Khmerpress
  • ព័ត៌មានជាតិ

    (កំពង់ធំ)៖ លោក នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានក្រើនរំលឹកដល់អ្នកសារព័ត៌មាន ត្រូវបន្តចូលរួមអនុវត្តន៍គោរពក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន ឲ្យបានត្រឹមត្រូវ ដើម្បីចៀសផុតបញ្ហាផ្សេងៗដែលកើតមានឡើងជា យថាហេតុ នៅក្នុងការអនុវត្តន៍ តួនាទីភារកិច្ចប្រចាំថ្ងៃរបស់ខ្លួនជាអ្នកសារព័ត៌មាន។ លោកបានបញ្ជាក់ថា ក្រសួងព័ត៌មាន ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់លើសេរីភាពសារព័ត៌មាន និងការគាំពារ ការពារសិទ្ធិដល់អ្នកសារព័ត៌មាន តាមរយៈការផ្តល់នូវការគាំទ្រផ្នែកផ្លូវច្បាប់ ក្នុងករណីមានបញ្ហាប្រឈម នៅពេលបំពេញកិច្ចការងារតាមវិជ្ជាជីវៈត្រឹមត្រូវ ឬកំហុសក្នុងការប្រព្រឹត្តវិជ្ជាជីវៈ គឺត្រូវទទួលបានការ ការពារស្របតាមផ្លូវច្បាប់។ ក្រសួងព័ត៌មាន ក៏នឹងធ្វើការពង្រឹងលើកិច្ចការងារ បណ្តុះបណ្តាលសមត្ថភាពដល់អ្នកសារព័ត៌មាន ដើម្បីរួមគ្នាពង្រឹងគុណភាពសារព័ត៌មាននៅកម្ពុជា។ ការជំរុញនេះ ក្នុងឱកាសចុះបំពេញបេសកកម្មការងារនៅខេត្តកំពង់ធំ និងអញ្ជើញជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ

    November 3, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ការប្រកួតកីឡាវាយសីជើងឯកយុវជនអាស៊ីអាគ្នេយ៍ (BA Sea Regional Junior Championship) ឆ្នាំ២០២៣ នៅកម្ពុជាបានបញ្ចប់ហើយ នៅថ្ងៃទី០៣ ខែវិច្ឆិកានេះ ដោយក្រុមអត្តពលិកម្ចាស់ផ្ទះកម្ពុជា ដណ្ដើមបានមេដាយសរុប ១៤គ្រឿង (មាស ១ ប្រាក់ ៦ និងសំរឹទ្ធ ៧)។ ពិធីបិទការប្រកួតនេះបានធ្វើឡើងក្រោមវត្តមានលោក លី កុសល រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា ហើយក៏មានការអញ្ជើញចូលរួមពីលោក Kim Jong Soo ប្រធានសហព័ន្ធកីឡាវាយសី ព្រមទាំងប្រតិភូ និងអត្តពលិកទាំង ៥ប្រទេស រួមមានម្ចាស់ផ្ទះកម្ពុជា

    November 3, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្នុងរយៈពេល២ថ្ងៃ គឺថ្ងៃទី០៦-០៧ ខែវិច្ឆិកាឆ្នាំ២០២៤នេះ អាជ្ញាធររាជធានីភ្នំពេញ បានធ្វើការណែនាំឲ្យកម្លាំងសមត្ដកិច្ចទាំងអស់ ពិសេសកងកម្លាំង នៃអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ នៅក្នុងរាជធានីភ្នំពេញ ដាក់កម្លាំងសម្រួលចរាចរណ៍ ដើម្បីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងការធានាដល់សិស្សានុសិស្ស បានទៅប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទាន់ពេលវេលា។ នេះជាការណែនាំរបស់លោក កើត ឆែ អភិបាលស្តីទី នៃគណៈអភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំស្តីពីវិធានការរៀបចំការប្រទ្បងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាព្រឹកថ្ងៃទី០៣ ខែវិច្ជិកា ឆ្នាំ២០២៣នេះ នៅសាលារាជធានីភ្នំពេញ ដែលកិច្ចប្រជុំនេះ មានការចូលរួមពីអង្គភាពប្រឆាំងអំពើពុករលួយ (ACU) និងតំណាងក្រសួងអប់រំយុវជន និងកីឡា ព្រមទាំងអាជ្ញាធរ និងកងកម្លាំងទាំង១៤ខណ្ឌ។ លោក កើត ឆែ

    November 3, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ កីឡាករ ដាវ លីឌុច ដែលតំណាងឱ្យប្រទេសមីយ៉ាន់ម៉ា អំឡុងពេលមកប្រទេសកម្ពុជាដើម្បីត្រៀមប្រកួតជាមួយកីឡាករខ្មែរ ព្រំ សំណាង នោះ ក៏ទទួលបានការអនុញ្ញាតឱ្យចូលជួបសម្ដែងការគួរសមជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដូចបំណងប្រាថ្នាមែន។ ក្នុងជំនួបដែលបានធ្វើឡើងនៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ នៅវិមានសន្តិភាពនោះ កីឡាករ ដាវ លីឌុច មានអារម្មណ៍ទទួលបានភាពកក់ក្ដៅពីសំណាក់សម្ដេចធិបតីនាយករដ្ឋមន្ត្រី ហើយបានមើលឃើញថាប្រជាពលរដ្ឋកម្ពុជាមានសណ្ដានចិត្តល្អ ដែលជំរុញឱ្យកីឡាករអាជីពលំដាប់ពិភពលោករូបនេះមានចិត្តចង់ជួយប្រទេសកម្ពុជា ពិសេសគឺលើកស្ទួយក្បាច់គុនខ្មែរតែម្ដង។ នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន ដាវ លីឌុច បានសរសេរថា «នេះពិតជាកិត្តិយសដ៏ឧត្តុងឧត្តម និងទទួលបានឯកសិទ្ធិក្រៃលែង ដែលត្រូវបានអញ្ជើញដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត

    November 3, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រុមអត្តពលិកកីឡាវាយសីកម្ពុជា ដណ្ដើមបានមេដាយមាសដំបូង ក្នុងព្រឹត្តិការណ៍វាយសីជើងឯកយុវជនអាស៊ីអាគ្នេយ៍ (BA Sea Regional Junior Championship) ឆ្នាំ២០២៣ នៅព្រឹកថ្ងៃទី០៣ ខែវិច្ឆិកានេះ លើវិញ្ញាសាវាយគូនារីអាយុក្រោម ១៧ឆ្នាំ ក្រោយយកឈ្នះក្រុមកីឡាការិនីទីម័រខាងកើត ដោយលទ្ធផល ២-០ មុននេះនៅទីលានវាយសី នៃពហុកីឡដ្ឋានជាតិមរតកតេជោ។ ក្រុមកីឡាការិនីកម្ពុជា ដែលដណ្ដើមបានមេដាយមាសដំបូងជូនជាតិ គឺមានកីឡាការិនី លឿង ម៉ាលីនិច្ច និង សុខ សុម៉ាលីតា ដែលបានយកឈ្នះក្រុមកីឡាការិនីទីម័រខាងកើត នៅវគ្គផ្ដាច់ព្រ័ត្រ គឺមានកីឡាការិនី Rihana Da Costa Oliveira

    November 3, 2023
  • ព័ត៌មានជាតិ

    (ប៉េកាំង, ចិន)៖ អ្នកកាសែតជើងចាស់កម្ពុជា និងជាប្រធានក្លឹបអ្នកកាសែតកម្ពុជា (CCJ) លោក ពុយ គា បានលើកជាយោបល់ឱ្យចិនផលិតខ្សែភាពយន្ត «No More Bets» វគ្គ២ ដើម្បីស្ដារវិស័យទេសចរណ៍របស់កម្ពុជា ជាពិសេសកេរ្តិ៍ឈ្មោះនៃខេត្តព្រះសីហនុ។ លោក ពុយ គា បានថ្លែងបែបនេះ នៅក្នុងវេទិកាកម្រិតខ្ពស់នៃធនាគារខួរក្បាលចិន-កម្ពុជា ដែលបានធ្វើនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅរដ្ឋធានីប៉េកាំង ប្រទេសចិន។ «No More Bets» គឺជាខ្សែភាពយន្តឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតដែលរៀបរាប់ពីរឿងរ៉ាវមនុស្ស ត្រូវបានជួញដូរទៅក្រៅប្រទេស និងបង្ខំឱ្យបោកប្រាស់តាមអ៊ីនធឺណិត។ ក្នុងភាពយន្តនេះ កម្ពុជាត្រូវបានគេបង្ហាញដោយប្រយោលថាជាប្រទេសដ៏មានគ្រោះថ្នាក់មួយ។ កាលពីចុងខែកញ្ញាកន្លងទៅ

    November 3, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ បានចេញព្រះរាជក្រឹត្យ ស្តីពី ការបង្កើត ការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។ ផ្តល់សិទ្ធិដោយ៖ freshnews

    November 3, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ​អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន​ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងថា រាជរដ្ឋាភិបាល​មានមហិច្ឆតា ក្នុងការកែទម្រង់វិស័យកសិកម្មកម្ពុជាឱ្យវិវត្តឈានឡើងកាន់តែប្រសើរ ដើម្បីធានាស្ថិរភាពស្បៀងនៅក្នុងប្រទេស និងជំរុញការនាំចេញផលិតផលកសិកម្ម ទៅកាន់ទីផ្សារអន្តរជាតិ។ ការថ្លែងរបស់ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ធ្វើឡើង​ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តនូវ «នីតិវិធីរួមសម្រាប់ប្រព័ន្ធស្បៀងបម្រុងកម្ពុជា» ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ នៅសណ្ឋាគារសូហ្វីតែល។ ទន្ទឹមគ្នានេះអគ្គបណ្ឌិតសភាចារ្យ បានជំរុញដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ​ រដ្ឋបាលខេត្ត និងស្ថាប័នពាក់ព័ន្ធ ត្រូវណែនាំ និងផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដល់ប្រជាកសិករ អំពីវិធី និងរបៀបធ្វើស្រែប្រកបដោយភាពឆ្លាតវៃ

    November 3, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អគ្គលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (អ.គ.ល.ក.) នាថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ពីប្រតិបត្តិការចុះបង្ក្រាបអាជីវកម្មល្បែងស៊ីសងខុសច្បាប់ ជាលក្ខណៈកាស៊ីណូជ្រកក្រោមស្លាកឈ្មោះការកម្សាន្តក្រោន (CROWN ENTERTAINMENT) មានទីតាំងស្ថិតនៅផ្ទះលេខB6 ផ្លូវ៧៨ (Gold) សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយឃាត់ខ្លួនមនុស្សបាន ៨៣នាក់។ សេចក្តីប្រកាសព័ត៌មាន របស់ អ.គ.ល.ក បានបញ្ជាក់ដូចនេះថា កាលពីថ្ងៃទី៣១ ខែតុលា ដល់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ អគ្គលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (អ.គ.ល.ក.) សហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រោមការបញ្ជាផ្ទាល់របស់នាយឧត្តមសេនីយ៍អគ្គស្នងការនគរបាលជាតិ និងជាសមាជិក គ.ល.ក.

    November 3, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អ្នកគ្រូ ហែម ស៊ីណាត ដែលជាគ្រូអក្ខរកម្ម អាយុ ៥៧ឆ្នាំ នៅភូមិថ្មរមៀល ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ នៅតែតាំងចិត្តមិនបោះបង់ឡើយ ដើម្បីបានទទួលសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដោយបានដាក់ពាក្យចូលប្រឡងឆ្នាំ២០២៣បន្តទៀត ក្រោយការប្រឡងមិនទទួលបានជោគជ័យ នៅក្នុងឆ្នាំ២០២២។ អ្នកគ្រូបានក្លាយជាបេក្ខជន នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៦ វិច្ឆិកា ឆ្នាំ២០២៣ ដែលមានអាយុច្រើនជាងគេ។ តាមរយៈ Facebook ផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលផ្សព្វផ្សាយនៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានលើកឡើងថា «សូមជូនពរ

    November 2, 2023