- Khmerpress
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រោយសង្គេតឃើញមានកំណើនយានយន្តលើស្ពានកោះពេជ្រ-កោះនរា មានការកើនឡើង, រដ្ឋបាលរាជធានីភ្នំពេញ នឹងបើកឱ្យប្រជាពលរដ្ឋធ្វើចរាចរផ្លូវទាំងសងខាងចាប់ពីម៉ោង៦នាទីល្ងាច ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣នេះ។ គួររំលឹកថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចដាក់ឱ្យប្រើប្រាស់ស្ពានកោះពេជ្រ-កោះនរា ជាបណ្តោះអាសន្នចាប់ពីព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ ដែលពេលនោះដាក់ឱ្យដំណើរការចរាចរតែម្ខាងស្ពានប៉ុណ្ណោះ។ ស្ពានតភ្ជាប់កោះពេជ្រ-កោះនរា បានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន ។ គម្រោងសាងសង់ស្ពានខ្សែកាបតភ្ជាប់ពីទីក្រុងរណបកោះពេជ្រ ទៅកាន់គម្រោងអភិវឌ្ឍន៍កោះនរានេះ មានប្រវែងសរុប ៨២៤ម ទទឹង ២៤.៥ម បណ្តោយស្ពានបេតុងអារមេ
October 23, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ឱកាសបុណ្យអុំទូក បណ្តែតប្រទីប អកអំបុកសំពះព្រះ ខែខាងមុខនេះ មន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ បានិងកំពុងអនុវត្តការងារយ៉ាងសកម្ម ទៅលើការតុបតែង ដើម្បីធ្វើយ៉ាងណាឲ្យរាជធានីភ្នំពេញ កាន់តែមានសោភណ្ឌភាពស្រស់បំព្រង ជាមួយនឹងការរៀបចំកន្លែងកីឡាករអុំទូកស្នាក់នៅ ការរៀបចំបន្ទប់ទឹក និងបង្គន់អនាម័យជាដើម។ បន្ថែមពីនេះ មន្ទីរនូវបានត្រៀមកម្លាំងកម្មករជាង៣០០នាក់ ដើម្បីសម្អាតសម្រាមនៅលើសួនច្បារថែមទៀត។ លោក ស៊ូ សាវ៉ន ប្រធានការិយាល័យសួនច្បារ និងរុក្ខជាតិ នៃមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ បានឲ្យដឹងថា តាមមតិដឹកនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងឱកាសបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក
October 23, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ទី២៤ ខែតុលា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យជាតិ តេជោសន្តិភាព» និងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីទី១ នៃគោលនយោបាយជាអាទិភាពទាំង៦ គឺ «ការពង្រីក វិសាលភាពមូលនិធិសមធម៌ដល់គ្រួសារងាយរងហានិភ័យ»។ មន្ទីរពេទ្យ «តេជោសន្តិភាព» គឺជាមន្ទីពេទ្យដ៏ធំជាងគេបំផុតនៅក្នុងប្រទេសកម្ពុជា ដែលបានចាប់ផ្តើមសាងសង់ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២២ ដោយក្រុមហ៊ុន ស៊ីជេអ៉ីស៊ី CJEC co,Ltd សហការជាមួយសាលារាជធានីភ្នំពេញ នៅលើផ្ទៃដីប្រមាណ ៧.៥៨ហិកតា ជាប់វិថីឈ្នះឈ្នះ ស្ថិតក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ
October 23, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បានឱ្យដឹងថា ផ្សាររាត្រីភូមិអាហារផ្លូវជាតិលេខ៥ ដែលស្ថិតនៅតំបន់ស្នូលនៃខណ្ឌជ្រោយចង្វារ និងជាផ្សាររាត្រីធំបំផុតនៅភ្នំពេញ នឹងចាប់បើកក្នុងពេលឆាប់ៗនេះហើយ។ ផ្សាររាត្រីភូមិអាហាផ្លូវជាតិលេខ៥ គឺជាផ្សាររាត្រីទី២ សាងសង់ដោយក្រុមហ៊ុនព្រីនស៍ គ្រុប ជាមួយនឹងការវិនិយោគទុនជាងមួយលានដុល្លារ ហើយវាក៏ជាផ្សាររាត្រីដែលមានទុនវិនិយោគច្រើនបំផុតក្នុងប្រទេសកម្ពុជាផងដែរ។ ផ្សាររាត្រីនេះមានផ្ទៃដីសរុបជាង ១៨០០០ ម៉ែត្រការ៉េ ដែលស្មើនឹងទីលានបាល់ទាត់ ៣ដង។ អ្នកឌីហ្សាញបានបែងចែកគម្រោងនេះទៅជាតំបន់ធំៗ ៤ ដែលមានស្តង់សរុប ៣៣៤ ដោយបានប្រមូលផ្តុំនូវអាហារសម្រន់ដ៏ឈ្ងុយឆ្ងាញ់ពីជុំវិញពិភពលោក និងគំនូរលើជញ្ជាំង ដែលពោរពេញទៅដោយភាពសប្បាយរីករាយ និងទាន់សម័យបំផុត។ លើសពីនេះក៏មានផងដែរនូវការប្រគុំតន្ត្រីដ៏ពិរោះ និងការសំដែងរបាំតាមដងផ្លូវ ក៏ដូចជាមានការតុបតែងដោយសិប្បកម្មប្រជាប្រិយជាច្រើនប្រភេទផងដែរ។
October 23, 2023 - ព័ត៌មានអន្តរជាតិ
(បរទេស)៖ ថ្មីៗនេះកំពូលមហាសេដ្ឋីលោក Elon Musk បានបង្ហោះសារនៅលើគណនី X ផ្លូវការរបស់លោកដោយចំអកទៅកាន់គេហទំព័រ Wikipedia ថាប្រសិនបើប្តូរឈ្មោះទៅជា Dickipedia លោកនឹងផ្តល់ប្រាក់ចំនួន ១ពាន់លានដុល្លារ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន RT នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣។ Elon Musk ធ្លាប់មានជម្លោះជាច្រើនជាមួយ Wikipedia នាពេលកន្លងមក រួមទាំងការខ្វែងគំនិតគ្នាលើខ្លឹមសារនៃទំព័រ Wikipedia របស់លោក និងការលុបខ្លឹមសារនៃ «Twitter Files» ផងដែរ។ យ៉ាងណាមិញជុំវិញការបង្ហោះរបស់ Musk នេះនៅមិនទាន់ច្បាស់នោះទេ ថាតើការផ្តល់ជូននេះគឺជារឿងពិត ឬអត់
October 23, 2023 - ព័ត៌មានជាតិ
(សៀមរាប)៖ រយៈពេល១សប្តាហ៍ហើយ ដែលអាកាសយានដ្ឋានអន្តរជាតិសៀរាបអង្គរ (ថ្មី) បានបើកដំណើរការ ទទួលជើងហោះហើរ ពោលគឺចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣មក។ អាកាសយានដ្ឋានអន្តរជាតិដ៏ធំ វិនិយោគអស់ទឹកប្រាក់ ១១០០លានដុល្លារនេះ ទទួលបានការចាប់អារម្មណ៍ខ្លាំង ពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិ។ អ្វីជាការចាប់អារម្មណ៍នេះ វត្តមានព្រលានយន្តហោះដ៏ស្រស់ស្អាតនេះ បានឆក់យកបេះដូងបងប្អូន ប្រជាពលរដ្ឋរស់នៅខេត្តសៀមរាប និងប្រជាពលរដ្ឋខេត្តផ្សេងៗទៀត ឱ្យចូលទៅទស្សនាយ៉ាងច្រើនកុះករ ពិសេសថ្ងៃចុងសប្តាហ៍។ អភិបាលខេត្តសៀមរាប លោក ប្រាក់ សោភ័ណ បានចាក់ទុកការទៅទស្សនាព្រលានយន្តហោះថ្មី ពីសំណាក់បងប្អូនប្រជាពលរដ្ឋនេះ ជាមោទនភាពមួយ ដែលប្រជាពលរដ្ឋចង់ឃើញសមិទ្ធផលប្រវត្តិសាស្ត្ររបស់កម្ពុជា ហើយថាការចូលទស្សនានេះ មិនបានបង្កបញ្ហា ឬចលាចលអ្វីនោះទេ។ តាមរយៈ
October 23, 2023 - ព័ត៌មានអន្តរជាតិ
(ហ្សាការតា)៖ រដ្ឋមន្ត្រីការពារជាតិ និងជាបេក្ខជនប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto បានប្រកាសកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍ កន្លងទៅនេះថាកូនប្រុសរបស់ប្រធានាធិបតីបច្ចុប្បន្ន លោក Joko Widodo នឹងឈរឈ្មោះជាដៃគូ របស់លោកសម្រាប់ការបោះឆ្នោតនៅឆ្នាំ២០២៤។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៣ ខែតុលា ឆ្នាំ២០២៣។ ការជ្រើសរើសលោក Gibran Rakabuming Raka មានអាយុ ៣៦ឆ្នាំជាដៃគូ អាចនឹងជួយបង្កើនប្រជាប្រិយភាពរបស់លោក Prabowo ដោយសារតែ ប្រជាប្រិយភាពយ៉ាងសម្បើមរបស់លោក Jokowi បើទោះជាមានការខឹងសម្បារទៅនឹងការកែប្រែលក្ខខណ្ឌមួយចំនួន ដើម្បីបើកផ្លូវឱ្យកូនប្រុសរបស់លោក អាចឈរឈ្មោះបោះឆ្នោតបានក៏ដោយ។ នៅក្នុងសន្និសិទសារព័ត៌មានមួយ
October 23, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ គិតចាប់តាំងពីឆ្នាំ ២០១៣មក ប្រទេសកម្ពុជាទទួលបាន និងកំពុងអភិវឌ្ឍន៍គម្រោងជាច្រើន លើផ្នែកហេដ្ឋារចនាសម្ព័ន្ធជាបន្តបន្ទាប់។ និន្នាការនេះ នឹងជួយអភិវឌ្ឍន៍មូលដ្ឋានសេដ្ឋកិច្ចកម្ពុជា ដើម្បីទាក់ទាញការវិនិយោគ គាំទ្រដល់កំណើនពាណិជ្ជកម្មរបស់កម្ពុជា។ តាមការប៉ាន់ស្មាន គម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរបស់ចិន នៅកម្ពុជាមានចំនួន១០១គម្រោង។ អ្នកស្រាវជ្រាវព័ត៌មានសេដ្ឋកិច្ចកម្ពុជា លោក អាន ស៊ីថាវ លើកឡើងថា ចិនបានដើរតួនាទីជាច្រើន ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ក្នុងនោះ រួមមានការវិនិយោគ ពាណិជ្ជកម្ម និងការផ្ដល់ជំនួយ៕ ផ្តល់សិទ្ធិដោយ៖ freshnews
October 23, 2023 - ព័ត៌មានជាតិ
(ចិន)៖ ថ្នាក់ដឹកនាំក្រុមហ៊ុន Wanli Tires ដែលជាក្រុមហ៊ុនផលិតសំបកកង់រថយន្តដ៏ធំមួយរបស់ចិន បានប្រកាសពិនិត្យលទ្ធភាពបើករោងចក្រផលិតសំបកកង់រថយន្តនៅកម្ពុជា។ ការប្រកាសនេះ បានធ្វើឡើងក្នុងជំនួបជាមួយលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ បន្ទាប់ពីបញ្ចប់បេសកកម្មអមដំណើរសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ចូលរួមវេទិកា «ខ្សែក្រវាត់និងផ្លូវ» ហើយនោះ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល មិនទាន់ត្រឡប់មកកម្ពុជាវិញនោះទេ។ លោកឧបនាយករដ្ឋមន្ត្រី កំពុងបន្តដំណើរចុះតាមបណ្តាក្រុមហ៊ុនធំៗរបស់ចិន ដើម្បីបញ្ចុះបញ្ចូល និងលើកទឹកចិត្តឱ្យពួកគេមកវិនិយោគនៅកម្ពុជា។ កាលពីថ្ងៃសៅរ៍ ទី២១ ខែតុលា ឆ្នាំ២០២៣ លោកឧបនាយករដ្ឋមន្ត្រី បានចុះទៅដល់ទីក្រុងហ្គងចូវ (Guangzhou)
October 23, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣។ ក្រសួងបានបញ្ជាក់ថា ប្រព័ន្ធសម្ពាធទាប ដែលកំពុងមាននៅលើឈូងសមុទ្របេងកាល (Bay of Bengal) គេរំពឹងថានឹងវិវត្តទៅជាព្យុះត្រូពិក និងខ្យល់មូសុងនិរតីនៅលើសមុទ្រអាដាំមែន (Andaman Sea) នឹងគ្របដណ្តប់លើឈូងសមុទ្រថៃ និងវិវត្តទៅជាប្រព័ន្ធសម្ពាធទាប។ ខណៈនេះ ខ្យល់មូសុងភាគខាងត្បូង និងខាងកើត បក់នាំសំណើមក្នុងកម្រិតមធ្យមមកលើតំបន់ខ្ពង់រាប តំបន់ទំនាបកណ្តាល និងតំបន់មាត់សមុទ្រនៃព្រះរាជាណាចក្រកម្ពុជា។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៦ ខែតុលា នៅតាមបណ្ដាខេត្តមួយចំនួន ក្នុងតំបន់ខ្ពង់រាបដូចជា ខេត្តស្ទឹងត្រែង ខេត្តព្រះវិហារ
October 23, 2023









