- Khmerpress
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣នេះបានចេញផ្សាយរបាការណ៍ ដោយព្យាករណ៍សេដ្ឋកិច្ចកម្ពុជាថានឹងកើនឡើង ៥.៣ភាគរយ នៅឆ្នាំ២០២៣ និង៦ ភាគរយ នៅឆ្នាំ២០២៤។ ការព្យាករណ៍នេះ ធ្វើឡើងបន្ទាប់ក្រុមបេសកកម្មមាត្រា IV របស់ IMF ដែលដឹកនាំដោយលោក Davide Furceri បានបំពេញបេសកកម្មនៅកម្ពុជា ចាប់ពីថ្ងៃទី១៨ ដល់ ៣១ ខែតុលា ឆ្នាំ២០២៣។ បេសកកម្មត្រូវបានធ្វើឡើង ដើម្បីតាមដានស្ថានភាពសេដ្ឋកិច្ចកម្ពុជា ប្រចាំឆ្នាំ ២០២៣ និងទស្សនវិស័យអនាគត។ យោងតាមសេចក្តីថ្លែងការណ៍បឋមរបស់ក្រុមបេសកកម្មមាត្រា IV
October 31, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ករណីអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែង បង្កឲ្យការភ្ញាក់ផ្អើល នៅវេលាម៉ោង៨៖៤០នាទីព្រឹក ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣នេះ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យបណ្តាញព័ត៌មាន Fresh News ដឹងថា ដោយមានការអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់កម្លាំងជំនាញ ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ត្រូវធ្វើការយកចិត្តទុកដាក់ខ្ពស់នៅក្នុងប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។ ដោយទទួលបានបទបញ្ជានេះ លោកវរសេនីយ៍ឯក ព្រហ្ម
October 31, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យ ស្ដីពី ការបង្កើតសហគ្រិនខ្មែរ (Khmer Enterprise) ជាបរធនបាលកិច្ច។ នេះបើតាមអនុក្រឹត្យ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣។ អនុក្រឹត្យបានបញ្ជាក់ថា ការបង្កើតឱ្យ សហគ្រិនខ្មែរ (Khmer Enterprise) ជាបរធនបាលកិច្ច ដើម្បីកៀរគរ គ្រប់គ្រង និងចាត់ចែងបរធនពីប្រភពស្របច្បាប់នានា សម្រាប់គាំទ្រដល់ដំណើរការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព សហគ្រាសធុនមីក្រូតូច និងមធ្យម និងធុរកិច្ចថ្មីនានា ដែលឆ្លើយតបទៅនឹងតម្រូវការ នៃវិស័យឯកជន ប្រកបដោយប្រសិទ្ធភាព និងចីរភាព៕
October 31, 2023 - ព័ត៌មានអន្តរជាតិ
(ប៉េកាំង)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានរាយការណ៍ថា នៅថ្ងៃអង្គារនេះ អវកាសយានិកចិន៣នាក់ បានត្រឡប់ចុះមកដល់ផ្ទៃផែនដីវិញ ដោយសុវត្ថិភាព បន្ទាប់ពីចំណាយពេល៥ខែ ស្នាក់នៅលើស្ថានីយអវកាសចិន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៣១ ខែតុលា ឆ្នាំ២០២៣។ យោងតាមប្រព័ន្ធផ្សព្វផ្សាយចិន CCTV យានត្រឡប់មកវិញ ដែលផ្ទុកអវកាសយានិក លោក Jing Haipeng, លោក Zhu Yangzhu និងលោក Gui Haichao បានមកដល់ទីតាំងចុះចត Dongfeng កាលពីវេលាម៉ោង៨៖១១នាទីព្រឹក (ម៉ោងក្នុងតំបន់) នៅតំបន់វាលខ្សាច់ Gobi
October 31, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្ដី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានឱ្យដឹងថា ក្រោយពីបានជួបជជែកគ្នាទាំងសងខាងរវាង លោកពូ ក្រឹម និង ណុប ដាណេ ករណីរើសអើងអ្នកស្រឡាញ់ភេទដូចគ្នា ត្រូវបានដោះស្រាយបញ្ចប់ដោយសន្តិវិធី។ តាមរយៈខ្លឹមសារសំណេររបស់ ឯកឧត្តម កែវ រ៉េមី បានសរសេររៀបរាប់ថា៖ «ក្រោយពីបានជួបជជែកគ្នាទាំងសងខាង គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាទទួលបាននូវលទ្ធផលជាវិជ្ជាមាន។ ខ្លឹមសារនឹងមានការផ្សព្វផ្សាយតាមរយៈវីដេអូខ្លី។ សូមអរគុណលោកជំទាវចន ចន្ទ័លក្ខិណា ប្រធានសមាគមសិល្បករខ្មែរបានជួយអន្តរាគមន៍និងអរគុណជាអនេកជូន លោក អ៊ូ ប៊ុណ្ណារ៉ាត់ និងក្មួយ
October 31, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣នេះ បានចេញសេចក្ដីណែនាំមួយការមិនប្រមូលចំណូលភាស៉ី និងការបង់ថ្លៃផ្សេងៗ ចំពោះការលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី និងការលក់ដូរចល័តគ្រប់ប្រភេទនៅក្នុងរាជធានីភ្នំពេញ។ កន្លងមករាជរដ្ឋាភិបាល អាណត្តិទី៦ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញសារាចរលេខ ១១ សរ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៦ ដោយសម្រេចលុបការបង់ភាស៊ី និងការបង់ថ្លៃផ្សេងៗទៀត ចំពោះប្រជាពលរដ្ឋលក់ដូរតាមកញ្ច្រែង កញ្ជើ ល្អី នៅទីកន្លែងលក់ដូរ និងទីផ្សារទូទាំងប្រទេស។ ជាមួយគ្នានេះ កាលពីថ្ងៃទី០៣
October 31, 2023 - ព័ត៌មានជាតិ
(ត្បូងឃ្មុំ)៖ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកស្រី ម៉េង វ៉ាន់ដានីន បានប្រកាសពីការផ្ដល់ជូនកន្លែងស្នាក់នៅ និងផ្ញើកង់ម៉ូតូដោយឥតគិតថ្លៃ ជូនបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដែលនិងប្រព្រឹត្តទៅនៅថ្ងៃទី០៦ ខែវិចិ្ឆកា ឆ្នាំ២០២៣ខាងមុខ នៅទូទាំងខេត្ត។ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានថ្លែងប្រាប់ Fresh News ថា «ដើម្បីសម្រួលដល់សិស្សានុសិស្ស និងអាណាព្យាបាល រដ្ឋបាលខេត្តត្បូងឃ្មុំ សូមប្រកាសផ្ដល់ជូនកន្លែងស្នាក់ និងផ្ញើរកង់ម៉ូតូដោយឥតគិតថ្លៃ ជូនដល់បេក្ខជនប្រឡងសញ្ញាបត្របាក់ឌុបទាំងអស់នៅទូទាំងខេត្ត។ ខេត្តត្បូងឃ្មុំ មានបេក្ខជនប្រឡងសរុបចំនួន៥,៦៥៤ នាក់ ស្រីចំនួន៣,១៧៤
October 31, 2023 - ព័ត៌មានជាតិ
ខេត្តកោះកុង៖ បន្ទាប់ពីផ្ទុះការចែកចាយពេញបណ្ដាញសង្គមហ្វេសប៊ុក នូវវីដេអូខ្លីមួយ បង្ហាញពីសកម្មភាព អមនុស្សធម៌ របស់បុរសម្នាក់ ដែលយកដំបងជ្រុងវាយសំពងក្បាលកូនឈ្លូសកំពុងហែលទឹកទៅរកដីគោក បណ្តាលឱ្យស្លាប់បាត់បង់ជីវិតនៅហ្នឹងកន្លែង ពេលនេះលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានប្រកាសផ្ដល់ថវិកាលើកទឹកចិត្តចំនួន បួនលានរៀល ដល់អ្នកណាដែលស្គាល់អត្តសញ្ញាណរបស់ ជនបង្កខាងលើនេះ។ តាមរយៈខ្លឹមសារសំណេររបស់ លោកជំទាវ មិថុនា ភូថង នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «សូមគោរពជ្រាបជូនដំណឹងដល់សាធារណជនទាំងអស់មេត្តាជ្រាបថា ពាក់ព័ន្ធករណីជនដែលបានប្រព្រឹត្តអំពើមិនគប្បី ខ្វះសីលធម៌ អគតិធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សង្គមគួរឱ្យស្អប់ខ្ពើមបំផុត បានយកដំបងជ្រុងវាយសំពងក្បាលកូនឈ្លូសដែលកំពុងហែលទឹកទៅរកដីគោក បណ្តាលឱ្យស្លាប់បាត់បង់ជីវិតនៅហ្នឹងកន្លែង។ ពាក់ព័ន្ធករណីខាងលើ ខ្ញុំសូមលើកទឹកចិត្តជាថវិកាចំនួន ៤,០០០,០០០រៀល
October 31, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣នេះ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រមូលចំណូលពន្ធ សម្រាប់ថវិកាជាតិ បានចំនួន ១២ ៣៩៦.៨៤ប៊ីលានរៀល (ប្រមាណជា ៣ ០៦០.៩៥ លានដុល្លារ) ស្មើនឹង ៨៥.៧០% នៃផែនការប្រចាំ ឆ្នាំ២០២៣។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់អគ្គនាយកដ្ឋានពន្ធដារ។ តួលេខចំណូលថវិកាជាតិនេះ ត្រូវបានបង្ហាញឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រមូលចំណូលពន្ធប្រចាំខែកញ្ញា និងប្រចាំត្រីមាសទី៣ ឆ្នាំ២០២៣ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្ត របស់អគ្គនាយកដ្ឋានពន្ធដារ ក្រោមអធិបតីភាពអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
October 31, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣នេះ បានរំលេចពីសារសំខាន់នៃអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដោយបានលើកឡើងថា វត្តមានព្រលានយន្តហោះថ្មីនេះ នឹងក្លាយជាសក្តានុពលស្រូបទាញដ៏ខ្លាំងក្លា និងសំខាន់សម្រាប់វិស័យទេសចរណ៍របស់កម្ពុជា។ តាមរយៈខ្លឹមសារបង្ហោះលើបណ្តាញទំនាក់ទំនងសង្គមផ្លូវការ សម្តេចនាយករដ្ឋមន្ត្រីបានលើកឡើងថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ត្រូវបានបើកឱ្យដំណើរការនៅថ្ងៃទី១៦ តុលា ២០២៣ ដែលមានទីតាំងស្ថិតនៅក្នុងឃុំតាយែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ដោយគ្របដណ្តប់លើផ្ទៃដីប្រមាណ ៧០០ហិកតា មានចម្ងាយប្រមាណ ៤០គីឡូម៉ែត្រ ពីប្រាសាទអង្គរវត្ត និង៥១គីឡូម៉ែត្រ ពីទីរួមខេត្តសៀមរាប ព្រមទាំងរចនាឡើងពីការបញ្ចូលគ្នានូវ «វប្បធម៌ ធម្មជាតិ និងភាពឆ្លាតវៃ»។ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ
October 31, 2023









