- Khmerpress
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអនុញ្ញាតឲ្យលោក Anatoly Borovik ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៉ីប្រចំាកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ក្នុងជំនួបនេះ លោក Anatoly Borovik បានថ្លែងអំណរគុណ សម្តេចធិបតី ដែលបានចំណាយពេលវេលាដ៏មមាញឹកអនុញ្ញាតឲ្យរូបលោក និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នាឱកាសនេះ។ លោកឯកអគ្គរដ្ឋទូត ក៏បានចូលរួមអបអរសាទរចំពោះ គណបក្សប្រជាជនកម្ពុជា ដែលទទួលបានការគាំទ្រដ៏លើសលប់ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឆ្នាំ២០២៣ និងចំពោះការចូលកាន់មុខតំណែងជា នាយករដ្ឋមន្រ្តី
October 26, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ បន្ទាប់ពីសម្ដេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសផ្សំផ្គុំឲ្យលោក ឌី ពេជ្រ និងកញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន នៅប៉ុន្មាននាទីមុននេះរួចមក តារាសម្ដែង ហ៊ិន ច័ន្ទនីរ័ត្ន តួឯកស្រីក្នុងរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៍មី» រូបនេះ បានសម្ដែងនូវការដឹងគុណ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សម្ដេចតេជោ ដែលបានយកចិត្តទុកដាក់ចំពោះរូបនាង។ តារាសម្ដែង ហ៊ិន ច័ន្ទនីរ័ត្ន បានសរសេរតាមរយៈបណ្ដាញសង្គមផ្លូវការរបស់នាងថា «កូនគោរពអរគុណសម្តេចពុកដ៏ខ្ពង់ខ្ពស់បំផុត កូនមានសំណាងខ្លាំងណាស់ ដែលទទួលបានការអាណិតស្រឡាញ់ពីសម្តេចពុក សម្តេចម៉ែ..!»។ សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន
October 26, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសផ្សំផ្គុំឱ្យ លោក ឌី ពេជ្រ និងកញ្ញា ហ៉ិន ច័ន្ទនីរ័ត្ន បានរៀបអាពាហ៍ពិពាហ៍ នៅខែធ្នូ ខាងមុខនេះ។ តាមបណ្តាញសង្គម នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងដូច្នេះថា៖ «ដើម្បីចៀសវាងមាត់ចាបមាត់ព្រាប ដូចពាក្យចាស់លោកពោលថា មាត់វែងជាងផ្លូវជុំវិញកូនប្រុស ឌី ពេជ្រ និងកូនស្រី ហុិន ច័ន្ទនីរ័ត្ន។ ក្នុងឋានៈជាឪពុកធំកូនពេជ្រ ខ្ញុំត្រូវតែចូលរួមរៀបចំឲ្យកូនទាំងពីរ
October 26, 2023 - ព័ត៌មានអន្តរជាតិ
(អូតាវ៉ា)៖ ស្ថានទូតឥណ្ឌាប្រចាំនៅទីក្រុងអូតាវ៉ា របស់កាណាដា បានប្រកាសនៅថ្ងៃពុធសប្តាហ៍នេះថា ឥណ្ឌានឹងចេញទិដ្ឋាការសម្រាប់ពលរដ្ឋកាណាដាឡើងវិញ ខណៈនេះជាសញ្ញាបន្ធូរបន្ថយភាពតានតឹងមួយរវាងប្រទេសទាំងពីរ ក្រោយពីមានជម្លោះផ្នែកការទូតជុំវិញការសម្លាប់មេដឹកនាំក្រុមបំបែកខ្លួន Sikh នៅលើទឹកដីកាណាដា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែតុលា ឆ្នាំ២០២៣។ គណៈកម្មការជាន់ខ្ពស់ឥណ្ឌា បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា «បន្ទាប់ពីការពិចារណាឡើងវិញអំពីស្ថានភាពសន្តិសុខ ដែលពាក់ព័ន្ធនឹងចំណាត់ការមួយចំនួនរបស់កាណាដានាពេលថ្មីៗ ជុំវិញបញ្ហាខាងលើនេះ ឥណ្ឌាសម្រេចចិត្តបន្តសេវាកម្មផ្តល់ទិដ្ឋាការឡើងវិញ»។ លោក Harjit Sajjan រដ្ឋមន្ត្រីទទួលបន្ទុកការត្រៀមលក្ខណៈសង្គ្រោះបន្ទាន់របស់កាណាដា បានស្វាគមន៍ការសម្រេចចិត្តរបស់ឥណ្ឌានេះថាជា «ដំណឹងល្អសម្រាប់ប្រជាជនកាណាដា»។ គួរបញ្ជាក់ថា ផ្តើមចេញពីការអត្ថាធិប្បាយរបស់លោកនាយករដ្ឋមន្រ្តី Justin Trudeau អំពីភាពជាប់ពាក់ព័ន្ធរបស់ភ្នាក់ងារឥណ្ឌាទៅនឹងការសម្លាប់មេដឹកនាំក្រុមផ្តាច់ខ្លួន Sikh កាណាដាបានអំពាវឲ្យឥណ្ឌាចូលរួមក្នុងការស៉ើបអង្កេត
October 26, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣។ ក្រសួងបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា ទទួលឥទ្ធិពលពីសម្ពាធទាប នៅសមុទ្រចិនខាងត្បូង។ ក្នុងអំឡុងពេលនេះ ប្រព័ន្ធសម្ពាធខ្ពស់ដែលគ្របដណ្ដប់លើប្រទេសថៃ និងសមុទ្រចិនខាងត្បូងថមថយចុះឥទ្ធិពល។ ខណៈដែលលំហូរខ្យល់បក់ពីទិសនិរតី និងទិសខាងត្បូងនាំមកជាមួយនូវសំណើមពីឈូងសមុទ្រថៃ មកលើតំបន់ឆ្នេរ ស្របពេលដែលលំហូរខ្យល់បក់មកពីទិសខាងកើត និងទិសអាគ្នេយ៍ នាំមកជាមួយសំណើមពីសមុទ្រចិនខាងត្បូងមកលើប្រទេសកម្ពុជា។ ដោយឡែក នៅថ្ងៃទី៣០ ខែតុលា នឹងមានប្រព័ន្ធសម្ពាធខ្ពស់មួយទៀតពីប្រទេសចិនគ្របដណ្ដប់លើផ្នែកខាងជើងប្រទេសថៃ លាតសន្ធឹងទៅដល់សមុទ្រចិនខាងត្បូង។ ខណៈនេះ ខ្យល់នឹងប្ដូរទិសដៅបក់ពីទិសឦសានមកលើប្រទេសកម្ពុជា។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ខែតុលា នៅតាមបណ្ដាខេត្តមួយចំនួន នៅតំបន់មាត់សមុទ្រ
October 26, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា បានចេញជូនដំណឹងពី ការប្រឡងជ្រើសរើសនិស្សិត ចូលរៀនថ្នាក់ប្រកាសនីយបត្រជាន់ខ្ពស់ បច្ចេកទេសធនាគារជំនាន់ទី៣៣ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៦ នៅមណ្ឌលសិក្សាបច្ចេកទេសធនាគារ។ យោងតាមសេចក្ដីជូនដំណឹង របស់ធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថា ដើម្បីរួមចំណែកអភិវឌ្ឍមូលធនមនុស្ស ប្រកបដោយសក្តានុពល មានសមត្ថភាព និងមានជំនាញ វិជ្ជាជីវៈស្របតាមយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាល សម្រាប់គាំទ្រការអភិវឌ្ឍវិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា ឱ្យកាន់តែមានបរិយាប័ន្ន និងសមាហរណកម្ម ជាមួយប្រទេសក្នុងតំបន់ ក្នុងបរិបទសដ្ឋកិច្ចឌីជីថល មណ្ឌលសិក្សាបច្ចេកទេសធនាគារ នឹងប្រឡងជ្រើសរើសសិស្សនិស្សិត និងមន្ត្រីបុគ្គលិក ធនាគារជាតិនៃកម្ពុជាសរុបចំនួន១៥០នាក់ ដើម្បីចូលរៀនថ្នាក់ប្រកាសនីយបត្រជាន់ខ្ពស់បច្ចេកទេសធនាគារ នៅមណ្ឌលសិក្សាបច្ចេកទេសធនាគារ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៦៕ សូមអានសេចក្ដីជូនដំណឹង របស់ធនាគារជាតិនៃកម្ពុជា ទាំងស្រុង៖ ផ្តល់សិទ្ធិដោយ៖
October 26, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក ប៉ែន បូណា រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល តាមរយៈបណ្ដាញព័ត៌មាន Fresh News នៅយប់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថា ព័ត៌មានក្លែងក្លាយមួយត្រូវបានគេបង្ហោះចែកចាយតាមបណ្តាញសង្គម ដោយអះអាងថា រាជរដ្ឋាភិបាលចាប់ផ្តើមចែកជំនួយ៥០០ដុល្លារជូនដល់ប្រជាពលរដ្ឋ ហើយតម្រូវឱ្យប្រជាពលរដ្ឋចុចតំណភ្ជាប់ (link) ដើម្បីត្រួតពិនិត្យ។ អ្នកនាំពាក្យរាជរដ្ឋាភិបាល សូមប្រកាសបដិសេធចំពោះព័ត៌មាននេះដោយចាត់ទុកថា ជាព័ត៌មានប្រឌិតទាំងស្រុង ហើយសូមអំពាវនាវឱ្យប្រជាពលរដ្ឋ ជាពិសេសអ្នកលេងបណ្តាញសង្គមទាំងអស់ កុំចុចតំណភ្ជាប់នេះឱ្យសោះ ពីព្រោះអាចជាល្បិចរបស់ក្រុម Hacker ដើម្បីលួចចូលគ្រុបតេឡេក្រាម (Telegram) ឬហ្វេសប៊ុក (Facebook) ឬអាចជាមេរោគក៏ថាបាន។ លោក ប៉ែន
October 26, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្នុងត្រីមាសទី៣ ឆ្នាំ២០២៣ នេះ, មូលនិធិគន្ធបុប្ផាកម្ពុជា ទទួលបានថវិកាបរិច្ចាគសរុបប្រមាណ ៨៩៨ ៤១០ ដុល្លារ និង ៥ ២៦០ ៥៩៣ ០០០ រៀល និងថវិកាចំនួន ៤៣៦ ៥០០ ដុល្លារទៀត ដែលសប្បុរសជនបានបរិច្ចាគដោយផ្ទាល់ នៅមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ និងគន្ធបុប្ផាសៀមរាប។ ទន្ទឹមពេលជាមួយគ្នានេះដែរ មូលនិធិគន្ធបុប្ផាកម្ពុជា ក៏បានផ្ទេរថវិកាចំនួន ២៩៨ ៨៥៦ ដុល្លារ ជូនមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីចូលរួមរក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យ ក្នុងការផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺដល់ទារក និងកុមារនៅកម្ពុជា ដោយឥតគិតថ្លៃ
October 26, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានបង្ហាញតារាងលេខទូរស័ព្ទសម្រាប់ហៅរថយន្ដសង្គ្រោះបន្ទាន់ ២៤ម៉ោងលើ២៤ម៉ោង របស់មន្ទីរពេទ្យបង្អែក សម្រាប់ដឹកអ្នករងរបួស និងសពជនរងគ្រោះថ្នាក់ចរាចរណ៍ នៅតាមមូលដ្ឋានក្នុងរាជធានីភ្នំពេញ។ ខាងក្រោមនេះ ជាតារាងលេខទូរស័ព្ទ៖ ផ្តល់សិទ្ធិដោយ៖ freshnews
October 25, 2023 - ព័ត៌មានជាតិ
(ព្រះសីហនុ)៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានបង្ហាញការសម្រេចចិត្តយ៉ាងដាច់អហង្ការចំពោះវិធានការផាកពិន័យលើអ្នកល្មើសច្បាប់ចរាចរណ៍ទាំងឡាយណា នៅក្នុងខេត្តព្រះសីហនុ ដោយត្រូវអនុវត្តចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះទៅ។ លោកថា «អ្នកល្មើសច្បាប់ចរាចរណ៍ទាំងអស់ត្រូវអនុវត្តតាមច្បាប់ គ្មានការចាប់ហើយអប់រំណែនាំនៅនឹងកន្លែងទៀតនោះទេ វិធានការអប់រំគឺទុកជូនមន្ទីរព័ត៌មាន មន្ទីរអប់រំ និងមន្ទីពាក់ព័ន្ធមួយចំនួនទៀតដើម្បីធ្វើការផ្សព្វផ្សាយ និងណែនាំជូនសាធារណជនទាំងអស់»។ លោក គួច ចំរើន បានលើកឡើងបែបនេះ កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ ក្នុងកម្មពិធីកិច្ចប្រជុំគណបញ្ជាការឯកភាពរដ្ឋបាលខេត្ត នៅសាលប្រជុំសាលាខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត អភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្តព្រះសីហនុ។ ការដាក់វិធានការផាកពិន័យគ្មានការលើកលែងលើអ្នកល្មើសច្បាប់ចរាចរណ៍នេះ ក្នុងគោលបំណងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
October 25, 2023









