងគោលដៅមួយចំនួនដូចជា ឥណ្ឌា និងវៀតណាម

    November 6, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន​ ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងឲ្យយកចិត្តទុកដាក់ធ្វើផ្លូវនៅតាមឃុំឲ្យបានស្អាត មុននឹងចង់បង្កើតសួនច្បារ នៅក្នុងខេត្ត។ សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះ ពេលអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់​អគារទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣។ សម្តេចធិបតី ចង់ឲ្យប្រើប្រាស់ថវិកាឲ្យចំគោលដៅ ឧទាហរណ៍ថា នៅពេលយកថវិកាទៅបង្កើតផ្លូវនៅតាមឃុំ វានឹងបម្រើសេដ្ឋកិច្ច និងជីវភាពប្រជាពលរដ្ឋ ដែលឈានដល់ការរួមចំណែកអភិវឌ្ឍន៍ដល់ខេត្តទាំងមូល។ នេះជាអ្វីដែលសម្តេចធិបតី ឲ្យថ្នាក់ខេត្តគិតគូរ ព្រោះថ្នាក់ខេត្តមានសិទ្ធិអំណាចគ្រប់គ្រាន់ក្នុងការសម្រេច តាមការប្រគល់អំណាច តាមរយៈនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ថវិកាហេដ្ឋារចនាសម្ព័ន្ធ

    November 6, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្អែកនេះ នាទីស្តីការក្រសួងយុត្តិធម៌ នឹងរៀបចំកិច្ចប្រជុំពិនិត្យរបស់ គណៈកម្មការថ្នាក់ជាតិពិនិត្យ និងវាយតម្លៃបញ្ជីឈ្មោះទណ្ឌិតស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ដើម្បីពិនិត្យលើសំណើសុំបន្ធូរបន្ថយទោស និងលើកលែងទោសសម្រាប់ឱកាសនៃពិធីបុណ្យឯករាជ្យជាតិ ០៩ ខែវិច្ឆិកា និងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកខាងមុខនេះ។ បើតាម លោក គឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ គឺគណៈកម្មការជាតិ បានទទួលសំណើពីគណៈកម្មការរាជធានី-ខេត្ត (ពន្ធនាគាររាជធានី-ខេត្ត ចំនួន ២៣) និងពីគណៈកម្មការក្រសួងមហាផ្ទៃ (មណ្ឌលអប់រំកែប្រែទាំង០៤) ស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោសដល់ទណ្ឌិតនៃពិធីបុណ្យទាំងពីរនេះសរុបចំនួន ៩០២ នាក់

    November 6, 2023
  • ព័ត៌មានជាតិ

    (ចេងចូវ, ចិន)៖ លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា លើកទឹកចិត្តឱ្យវិនិយោគិនចិន-អាស៊ាន បណ្តាក់ទុនលើវិស័យកសិកម្មកម្ពុជា និងជំរុញឱ្យមានការអនុគ្រោះពន្ធបន្ថែមទៀត។ លោកបណ្ឌិត លើកឡើងបែបនេះក្នុងវេទិកាអភិវឌ្ឍន៍ផ្លូវសូត្រអាកាសថ្មី ចេងចូវ-កម្ពុជា-អាស៊ាន ឆ្នាំ២០២៣ ដែលបានធ្វើឡើងនៅថ្ងៃទី៣ ខែវិច្ឆិកានៅទីក្រុងចេងចូវ ខេត្តហឺណាន ប្រទេសចិន។ លោកបណ្ឌិតបានសង្កត់ធ្ងន់ថា «ដោយសារកម្ពុជាស្ថិតនៅចំកណ្តាលអាស៊ាន ខ្ញុំជឿជាក់ថាកម្ពុជាអាចក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មសម្រាប់ខេត្តហឺណាន ដើម្បីបង្កើនពាណិជ្ជកម្មអន្តរជាតិរបស់ពួកគេ តាមរយៈការផ្លាស់ប្តូរមូលធន ទំនិញ និងសេវាកម្មជាមួយបណ្តាប្រទេសអាស៊ាន។ បើប្រទេសកម្ពុជាក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្មមួយ ខ្ញុំគិតថា ការវិនិយោគ និងពាណិជ្ជកម្មរបស់ទីក្រុងចេងចូវទៅកាន់សមាជិកអាស៊ាន អាចនឹងត្រូវបានពង្រីកវិសាលភាព តាមរយៈប្រទេសកម្ពុជា» ។ នាឱកាសនោះ លោកបណ្ឌិត

    November 6, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន​ ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានផ្ញើលិខិតអបអរសាទរ ជូនចំពោះ លោក Zhou Yong នាយកក្រុមហ៊ុន Cambodia PPSHV Expressway Co., Ltd. ក្នុងឱកាសប្រារព្ធពិធីអបអរសាទរខួប ១ឆ្នាំ នៃការបើកឱ្យប្រើប្រាស់ជា ផ្លូវការផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ដែលជាសមិទ្ធផលផ្លូវប្រវត្តិសាស្ត្រដំបូងបង្អស់របស់កម្ពុជា។ សូមបញ្ជាក់ដែរថា ផ្លូវល្បឿនលឿន-ភ្នំពេញព្រះសីហនុ គឺជាផ្លូវល្បឿនលឿនទី១ និងជាផ្លូវរបៀងយុទ្ធសាស្ត្រសំខាន់បំផុតនៅកម្ពុជា ជួយកាត់បន្ថយពេលវេលាធ្វើដំណើរពីរាជធានីភ្នំពេញ ទៅផែសមុទ្រក្រុងព្រះសីហនុ ពីចំនួនប្រាំម៉ោងមកត្រឹមតែពីរម៉ោងប៉ុណ្ណោះ និងជួយកាត់បន្ថយតម្លៃភស្តុភារកម្មផងដែរ។ ផ្លូវល្បឿនលឿន​នេះសាងសង់ដោយក្រុមហ៊ុន PPSHV

    November 6, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ចាប់ផ្តើមហើយ។ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អញ្ជើញបើកវិញ្ញាសារនៅវិទ្យាល័យព្រះសីសុវត្ថិ រាជធានីភ្នំពេញ។ នាព្រឹកនេះដំណើរការ​សំណេរ មានសកម្មភាពឆែកប្រមូលសំណៅឯកសារ ឧបករណ៍អេឡិចត្រូនិក និងសម្ភារៈហាមឃាត់ផ្សេងៗ ពីបេក្ខជន ដោយគណៈកម្មការអនុរក្ស មន្ត្រីអង្គភាពប្រឆាំងអំពើពុករលួយ។ ក្រសួងអប់រំ យុវជន និងកីឡា សូមអំពាវនាវដល់បេក្ខជនទាំងអស់ ត្រូវគោរពបទប្បញ្ញត្តិនៃការប្រឡងឱ្យបានល្អប្រសើរ ជាពិសេសមិនត្រូវលាក់ទុកជាប់នឹងខ្លួន នូវឧបករណ៍អេឡិចត្រូនិកគ្រប់ប្រភេទចូលក្នុងមណ្ឌលប្រឡង ឬបន្ទប់ប្រឡងជាដាច់ខាត។ ករណីរកឃើញថាបានប្រព្រឹត្តផ្ទុយនឹងបទប្បញ្ញត្តិ និងកម្រិតវិន័យ បេក្ខជននឹងត្រូវបានកំណត់ឱ្យធ្លាក់ដោយស្វ័យប្រវត្តិ។

    November 6, 2023
  • ព័ត៌មានជាតិ

    (កំពង់ស្ពឺ)៖ សម័យប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិកាន់តែខិតជិតចូលមកដល់, រដ្ឋបាលខេត្តកំពង់ស្ពឺនៅរសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បានណែនាំដល់ម្ចាស់អាជីវកម្មមួយចំនួន ដែលបើកនៅជុំវិញមណ្ឌល ប្រឡងឱ្យផ្អាកបណ្តោះអាសន្នរយៈពេល ២ថ្ងៃ ដើម្បីឱ្យការប្រឡងប្រព្រឹត្តិទៅដោយរលូន និងជោគជ័យ ជាពិសេសរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ។ រដ្ឋបាលខេត្តកំពង់ស្ពឺ បានលើកឡើងថា ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សា២០២២-២០២៣ សម័យប្រឡង៖ ០៦ វិច្ឆិកា ២០២៣ រយៈពេលចំនួន ០២ថ្ងៃ គឺ នៅថ្ងៃទី៦-៧ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះ។ ដើម្បីចូលរួមចំណែកឱ្យដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិខាងលើ ប្រព្រឹត្តទៅដោយរលូន

    November 4, 2023
  • ព័ត៌មានជាតិ

    (ឧត្តរមានជ័យ)៖ រដ្ឋបាលស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានចាប់ផ្តើមរៀបចំពិធីប្រណាំងទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែ ដើម្បីបង្កការសប្បាយរីករាយជូនប្រជាពលរដ្ឋ។ យោងលិខិតជូនដំណឹងរបស់រដ្ឋបាលស្រុកត្រពាំងប្រាសាទ មានខ្លឹមសារថា៖ «ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យ អ៊ុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែ រដ្ឋបាលស្រុក បានរៀបចំពិធីប្រណាំងទូក «ង» ប្រពៃណី ស្ថិតនៅស្រះបូរាណ ខាងកើតប្រាសាទ ទល់មុខសួនច្បារ ចាប់ពីថ្ងៃទី៤-៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងនោះមានកីឡាទូក ង នៅក្នុងស្រុក នៅតាមឃុំទាំង៦ និងតាមបណ្តាលអង្គភាព ស្ថាប័នផ្សេងៗទៀតចូលរួម»។

    November 4, 2023