Khmerpress
  • ព័ត៌មានអន្តរជាតិ

    (ឡុងដ៍)៖ នាយករដ្ឋមន្រ្តីចក្រភពអង់គ្លេស លោក Rishi Sunak បានប្រកាសកាលពីថ្ងៃចន្ទសប្តាហ៍នេះថា ចក្រភពអង់គ្លេសនឹងបញ្ជូន​ជំនួយបន្ថែមចំនួន២០ផោនទៀត (២៤លានដុល្លារអាមេរិក) ដើម្បីជួយប្រជាជនស៉ីវិលប៉ាឡេស្ទីន នៅក្នុងតំបន់ Gaza Strip ដែលទទួលរង​ផលប៉ះពាល់ ដោយសារសង្រ្គាមរវាងអ៉ីស្រាអែលនិងក្រុមហាម៉ាស។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៤ ខែតុលា ឆ្នាំ២០២៣។ សេចក្តីប្រកាសខាងលើនាំឱ្យ ជំនួយសរុបដែលចក្រភពអង់គ្លេស បានសន្យាផ្តល់ឱ្យដែនដីប៉ាឡេស្ទីន គិតចាប់តាំងពីការវាយប្រហារ​របស់ ក្រុមហាម៉ាសលើអ៉ីស្រាអែល កាលពីថ្ងៃទី៧ ខែតុលា ឡើងដល់៣០លានផោន។ លោក Sunak បានថ្លែងប្រាប់សភាចក្រភពអង់គ្លេសយ៉ាងដូច្នេះថា «ពួកយើងនឹងផ្តល់ជំនួយមនុស្សធម៌២០លានផោនបន្ថែម ដល់ជនស៉ីវិលនៅ

    October 24, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់វិស័យឯកជនក្នុងវិស័យសុខាភិបាល អាជីវករលក់ឱសថ ផលិតផលបំប៉នសុខភាព ចំណីអាហារជាដើម សូមចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់គុណភាពផលិតផលរបស់ខ្លួន សំដៅលើកកម្ពស់សុខុមាលភាពសាធារណៈទាំងអស់គ្នា។ ការអំពាវនាវយ៉ាងដូច្នេះរបស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី ត្រូវបានធ្វើឡើងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យជាតិ តេជោសន្តិភាព» និងប្រកាសដាក់ឱ្យ​អនុវត្តជាផ្លូវការនូវកម្មវិធីទី១ នៃគោលនយោបាយជាអាទិភាពទាំង៦ នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣។ សម្ដេចធិបតីបានថ្លែងយ៉ាងដូច្នេះថា «សុវត្ថិភាពថ្នាំសង្កូវ ចំណីអាហារ គឺជារឿងសំខាន់ណាស់ ព្រោះគ្រប់គ្នាជាប្រើប្រាស់ផលិតផល ទទួលទានអាហារ ទទួលថ្នាំសង្កូវ។ អ៉ីចឹងទាំងអស់គ្នាប្រាកដជាគិតហើយថា អ្វីដែលទិញពីផ្សារ តើហូបដោយសុវត្ថិភាពទេ? អ្វីដែលយកពីឱសថស្ថាន ពីមណ្ឌលសុខភាព ពីគ្រូពេទ្យដែលឱ្យមក តើហូបទៅវាអាចបង្កើតបញ្ហាអ្វីផ្សេងៗ

    October 24, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ​)៖​ កម្លាំងសមត្ថកិច្ច​ នៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយមន្ត្រីជំនាញ ក.ប.ប និងកម្លាំងនគរបាននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រួមនឹងអាជ្ញាធរមូលដ្ឋានខណ្ឌព្រែកព្នៅ បានចុះបង្ក្រាបទីតាំងសង្ស័យនាំចូលកែច្នៃវេចខ្ចប់ ប្រេងរំអិលខុសច្បាប់ជាច្រើនប្រភេទ នៅផ្លូវទំនប់កប់ស្រូវ សង្កាត់គោករការ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ ការឆ្មក់បង្ក្រាបទីតាំងនេះបានធ្វើឡើងក្រោមការសម្របសម្រួលនីតិវិធីផ្ទាល់ដោយលោក សេង ម៉េងស្រ៊ុន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ ក្រោយពីការស្ទាក់ឃាត់នូវរថយន្ត​ ១គ្រឿង​ ដែលបានដឹកប្រេងរំអិលសង្ស័យខុសច្បាប់ចេញពីទីតាំងខាងលើសមត្ថកិច្ចចម្រុះក៏បានបន្តចុះធ្វើការឆែកឆេរត្រួតពិនិត្យជាក់ស្តែង ដោយបានរកឃើញនូវសម្ភារបម្រើឱ្យការងារវេចខ្ចប់ និងប្រេងរំអិលសង្ស័យថាខុសច្បាប់ជាច្រើនប្រភេទជិត ៤០តោន។ បន្ទាប់ពីបានត្រួតពិនិត្យចប់សព្វគ្រប់ លោកព្រះរាជអាជ្ញារង បានសម្រេចឱ្យសមត្ថកិច្ច ធ្វើការដកហូតសម្ភារសង្ស័យទាំងអស់ យករក្សាទុកនៅក្នុងឃ្លាំងដាក់សម្ភារមួយកន្លែង នៃទីតាំងខាងលើ និងបិទផ្លំបេរផ្អាកដំណើរការជាបណ្តោះអាសន្ន ដើម្បីធ្វើការពិនិត្យស្រាវជ្រាវបន្ត។ ក្នុងប្រតិបត្តិការនេះ ម្ចាស់ទីតាំងមិនបានចូលខ្លួនមកសហការឡើយ

    October 24, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហើបពីបំណងចង់បានកូនទី៤ ម្នាក់ទៀត និងចង់ឱ្យប្រជាពលរដ្ឋខ្មែរពង្រីកលទ្ធភាព យកកូនឱ្យបានច្រើន ដោយសារតែនៅពេលនេះប្រជាជនកម្ពុជាមានត្រឹម ១៧លាននាក់ប៉ុណ្ណោះ ហើយពេលបច្ចុប្បន្ននេះអត្រាកំណើត នៅតាមតំបន់ទីប្រជុំជនក៏នៅមានទាបនៅឡើយ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅព្រឹកថ្ងៃអង្គារ ទី២៤​ ខែតុលា ឆ្នាំ២០២៣នេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យជាតិ​ តេជោសន្តិភាព» និងប្រកាសដាក់ឱ្យ​អនុវត្តជាផ្លូវការនូវកម្មវិធីទី១ នៃគោលនយោបាយជាអាទិភាពទាំង៦ គឺ «ការពង្រីកវិសាលភាពមូលនិធិសមធម៌ ដល់គ្រួសារងាយរងហានិភ័យ»។ សូមបញ្ជាក់ដែរថា មន្ទីរពេទ្យ «តេជោសន្តិភាព» គឺជាមន្ទីពេទ្យដ៏ធំជាងគេបំផុតនៅក្នុងប្រទេសកម្ពុជា ដែលបានចាប់ផ្តើមសាងសង់កាលពីថ្ងៃទី២៨ ខែមីនា

    October 24, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ បណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាការក្រុមប្រឹក្សាជាតិគាំពារសង្គម នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣នេះបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្ដេជ្ញាបន្តគំរូវីរៈភាពរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការគិតគូរ និងលើកកម្ពស់សុខុមាលភាព និងការរស់នៅរបស់ពលរដ្ឋ ដោយមិនបោះបង់ពលរដ្ឋណាម្នាក់។ ជាក់ស្តែង តាមរយៈគោលនយោបាយជាតិគាំពារសង្គម ដែលមានក្រុមប្រឹក្សាជាតិគាំពារសង្គមជាសេនាធិការ របស់រាជរដ្ឋាភិបាល ក្នុងការសម្របសម្រួល, កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនដល់គ្រួសារក្រីក្រងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅតែបន្តជួយគ្រួសារក្រីក្រ និងងាយរងគ្រោះជិត ៣លាននាក់ ដោយចំណាយថវិកាប្រមាណ ១

    October 24, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ បន្ទាប់ពីទទួលបានសេចក្ដីទុកចិត្តពីសហព័ន្ធកីឡាវាយសីអាស៊ី នៅសប្ដាហ៍ក្រោយនេះ សហព័ន្ធកីឡាវាយសីកម្ពុជា នឹងរៀបចំការប្រកួតកីឡាវាយសីជើងឯកយុវជនថ្នាក់តំបន់អាស៊ីអាគ្នេយ៍ (BA Sea Regional Junior Championship) ឆ្នាំ២០២៣ នៅទីលានវាយសី នៃពហុកីឡដ្ឋានជាតិមរតកតេជោ ខណៈអ្នកគាំទ្រអាចចូលរួមទស្សនាបានដោយសេរី។ លោក ជាម សុភា អគ្គលេខាធិការសហព័ន្ធបានឲ្យដឹងថា ការប្រកួតនេះមានរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែតុលា ដល់ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយមានអត្តពលិកប្រមាណ ៧០នាក់មកពី ៥ប្រទេសចូលរួម រួមមានអត្តពលិកម្ចាស់ផ្ទះកម្ពុជា មីយ៉ាន់ម៉ា ឡាវ ប្រ៊ុយណេ និងទីម័រខាងកើត។ កម្ពុជាបានត្រៀមខ្លួនរួចរាល់

    October 24, 2023
  • ព័ត៌មានអន្តរជាតិ

    (ហ្គាហ្សា)៖ យោធាអ៉ីស្រាអែល បាននិយាយថា ខ្លួនកំពុងរៀបចំសម្រាប់ «ការវាយប្រហារយ៉ាងខ្លាំងក្លា» បន្ថែមទៀត ដើម្បីកម្ទេចក្រុមហាម៉ាស។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៤ ខែតុលា ឆ្នាំ២០២៣។ អ៉ីស្រាអែល បានបើកការវាយប្រហារតាមអាកាសលើគោលដៅរាប់រយកន្លែងនៅតំបន់ហ្គាហ្សា កាលពីថ្ងៃចន្ទសប្តាហ៍នេះ ខណៈទាហានរបស់ខ្លួនបានប្រយុទ្ធជាមួយក្រុមសកម្មប្រយុទ្ធហាម៉ាស អំឡុងពេលវាយឆ្មក់ចូលដែនដីប៉ាឡេស្ទីន ។ លោក Herzi Halevi បានចេញសេចក្តីថ្លែងការណ៍មួយថា អ៉ីស្រាអែលគ្មានបំណង បន្ធូរបន្ថយការវាយប្រហាររបស់ខ្លួនលើ តំបន់ហ្គាហ្សានោះទេ ហើយបានរៀបចំយ៉ាងល្អសម្រាប់ការធ្វើសង្រ្គាមជើងគោក។ លោក Halevi បញ្ជាក់ថា «យើងចង់បំបាត់ក្រុមហាម៉ាសទាំងស្រុង ហើយការវាយប្រហារនេះនឹងបំផ្លាញក្រុមហាម៉ាសគ្រប់ទីកន្លែង និងគ្រប់មធ្យោបាយ»។ គួរបញ្ជាក់ថា

    October 24, 2023
  • ព័ត៌មានជាតិ

    (ចិន)៖ ថ្ងៃចុងក្រោយនៃបេសកកម្មកិច្ចស្វះស្វែងរកការវិនិយោគពីចិន ចូលទៅកម្ពុជានោះ លោកឧបនាយករដ្ឋមន្ត្រីស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញជាកិត្តិយសក្នុងវេទិកាកិច្ចសហប្រតិបត្តិការចិន-កម្ពុជា ឆ្នាំ២០២៣ របស់សម្ព័ន្ធភស្ដុភារកម្មសកល (Global Logistic Alliance) តបតាមការអញ្ជើញរបស់លោកស្រី Sun Grace ប្រធានសម្ព័ន្ធ។ ពិធីនោះធ្វើឡើងនាព្រឹកថ្ងៃអាទិត្យ ទី២២ ខែតុលា ឆ្នាំ២០២៣។ វេទិកាកិច្ចសហប្រតិបត្តិការចិន-កម្ពុជា ឆ្នាំ២០២៣ ជាវេទិកាដែលប្រារព្វឡើងដើម្បីបង្កើនបណ្ដាញទំនាក់ទំនងជាមួយវិនិយោគិនចិន-កម្ពុជា លើវិស័យដឹកជញ្ជូន និងភស្ដុភារកម្ម ក្រោមការរៀបចំរបស់សម្ព័ន្ធភស្ដុភារកម្មសកលដែលជាសម្ព័ន្ធមានបណ្តាញក្រុមហ៊ុនដឹកជញ្ជូនច្រើនជាង៥០០០ មកពីជាង ១៧០ប្រទេស តភ្ជាប់កំពង់ផែធំៗជុំវិញពិភពលោក។ ថ្លែងសុន្ទរកថាបើកវេទិកានោះ លោកឧបនាយករដ្ឋមន្ត្រី បានជម្រាបជូនអំពីយុទ្ធសាស្រ្តទាក់ទាញវិនិយោគិនរបស់កម្ពុជា តាមរយៈការបង្ហាញអំពីសន្តិភាព ស្ថិរភាពនយោបាយ

    October 24, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣។ ក្រសួងបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពល ពីប្រព័ន្ធសម្ពាធទាប ដែលអូសបន្លាយពីភាគកណ្ដាលប្រទេសថៃ ទៅសមុទ្រចិនខាងត្បូង ឆ្លងកាត់ពីលើប្រទេសកម្ពុជា។ ក្នុងអំឡុងពេលនេះ ខ្យល់មូសុងនិរតីបានបង្កើនកម្លាំងបក់មកលើសមុទ្រអាន់ដាមែន (Andaman Sea) និងឈូងសមុទ្រថៃ។ ខណៈនេះមានលំហូរខ្យល់បក់ពីទិសខាងត្បូង​ នាំមកជាមួយនូវសំណើមពីឈូងសមុទ្រថៃ​ មកលើតំបន់ឆ្នេរ ស្របពេលដែលលំហូរខ្យល់បក់មកពីទិសខាងកើត និងទិសអាគ្នេយ៍ នាំមកជាមួយសំណើមពីសមុទ្រចិនខាងត្បូង មកលើប្រទេសកម្ពុជា។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ * ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែតុលា នៅតាមបណ្ដាខេត្តមួយចំនួននៅតំបន់មាត់សមុទ្រ និងបណ្តាខេត្តមួយចំនួនក្នុងតំបន់ទំនាបកណ្តាល​ រួមទាំងរាជធានីភ្នំពេញ នឹងមានភ្លៀងធ្លាក់ក្នុងកម្រិតបង្គួរ

    October 24, 2023
  • ព័ត៌មានជាតិ

    (កំពង់ស្ពឺ)៖ រដ្ឋបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣នេះ បានចេញសេចក្ដីជូនដំណឹងបញ្ជាក់អំពីការជួយសម្រួលដល់សិស្សានុសិស្ស ដែលត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅថ្ងៃទី០៦ ខែវិច្ឆិកាខាងមុខ ទាំងកន្លែងស្នាក់នៅ និងទីតាំងផ្ញើកង់ ម៉ូតូ ដោយមិនគិតថ្លៃ។ ក្នុងសេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន ​Fresh News ទទួលបានបញ្ជាក់ថា ដោយមានកិច្ចសហការពីសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តកំពង់ស្ពឺ មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ព្រមទាំងមន្ទីរ-អង្គភាព និងវត្តអារាម ដែលនៅជិតមណ្ឌលប្រឡង បានសម្របសម្រួលរៀបចំទីកន្លែងស្នាក់នៅ និងទទួលផ្ញើកង់-ម៉ូតូ ដោយឥតគិតថ្លៃ ដើម្បីជួយសម្រួលដល់ការលំបាករបស់មាតាបិតា ឬអាណាព្យាបាល និងបេក្ខជន តាមទីកន្លែងដែលបានរៀបចំជូន។ ក្នុងនោះ រដ្ឋបាលខេត្តកំពង់ស្ពឺ

    October 23, 2023