- Khmerpress
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងព្រះបរមរាជវាំង នៅរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣នេះ បានចេញមកបដិសេធព្រះរាជសារក្លែងក្លាយ ដែលបានសរសេរនិមន្ដ ព្រះធម្មវនវាសី ចន្ទមុនី ព្រះសង្ឃាធិបតី វត្តចន្ទប្បជោត្តនារាម (ហៅវត្តតាសុត) និមន្ដទៅសម្ដែងព្រះធម៌ទេសនា ក្នុងព្រះរាជពិធីបុណ្យកឋិនទានរបស់ ព្រះមហាក្សត្រ និងហ្លូងម៉ែ នៅវត្តទេពវិមាន (ហៅវត្តកាន់ទ្រង់) ស្ថិតនៅឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត។ លិខិតរបស់ក្រសួងព្រះបរមរាជវាំង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់យ៉ាងដូច្នេះថា «ក្រសួងព្រះបរមរាជវាំង សូមជម្រាបជូនដល់សាធារណជន មេត្តាជ្រាបថា ចំពោះលិខិតដែលមានភ្ជាប់មកជាមួយនេះ ជាលិខិតក្លែងបន្លំជាព្រះរាជសារ ចុះថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣
October 25, 2023 - ព័ត៌មានជាតិ
(បន្ទាយមានជ័យ)៖ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យត្រៀមរៀបចំការប្រណាំងទូក «ង» ថ្នាក់ខេត្ត ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុកឆ្នាំ២០២៣ នៅបរិវេណដងស្ទឹងសិរីសោភ័ណ ខាងក្រោយសាកលវិទ្យាល័យជាតិមានជ័យ។ រដ្ឋបាលខេត្តបន្ទាយមានជ័យ នឹងរៀបចំពិធីប្រណាំងទូក «ង» ថ្នាក់ខេត្ត មានចំនួន២៨ទូក នៅដងស្ទឹងសិរីសោភ័ណ ខាងក្រោយសាកលវិទ្យាល័យជាតិមានជ័យ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី១១-១២ ខែវិច្ឆិកា ឆ្នាំ២០២៣ នាពេលខាងមុខនេះ៕ ផ្តល់សិទ្ធិដោយ៖ freshnews
October 25, 2023 - ព័ត៌មានជាតិ
ខេត្តកំពង់ចាម៖ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានលើកឡើងថា មានអ្នកខ្លះបានចេញមុខរៃអង្គាសលុយ ដើម្បទិញសំបុត្រយន្តហោះ ជួយពលរដ្ឋខ្មែរនៅអ៊ីស្រាអែល ប៉ុន្តែ១០ថ្ងៃជាងហើយមិនឃើញលទ្ធផលអ្វីនោះទេ។ ការលើកឡើងរបស់សម្តេចធិបតីនាយករដ្ឋមន្រ្ដីបែបនេះនៅក្នុងពិធីសំណេះសំណាលជាមួយកម្មករ-និយោជិតចំនួន ១២ ០៦០ នាក់ នៅតាមបណ្តារោងចក្រ សហគ្រាស ដែលមានមូលដ្ឋានស្ថិតនៅក្នុងស្រុកព្រៃឈរ និងស្រុកកំពង់សៀម ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២៣។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការប្រកាសនេះគឺលទ្ធផលមិនឃើញមានសកម្មភាពទិញសំបុត្រយន្តហោះ ទៅដឹកពលរដ្ឋកំពុងធ្វើការ និងនិស្សិតខ្មែរនៅអ៊ីស្រាអែលនោះទេ ។
October 25, 2023 - ព័ត៌មានជាតិ
(កំពង់ចាម)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា នៅពេលដែលគម្រោង «ព្រែកជីកហ្វូណនតេជោ» ដែលជាគម្រោងទាញសមុទ្រឱ្យជាប់ទន្លេ លេចចេញជារូបរាងឡើង នឹងជួយបង្កើនលទ្ធភាពក្នុងការដឹកជញ្ជូន ពីខេត្តដែលជាប់ដងទន្លេសាប ជាប់ដងទន្លេមេគង្គ ចុះទៅសមុទ្របានកាន់តែលឿន ហើយសេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋនៅតាមបណ្តោយដងទន្លេនឹងកាន់តែរីកចម្រើនផងដែរ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣នេះ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិតប្រមាណ ១២ ០៦០នាក់ នៅបណ្តារោងចក្រ សហគ្រាសចំនួន១៤ ដែលមានមូលដ្ឋាននៅក្នុងស្រុកព្រៃឈរ និងស្រុកកំពង់សៀម ខេត្តកំពង់ចាម។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា
October 25, 2023 - ព័ត៌មានជាតិ
(កំពង់ចាម)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហើបថា រាជរដ្ឋាភិបាលកម្ពុជាបានឯកភាពជាមួយអង្គការសហប្រជាជាតិ ដើម្បីជម្លៀសកងទ័ព (UN) មួកខៀវកម្ពុជា ដែលកំពុងបំពេញបេសកកម្មថែរក្សាសន្តិសុខនៅប្រទេសម៉ាលី ដោយសាររងការវាយប្រហារពីក្រុមឧទ្ទាមនៅទីនោះ។ ការបង្ហើបយ៉ាងដូច្នេះរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី ធ្វើឡើងនាឱកាសជួបសំណេះសំណាលជាមួយកម្មករនិយោជិតប្រមាណជាង១ម៉ឺន២ពាន់នាក់ ខេត្តកំពង់ចាម នាថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣។ នាឱកាសនោះ សម្ដេចធិបតីបានឱ្យដឹងថា អង្គការសហប្រជាជាតិបានសម្រេចដកកងទ័ពថែរក្សាសន្តិសុខរាប់ម៉ឺននាក់ចេញពីប្រទេសម៉ាលី (នៅភាគខាងលិចនៃទ្វីបអាហ្វ្រិក) ក្នុងនោះមានទាំងកងទ័ពមួកខៀវកម្ពុជាជិត១០០នាក់ផងដែរ ហើយក៏សម្រេចកម្ទេចចោលសម្ភារសឹក គ្រឿងសព្វាវុធទាំងអស់នៅទីនោះ។ សម្ដេចធិបតីបានថ្លែងយ៉ាងដូច្នេះថា «ប៉ុន្មានថ្ងៃមុន ខ្ញុំត្រូវផ្ដល់ការឯកភាពដើម្បីដកទ័ពមួកខៀវយើងចេញពីប្រទេសម៉ាលី ដោយសារ UN ចាប់ផ្ដើមជម្លៀសទ័ព ព្រោះដោយសារកន្លែងខ្លះទ័ពនៅលែងបានហើយ ទោះបីទ័ព UN
October 25, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា សម្រាប់ការចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ AFG Open Tournament 2023 នាពេលថ្មីនេះកន្លងទៅនេះ ជាលទ្ធផលដណ្តើមបានមេដាយសរុប ២១គ្រឿង ក្នុងនោះមានមេដាយមាស ៣គ្រឿង ក្នុងចំណោមអត្តពលិកមកពី ៤៤ប្រទេសបានចូលរួម ដែលការប្រកួតបានរៀបចំឡើងចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ នៅសាកលវិទ្យាល័យ Rangsit ទីក្រុងបាងកក ប្រទេសថៃ។ សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា បានឲ្យដឹងផងថា សម្រាប់ព្រឹត្តិការណ៍ AFG Open Tournament 2023 គឺជាព្រឹត្តិការណ៍ប្រកួតកីឡាជឺជីតស៊ូ ដ៏មានកិត្យានុភាពរបស់ប្រទេសប្រេស៊ីល ដែលមានអត្តពលិកចូលរួមប្រកួតប្រមាណជាង ៩០០នាក់ មកពី
October 25, 2023 - ព័ត៌មានជាតិ
(រតនគិរី)៖ ទោះបីមានកិច្ចព្រមព្រៀងរវាងប្រទេសជិតខាង ក្នុងការដឹកកសិផលទៅលក់តាមច្រកទ្វារអន្តរជាតិនានា ដោយមានការយោគយល់គ្នាយ៉ាងណាក៏ដោយ ប៉ុន្តែសម្រាប់ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ខេត្តរតនគិរី ភាគីខាងវៀតណាម តម្រូវឲ្យកសិផលទាំងនោះមាន (CO) ដោយមានលិខិតបញ្ជាក់ថា កសិផលទាំងនោះដាំដុះ ក្នុងខេត្តណាខ្លះ មានប្រភេទអ្វីខ្លះ ក្នុងប្រទេសកម្ពុជា។ ជាក់ស្តែងនៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣នេះ សកម្មភាពនៅច្រកទ្វារអន្តរជាតិអូរយ៉ាដាវ មានភាពស្ងប់ស្ងាត់ (កសិផលដឹកចូលទៅវៀតណាម) មានតែសកម្មភាពរថយន្តធំៗ ដឹកទំនិញចេញពីវៀតណាម មកខ្មែរតែប៉ុណ្ណោះ។ អ្នករកស៊ីដឹកកសិផលទៅវៀតណាម ឆ្លងកាត់ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ដឹកបង្វែរទៅលក់ច្រកទ្វារអន្តរជាតិផ្សេងៗ ព្រោះមិនដឹងទៅរត់ការធ្វើបែបបទ (CO) នៅឯណាទេ ដោយហេតុថាពួកគេគ្មានក្រុមហ៊ុន ដោយគ្រាន់តែអ្នករកស៊ីតូចតាចធម្មតា ដើរទិញតាមចំការតាមបណ្តាខេត្ត លក់បន្តយកចំណេញក្បាលកាក់។ ពួកគាត់លើកឡើងស្រដៀងគ្នាថា
October 25, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជួបសំណេះសំណាលជាមួយ កម្មករ និយោជិតប្រមាណ ១២ ០៦០នាក់ នៅ បណ្តារោងចក្រ សហគ្រាសចំនួន១៤ ដែលមានមូលដ្ឋាននៅក្នុងស្រុកព្រៃឈរ និងស្រុកកំពង់សៀម ខេត្តកំពង់ចាម។ រោងចក្រ សហគ្រាសទាំង ១៤នេះ ជាប្រភេទរោងចក្រកាត់ដេរសម្លៀកបំពាក់ ចំនួន៧ រោងចក្រដេរស្បែកជើង ចំនួន៥ រោងចក្របោះពុម្ពលើសម្លៀកបំពាក់ ចំនួន១ និងរោងចក្រតម្បាញ ចំនួន១។ នេះគឺជាលើកទី៦ ហើយ ដែល សម្តេចមហាបវរធិបតី
October 25, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសហាមឃាត់ការប្រើប្រាស់ទូរសព្ទដៃ ឬឧបករណ៍អេឡិចត្រូនិកក្នុងថ្នាក់រៀន ឬម៉ោងសិក្សា ដែលមិនបម្រើឱ្យសកម្មភាពសិក្សា ដោយគ្មានការអនុញ្ញាតពីគ្រូកំពុងបង្រៀន ជាពិសេសការលេងហ្គេម និងបណ្ដាញទំនាក់ទំនងសង្គម ដែលមិនពាក់ព័ន្ធនឹងសកម្មភាពសិក្សា ជាមួយគ្នានោះ ពេលគ្រូកំពុងបង្រៀនក្នុងថ្នាក់ និងប្រធានថ្នាក់ត្រូវណែនាំសិស្សក្នុងថ្នាក់ ដែលប្រើប្រាស់ទួរសព្ទដៃ ឬឧបករណ៍អេឡិចត្រូនិកនាំឱ្យខាត ឬរំខានដល់ការសិក្សា។ យោងតាមសេចក្តីសេចក្តីណែនាំស្តីពី ការពង្រឹងវិន័យនិងបង្កើនប្រសិទ្ធភាព នៃការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិច ក្នុងបរិវណគ្រឹះស្ថានសិក្សាសាធារណៈ របស់ក្រសួងអប់រំ ដែលបណ្តាញព័ត៏មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣នេះ ក្រសួងក៏បានណែនាំបន្ថែមដល់មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត គណៈគ្រប់គ្រងគ្រឹះស្ថាន
October 24, 2023 - ព័ត៌មានជាតិ
(សៀមរាប)៖ មន្រ្តីជាន់ខ្ពស់នៃអាកាសចរស៊ីវិលបានឱ្យដឹងថា បច្ចុប្បន្ននេះអ្នកដំណើរតាមយន្តហោះ នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានកើនឡើងជាមធ្យមចំនួន ២៦០០នាក់ក្នុងមួយថ្ងៃ បន្ទាប់ពីការបើកដំណើរការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ។ លោក ស៉ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣នេះថា បច្ចុប្បន្ននេះអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ មានជើងហោះហើរចំនួន ១៧ជើង (ឯកទិស/មកដល់) និង ៣៤ជើង (ទ្វេទិស/មកដល់ + ចេញដំណើរ)។ លោកបានឱ្យដឹងបន្តថា ក្រោយពីអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានបើកទទួលជើងហោះហើរជាផ្លូវការ ចំនួនអ្នកដំណើរតាមយន្តហោះបានកើនឡើងគួរឱ្យកត់សម្គាល់ ដល់ ២៦០០នាក់ក្នុងមួយថ្ងៃ ខណៈកន្លងមក
October 24, 2023









