Khmerpress
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ យោងអត្ថបទចេញផ្សាយដោយកាសែត The Guardian នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ ដែលមានចំណងជើងបកប្រែជាភាសាខ្មែរថា «ខ្ញុំខ្លាចថាខ្ញុំអាចនឹងសម្លាប់ខ្លួនដូចជាប្តីរបស់ខ្ញុំ»៖ ការរំលេចនូវក្រុមហ៊ុនផ្តល់កម្ចី បន្ទាប់ពីជនជាតិដើមភាគតិច ធ្វើអត្តឃាត។ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សូមធ្វើការបញ្ជាក់ និងផ្តល់ព័ត៌មានបន្ថែមជូនសាធារណជនដូចខាងក្រោម៖ មុនពេលអត្ថបទនេះបានចេញផ្សាយ អ្នកសារព័ត៌មាន The Guardian បានទំនាក់ទនងជាមួយភាគីពាក់ព័ន្ធ ជាពិសេសគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ ដែលត្រូវបានលើកឡើងនៅក្នុងអត្ថបទ។ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានជួបជាមួយអ្នកសារព័ត៌មាន The Guardian និងបានផ្តល់អង្គហេតុព្រមទាំងព័ត៌មានពាក់ព័ន្ធ ផ្អែកតាមការស៊ើបអង្កេតការផ្ទៃក្នុង របស់គ្រឹះស្ថានជាប់ពាក់ព័ន្ធ។ លទ្ធផលបានបង្ហាញថា គឺមិនរកឃើញភស្តុតាងណាមួយ បានបញ្ជាក់ថា៖ ១.

    November 1, 2023
  • ព័ត៌មានជាតិ

    (ក្រចេះ)៖ អាជ្ញាធរក្រុងក្រចេះ រួមនឹងមន្ទីរធម្មការ និងសាសនាខេត្ត ព្រមទាំងព្រះមេគណខេត្ត នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ បានចុះអប់រំស្រ្តីគ្រូទាយ មើលជោគវាសនា និងមើលជំងឺ នៅភូមិអូរឬស្សី សង្កាត់អូរឬស្សី ក្រុងក្រចេះ ក្រោយពីគ្រូទាយរូបនោះ បានយកស្បង់ចីវររបស់ព្រះសង្ឃ មកស្លៀកអង្គុយក្នុងចានផ្កាឈូកធ្វើដូចព្រះ រួចថតបង្ហោះក្នុងបណ្ដាញសង្គម កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ ធ្វើឲ្យមហារជនរិះគន់ជាច្រើន។ ក្រោយពីផ្ទុះការរិះគន់ អាជ្ញាធរ និងមន្ទីរធម្មការ និងសាសនាខេត្ត បានចុះទៅអប់រំគ្រូទាយម្នាក់នោះ ឲ្យបញ្ឈប់សកម្មភាពជាបន្ទាន់។ លោក ស៊ូ សែ ប្រធានមន្ទីធម្មការ និងសាសនាខេត្តក្រចេះ បានប្រាប់ភ្នាក់ងារ

    November 1, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ កន្លងទៅថ្មីៗនេះ មានព្រះរាជសារក្លែងក្លាយមួយត្រូវបានចែកចាយនៅតាមបណ្ដាញសង្គម ដោយព្រះរាជសារនោះនិមន្ដ ព្រះធម្មវនវាសី ចន្ទ មុនី ដើម្បីទៅសម្ដែងធម៌ទេសនា ក្នុងព្រះរាជពិធីបុណ្យកឋិនរបស់អង្គព្រះមហាក្សត្រ នៅស្រុកអង្គរជ័យ ខេត្តកំពត។ ក្រោយក្រសួងព្រះបរមរាជវាំង ចេញមកបដិសេធព្រះរាជសារនោះ កម្លាំងអគ្គស្នងការដ្ឋាននគរបាលជាតិ បានសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ បើកការស្រាវជ្រាវជាបន្ដបន្ទាប់ ដើម្បីស្វែងរកប្រភពដែលក្លែងព្រះរាជសារនោះ។ មន្ដ្រីជាន់ខ្ពស់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា ក្រោយបើកការស្រាវជ្រាវ រហូតដល់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ កម្លាំងជំនាញបានឈានទៅឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលជាអ្នកក្លែងព្រះរាជសាររបស់ព្រះមហាក្សត្រ។ ជនសង្ស័យឈ្មោះ ហាក់ ឧត្តម។ ក្រោយឃាត់ខ្លួនជនសង្ស័យ បានសារភាពថា

    November 1, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រុមកីឡាវាយសីវ័យក្មេងកម្ពុជា ដណ្ដើមបានមេដាយប្រាក់ ១គ្រឿងទៀតហើយ ក្រោយចាញ់ក្រុមមីយ៉ាន់ម៉ា ទាំងប្រផិតប្រផើយ លើវិញ្ញាសាក្រុមចម្រុះ(Mixed Team) នៅរសៀលថ្ងៃទី០១ ខែវិច្ឆិកានេះ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាវាយសីជើងឯកយុវជនអាស៊ីអាគ្នេយ៍ (BA Sea Regional Junior Championship) ឆ្នាំ២០២៣ នៅទីលានវាយសី នៃពហុកីឡដ្ឋានជាតិមរតកតេជោ ។ សម្រាប់ជំនួបកាត់សេចក្ដី លើវិញ្ញាសាក្រុមចម្រុះអាយុក្រោម ១៧ឆ្នាំនេះ ក្រុមមីយ៉ាន់ម៉ា បានយកឈ្នះម្ចាស់ផ្ទះ ៣ប្រកួតមុន លើវិញ្ញាសាចម្រុះបុរស-នារី និងឯកត្តជនបុរស-នារី ។ ទោះបីអស់ឱកាសដណ្ដើមមេដាយមាស តែក្រុមកីឡាករ-កីឡាការិនីកម្ពុជា នៅតែព្យាយាម រហូតយកឈ្នះក្រុមមីយ៉ាន់ម៉ា ២ប្រកួតជាប់គ្នាវិញ

    November 1, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ រយៈពេល ១០ខែពោលចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ២០២៣នេះ កម្ពុជារកចំណូលបានចំនួន ២៧,៨៨២,៤៣៥ដុល្លារអាមេរិក ពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ និងមានភ្ញៀវទេសចរបរទេសចំនួនសរុប ៦០២,៥៧០នាក់។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់គ្រឹះស្ថានអង្គរ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣។ គ្រឹះស្ថានអង្គរបានបញ្ជាក់ទៀតថា សម្រាប់ខែតុលា ឆ្នាំ២០២៣នេះ គ្រឹះស្ថានអង្គរ រកចំណូលបានចំនួន២,៩២៧,០៣៨ដុល្លារអាមេរិក ពីការលក់បណ្ណជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយដ្ឋានអង្គរ ចំនួន៦៣,០០៩នាក់។ សូមជម្រាបថា ក្នុងរយៈពេល១០ខែ ឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាល បានឧបត្ថម្ភមូលនិធិ នៃមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា បានចំនួនសរុប១,២០៥,១៤០ដុល្លារអាមេរិក ពីចំណែកនៃការលក់បណ្ណ

    November 1, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ កម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម និងកម្លាំងនាយកដ្ឋានគ្រប់គ្រងសន្តិសុខ និងសណ្តាប់ធ្នាប់ នៃអគ្គលេខាធិការដ្ឋានគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា សហការជាមួយ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចុះបង្ក្រាបទីតាំងលួចបើកល្បែងកាស៉ីណូខុសច្បាប់មួយកន្លែង នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ ប្រតិបត្តិការត្រួតពិនិត្យឆែកឆេរទីតាំងពាក់ព័ន្ធលបលួចបើកដំណើរការអាជីវកម្មល្បែងស៊ីសងខុសច្បាប់លក្ខណៈកាស៊ីណូ (ដោយគ្មានច្បាប់អនុញ្ញាត) នៅយប់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ទីតាំងឈ្មោះ «ការកម្សាន្តក្រោន (Crown Entertainment)» ផ្លូវ៧៨​ ក្រុម៧៨​ សង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន​ រាជធនីភ្នំពេញ​ ជាលទ្ធផលឃាត់ខ្លួនមនុស្ស៨៣នាក់ ស្រី៥៨នាក់ (ជនជាតិចិន១១នាក់ ស្រី០៤នាក់​ និងជនជាតិវៀតណាម ០២នាក់ ស្រី០១នាក់​)​។ ក្នុងសមត្ថកិច្ចដកហូតបាន ទូរហ្គេមកំសាន្ត

    November 1, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានចេញសេចក្តីជូនដំណឹង ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានាដោយចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ ត្រូវលក់សាំងធម្មតាតម្លៃ ៤,៤០០រៀល និងម៉ាស៊ូតត្រូវលក់ ៤,៥៥០រៀល ក្នុង១លីត្រ៕ ផ្តល់សិទ្ធិដោយ៖ freshnews

    November 1, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រុមប្រឹក្សាជាតិគាំពារសង្គម បានបញ្ជាក់ឱ្យដឹងថា គិតចាប់តាំងពីពេលដាក់ឱ្យអនុវត្តកាលពី ខែមិថុនា ឆ្នាំ២០២០ រហូតដល់ខែតុលា ឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាលកម្ពុជាបានចំណាយទឹកប្រាក់ប្រមាណ ៤ ៨៥០ប៊ីលានរៀល ឬស្មើនឹង ១ ២១២,៦៩លានដុល្លារអាមេរិកហើយ សម្រាប់ឧបត្ថម្ភជូនពលរដ្ឋគោលដៅ តាមរយៈការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងកូវីដ-១៩។ កម្មវិធីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងកូវីដ-១៩នេះ បានជួយសម្រួលជីវភាពគ្រួសារពលរដ្ឋមានបណ្ណសមធម៌ ទាំងនៅទីប្រជុំជន និងទីជនបទទូទាំងប្រទេស។ សូមជម្រាបថា ក្នុងគោលបំណងផ្តល់ការគាំពារ ដើម្បីជួយរក្សាលំនឹងជីវភាពរស់នៅរបស់ក្រុមគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលមានវិបត្តិជំងឺកូវីដ-១៩, រាជរដ្ឋាភិបាលបានដាក់ឱ្យដំណើរការជាផ្លូវការជាផ្លូវការនូវកម្មវិធីឧត្ថម្ភសាច់ប្រាក់ពិសេសនេះ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ ដែលពេលនោះមានគ្រួសារក្រីក្រ និងងាយរងគ្រោះចំនួនប្រមាណ

    November 1, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងមុខងារសាធារណៈ បានចេញសេចក្តីជូនដំណឹង ស្តីពីការប្រឡងប្រជែង ជ្រើសរើសមន្ត្រីកសិកម្មឃុំ ឱ្យចូលបម្រើការងារ ក្នុងក្របខណ្ឌក្រសួងកសិកម្មចំនួន ២៥០កន្លែង។ នេះបើតាមសេចក្តីជូនដំណឹងដែលបានបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ៕ សូមអានសេចក្តីជូនដំណឹងដូចខាងក្រោម៖ ផ្តល់សិទ្ធិដោយ៖ freshnews

    November 1, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងសារអបអរសាទរទីក្រុងបាត់ដំបង ខេត្តបាត់ដំបង ដែលត្រូវបានអង្គការយូណេស្កូចុះក្នុង «បណ្តាញទីក្រុងច្នៃប្រតិដ្ឋ (UNESCO Creative Cities Network ឬហៅកាត់ថា UCCN)» ផ្នែកម្ហូបអាហារ (Gastronomy)។ ខ្លឹមសារលម្អិត មានផ្សាយក្នុងគេហទំព័ររបស់អង្គការយូណេស្កូ៕ ផ្តល់សិទ្ធិដោយ៖ freshnews

    November 1, 2023