- Khmerpress
- ព័ត៌មានជាតិ
ខេត្តសៀមរាប៖ នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ Dr. Beat Richner បានឱ្យដឹងថា ព្រះវនវាសី ចន្ទមុនី បានបរិច្ចាគថវិកាចំនួន ៨លានរៀល ដល់មន្ទីរពេទ្យជ័យវរ្ម័នទី៧ (គន្ធបុប្ផាទី៣) ប្រចាំខេត្តសៀមរាប។ តាមរយៈការបង្ហោះរបស់ Dr. Beat Richner បានសរសេររាប់រៀបយ៉ាងដូច្នេះថា៖ « នាថ្ងៃច័ន្ទ ១រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣ យើងខ្ញុំព្រះករុណា ជាថ្នាក់ដឹកនាំមន្ទីរពេទ្យជ័យវរ្ម័នទី៧
November 2, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ រយៈពេល១០ខែ ឆ្នាំ២០២៣ កម្ពុជាសម្រេចបានការនាំចេញអង្ករចំនួន ៥២៩,៩២៤តោន ទៅកាន់គោលដៅមួយចំនួន ក្នុងនោះទីផ្សារថ្មីមានចំនួន១ គឺទីផ្សារឥណ្ឌូណេសុី ដែលបាននាំចេញជាលើកដំបូងក្នុងបរិមាណច្រើនមិនធ្លាប់មានពីមុន គឺចំនួន១០,០០០តោន។ ការនាំចេញទៅកាន់ទីផ្សារឥណ្ឌូណេសុីក្នុងបរិមាណច្រើនជាលើកទី១នេះ គឺត្រូវបានអនុវត្តឡើងដោយក្រុមហ៊ុន ហ្រ្គីនត្រេដ នៃក្រសួងពាណិជ្ជកម្ម ដែលមានការសហការណ៍ និងសហព័ន្ធស្រូវអង្ករកម្ពុជា។ កិច្ចដំណើរការនៃការនាំចេញទៅកាន់ទីផ្សារឥណ្ឌូណេសុីនេះ គឺកើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលតែងតែខិតខំស្វែងរកទីផ្សារជូនអង្ករកម្ពុជា ជាពិសេសនៅគ្រប់កិច្ចសវនការ និងការប្រជុំនានាជាមួយប្រមុខរដ្ឋាភិបាលប្រទេសផ្សេងៗ។ សម្តេចតែងតែស្នើឱ្យសមភាគីប្រទេសទាំងនោះជួយទិញអង្ករកម្ពុជាឱ្យបានកាន់តែច្រើន ជាក់ស្តែងនៅក្នុងជំនួបប្រមុខរដ្ឋ និងប្រមុខការទូតទាំងអស់ ដែលក្នុងនោះរួមទាំងប្រធានាធិបតីប្រទេសឥណ្ឌូណេសុី ដែលសម្តេចធិបតីបានអញ្ជើញធ្វើទស្សនកិច្ចនៅប្រទេសឥណ្ឌូណេសុី ក្នុងកំឡុងពេលកិច្ចប្រជុំកំពូលអាស៊ាន។ ស្ថិតក្រោមទស្សនវិស័យរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្ម ដែលមានក្រុមហ៊ុន
November 2, 2023 - ព័ត៌មានជាតិ
(កណ្ដាល)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានទម្លាយថា អ្នកទទួលការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ នឹងទទួលបានប្រាក់ឧបត្ថម្ភ ២៨ម៉ឺនរៀលក្នុងមួយខែ សម្រាប់អ្នកមានបណ្ណក្រីក្រ។ ការទម្លាញឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិតប្រមាណ ១៨,១៩០នាក់ មកពីបណ្តារោងចក្រ សហគ្រាសចំនួន២៩ ក្នុងខេត្តកណ្តាល នាព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនេះ មិនត្រឹមតែចូលរៀនអត់បង់លុយនោះទេ ហើយចំពោះអ្នកចូលរៀនពេញម៉ោង
November 2, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា កម្ពុជាមិនខ្ចីគេរហូតដល់វ័ណ្ឌកនោះឡើយ ហើយខ្ចីមកដើម្បីបម្រើដល់សេដ្ឋកិច្ច មិនមែនខ្ចីមកទិញរថយន្ត និងទិញយន្តហោះជិះនោះទេ។ សម្តេចធិបតី ថ្លែងបែបនេះ ពេលអញ្ជើញជួបសំណេះសំណាលជាមួយកម្មករជិត ២ម៉ឺននាក់ នៅក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កាលមុនគេថា ឲ្យតែសម្តេចតេជោ ហ៊ុន សែន ចេញទៅក្រៅប្រទេស គឺស្នើសុំកម្ចីជាថវិកា មកវិនិយោគហេដ្ឋារចនាសម្ព័ន្ធ ហើយគេជេរមិនចេះចប់ និងរិះគន់មិនចេះចប់ តែអ្នកជេរហ្នឹង ពេលស្ពានធ្វើហើយ
November 2, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ អង្ករសរបស់កម្ពុជា ក្នុងបរិមាណចំនួន ៣៥០០តោន បាននាំចេញជើងជើងទី១ ទៅឥណ្ឌូនេស៊ីហើយ នាថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បន្ទាប់ពីកម្ពុជាបានយល់ព្រមផ្គត់ផ្គង់អង្ករដល់ឥណ្ឌូនេស៊ី។ ឧកញ៉ា ចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបានឱ្យដឹងថា កម្ពុជានឹងបន្តរដឹកជញ្ជូនអង្ករស ចំនួន ២ជើងបន្ថែមទៀតទៅឥណ្ឌូនេស៊ី ក្នុងបរិមាណសរុប ១ម៉ឺនតោន។ លោកបានគូសបញ្ជាក់បន្តថា «ទឹកប្រាក់សរុបលើកិច្ចសន្យាទី១ គឺ ប្រមាណ ៦.៥លានដុល្លា ដែលដឹកចេញជា ៣ដង។ ការដឹកចេញលើកទី១ បានទៅដល់គោលដៅ និងបានរៀបចំពិធីបើកទូរក្នុងថ្ងៃនេះផងដែរ ចំនួន ៣៥០០ តោន»។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់
November 2, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ដើម្បីសម្រួលដល់ប្រជាពលរដ្ឋ ជាម្ចាស់អចលនទ្រព្យ ដែលមានឆន្ទៈក្នុងការបំពេញកាតព្វកិច្ចប្រកាស និងបង់ពន្ធលើអចលនទ្រព្យ និង/ឬពន្ធលើ ដីធ្លីមិនបានប្រើប្រាស់ និងជំរុញការចុះបញ្ជីអចលនទ្រព្យ សម្រាប់គោលដៅពន្ធទាំងពីរប្រភេទនេះ ឱ្យអស់សក្តានុពល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានផ្ដល់ការអនុគ្រោះឱ្យម្ចាស់អចលនទ្រព្យ ដែលកន្លងមកមិនទាន់បានចុះបញ្ជី និងប្រកាសបង់ប្រាក់ពន្ធ ឬបង់ប្រាក់ពន្ធខ្វះ ឬបង់ប្រាក់ពន្ធយឺត បង់តែប្រាក់ពន្ធប៉ុណ្ណោះ ដោយទទួលបានការលើកលែងទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែម និងការប្រាក់)។ តាមរយៈសេចក្តីជូនដំណឹងលេខ ៣៤៧២៥ អពដ ចុះថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ ក៏បានបញ្ជាក់ផងដែរថា ដើម្បីទទួលបានលក្ខខណ្ឌ លើកលែងនេះ ម្ចាស់អចលនទ្រព្យទាំងអស់ត្រូវរួសរាន់មកចុះបញ្ជី ធ្វើបច្ចុប្បន្នភាព ប្រកាស និងបង់ប្រាក់ពន្ធឱ្យបានមុនដំណាច់ឆ្នាំ២០២៣
November 2, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តម្លើងឋានន្ដរស័ក្ដិ ថ្នាក់ឧត្តមសេនីយ៍ឯក (ផ្កាយបី) ជូនអគ្គស្នងការរង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ចំនួន៤រូប។ ក្នុងព្រះរាជក្រឹត្យដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា អគ្គស្នងការរងនគរបាលជាតិ ទាំង៤រូបនោះរួមមាន៖ *ទី១៖ លោកឧត្តមសេនីយ៍ទោ សុង លី *ទី២៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ *ទី៣៖ លោកឧត្តមសេនីយ៍ទោ ចេវ
November 2, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្អែកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រកម្ពុជា នឹងអនុញ្ញាតឱ្យស្តេចប្រដាល់ដ៏ល្បីជនជាតិមីយ៉ាន់ម៉ា ដាវ លីឌុច ចូលជួបសម្តែងការគួរសម។ ជាមួយការទទួលបានឱកាសជួបសម្តែងការគួរសមជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត, កីឡាករប្រដាល់ ដាវ លីដុច បានបង្ហាញអារម្មណ៍រីករាយ និងមានមោទនភាពជាខ្លាំងជាមួយឱកាសដ៏កម្រ និងជាកិត្តិយសមួយសម្រាប់រូបគេ។ លោក ដាវ លីឌុច បានបង្ហោះសារលើហ្វេសប៊ុកជាខេមរភាសាយ៉ាងដូច្នេះថា «ខ្ញុំពិតជាមានកិត្តិយសណាស់ និងរំភើបជាខ្លាំងចំពោះជំនួបរបស់ខ្ញុំនៅថ្ងៃស្អែកជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ខ្ញុំសប្បាយចិត្ត និងមានមោទនភាពជាខ្លាំងដែលសម្តេចចាប់អារម្មណ៍លើក្បាច់គុនបុរាណមីយ៉ាន់ម៉ា-កម្ពុជា។ ព្រំ
November 2, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣។ ក្រសួងបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធខ្ពស់ពីប្រទេសចិន និងខ្យល់មូសុងឦសានខ្សោយ។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែវិច្ឆិកា៖ បណ្តាខេត្តនៅទិសខាងជើង ទិសឦសាន និងបណ្ដាខេត្តនៅជាប់មាត់សមុទ្រ អាចពុំមានភ្លៀងធ្លាក់ ឬមានភ្លៀងធ្លាក់នៅក្នុងកម្រិតតិចតួច ជាមួយនឹងទំហំទឹកភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដីពី ១០%-២០%។ រីឯនៅរាជធានីភ្នំពេញ បណ្តាខេត្តនៅទិសខាងត្បូង និងទិសខាងកើតជាប់នឹងប្រទេសវៀតណាម អាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីខ្សោយទៅមធ្យម និងមានលាយឡំផ្គររន្ទះ ជាមួយនឹងទំហំទឹកភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដីពី ៣០-៤០%៕ ផ្តល់សិទ្ធិដោយ៖ freshnews
November 2, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានបង្ហោះសារអបអរសាទរអង្ករពូជស្រូវសែនក្រអូបកម្ពុជា ដែលបានឈ្នះពានរង្វាន់មាស ក្នុងកម្មវិធីវាយតម្លៃគុណភាពរសជាតិ ប្រភេទអង្ករសគ្រាប់វែងចិន-អាស៊ាន លើកទី១ (1st China-ASEAN Taste Quality Appraisal Activities of High-Quality Indica Rice Variety)។ សូមជម្រាបថា អង្ករម៉ាកសមូហភាព SKO ដែលផលិតចេញពីពូជស្រូវសែនក្រអូបនៅក្នុងឆ្នាំ២០២៣ ត្រូវបានឈ្នះពានរង្វាន់មាស នៅក្នុងកម្មវិធីវាយតម្លៃគុណភាព រសជាតិប្រភេទអង្ករសគ្រាប់វែងចិន-អាស៊ាន លើកទី១ (1st China-ASEAN
November 1, 2023









