- Khmerpress
- ព័ត៌មានអន្តរជាតិ
(តូក្យូ)៖ សហរដ្ឋអាមេរិកបានចាប់ផ្តើមបញ្ជាទិញអាហារសមុទ្រជប៉ុនយ៉ាងច្រើន សម្រាប់ការផ្គត់ផ្គង់យោធារបស់ខ្លួននៅទីនោះ ដើម្បីឆ្លើយតបទៅនឹងការហាមឃាត់របស់ប្រទេសចិនលើផលិតផលបែបនេះ បន្ទាប់ពីទីក្រុងតូក្យូបានបញ្ចេញទឹកដែលបានចម្រេញចេញពីរោងចក្រនុយក្លេអ៊ែរ Fukushima ដែលខូចចូលទៅក្នុងសមុទ្រ។ នេះបើយោងតាមការចេញផ្សាដោយ ទីភ្នាកងារសារព័ត៌មាន AFP នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣។ ដោយបង្ហាញពីគំនិតផ្តួចផ្តើមនេះ នៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទនេះ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសជប៉ុន លោក Rahm Emanuel បាននិយាយថា ទីក្រុងវ៉ាស៊ីនតោនក៏គួរតែពិនិត្យមើលឱ្យកាន់តែទូលំទូលាយ អំពីរបៀបដែលវាអាចជួយទូទាត់ការហាមឃាត់របស់ប្រទេសចិន ដែលលោកបាននិយាយថាជាផ្នែកមួយនៃ «សង្រ្គាមសេដ្ឋកិច្ច»។ ប្រទេសចិន ដែលជាអ្នកទិញអាហារសមុទ្រជប៉ុនច្រើនជាងគេ បាននិយាយថា ការហាមឃាត់របស់ខ្លួនគឺដោយសារតែការព្រួយបារម្ភអំពីសុវត្ថិភាពម្ហូបអាហារ។ ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិរបស់អង្គការសហប្រជាជាតិ បានបញ្ជាក់ពីសុវត្ថិភាពនៃការបញ្ចេញទឹក ដែលបានចាប់ផ្តើមនៅក្នុងខែសីហា ពីរោងចក្រដែលត្រូវបានបំផ្លាញដោយរលកយក្សស៊ូណាមិឆ្នាំ
October 31, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ រយៈពេល៩ខែ ឆ្នាំ២០២៣នេះ កម្ពុជាបាននាំចេញទំនិញទៅកាន់បណ្ដាប្រទេសសមាជិក RCEP (Regional Comprehensive Economic Partnership) បានទឹកប្រាក់ ៥ ៨១៣លានដុល្លារ កើនឡើង២៣%។ នេះបើតាមរបាយការណ៍ របស់ក្រសួងពាណិជ្ជកម្ម ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។ ចំណែកបណ្តាប្រទេសសមាជិក RCEP នាំចូលមកកាន់កម្ពុជាវិញមានទឹកប្រាក់ ១៦ ០០០លានដុល្លារ ថយចុះចំនួន១៧% ។ ដោយឡែកទំហំពាណិជ្ជកម្មរបស់កម្ពុជាជាមួយ RCEP ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៣នេះ មានទឹកប្រាក់ចំនួន ២១ ៨១៣លានដុល្លារ ថយចុះ៩ភាគរយ។
October 30, 2023 - ព័ត៌មានជាតិ
(កណ្ដាល)៖ ពិធីអុំទូកនៅក្រុងតាខ្មៅ ដែលប្រព្រឹត្តិទៅមួយថ្ងៃគឺថ្ងៃទី២៩ ខែតុលា ពេញដោយភាពជោគជ័យ និងរលូនល្អបំផុត ខណ:ដែលភ្ញៀវទេសចរណ៍មកលេងកម្សាន្តប្រមាណជាង៦ម៉ឺននាក់។ ថ្នាក់ដឹកនាំខេត្តកណ្ដាល ដែលមានលោក គង់ សោភ័ណ្ឌ ជាអភិបាលខេត្ត បានរៀបចំកម្មវិធីដ៏ពិសេសនេះឡើង ញ៉ំងឲ្យពលរដ្ឋត្រេកអរសប្បាយរីករាយពេញចិត្តឥតឧបមា ជាមួយនឹងស្នូរសម្លេងសប្បាយរីករាយ ហ៊ោរកញ្ច្រាវពីសំណាក់បងប្អូនប្រជាពលរដ្ឋ និងក្រុមកីឡាករចំណុះទូក ក្រោមម្លប់សន្តិភាព។ ការណ៍នេះឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានកោតសរសើរមិនដាច់ពីមាត់ និងផ្ដល់រង្វាន់ដល់គ្រប់កីឡាករទាំងអស់ផងដែរ។ អភិបាលខេត្តកណ្ដាល មើលឃើញពីភាពរីករាយនេះ និងចង់ញ៉ាំងឲ្យកាន់អធិកអធមឡើង និងជាការលើកទឹកចិត្តផងនោះ លោកក៏បានប្រកាសឧបត្ថម្ភបន្ថែមទៅលើកីឡាករទាំងអស់ផងដែរ។ លោកអភិបាលខេត្ត បញ្ជាក់ថា ក្នុងរយៈពេល០១ថ្ងៃ នៃកម្មវិធីប្រណាំងទូកនេះ
October 30, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់នៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានឱ្យដឹងថា ចំនួនអ្នកដំណើរនិងជើងហោះហើរ នៅអាកាសយានដ្ឋានសៀមរាបអង្គរបានកើនឡើងជាបន្តបន្ទាប់ ហើយនៅរដូវរងាចាប់ពីចុងខែតុលា ដល់ខែមីនា ចំនួនជើងហើរហោះនឹងកើនឡើងដល់ ៤០ជើងក្នុងមួយសប្តាហ៍។ លោក ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News នៅទី៣០ ខែតុលា ឆ្នាំ២០២៣នេះថា បច្ចុប្បន្ននេះអ្នកដំណើរតាមយន្តហោះ នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានកើនឡើងជាមធ្យមចំនួន ២៧០០នាក់ក្នុងមួយថ្ងៃ កើនឡើងប្រមាណមួយពាន់នាក់ បើធៀបនឹងកាលពីសប្តាហ៍មុន ដែលអាកាសយានដ្ឋានអន្តរជាតិថ្មី ទទួលបានអ្នកដំណើររង្វង់ជាមធ្យម ២៦០០នាក់ក្នុងមួយថ្ងៃ។ ចំណែកឯចំនួនជើងហើរហោះវិញមានចំនួន ៣៨ជើងក្នុងមួយថ្ងៃកើនឡើង ៤ជើង បើធៀបនឹងកាលពីសប្តាហ៍មុន ដោយជើងហើរហោះទាំងនេះ
October 30, 2023 - ព័ត៌មានជាតិ
(កេនយ៉ា-ណៃរ៉ូប៊ី)៖ លោក ប៉ាក សុខារ៉ាវុត អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ក្នុងរយៈពេលនៃការរួមកិច្ចប្រជុំនៅទីក្រុងណៃរូប៊ី ប្រទេសកេនយ៉ា ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ បានបញ្ជាក់ពីជំហរ និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមជាមួយសហគមន៍អន្តរជាតិ ក្នុងការអនុវត្តពិធីសារម៉ុងរ៉េអាល់ និងវិសោធនកម្ម ជាពិសេសវិសោធនកម្មទីក្រុងគីហ្គាលី ដែលបានដាក់ឲ្យមានការត្រួតពិនិត្យនិងកាត់បន្ថយការប្រើប្រាស់សារធាតុហាយដ្រូភ្លុយអរ៉ូកាបូន ស្របតាមកតព្វកិច្ចភាគីនៃពិធីសារម៉ុងរ៉េអាល់ប្រកបដោយប្រសិទ្ធភាពស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទីមួយរបស់រាជរដ្ឋាភិបាល។ ក្នុងឱកាសនៃកិច្ចប្រជុំនេះដែរ លោក ប៉ាក សុខារ៉ាវុត បានជួបពិភាក្សាជាមួយនឹងដៃគូអភិវឌ្ឍន៍មួយចំនួនរួមមានកម្មវិធីបរិស្ថានសហប្រជាជាតិ កម្មវិធីអភិវឌ្ឍន៍ឧស្សាហកម្មសហប្រជាជាតិ សម្ព័ន្ធប្រែប្រួលអាកាសធាតុនិងមន្ត្រីជាន់ខ្ពស់នៃលេខាធិការដ្ឋានថវិកាពហុភាគី ដើម្បីស្វែងរកជំនួយបច្ចេកទេសនិងថវិកាក្នុងការអនុវត្ដពិធីសារម៉ុងរ៉េអាល់ និងបានចូលរួមធ្វើជាវាគ្មិនក្នុងព្រឹត្តិការណ៍(Side Events) ចំនួនពីរ ដើម្បីចែករំលែកបទពិសោធន៍ពីការអនុវត្តផែនការសីតកម្មជាតិនៅកម្ពុជាផងដែរ។ ជាមួយគ្នានេះកម្ពុជាត្រូវបានជ្រើសរើសជាសហសមាជិកគណៈកម្មាធិការប្រតិបត្តិ ជាមួយប្រទេសចិន និងប្រទេសឥណ្ឌា
October 30, 2023 - ព័ត៌មានជាតិ
ខេត្តកំពង់ស្ពឺ៖ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បានឱ្យដឹងថា ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគាររដ្ឋបាលសាលាខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានលើកទឹកចិត្តប្រជាពលរដ្ឋ ស្ម័គ្រចិត្តដោះស្រាយវិវាទតាមយន្តការក្រៅប្រព័ន្ធតុលាការ ខណៈគណៈកម្មាធិការជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនឹងលេចរូបរាងឡើងនាពេលឆាប់ៗខាងមុខនេះ។ បើតាមសម្ដេចធិបតី ទោះបីយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ មិនមានចរិតចាប់បង្ខំ ដូចយន្តការតុលាការ ក៏ប៉ុន្តែជាប្រពៃណីទៅហើយដែលយន្តការនេះ បានរួមចំណែកបញ្ចប់ទំនាស់ផ្សេងៗយ៉ាងច្រើននៅតាមមូលដ្ឋានភូមិ ឃុំ សង្កាត់ តាមរយៈការចេញមុខសម្របសម្រួលពីអាជ្ញាធរមូលដ្ឋាន ឬចាស់ទុំជាដើម។ សូមបញ្ជាក់ថារាជរដ្ឋាភិបាល ទើបតែអនុម័តសេចក្ដីព្រាងព្រះរាជក្រឹត្យ ស្តីពី ការបង្កើត ការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី
October 30, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ អបអរសាទរ ក្រុមកីឡាករប្រណាំងទូកនាគកម្ពុជា បានឈ្នះមេដាយមាសលើកដំបូង ពីព្រឹត្តិការណ៍ពអន្តរជាតិ លើកទី៩ ឆ្នាំ២០២៣ នៅទីក្រុង Sarawak ប្រទេសម៉ាឡេស៊ី ដែលមានប្រទេសចំនួន ១៨ចូលរួមប្រកួត, នេះបើតាមប្រភពពីអគ្គនាយកដ្ឋានកីឡា បានឲ្យដឹងនាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣។ ប្រភពពីអគ្គនាយកដ្ឋានកីឡា បានឲ្យដឹងទៀតថា ស្ថិតក្នុងការចូលរួមប្រកួតនេះ នៅក្នុងវគ្គជុំទី១ (Heat) ក្រុមទូកនាគកម្ពុជា ឈរចំណាត់ថ្នាក់លេខ១ និងបានបន្តទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ (Semi final) ដែលក្រុមទូកនាគកម្ពុជា នៅតែរក្សាដំណែងចំណាត់ថ្នាក់លេខ១ ទៀត ដែលនាំឱ្យក្រុមឈានដល់វគ្គផ្តាច់ព្រ័ត្រ (final) ក្រុមទូកនាគកម្ពុជាប្រជែងយកបានលេខ១ តំបន់មេដាយមាស។ ជាមួយគ្នានេះ
October 30, 2023 - ព័ត៌មានជាតិ
(កំពង់ស្ពឺ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣នេះ បានគូសបញ្ជាក់ថា កម្ពុជានឹងខិតខំធ្វើឲ្យសម្រេច ផែនការកម្ពុជាគ្មានមីន នៅឆ្នាំ២០២៥ ដែលជាការផ្ដួចផ្ដើម របស់សម្ដេចតេជោ ហ៊ុន សែន។ ការគូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីភាព ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគាររដ្ឋបាលថ្មី និងសមិទ្ធផលនានា នៅខេត្តកំពង់ស្ពឺ ព្រមទាំងប្រកាសខេត្តកំពង់ស្ពឺ ជាខេត្តអស់មីន នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣នេះ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា
October 30, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលនឹងចាត់វិធានការតឹងរ៉ឹងបំផុត ក្នុងករណីមានការរំលោភអំណាច នៅរដ្ឋបាលថ្នាក់ក្រោមជាតិ។ សម្តេចធិបតីថ្លែងបែបនេះ ពេលអញ្ជើញជាអធិបតីភាពសម្ពោធអគាររដ្ឋបាលថ្មី និងសមិទ្ធផលនៅខេត្តកំពង់ស្ពឺ និងប្រកាសជាខេត្តអស់មីន នាព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៣។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «រដ្ឋបាលរាជធានីខេត្តត្រូវពង្រឹងភាពស្អាតស្អំរបស់ខ្លួន ជាពិសេសត្រូវចៀសវាងការប្រើប្រាស់អំណាចខុសច្បាប់ វាធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍របស់បងប្អូន ប្រជាពលរដ្ឋ។ រាជរដ្ឋាភិបាល នឹងចាត់វិធានការតឹងរ៉ឹងបំផុត ប្រសិនបើករណីនេះកើតមាន»។ ជាមួយគ្នានេះ សម្តេចធិបតី បានថ្លែងទៀតថា ការបញ្ជាក់សាជាថ្មី រាជរដ្ឋាភិបាលនឹងខិតខំធ្វើយ៉ាងណាជួយដល់រដ្ឋបាលរាជធានីខេត្ត ស្រុក ឃុំ
October 30, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ការប្រកួតកីឡាវាយសីជើងឯកយុវជនអាស៊ីអាគ្នេយ៍ (BA Sea Regional Junior Championship) ឆ្នាំ២០២៣ ដែលគាំទ្រដោយសហព័ន្ធកីឡាវាយសីអាស៊ី (BA) បានបើកការប្រកួតផ្លូវការហើយ នៅព្រឹកថ្ងៃទី៣០ ខែតុលានេះ នៅទីលានវាយសី នៃពហុកីឡដ្ឋានជាតិមរតកតេជោ ដោយមានអត្តពលិកមកពី ៥ប្រទេសចូលរួម គឺមម្ចាស់ផ្ទះកម្ពុជា ប្រ៊ុយណេ ឡាវ មីយ៉ាន់ម៉ា និងទីម័រខាងកើត ។ ពិធីបើកការប្រកួតជើងឯកយុវជនអាយុក្រោម ១៥ឆ្នាំ និងអាយុក្រោម ១៧ឆ្នាំថ្នាក់តំបន់នេះ បានធ្វើឡើងក្រោមវត្តមានលោក លី កុសល រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា ហើយក៏មានការអញ្ជើញចូលរួមពីលោក Wajid
October 30, 2023









