- Khmerpress
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ថា យន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដែលរាជរដ្ឋាភិបាលបានរៀបចំនាពេលនេះ មិនមែនជាការចាប់បង្ខំប្រជាពលរដ្ឋឱ្យជ្រើសរើសប្រើប្រាស់សេវានេះទេ ប៉ុន្តែជាការផ្តល់ជម្រើសបន្ថែម និងត្រូវប្រើប្រាស់ដោយមានការស្ម័គ្រចិត្ត។ ការអះអាងបែបនេះ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣នេះ ដោយពិភាក្សា និងអនុម័តលើរបៀបវារៈចំនួន៤។ នៅក្នុងកិច្ចពិភាក្សាលើរបៀបវារៈទី១ គឺ សេចក្តីព្រាងព្រះរាជក្រឹត្យស្តីពី ការបង្កើត ការរៀបចំ និងកិច្ចដំណើរការរបស់អាជ្ញាធរជាតិដោះស្រាយ វិវាទក្រៅប្រព័ន្ធតុលាការ។ នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ដូច្នេះថា៖
October 27, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ បានអនុញ្ញាតឲ្យលោក Justin Whyatt ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារពាក់ព័ន្ធនឹងការងារសហប្រតិបត្តិការបច្ចុប្បន្ន និងការងារអាទិភាពរបស់ក្រសួងពាក់ព័ន្ធនឹងសន្តិសុខសាយប័រ ការគ្រប់គ្រងធនធានវិសាលគមន៍ហ្វេ្រកង់វិទ្យុស៍ និងខ្សែកាប្លិ៍ក្រោមបាតសមុទ្រ ដែលភាគីអូស្ត្រាលីអាចចូលរួមសហការជាមួយក្រសួង។ លោករដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ ជូនចំពោះឯកអគ្គរដ្ឋទូត និងក្រុមការងារ។ លោករដ្ឋមន្ត្រីបានជម្រាបជូនអំពីកំណែទម្រង់របស់ក្រសួងនាពេលកន្លងមក និងសកម្មភាពអាទិភាព របស់ក្រសួងដែលមានជាអាទិ៍៖ (១) ការរៀបចំហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍នៅតាមបណ្តាបុរីក្នុងទីក្រុងភ្នំពេញ និងតាមបណ្តាខេត្តអាទិភាព និងការតភ្ជាប់ប្រព័ន្ធខ្សែកាបអុបទិកក្រោមបាតសមុទ្រ (២) ការបង្កើតហេដ្ឋារចនាសម្ព័ន្ធស្ថាប័នថ្នាក់ជាតិ (៣)
October 27, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រោយទទួលបានការស្នើសុំអន្តរាគមន៍លើការរំលោភបំពានសិទ្ធិសីលធម៌អ្នកនិពន្ធចម្រៀងបទ «ឱភ្នំពេញអើយ» ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានរៀបចំកិច្ចប្រជុំសម្របសម្រួល ដោះស្រាយលើករណីនេះចំនួន៤ដង និងបានសិក្សាស្រាវជ្រាវលើឯកសារពាក់ព័ន្ធនានា រួមមាន៖ ការផ្តល់សក្ខីកម្ម និងប្រមូលភស្តុតាងផ្សេងៗពីភាគីពាក់ព័ន្ធទាំងអស់ ក្រសួងបានសម្រេចរក្សានូវសិទ្ធិសីលធម៌ដែលមានពីមុនមកដោយដាក់ថា អ្នកនិពន្ធទំនុកច្រៀងដោយ សមមិត្ត កែវ ចិន្តា អ្នកសម្រួលបទភ្លេងដោយ សមមិត្ត ជ័យ សុភា និងច្រៀងដោយ សមមិត្តនារី សូ ចន្ទី។ នៅក្នុងលិខិតរបស់ក្រសួងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលបណ្តាញព័ត៌មាន ទទួលបាននៅយប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣នេះ ក្រសួងបានបញ្ជាក់ទៀតថា ទាក់ទងនឹងបទចម្រៀងខាងលើ សិទ្ធិបេតិកភណ្ឌនៃស្នាដៃនេះដោយផ្អែកលើអង្គហេតុប្រវត្តិសាស្ត្រ គឺជាកម្មសិទ្ធិរបស់គណបក្សប្រជាជនកម្ពុជា៕
October 27, 2023 - ព័ត៌មានអន្តរជាតិ
(ប៉េកាំង)៖ អតីតនាយករដ្ឋមន្រ្តីចិន លោក លី ខឺឈាង (Li Keqiang) បានទទួលមរណភាព ដោយសារជំងឺគាំងបេះដូងភ្លាមៗ ក្នុងវ័យ៦៨ឆ្នាំ នេះបើយោងតាមសារព័ត៌មាន CGTN របស់រដ្ឋចិន និងសារព័ត៌មាន Reuters ចេញផ្សាយនៅមុននេះបន្តិច នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣។ បើតាមសារព័ត៌មានរដ្ឋចិន CGTN ថ្មីៗនេះ លោក លី ខឺឈាង បានសម្រាកព្យាបាលជំងឺនៅទីក្រុងសៀងហៃ។ កាលពីថ្ងៃទី២៦ ខែតុលា លោក លី មានអាការៈគាំងបេះដូងភ្លាមៗ ហើយបានទទួលមរណភាពនៅម៉ោង ០០៖១០យប់ ឈានចូលថ្ងៃទី២៧
October 27, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល សូមបដិសេធទាំងស្រុងចំពោះការចុះផ្សាយព័ត៌មានបំផ្លើសខុសពីការពិត ដែលបានបង្ហោះចែកចាយនៅក្នុងប្រព័ន្ធទំនាក់ទំនងសង្គម Facebook នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣នេះ ដោយបានសរសេរមានខ្លឹមសារថា៖ «ក្រសួងសុខាភិបាលបានសម្រេចបិទ និងលុបបំបាត់សេវាឯកជន (បន្ទប់ថែទាំជំងឺ បន្ទប់ថែទាំក្រោយសម្រាល បន្ទប់ថែទាំពិនិត្យផ្ទៃពោះ) ឱ្យអស់មុនឆ្នាំ២០២៥»។ ការចុះផ្សាយព័ត៌មានបំភ្លៃនេះបានធ្វើឱ្យសាធារណជនយល់ច្រឡំ និងប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ក្រសួងសុខាភិបាលយ៉ាងធ្ងន់ធ្ងរ។ ក្រសួងសុខាភិបាលសូមអំពាវនាវដល់សាធារណជនមេត្តាកុំជឿលើព័ត៌មានបំភ្លៃនេះ និងឈប់បន្តផ្សព្វផ្សាយ ឬចែកចាយតទៅទៀត។ ទន្ទឹមនឹងនេះ ក្រសួងសុខាភិបាលសូមអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ធ្វើការស៊ើបអង្កេត និងចាត់វិធានការតាមផ្លូវច្បាប់ឱ្យបានម៉ឺងម៉ាត់និងឆាប់បំផុត៕ ផ្តល់សិទ្ធិដោយ៖ freshnews
October 27, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ភាគីកម្ពុជាទទួលជំនួយហិរញ្ញប្បទានឥតសំណងពីភាគីជប៉ុនសរុបប្រមាណ ៩.៧លានដុល្លារ ដើម្បីយកមកអនុវត្ត «គម្រោងកសាងបណ្តាញស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយផ្កាយរណបទូទាំងប្រទេស» ក្នុងគោលបំណងពន្លឿនការអង្កេតវាស់វែងសុរិយោដី និងពង្រឹងសេវារដ្ឋបាលពាក់ព័ន្ធនឹងការចុះបញ្ជីដីធ្លី។ កិច្ចសហប្រតិបត្តិការងារធ្វើឡើងតាមរយៈលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធ ស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ខណៈឯកសារពាក់ព័ន្ធនានាត្រូវបានចុះហត្ថលេខា ដោយលោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាមួយលោកឯកអគ្គរដ្ឋទូត អ៊ូអិណុ អាត់ត្សឹស៊ី (UENO Atsushi) នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣។ ការផ្ដល់ហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុនមកឱ្យរាជរដ្ឋាភិបាលកម្ពុជានេះ គឺមានទឹកប្រាក់ចំនួន១.៣៣៨លានយ៉េន (មួយចុចបីរយសាមសិបបីលានយ៉េន) ឬស្មើប្រមាណ៩.៧លានដុល្លារអាមេរិក (ប្រាំបួនចុចប្រាំពីរលានដុល្លារអាមេរិក) ដើម្បីអនុវត្តគម្រោងកសាងបណ្តាញស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយផ្កាយរណបទូទាំងប្រទេស។ គម្រោងខាងលើនេះមានគោលបំណងពន្លឿនការអង្កេតវាស់វែងសុរិយោដី និងពង្រឹងសេវារដ្ឋបាលពាក់ព័ន្ធនឹងការចុះបញ្ជីដីធ្លី តាមរយៈការដំឡើងស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយផ្កាយរណប
October 26, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានថ្លែងថា ក្រសួងនឹងពិនិត្យឡើងវិញនូវការចុះបញ្ជីផលិតផល (ច.ប.ផ) និងកែលម្អសេវាឱ្យកាន់តែប្រសើរឡើង ដើម្បីធ្វើឱ្យការចុះបញ្ជីផលិតផលក្នុងស្រុក កាន់តែងាយស្រួល និងលឿនរហ័ស។ ការថ្លែងរបស់លោក ហែម វណ្ណឌី ស្របពេលវិស័យឯកជនផ្នែកផលិតចំណីអាហារ បានលើកឡើងពីបញ្ហាប្រឈម ក្នុងការចុះបញ្ជីផលិតផល (ច.ប.ផ) ព្រមទាំងជំរុញឱ្យមានការចុះបញ្ជីផលិតផលក្នុងស្រុក និងផលិតផលនាំចូលឱ្យស្នើភាពគ្នា។ លោកស្រី កែវ មុំ ប្រធានសហគ្រិនស្រ្តីកម្ពុជា និងម្ចាស់ក្រុមហ៊ុនផលិតនំស្រួយលីលី បានឱ្យដឹងថា រាល់ផលិតផលដែលផលិតនៅក្នុងស្រុក ទាមទារឱ្យមានការត្រួតពិនិត្យគុណភាព និងមានការចុះបញ្ជីផលិតផល
October 26, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣ ស្អែកនេះ ក្រសួងក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំសន្និសីទសារព័ត៌មានស្តីពី ដំណើរការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៦ វិច្ឆិកា ២០២៣ ដើម្បីផ្ដល់ព័ត៌មានពិស្តារអំពីដំណើរការប្រឡងបាក់ឌុប។ នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន នៅរសៀលថ្ងៃទី២៦ ខែតុលានេះ បានបញ្ជាក់ថា សន្និសីទសារព័ត៌មាននេះ នឹងរៀបចំឡើងដោយ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា
October 26, 2023 - ព័ត៌មានជាតិ
(ព្រៃវែង)៖ លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង និងលោកស្រី ជុន ប៉ូរ៉ានី រួមទាំងមន្ត្រីរាជការមន្ទីរអង្គភាពកងកម្លាំង នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ បានប្ររព្ធពិធីក្រុងពលី ដើម្បីសុំសេចក្តីសុខចម្រើន ដល់មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ រួមទាំងក្រុមកីឡាករចំណុះទូកទាំងអស់ក្នុងពិធីប្រណាំងទូក «ង» ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨-២៩ ខែតុលា ឆ្នាំ២០២៣។ សូមបញ្ជាក់ថា ការប្រារព្ធពិធីប្រណាំងទូក «ង» រយៈពេល ២ថ្ងៃ នៅក្នុងទឹកដីនៃខេត្តព្រៃវែងនេះ ធ្វើឡើងដើម្បីបង្កលក្ខណៈភាពសប្បាយរីករាយដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តព្រៃវែង ជាពិសេសដើម្បីអបអរ ពិធីបុណ្យ អុំទូកអកអំបុក សំពះព្រះខែនៅពេលខាងមុខ។ ក្នុងឱកាសនៃការប្រារព្ធពិធីប្រណាំងទូក «ង»
October 26, 2023 - ព័ត៌មានជាតិនាយឧត្ដមសេនីយ៍ មាស វិរិទ្ធ ណែនាំមន្រ្តីតាមច្រក ពង្រឹងប្រសិទ្ធភាពការងារត្រួតពិនិត្យសារធាតុគីមីផ្សំ
(ភ្នំពេញ)៖ ក្រោយដំណើរការរបស់ខ្លួនរយៈពេល០២ថ្ងៃ ពីថ្ងៃទី២៤-២៥ ខែតុលា ឆ្នាំ២០២៣ វគ្គបណ្តុះបណ្តាល ស្តីពីការពង្រឹងប្រសិទ្ធភាព ការត្រួតពិនិត្យសារធាតុគីមីផ្សំគ្រឿងញៀន សម្រាប់មន្ត្រីអនុវត្តច្បាប់បម្រើការងារ នៅតាមបណ្តាខេត្តជាប់ព្រំដែន ខេត្តគោលដៅមានក្រុមហ៊ុន រោងចក្រប្រើប្រាស់សារធាតុគីមីផ្សំច្រើន អង្គភាពគយ និងរដ្ឋាករកម្ពុជាបណ្តាច្រកទ្វារព្រំដែន កំពង់ផែស្វយ័ត ត្រូវបានបិទបញ្ចប់ហើយ កាលពីល្ងាចទី២៥ ខែតុលា ឆ្នាំ២០២៣។ ឧត្តមសេនីយ៍ទោ អ៊ុយ រ៉ាត់ ប្រធាននាយកដ្ឋានស្រាវជ្រាវ និងត្រួតពិនិត្យ បានរាយការណ៍ពីកិច្ចសហការល្អរវាងសិក្ខាកាម និងគ្រូឧទ្ទេសធ្វើឲ្យវគ្គបណ្តុះបណ្តាលប្រព្រឹត្តទៅបានយ៉ាងល្អជោគជ័យ។ ក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានថ្លែងថា ប្រទេសកម្ពុជា
October 26, 2023









