- Khmerpress
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សកាន់អំណាច នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤នេះ បានប្រកាសខ្លាំងៗប្តូរផ្តាច់ក្នុងការសាងសង់ព្រែកជីកហ្វូណន-តេជោ ឱ្យខាងតែបាន នៅពេលខាងមុខនេះ ដើម្បីផ្តល់នូវប្រយោជន៍ដ៏មហិមាដល់ជាតិ និងប្រជាជនកម្ពុជា ទោះបីជាមានការជំទាស់ និងលាបពណ៌ដោយភាគីវៀតណាម និងមេដឹកនាំក្រុមជ្រុលនិយមកម្ពុជាក៏ដោយ។ ការប្រកាសរបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើង នៅល្ងាចថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤នេះ ក្នុងឱកាសដែលអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីពិសាអាហារសាមគ្គីមហាគ្រួសារឧកញ៉ាកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើកម្ពុជាមិនអាចរកលុយដើម្បីសាងសង់ព្រែកជីកនេះបាន កម្ពុជានឹងប្រមូលលុយពីឧកញ៉ា និងអ្នកឧកញ៉ា ជីកព្រែកនេះតែម្តង។
April 27, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ បានប្រកាសប្រាប់មេដឹកនាំវៀតណាមថា កម្ពុជាមិនល្ងង់យកកងទ័ពចិន មកដាក់លើទឹកដីខ្លួននោះឡើយ។ នៅក្នុងអញ្ជើញជាអធិបតីក្នុងពិសាអាហារសាមគ្គីមហាគ្រួសារឧកញ៉ាកម្ពុជា សម្តេចតេជោ ហ៊ុន សែន សួរទៅអ្នកសិក្សាស្រាវជ្រាវវៀតណាម តើទឹក៧០ភាគរយបាត់ទៅណា? បើបាត់ទឹក គឺកម្ពុជា ជាអ្នកប៉ះពាល់មុនគេ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ព្រោះតែមេដឹកនាំវៀតណាម មិននិយាយទៅពួកខាងក្រោម ទើបសម្តេចចេញមកនិយាយជាសាធារណៈប្រតិកម្មនឹងទស្សនៈនានាលើកឡើងដោយវៀតណាម។ សម្តេចតេជោ ហ៊ុន សែន ស្រែកឡើងភ្លាត់សំឡេងថា កម្ពុជាមិនល្ងង់ជាងវៀតណាមនោះឡើយ។ ជាង៤០ឆ្នាំមកនេះ សម្តេចមិនដែលសម្រេចចិត្តខុសនោះឡើយ។
April 27, 2024 - ព័ត៌មានជាតិ
(កំពង់ស្ពឺ)៖ អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន បង្ហាញអំពីចំណាត់ការតាមផ្លូវច្បាប់ បុគ្គលដែលប្រឌិតព័ត៌មាន ក្នុងការចែកដីជូនប្រជាពលរដ្ឋ៦០០០ឡូត៏ លើផ្ទៃដីសរុប ទំហំ៤២០ហិកតា ស្ថិតនៅចំណុចភូមិរោងម៉ាស៊ីន ភូមិត្រពាំងធៀ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ក្នុងសេចក្ដីប្រកាសព័ត៌មានដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានអ្នកនាំពាក្យអយ្យការ បានឲ្យដឹងថា បុគ្គលឈ្មោះ ជួន គន្ធា អាយុ៣៥ឆ្នាំ អះអាងជា ឯកឧត្តម បានធ្វើការផ្សព្វផ្សាយចែកដី ជូនពលរដ្ឋក្រីក្រចំនួន៦,០០០ឡូតិ៍ លើផ្ទៃដីសរុបទំហំ៤២០ហិកតា ស្ថិតនៅចំណុចភូមិរោងម៉ាស៊ីន ភូមិត្រពាំងធៀ ឃុំតាសាល ស្រុកឱរ៉ាល់
April 26, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានឱ្យដឹងថា នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ អង្គភាពគយក្រោមឱវាទអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធបង្ក្រាបនិងដុតកម្ទេចបំណែកសាច់និងសាច់ប្រហិតនាំចូលខុសច្បាប់ចំនួន ៣ករណី ស្មើនឹង ៩ ៩៧៧ គីឡូក្រាម ដែលនាំចូលគ្មានឯកសារ វេចខ្ចប់គ្មានអនាម័យ និងដឹកជញ្ជូនមិនត្រឹមត្រូវតាមស្តង់ដារ នាំឱ្យខូចគុណភាពមិនអាចប្រើប្រាស់បាន។ បំណែកសាច់និងសាច់ប្រហិតទាំងនោះ រួមមាន៖ – បំណែកសាច់មាន់និងសាច់ក្រួចបង្កកចំនួន ៣៣២ គីឡូក្រាម ត្រូវបានបង្ក្រាបដោយមន្ត្រីការិយាល័យគយនិងរដ្ឋាករភ្នំឌិន នៃសាខាគយនិងរដ្ឋាករខេត្តតាកែវ នៅភូមិសាស្ត្រស្រុកគិរីវង្ស ខេត្តតាកែវ។ – គ្រឿងក្នុងជ្រូកចំនួន ១ ០២៥ គីឡូក្រាម ត្រូវបានបង្ក្រាបដោយមន្ត្រីការិយាល័យស្រាវជ្រាវនិងបង្ក្រាបអំពើរត់ពន្ធតំបន់៤
April 26, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងយុត្តិធម៌ បានចេញសេចក្តីជូនដំណឹងថ្មីមួយដោយប្រកាសពីការដាក់ឱ្យដំណើរការសេវាព្រឹត្តិបត្រថ្កោលទោសតាមប្រព័ន្ធឌីជីថលក្នុងដំណាក់កាលទី២ ចាប់ពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ តទៅ។ ក្រសួងយុត្តិធម៌ បានឲ្យដឹងថា ដើម្បីចូលរួមអនុវត្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា និងស្របតាមការណែនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា, ក្រសួងយុត្តិធម៌បាននិងកំពុងខិតខំបន្តការអភិវឌ្ឍការផ្តល់សេវាព្រឹត្តិបត្រថ្កោលទោសតាមប្រព័ន្ធឌីជីថល ក្នុងគោលបំណងបង្កើនភាពងាយស្រួល និងភាពឆាប់រហ័សដល់សាធារណជនដែលមានតម្រូវការព្រឹត្តិបត្រថ្កោលទោស។ កន្លងមក ក្រសួងយុត្តិធម៌បានដាក់ឲ្យដំណើរការសាកល្បងលើការផ្តល់សេវាព្រឹត្តិបត្រថ្កោលទោសតាមប្រព័ន្ធឌីជីថលក្នុងដំណាក់កាលទី១ កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ ដែលផ្តល់ភាពងាយស្រួលដល់សាធារណជនទាំងក្នុងការទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ និងការបំពេញពាក្យស្នើសុំព្រឹត្តិបត្រថ្កោលទោសពីចម្ងាយ។ ដើម្បីបង្កើនភាពងាយស្រួល និងភាពឆាប់រហ័សបន្ថែមទៀតដល់សាធារណជន លើការស្នើសុំព្រឹត្តិបតថ្កោលទោសនេះ ក្រសួងយុត្តិធម៌ នឹងដាក់ឱ្យដំណើរការ សេវាព្រឹត្តិបត្រថ្កោលទោសតាមប្រព័ន្ធឌីជីថលក្នុងដំណាក់កាលទី២
April 26, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា អ្នកស្រី ស៊ឹម សេរីរ័ត្ន ម្ចាស់សហគ្រាស Home Taste Food ដែលមានទីតាំង នៅខេត្តសៀមរាប បានសាកល្បងនាំចេញត្រីងៀតខ្មែរលើកដំបូងចំនួន ៤.៧តោន ជាផ្លូវការ ទៅកាន់ទីផ្សារប្រទេសអូស្ត្រាលី តាមរយៈការប្រើប្រាស់និមិត្តសញ្ញាគុណភាពផល ផលិតផល ជលផលកម្ពុជា(CQS)។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីសំណាក់ លោកជំទាវ អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកមុ្ម រុក្ខាប្រមាញ់និងនេសាទ។ លោកជំទាវ អ៊ឹម រចនា បានឱ្យដឹងនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤នេះថា ការនាំ ចេញលើកដំបូងជាលក្ខណៈផ្លូវការ
April 26, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានឧបត្ថម្ភដល់ខេត្តចំនួន៦ ដែលគ្មានគ្រោះថ្នាក់ចរាចរណ៍អំឡុងបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ កន្លងទៅនេះ ដោយក្នុង១ខេត្តទទួលថវិកាចំនួន២០០លានរៀល និងភេសជ្ជៈ១ពាន់កេស។ ខេត្តចំនួន៦ ដែលគ្មានគ្រោះថ្នាក់ចរាចរណ៍ ហើយទទួលបានការកោតសរសើរពីសម្តេចធិបតី ហ៊ុន ម៉ាណែតនោះ រួមមានខេត្តត្បូងឃ្មុំ ព្រៃវែង កោះកុង ប៉ៃលិន កំពង់ឆ្នាំង និងខេត្តមណ្ឌលគិរីផងដែរ។ ការប្រកាសឧបត្ថម្ភរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤នេះ នៅវិមានសន្តិភាព។ ការផ្តល់រង្វាន់នេះជាការឆ្លើយតបចំពោះការសន្យារបស់ សម្តេចធិបតី ហ៊ុន
April 26, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ករណីគប់កញ្ចក់រថយន្ដ២គ្រឿង នៅសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤កន្លងទៅ ដែលបណ្ដាលឲ្យស្ដ្រីជនរងគ្រោះម្នាក់ដែលជិះក្នុងរថយន្ដ រងរបួសផ្ទៃមុខធ្ងន់ធ្ងរដេររហូត៣០ថ្នេរ និងខូចខាតកញ្ចក់រថយន្ដនោះ ត្រូវកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវចាប់ខ្លួនបានជាបន្ដបន្ទាប់ចំនួន៦នាក់។ ប្រតិបត្តិការនេះធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងមានការដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ លី ប៊ុនអេង ស្នងការរងទទួលដឹកនាំការិយាល័យ ខណៈការិយាល័យជំនាញដឹកនាំដោយលោកវរសេនីយ៍ឯក ម៉ម សាវន។ របាយការណ៍ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៥
April 26, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើទៅសិល្បករ សិល្បការិនី ចៀសវាងការប្រឌិត និងការសម្តែងលក្ខណៈមិនពិត អុជអាល បំបែកបំបាក់ ប្រកាន់ពូជសាសន៍ ពណ៌សម្បុរ និងជំនឿសាសនា។ សម្តេចធិបតី ក៏បានថ្លែងស្នើឲ្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ត្រូវធ្វើការណែនាំកែលម្អ ចំពោះកំហុសឆ្គងនានា ព្រមទាំង តម្រង់ទិស និងចង្អុលបង្ហាញពីឥរិយាបថដែលគួរប្រកាន់យក ដើម្បីភាពថ្លៃថ្នូរ និងបង្ការផលប៉ះពាល់ ជាយថាហេតុមកលើសិល្បៈវប្បធម៌ ប្រពៃណីជាតិ។ សម្តេចធិបតី នាយករដ្ឋមន្ត្រី ថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីពិសាអាហារសាមគ្គី និងបំពាក់គ្រឿងឥស្សរិយយស ជូនលោកគ្រូ អ្នកគ្រូ
April 26, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ បានលើកឡើងប្រាប់បណ្តាញព័ត៌មាន Fresh News ថា ក្រសួងលើកទឹកចិត្តដល់សាលានីមួយៗ អាចបន្ថែមកម្មវិធីសិល្បៈ និងកីឡាទៅតាមចំណង់ចំណូលចិត្តសិស្ស។ ការថ្លែងរបស់លោកស្រី បន្ទាប់ពីឃើញការផ្សាយថា គ្រូបង្ហាត់ល្បុក្កតោ នៅតាមសាលាឯកជនយកថ្លៃពេក ធ្វើឱ្យគេមិនអាចបញ្ចូលទៅក្នុងកម្មវិធីសិក្សាបាន។ ជាមួយគ្នានេះ ក្បាច់គុនមួយនេះ ក៏អត់ទាន់មានបង្ហាត់ នៅក្នុងសាលារដ្ឋទៀតផង។ អ្នកនាំពាក្យបានបញ្ជាក់ថា «បច្ចុប្បន្នក្រសួងបានដាក់បញ្ចូលកម្មវិធីសិល្បៈ និងកីឡាចូលទៅក្នុងសាលា។ ក្រៅពីការអប់រំជាមូលដ្ឋានលើមុខវិជ្ជាទាំង២នេះ សាលានីមួយៗក៏អាចបន្ថែមកម្មវិធីសិល្បៈ និងកីឡាទៅតាមចំណង់ចំណូលចិត្តសិស្ស មូលដ្ឋាន និងធនធានដែលមានដែរ។
April 26, 2024









