- Khmerpress
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣នេះ បានថ្លែងបញ្ជាក់ថា រាជរដ្ឋាភិបាលបានខិតខំយ៉ាងខ្លាំង ក្នុងការជួយរក្សាតម្លៃទំនិញលើទីផ្សារ ដើម្បីធ្វើយ៉ាងណាជួយសម្រាលជីវភាព របស់បងប្អូនប្រជាពលរដ្ឋត្រូវចំណាយប្រចាំថ្ងៃ ក្នុងគ្រាសេដ្ឋកិច្ចពិភពលោកជួបបញ្ហា ធ្វើឱ្យអត្រាអតិផរណាកើនឡើង។ សម្តេចនាយករដ្ឋមន្ត្រី បានលើកឡើងពីបណ្តាប្រទេសមួយចំនួន នៅលើពិភពលោក ដោយសារតែវិបត្តិសេដ្ឋកិច្ច បានដំឡើងថ្លៃអគ្គិសនី ប៉ុន្តែសម្រាប់កម្ពុជាវិញ ទោះបីត្រូវខាតក្នុងមួយឆ្នាំរាប់លានដុល្លារក្តី ក៏មិនដំឡើងថ្លៃដែរ គឺដើម្បីសម្រាលដល់ជីវភាព របស់ប្រជាពលរដ្ឋ។ ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្ត្រីសង្ឃឹមថា សង្គ្រាមរវាងអ៉ីស្រាអែល និងពួកហាម៉ាស់ មិនបានធ្វើឱ្យតម្លៃទំនិញឡើយថ្លៃទៅចុះ ដែលនាំឱ្យប៉ះពាល់ប្រជាពលរដ្ឋ។ ថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ-និយោជិត នៅរោងចក្រសហគ្រាសចំនួន៣២ ក្នុងខណ្ឌមានជ័យ
October 28, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ រយៈពេល១ឆ្នាំ ពោលគឺចាប់ពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ ដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ ការនាំចេញផ្លែមៀនស្រស់កម្ពុជាទៅប្រទេសចិន មានចំនួន១៤ ៣៤៥,៧៤តោន។ នេះយោងតាមមន្រ្តីជាន់ខ្ពស់នៃក្រសួងកសិកម្ម។ កញ្ញា អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងកសិកម្ម បានឱ្យដឹងថា នៅឆ្នាំ២០២២ ចាប់ពីថ្ងៃទី២៧ ខែតុលា ដល់ដំណាច់ខែធ្នូ កម្ពុជាបាននាំចេញផ្លែមៀនស្រស់ទៅប្រទេសចិន មានចំនួន ២ ៩៤២,៥១តោន ខណៈនៅឆ្នាំ២០២៣ ចាប់ពីខែមករា ដល់ថ្ងៃទី២៧ ខែតុលា កម្ពុជាបាននាំចេញផ្លែមៀនស្រស់ទៅប្រទេសចិនមានចំនួន ១១ ៤០៣,២៣តោន។ កាលពីថ្ងៃទី២៣
October 28, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ កម្ពុជា បានបញ្ជាក់ពីជំហររបស់ខ្លួន នៅក្នុងកិច្ចប្រជុំពិសេសបន្ទាន់ នៃមហាសន្និបាតអង្គការសហប្រជាជាតិ ស្តីពីជម្លោះប៉ាលេស្ទីន និងអ៉ីស្រាអែល នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣។ នៅក្នុងកិច្ចប្រជុំនេះ តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ បានចេញសេចក្តីថ្លែងការណ៍ដោយជំហរថា កម្ពុជាមិនចូលរួមក្នុងសេចក្តីថ្លែងការណ៍ ដែលធ្វើឡើងក្នុងនាមក្រុមណាមួយនោះទេ និងចាត់ទុកជម្លោះប៉ាឡេស្ទីន-អ៉ីស្រាអែល គឺជាបញ្ហាដ៏ស្មុគស្មាញ និងផុយស្រួយបំផុត។ ក្នុងកិច្ចប្រជុំនេះ តំណាងកម្ពុជាបានបញ្ជាក់ទាំងស្រុងដូចតទៅ៖ 1. ខ្ញុំមានកិត្តិយសបានឡើងមកធ្វើសេចក្ដីថ្លែងការណ៍ក្នុងកិច្ចប្រជុំនេះក្នុងនាមប្រទេសមួយ គឺកម្ពុជាដែលក្នុងពេលមិនយូរប៉ុន្មានកន្លងទៅ ត្រូវបានគ្របដណ្ដប់ដោយភ្នក់ភ្លើងសង្គ្រាមរាប់ទសវត្សរ៍ និងវាលពិឃាត ដែលក្នុងខណៈនោះ អ្នកដែលត្រូវចាត់ចូលជា ក្រុមជិះជាន់គេ និងក្រុមរងការជិះជាន់ ត្រូវ បានលេបត្របាក់ដោយអណ្តាតភ្លើងដ៏សន្ធោសន្ធៅ នៃការស្អប់ខ្ពើម ការសងសឹក និងភាពជ្រុលនិយម
October 28, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ឲ្យដឹងថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២៣នេះ មិនមានការដាក់បេក្ខជន ឲ្យនៅបន្ទប់ដាច់ដោយឡែក ពាក់ព័ន្ធនឹងជំងឺកូវីដ-១៩នោះទេ។ ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែលឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន សន្និសីទសារព័ត៌មាន ស្តីពី ដំណើរការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៦ វិច្ឆិកា ២០២៣។ សន្និសីទសារព័ត៌មាននេះ រៀបចំឡើង នៅអគារទីស្តីការក្រសួងអប់រំ នារសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣។ រដ្ឋមន្ដ្រីអប់រំ បានបញ្ជាក់យ៉ាងដូច្នេះថា
October 28, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រៀបចំពិធីបុណ្យឯករាជ្យជាតិ និងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ អកអំបុក ឱ្យបានអធិកអធម ដើម្បីបង្កការសប្បាយរីករាយដល់ប្រជាពលរដ្ឋ ប្រកបដោយសន្តិសុខ និងសុវត្ថិភាពល្អ។ ការណែនាំបែបនេះធ្វើឡើងក្នុងឱកាសដែលសម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រី នៅទីស្ដីការនាយករដ្ឋមន្ដ្រី (វិមានសន្ដិភាព) ដោយពិភាក្សា និងអនុម័តលើរបៀបវារៈចំនួន៤ នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣។ គួរបញ្ជាក់ដែរថា ប្រទេសកម្ពុជា តែងតែប្រារព្ធពិធីបុណ្យឯករាជ្យជាតិជារៀងរាល់ឆ្នាំ នាថ្ងៃទី០៩ ខែវិច្ឆិកា ដើម្បីជាការចងចាំនូវព្រះរាជស្នាព្រះហស្ថដ៏ឧត្តុងឧត្តមរបស់ព្រះមហាក្សត្រខ្មែរ
October 27, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣នេះ បានណែនាំឲ្យស្ថាប័នពាក់ព័ន្ធស្តារឡើងវិញ នូវហេដ្ឋារចនាសម្ព័ន្ធនានា ដែលរងការខូចខាតដោយសារទឹកជំនន់ និងសិក្សាដើម្បីបញ្ចៀសផលប៉ះពាល់ ដោយសារទឹកជំនន់។ ការណែនាំបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រី នៅទីស្ដីការនាយករដ្ឋមន្ដ្រី (វិមានសន្ដិភាព) ដោយពិភាក្សា និងអនុម័តលើរបៀបវារៈចំនួន៤ នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣។ ក្នុងកិច្ចប្រជុំពេញអង្គ គណៈរដ្ឋមន្ដ្រីនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំឲ្យស្ថាប័នពាក់ព័ន្ធ ស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធនានា ដែលរងការខូចខាតដោយទឹកជំនន់
October 27, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នៅរសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៦ វិច្ឆិកា ២០២៣៕ ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មាន៖ ផ្តល់សិទ្ធិដោយ៖ freshnews
October 27, 2023 - ព័ត៌មានជាតិ
(កំពង់ឆ្នាំង)៖ រថយន្តធន់ធំមួយគ្រឿង ដឹកសាច់បង្កកចម្រុះខុសច្បាប់មកពីខេត្តបន្ទាយមានជ័យ ឆ្លងកាត់ខេត្តកំពង់ឆ្នាំង ត្រូវបានសមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ឃាត់ប្រគល់ឱ្យការិយាល័យបសុព្យាបាលខេត្ត ចំណាត់ការបន្តតាមផ្លូវច្បាប់។ ករណីបង្ក្រាបរថយន្តដឹកសាច់បង្កកចម្រុះខុសច្បាប់ខាងលើនេះ បានធ្វើឡើងនៅវេលាម៉ោង ១៣៖៣០នាទីរសៀលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ នៅចំណុចភូមិព្រីងកោង ឃុំជើងគ្រាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ សមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា កិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសខាងលើនេះ ដឹកនាំដោយលោកវរសេនីយ៍ទោ នួន សុភក្តី នាយរងការិយាល័យ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រោមបទបញ្ជាដោយផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង និងក្រោមការសម្របសម្រួលពីលោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាអមសាលាដំបូង
October 27, 2023 - សិល្បៈ
(ភ្នំពេញ)៖ នៅទីបំផុតតារាសម្ដែង និងជាពិធីការិនីស្រស់សោភា ហ៊ិន ច័ន្ទនីរ័ត្ន បានភ្ជាប់ពាក្យជាផ្លូវការហើយ នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣នេះ ជាមួយនឹងគូស្នេហ៍របស់ខ្លួន គឺលោក ឌី ពេជ្រ ដោយមានការចូលរួមដឹងឮ ធ្វើជាសាក្សីពីសំណាក់ចាស់ទុំទាំងសងខាង យ៉ាងច្រើនកុះករ និងប្រកបដោយទឹកមុខសប្បាយរីករាយ។ នៅក្នុងឱកាសនៃពិធីភ្ជាប់ពាក្យនេះ គេសង្កេតឃើញមានអ្នកសិល្បៈចូលរួមតិចតួចប៉ុណ្ណោះ ពោលគឺមានតែញាតិមិត្ត បងប្អូន និងឪពុកម្ដាយទាំងសងខាង ដោយមានជំនួនរៀបចំជាហូរហែ តាមទំនៀមទម្លាប់ប្រពៃណីខ្មែរ និងពោរពេញដោយបរិយាកាសសប្បាយរីករាយ។ មហាជន និងអ្នកគាំទ្របានសម្ដែងក្ដីអបអរសាទរ ដល់តារាសម្ដែង ហ៊ិន ច័ន្ទនីរ័ត្ន និងលោក ឌី ពេជ្រ ដែលបានបង្ហាញនូវក្ដីស្នេហ៍ជាសាធារណៈ
October 27, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣នេះ បានផ្ញើសាររំលែកទុក្ខជូនលោក ស៉ី ជិនពីង ចំពោះមរណភាពរបស់លោក លី ខឺឈាង អតីតនាយករដ្ឋមន្ត្រីចិន ដែលបានទទួលមរណភាពកាលពីយប់ម៉ោង០០៖១០យប់ ឈានចូលថ្ងៃទី២៧ ខែតុលានេះ។ ក្នុងសារលិខិតនេះ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា៖ ខ្ញុំមានសេចក្ដីក្រៀមក្រំជាទីបំផុត ដោយបានដឹងពីមរណភាពនៅទីក្រុងសៀងហៃ នៅព្រឹកមិញនេះ របស់ឯកឧត្តម Li Keqiang សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការកណ្តាលទី១៧, ទី១៨ និងទី១៩ នៃបក្សកុម្មុយនិស្តចិន និងជាអតីតនាយករដ្ឋមន្ត្រីនៃក្រុមប្រឹក្សារដ្ឋ។
October 27, 2023









