Khmerpress
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុត​ជាមួយក្រុមគ្រួសារយោធិនពលីក្នុងឧបទ្ទវហេតុផ្ទុះគ្រាប់នៅយោធភូមិភាគទី៣ ក្នុងខេត្តកំពង់ស្ពឺ។ សម្តេចធិបតី ក៏ចូលរួមសោកស្តាយជាមួយអ្នករងរបួសក្នុងហេតុការណ៍នេះផងដែរ។ សម្តេចធិបតី បានគូសរំលេចលើបណ្តាញសង្គមនៅយប់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤នេះថា «ខ្ញុំមានក្តីរន្ធត់ក្តុកក្តួលឥតឧបមា ដែលបានទទួលដំណឹងអំពីឧបទ្ទវហេតុផ្ទុះគ្រាប់ នៅយោធភូមិភាគទី៣ ក្នុងខេត្តកំពង់ស្ពឺ កាលពីរសៀលថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤ ដែលបានបង្កឱ្យយោធិនចំនួន២០នាក់ បានពលីជីវិត និងយោធិនមួយចំនួនទៀតបានរបួស»។ សម្តេចធិបតីបន្តថា «ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុត​ចំពោះក្រុមគ្រួសារយោធិនពលី និងសម្តែងនូវសមានទុក្ខសោកស្តាយចំពោះអ្នករងរបួស ក្នុងឧបទ្ទវហេតុដ៏សោកសង្រេងនេះ»។ សម្តេចធិបតីប្រមុខរាជរដ្ឋាភិបាល ណែនាំនាយឧត្តមសេនីយ៍ ទៀ សីហា

    April 27, 2024
  • ព័ត៌មានអន្តរជាតិ

    (សិង្ហបុរី)៖ អាជ្ញាធររូបិយវត្ថុសិង្ហបុរី (MAS) បានឱ្យដឹងនៅថ្ងៃសុក្រថា សេដ្ឋកិច្ចរបស់ប្រទេសសិង្ហបុរីទទួលបានការជំរុញពី «ការកើនឡើងសកម្មភាពទេសចរណ៍» នៅក្នុងត្រីមាសទីមួយឆ្នាំ២០២៤ ដោយសារការប្រគុំតន្ត្រីរបស់ក្រុមតន្រ្តីរ៉ុកអង់គ្លេស Coldplay និងតារាចម្រៀងប៉ុបអាមេរិក Taylor Swift។ នេះបើយោងតាមកាសែត Channel News Asia។ ការប្រគុំតន្រ្តីទាំងពីរបានធ្វើឡើងនៅពហុកីឡដ្ឋានជាតិដែលមានសមត្ថភាពផ្ទុកអ្នកទស្សនាចំនួន ៥៥ ០០០នាក់ដែលជាកីឡដ្ឋានធំបំផុតរបស់សិង្ហបុរី ដោយការប្រគុំតន្ត្រីរបស់ Coldplay ធ្វើឡើងនៅក្នុងខែមករា និងកម្មវិធីរបស់ Swift បានធ្វើឡើងនៅក្នុងខែមីនា។ កាសែត Channel News Asia បានរាយការណ៍ដោយដកស្រង់របាយការណ៍ស្ដីពីការត្រួតពិនិត្យម៉ាក្រូសេដ្ឋកិច្ច ដែលចេញផ្សាយពីរដងក្នុងមួយឆ្នាំដោយអាជ្ញាធរ MAS ថា៖ «ការប្រគុំតន្ត្រីទាំងនេះបានធ្វើឡើងក្នុងរយៈពេលសរុប

    April 27, 2024
  • ព័ត៌មានអន្តរជាតិ

    (កូឡាឡាំពូ)៖ ប្រតិបត្តិករអាកាសចរណ៍ម៉ាឡេស៊ី Capital A ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុន AirAsia បានប្រកាសកិច្ចព្រមព្រៀងមួយតម្លៃ ៦,៨ពាន់លានរីងហ្គីត (១,៤២ពាន់លានដុល្លារ) កាលពីថ្ងៃព្រហស្បតិ៍ដើម្បីបង្កើតក្រុមហ៊ុនថ្មីមួយ និងដើម្បីសម្រួលប្រតិបត្តិការតាមរយៈការច្របាច់បញ្ចូលគ្នានូវក្រុមហ៊ុនអាកាសចរណ៍ផ្សេងៗដែលស្ថិតក្រោមចំណុះរបស់ខ្លួន។ ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា ជាផ្នែកមួយនៃកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុនអាកាសចរណ៍ផ្លូវឆ្ងាយ AirAsia X នឹងកាន់កាប់អាជីវកម្មអាកាសចរណ៍របស់ក្រុមហ៊ុន Capital A ហើយនៅទីបំផុតបង្កើតក្រុមហ៊ុនថ្មីមួយដែលប្រើប្រាស់ឈ្មោះចុះបញ្ជីរបស់ក្រុមហ៊ុន AirAsia X។ អាជីវកម្មអាកាសចរណ៍របស់ក្រុមហ៊ុន Capital A រួមមានក្រុមហ៊ុនអាកាសចរណ៍ AirAsia Bhd និង AirAsia Aviation Group។ កិច្ចព្រមព្រៀងនេះនឹងអនុញ្ញាតឱ្យក្រុមហ៊ុន Capital

    April 27, 2024
  • ព័ត៌មានអន្តរជាតិ

    (កាន់ថូ)៖ ការនាំចេញអង្កររបស់វៀតណាមមានកំណើនគួរឱ្យកត់សម្គាល់បើគិតទាំងបរិមាណ និងប្រាក់ចំណូលនៅក្នុងត្រីមាសទីមួយឆ្នាំនេះ ហើយក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមនឹងដោះស្រាយការលំបាកផ្នែកពាណិជ្ជកម្មដើម្បីជួយសម្រួលដល់ការនាំចេញអង្ករសម្រាប់រយៈពេលនៅសល់ក្នុងឆ្នាំ២០២៤នេះ។ នេះបើយោងតាមកាសែតវៀតណាម Vietnam News។ កាសែត Vietnam News បានរាយការណ៍ថា ក្រសួងបានរៀបចំសន្និសីទកាសែតនៅទីក្រុងកាន់ថូកាលពីថ្ងៃសុក្រ ដើម្បីវាយតម្លៃការនាំចេញអង្កររបស់វៀតណាមក្នុងឆ្នាំ២០២៣ និងនៅត្រីមាសទី១ ឆ្នាំ២០២៤ ព្រមទាំងដើម្បីនាំផ្លូវការនាំចេញអង្កររបស់វៀតណាមសម្រាប់ឆ្នាំនេះ។ យោងតាមអគ្គនាយកដ្ឋានគយវៀតណាមបានឱ្យដឹងថា ក្នុងត្រីមាសទីមួយឆ្នាំ២០២៤ វៀតណាមបាននាំចេញអង្ករជាង ២,១៨លានតោនក្នុងតម្លៃ ១,៤៣ពាន់លានដុល្លារ កើនឡើង ១៧,៦ភាគរយ និង ៤៥,៥ភាគរយរៀងគ្នាធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ការនាំចេញអង្កររបស់វៀតណាមបានបន្តដំណើរការល្អនៅក្នុងទីផ្សារសំខាន់ៗដូចជាហ្វីលីពីន ឥណ្ឌូណេស៊ី និងម៉ាឡេស៊ី ជាមួយនឹងកំណើននាំចេញខ្ពស់រហូតដល់ពីរខ្ទង់ទៅកាន់ទីផ្សារទាំងនេះ។ ហ្វីលីពីននៅតែជាអតិថិជនទិញអង្ករធំជាងគេរបស់វៀតណាមដែលស្មើនឹង ៤៥,៥ភាគរយនៃចំណូលនាំចេញអង្កររបស់វៀតណាម។ លោក Nguyen Anh

    April 27, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវ ឧបត្ថម្ភថវិកា ២០០លានរៀល ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា តាមរយៈការប្រកួតបាល់ទាត់មនុស្សធម៌ របស់ក្រុមបាល់ទាត់តារាកម្ពុជា (Cambodia football super stars) ដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅពហុកីឡដ្ឋានជាតិអូឡាំពិក នាថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ។ ក្នុងនាមជាគ្រូបង្វឹកកិត្តិយស សម្តេចតេជោ ហ៊ុន សែន នឹងដឹកនាំការប្រកួតបាល់ទាត់ដើម្បី មនុស្សធម៌ចំនួនពីរប្រកួតនៅពហុកីឡដ្ឋានជាតិអូឡាំពិក រួមមានជំនួបរវាងក្រុម Vloggers All

    April 27, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤នេះ បានប្រកាសជាសាធារណៈស្វែងរកការគាំទ្រពីប្រជាជនកម្ពុជាគ្រប់រូប ឲ្យក្លាយជាចលនាជាតិមួយដ៏រឹងមាំ សំដៅសម្រេចឲ្យបាននូវព្រែកជីកហ្វូណន-តេជោ ដើម្បីឲ្យលេចចេញជារូបរាងឡើង ទោះបីប្រទេសខ្លះចេញមកប្រឆាំងយ៉ាងណាក្ដី។ ពីលើវេទិកាក្នុងឱកាសអញ្ជើញអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីពិសាអាហារសាមគ្គីមហាគ្រួសារ​ឧកញ៉ា​កម្ពុជា, សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា ព្រែកជីកហ្វូណន-តេជោ ដែលជាគម្រោងដ៏ធំមួយរបស់កម្ពុជា គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីផលប្រយោជន៍ជាតិ។ ការចេញមកប្រកាសរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៅពេលនេះ គឺដើម្បីឆ្លើយតបទៅកាន់រាល់ការប្រឆាំងទាំងឡាយពីសំណាក់ក្រុមជ្រុលនិយម និងប្រទេសវៀតណាម លើគម្រោងនៃការសាងសង់ព្រែកជីកហ្វូណន-តេជោ របស់កម្ពុជា។ សម្ដេចតេជោ ហ៊ុន

    April 27, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រុមកីឡាការ៉ាតេកម្ពុជា បានបញ្ចប់បេសកកម្ម នៃការប្រកួតកីឡាការ៉ាតេជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៤ នៅទីក្រុងបាងកក ប្រទេសថៃហើយ ដោយដណ្ដើមបានមេដាយសរុប ៧គ្រឿង រួមមានមេដាយប្រាក់ ១ និងមេដាយសំរឹទ្ធ ៦ ។ សម្រាប់សមិទ្ធផលថ្មីខាងលើ ចំពោះមេដាយប្រាក់ ដណ្ដើមបានដោយកីឡាករ ទេព ស្ទីវយុទ្ធថាណា លើវិញ្ញាសាប្រយុទ្ធទម្ងន់ក្រោម ៥៥គីឡូក្រាម ។ រីឯមេដាយសំរឹទ្ធ ៦គ្រឿង រកបានលើវិញ្ញាសាសម្ដែងនារី (កីឡាការិនី ថាត ឆេងហ័ង , អូន ស្រីដា , ពុទ្ធា ស្រីណុច

    April 27, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ព្រះចៅស៊ុលតង់ ហាជី ហាសិនណល់ ប៊ូលហ្កះ ព្រះមហាក្សត្រ នៃប្រទេសប្រ៊ុយណេ ដារូសាឡឹម នឹងយាងមកកម្ពុជានៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ខាងមុខនេះ។ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានឱ្យដឹងថា គោលបំណងទស្សនកិច្ចរបស់ព្រះអង្គ គឺមកសោយក្រយាពេលព្រឹកជាមួយសម្តេច ដែលព្រះអង្គរាប់អានដូចប្អនពៅ (បងប្អូន៣នាក់គឺព្រះអង្គជាបងទី១ លោក ថាក់ ស៉ីន ជាប្អូនទី២ សម្តេចតេជោ ជាប្អូនពៅ)។ សម្តេចតេជោ បានបន្ថែមថា ពុំមានជំនួបផ្លូវការណាមួយកើតឡើងទេ តែជាការសោយក្រយាពេលព្រឹកនៅថ្ងៃទី៣០ ខែមេសា។ បើតាមសម្តេចតេជោ ខាងព្រះចៅស៊ុលតង់ មានព្រះអង្គម្ចាស់

    April 27, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ផ្លូវថ្មើរជើងរាជធានីភ្នំពេញ មានទំហំ ៥៧ហិកតា ក្នុងភូមិសាស្ត្រខណ្ឌដូនពេញ ដែលមានទាំងហាងទំនិញ ភោជនីយដ្ឋាន សណ្ឋាគារ បា និងរៀបចំជាកន្លែង Pub Street ផងដែរនោះ គ្រោងនឹងរៀបចំឡើងនៅដើមខែឧសភា ឆ្នាំ២០២៤នេះ ដើម្បីបម្រើ ឱ្យភ្ញៀវជាតិ អន្តរជាតិបានមកទិញទំនិញ និងដើរលេងកម្សាន្តពេលយប់ ហើយគម្រោងនេះ នឹងរៀបចំឱ្យ បានរួចរាល់នៅមុនចូលឆ្នាំសកលឆ្នាំ២០២៥ខាងមុខនេះ។ នេះបើតាមការបញ្ជាក់ឱ្យដឹងពី ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅក្នុងកិច្ចប្រជុំស្តីពីការងាររៀបចំផ្លូវថ្មើរជើងមុខប៉ុស្តិ៍ប្រៃសណីយ៍កម្ពុជា ដែលស្ថិតក្នុង សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ

    April 27, 2024
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា កាលពីថ្ងៃទី១១ ខែមេសា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ បញ្ចប់គោរមងារ «ឧកញ៉ា» ពីឧកញ៉ា ជា សារ៉ន។ នេះបើតាមព្រះរាជក្រឹត្យ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤។ សូមបញ្ជាក់ថា សាលាដំបូងខេត្តកំពត បានសេចក្តីប្រកាសព័ត៌មានស្តីពីវឌ្ឍនភាពចំណាត់ការសំណុំរឿងពាក់ព័ន្ធនឹងក្រុមហ៊ុន ជា សារ៉ន រៀលធី ឯ.ក ដោយបានសម្រេចបង្កកគណនីធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន ៩៥គណនី

    April 27, 2024