- Khmerpress
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅឆ្នាំ២០២៤ខាងមុខនេះ រាជរដ្ឋាភិបាលគ្រោងបោះផ្សាយមូលបត្ររដ្ឋចំនួន ៤៤០ប៊ីលានរៀល ដែលស្មើនឹងប្រមាណ ១០៨លានដុល្លារ។ នេះបើយោងតាមខ្លឹមសារសង្ខេប នៃសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៤ ដែលផ្សព្វផ្សាយដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ខ្លឹមសារសង្ខេបនៃសេចក្តីព្រាងច្បាប់បានបញ្ជាក់ថា ការបោះផ្សាយមូលបត្ររដ្ឋចំនួន៤៤០ ប៊ីលានរៀល ស្មើនឹងប្រមាណ ១០៨ លានដុល្លារ គឺសម្រាប់សងប្រាក់ដើម និងការប្រាក់មូលបត្ររដ្ឋ ដែលបានបោះផ្សាយនាឆ្នាំកន្លងមក និងដើម្បីធ្វើហិរញ្ញប្បទាន លើគម្រោងវិនិយោគដែលអាចផ្តល់ចំណូល ដោយត្រង់មករាជរដ្ឋាភិបាល និងផ្តល់ផលរហ័ស ដើម្បីធានាប្រសិទ្ធភាពនៃការវិនិយោគ និងចីរភាពនៃការគ្រប់គ្រងបំណុលសាធារណៈ និងថវិកាជាតិ។ ឆ្នាំ២០២៤ រាជរដ្ឋាភិបាល មានតម្រូវការហិរញ្ញប្បទានក្នុងទំហំ ៤.៧០% នៃផលិតផលក្នុងស្រុកសរុប (ផ.ស.ស)
October 30, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ រាជរដ្ឋាភិបាលបានគ្រោងថវិកាប្រមាណ ១០ ២៥៤ ៩៦៧ លានរៀល (ប្រមាណជាង ២៥០០លានដុល្លារ) សម្រាប់ចំណាយទៅលើបន្ទុកបុគ្គលិករដ្ឋនៅឆ្នាំ២០២៤ ដើម្បីជ្រើសមន្រ្តីថ្មី ជំនួសអ្នកចូលនិវត្តន៍ក្នុងឆ្នាំ ២០២៣, ដំឡើងបៀវត្សជូនមន្ត្រីរាជការ និងការដំឡើងប្រាក់បំណាច់មុខងារ។ នេះបើយោងតាមខ្លឹមសារសង្ខេបនៃសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៤ ដែលផ្សព្វផ្សាយដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ខ្លឹមសារសង្ខេបនៃសេចក្តីព្រាងច្បាប់បានបញ្ជាក់ថា ក្នុងគោលបំណងបន្តអនុវត្តគោលនយោបាយដំឡើងបៀវត្សអប្បបរមាជូនមន្ត្រីរាជការ, បៀវត្សមូលដ្ឋានរបស់មន្ត្រីរាជការស៊ីវិល និងកងកម្លាំងប្រដាប់អាវុធ នៅឆ្នាំ២០២៤ នឹងត្រូវបានដំឡើងចំនួន ៥%, ហើយប្រាក់បំណាច់មុខងារ នឹងត្រូវបានដំឡើងតាមកម្រិត ដូចខាងក្រោម៖ * ផ្តល់បន្ថែមជូន ២២ ៥០០ រៀល
October 30, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ បន្ទាប់ពីផ្ទុះការជជែកវែកញែក ពេញបណ្ដាញសង្គមលើ លោក អ៊ូ បុណ្ណារ៉ាត់ ឬ លោកពូ ក្រឹម ដែលជាគណៈកម្មការ (judge) មួយរូប នៅក្នុងកម្មវិធីលំដាប់ពិភពលោក Cambodia’s Got Talent រដូវកាលទី៣ បានបញ្ចេញមតិយោបល់មានលក្ខណៈរើសអើងបេក្ខជនមួយរូបដែលជាអ្នកស្រឡាញ់ភេទដូចគ្នា ត្រូវបានសហគមន៍ឥន្ទធនូកម្ពុជា (រ៉ក់) ស្នើទៅឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្រ្ដី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួយអន្ដរាគមន៍ ឱ្យលោកពូ ក្រឹម ជួបពិភាក្សានិងធ្វើការបំភ្លឺលើមតិយោបល់របស់គាត់។ បើយោងតាមគណនីផេកហ្វេសប៊ុករបស់ សហគមន៍ឥន្ទធនូកម្ពុជា បានចេញសេចក្ដីថ្លែងថា៖ សូមគោរពស្នើសុំ ឯកឧត្តមទេសរដ្ឋមន្ត្រី
October 30, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា នៅឆ្នាំ២០២៤ គ្រោងចំណាយថវិកាប្រមាណ៣៦លានដុល្លារអាមេរិកសម្រាប់បណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេស។ នេះបើយោងតាមសេចក្តីព្រាងថវិកាជាតិឆ្នាំ២០២៤ដែលក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានផ្សព្វផ្សាយកាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣នេះ។ សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតគ្រោងនឹងប្រកាសកម្មវិធីថ្នាក់ជាតិដើម្បីបណ្តុះបណ្តាលជំនាញដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងគ្រោះចំនួន១,៥លាននាក់ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខ។ ការសម្រេចនេះគឺធ្វើឡើងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីពេញអង្គក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ គួររំលឹកថា ដើម្បីត្រៀមលើបណ្តុះបណ្តាលនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបើកវគ្គវិក្រឹតការគ្រូបច្ចេកទេសស្តីពី «វិធីសាស្ត្របង្រៀន និងការប្រើប្រាស់ម៉ូឌុលតាមជំនាញ» ដែលមានរយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី២៦ ខែតុលា ដល់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បីគាំទ្រដល់កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេស កម្រិតសញ្ញាបត្របច្ចេកទេសនិងវិជ្ជាជីវៈ១ ដល់យុវជនមកពីគ្រួសារក្រីក្រ
October 30, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្រាប់ឆ្នាំ២០២៤ សេដ្ឋកិច្ចកម្ពុជានឹងបន្តនិន្នាការកើនឡើង ដោយរំពឹងថាសម្រេចបានកំណើនក្នុងរង្វង់ ៦.៦% ដែលធ្វើឲ្យផលិតក្នុងស្រុកសរុប (ផ.ស.ស) ថ្លៃបច្ចុប្បន្នស្ថិតក្នុងរង្វង់ ១៤២ ៩៥៧ ប៊ីលានរៀល សមមូលនឹងប្រមាណ ៣៥ ១៦៨ លានដុល្លារ។ នេះបើតាមខ្លឹមសារសង្ខេបនៃសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២៤ ដែលផ្សព្វផ្សាយដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ឯកសារខ្លឹមសារសង្ខេបនៃសេចក្តីព្រាងច្បាប់បានបញ្ជាក់ទៀតថា ផ.ស.ស សម្រាប់មនុស្សម្នាក់ ត្រូវបានរំពឹងថានឹងកើនឡើងដល់ ២ ០៧១ ដុល្លារបើធៀបនឹងប្រមាណ ១ ៩១៧ ដុល្លារ ក្នុងឆ្នាំ២០២៣។ ការរំពឹងទុកនូវកំណើន ៦.៦% នេះ
October 28, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញអនុក្រឹត្យស្តីពីរូបសញ្ញា និងត្រារបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន (រ.ក.ព)។ នេះបើយោងតាមអនុក្រឹត្យដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣នេះ។ រូបសញ្ញារបស់រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន មានទម្រង់ និងអត្ថន័យដូចខាងក្រោម៖ ទី១៖ ទម្រង់ *រូបភាពទូទៅនៃរូបសញ្ញាមានរាងជារង្វង់មូល មានខ្សែវ័ណ្ឌពីរជាន់ពណ៌ខៀវ មានចារឹកអក្សរខ្មែរពណ៌ខៀវ ជារាងកន្លះរង្វង់នៅផ្នែកខាងលើថា «រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន» និងចារឹកអក្សរឡាតាំងជាភាសាអង់គ្លេសជារាងកន្លះរង្វង់នៅផ្នែកខាងក្រោមថា STATE SECRETARIAT OF BORDER AFFAIRS ហើយកន្លះរង្វង់ទាំងពីរនេះភ្ជាប់គ្នាដោយរូប ផ្កាឈូកពណ៌ក្រហមរីកពេញអំណាចឆ្វេងស្តាំអមសងខាងមួយគូ ស្ថិតលើអ័ក្សនៃអង្កត់ផ្ចិតរង្វង់ *នៅផ្ទៃក្នុងរង្វង់
October 28, 2023 - ព័ត៌មានជាតិ
(កំពង់ចាម)៖ នារសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា អញ្ជើញបើកជាផ្លូវការ ក្នុងការប្រណាំងទូក «ង» ទូកខ្នាតអន្តរជាតិ តាំងពិព័រណ៍ បណ្ដែតប្រទីប និងអុចកាំជ្រួច នៅក្រុងកំពង់ចាម។ លោកអភិបាលខេត្ត បានសំណេះសំណាល ជាមួយប្រជាពលរដ្ឋ និងក្រុមកីឡាករទាំងអស់ថា ថ្ងៃនេះ ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាលខេត្ត កងកម្លាំងប្រដាប់អាវុធ ថ្នាក់ដឹកនាំក្រុង-ស្រុក ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមគាំទ្រ និងចលនាបង្កើតឱ្យមានព្រឹត្តិការណ៍ នៃការប្រណាំងទូក «ង» ទូកខ្នាតអន្តរជាតិ បណ្ដែតប្រទីប អុចកាំជ្រួច
October 28, 2023 - ព័ត៌មានអន្តរជាតិ
(បាងកក)៖ គណបក្សកាន់អំណាចនៅក្នុងប្រទេសថៃ កាលពីថ្ងៃសុក្រ ទី២៧ ខែតុលានេះបានបោះឆ្នោតជ្រើសតាំងកូនស្រីរបស់អតីតនាយករដ្ឋមន្ត្រីថៃ លោក Thaksin Shinawatra ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារ ជាមេដឹកនាំថ្មីរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ អ្នកនាង Paetongtarn Shinawatra ជាកូនស្រីពៅរបស់លោក Thaksin ត្រូវបានបោះឆ្នោតឱ្យកាន់តំណែងជាមេដឹកនាំគណបក្សភឿថៃ ដោយមិនមាន អ្នកផ្សេងឈរឈ្មោះប្រជែងនោះទេ ២ឆ្នាំបន្ទាប់ពីអ្នកនាងចូលប្រឡូកក្នុងនយោបាយ។ ថ្លែងនៅចំពោះមុខសមាជិកគណបក្សភឿថៃ អ្នកនាង Paetongtarn បានគូសបញ្ជាក់ ដូច្នេះថា «រដ្ឋបាលថ្មីរបស់គណបក្សភឿថៃ ត្រូវតែអភិវឌ្ឍខ្លួនឯង ដើម្បីដឹកនាំគណបក្សក្លាយទៅជាគណបក្សលេខ១ សម្រាប់ប្រជាជន សាជាថ្មី»។ គួរបញ្ជាក់ថា អ្នកនាង Paetongtarn
October 28, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានសម្តែងការសោកស្តាយ និងស្នើឱ្យអ្នកនាង កន្និដ្ឋាស្នើកែតម្រូវ វីដេអូ ដែលអត្ថាធិប្បាយ «វិបត្តិបំណុលនៅកម្ពុជា» តាមទំព័របណ្តាញសង្គម The Kanitha Show ចេញផ្សាយថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣។ យោងតាមសេចក្តីប្រកាសព័តមានរបស់ CMA ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន បានបញ្ជាក់ថា បទអត្ថាធិប្បាយនេះ បានចោទប្រកាន់ដោយខ្វះមូលដ្ឋានចំណេះដឹងពីវិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា និងប្រើប្រាស់តែទិន្នន័យតែពីអង្គការដែលគ្មានជំនាញវិជ្ជាជីវៈផ្នែកធនាគារនិងហិរញ្ញវត្ថុ ដោយមិនបានប្រើប្រាស់ទិន្នន័យពីប្រភពត្រឹមត្រូវដូចជាធនាគារជាតិនៃកម្ពុជា ឬសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ដែលជាតំណាងស្របច្បាប់នៃវិស័យនេះ។ ហើយបទអត្ថាធិប្បាយនេះទៀតសោត ថែមទាំងបានអំពាវនាវឱ្យប្រជាពលរដ្ឋគេចវេសមិនបំពេញកាតព្វកិច្ចសងប្រាក់មកកាន់គ្រឹះស្ថាន ដែលជាការរំលោភច្បាប់នៃកម្ពុជា។ សមាគមយល់ឃើញថា បទអត្ថាធិប្បាយខាងលើ
October 28, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ជាថ្មីម្ដងទៀត នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបន្ដអំពាវនាវ ដល់បងប្អូនម្ចាស់ផ្ទះជួលទាំងអស់ សម្រាប់កម្មករនិយោជិត សូមកុំដំឡើងថ្លៃបន្តទៀត។ ការបន្ដអំពាវនាវបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចុះជួបសំណេះសំណាល ជាមួយកម្មករ-និយោជិត ចំនួន១៨,០២៨នាក់ មកពីបណ្តារោងចក្រ សហគ្រាសចំនួន ៣២រោងចក្រ ដែលមានមូលដ្ឋាន ក្នុងខណ្ឌមានជ័យ និងខណ្ឌពោធិ៍សែនជ័យ នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា
October 28, 2023









