- Khmerpress
- ព័ត៌មានជាតិ
(ចិន)៖ នាព្រឹកថ្ងៃសៅរ៍ ទី២១ ខែតុលា ឆ្នាំ២០២៣ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះទស្សនកិច្ច និងសិក្សាពីការរៀបចំផ្លូវដែកក្រុមហ៊ុន Guangzhou Metro Group។ ក្រុមហ៊ុន Guangzhou Metro ជាក្រុមហ៊ុនរៀបចំបណ្តាញផ្លូវដែកនៅក្រុងហ្គងចូវ (Guangzhou) ប្រទេសចិន បំពាក់ដោយបច្ចេកវិទ្យាទំនើប និងមានប្រព័ន្ធឌីជីថលសម្រាប់តាមដាន និងគ្រប់គ្រងដំណើរការរបស់រថភ្លើង និងស្ថានីយទាំងមូលផងដែរ។ ដំណើរទស្សនកិច្ចនេះ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងក្រុមការងារ ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីលោកប្រធានក្រុមហ៊ុន។ ទស្សនកិច្ចនេះ លោកឧបនាយករដ្ឋមន្ត្រី មានបំណងស្វែងយល់អំពីការអភិវឌ្ឍ និងដំណើរការគ្រប់គ្រងប្រចាំថ្ងៃរបស់ផ្លូវដែក
October 21, 2023 - ព័ត៌មានអន្តរជាតិ
(បរទេស)៖ ក្រុមហ៊ុនផលិតរថយន្តជប៉ុន Toyota Motor ដែលជាក្រុមហ៊ុនផលិតរថយន្តធំជាងគេ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ដើម្បីទទួលយកការប្រើប្រាស់បច្ចេកវិទ្យាសាកថ្មរថយន្តអគ្គិសនីរបស់ក្រុមហ៊ុន Tesla ហើយគ្រោងនឹងចាប់ផ្តើមនៅឆ្នាំ២០២៥ ខាងមុខនេះតែម្តង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣។ Toyota បានក្លាយជាក្រុមហ៊ុនគូប្រជែងមួយទៀតដែលបានអនុម័តស្តង់ដារសាកថ្មរថយន្តអគ្គិសនីពីក្រុមហ៊ុន Tesla។ ជាក់ស្តែងកាលពីពេលថ្មីៗនេះមានក្រុមហ៊ុន Ford Motor, General Motors និង Nissan ក៏បានអនុម័តកម្រិតស្តង់ដារសាកថ្មអាមេរិកខាងជើង (NACS) របស់ក្រុមហ៊ុន Tesla ផងដែល។ មានន័យថាក្រុមហ៊ុនទាំងនេះសុទ្ធតែអាចចូលប្រើប្រាស់ទីតាំងសាកថ្ម Tesla Supercharger ទាំងអស់ប្រមាណ
October 21, 2023 - ព័ត៌មានជាតិ
(កណ្តាល)៖ លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងជាប្រធានគណ:កម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត នៅល្ងាចថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ បានដឹកនាំមន្ទីរពាក់ព័ន្ធ អាជ្ញាធរស្រុកកណ្តាលស្ទឹង និងក្រុងតាខ្មៅ ព្រមទាំងកងកម្លាំងប្រដាប់គ្រប់ប្រភេទ ចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀង នៅទំនប់ ៧មករា និងប្រឡាយ៩៦។ លោកអភិបាលខេត្ត បានណែនាំដល់អាជ្ញាធរក្រុង-ស្រុកទាំងអស់ ត្រូវរៀបចំផែនការឱ្យបានច្បាស់លាស់ដើម្បីត្រៀមបង្ការគ្រោះទឹកជំនន់ ដែលអាចកើតមាននាពេលខាងមុខ លោកបញ្ជាក់ថា៖ «ពីព្រោះកិច្ចការនេះ គឺជាកិច្ចការសំខាន់ណាស់ បើសិនជាយើងមិនបានគិតគូរត្រៀមបង្ការទុកជាមុនទេ នោះយើងនឹងជួបបញ្ហា និងផលលំបាកជាច្រើននៅក្នុងមូលដ្ឋានយើង ដូច្នេះក្នុងនាមជាអាជ្ញាធរធ្វើត្រូវមានផែនការច្បាស់លាស់ ត្រូវក្តាប់ឱ្យបានធ្វើឱ្យបាន និងទាន់ពេលវេលា»។ លោក គង់ សោភ័ណ្ឌ បានបន្ថែមថា
October 21, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ដំឡើង និងតែងតាំងមុខតំណែង លោក ឆាយ សុផល ជារដ្ឋលេខាធិការក្រសួងព័ត៌មាន។ នេះបើតាមព្រះរាជក្រឹត្យ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២១ ខែតុលានេះ៕ ខាងក្រោមនេះ ជាព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ៖ ផ្តល់សិទ្ធិដោយ៖ freshnews
October 21, 2023 - ព័ត៌មានជាតិ
(ព្រះសីហនុ)៖ ក្រុមហ៊ុន ចេជាង ហូម ផញ (Zhejiang home Point Furniture) គឺជាក្រុមហ៊ុនផលិតគ្រឿងសង្ហារិមប្រណិតៗ សម្រាប់នាំចេញទៅក្រៅប្រទេស មានដូចជាសហរដ្ឋអាមេរិកជាដើម។ បច្ចុប្បន្នក្រុមហ៊ុនកំពុងបើករោងចក្រផលិតសាឡុង នៅតំបន់សេដ្ឋកិច្ចពិសេស ក្នុងស្រុកព្រៃនប់ ខេត្តកំពង់ព្រះសីហនុ។ រោងចក្រនេះ បានផលិតសាឡុងទំនើបៗមានតម្លៃរាប់ពាន់ដុល្លារ ហើយខ្លះទៀតចូលដល់ខ្ទង់ម៉ឺនដុល្លារថែមទៀតផង។ លោក ដារា អ្នកគ្រប់គ្រងផ្នែកផលិតនៅក្នុងរោងចក្រនេះ បានឱ្យដឹងថា រោងចក្របានដំណើរការនៅតំបន់សេដ្ឋកិច្ចពិសេសចេជាងរយៈពេលប្រមាណ ៤ឆ្នាំមកហើយ។ លោកបានឱ្យដឹងថា សាឡុងប្រណិតៗទាំងនេះ ត្រូវបានផលិតដោយកូនខ្មែរទាំងស្រុង ចាប់តាំងពីដំណាក់កាលចាប់ផ្តើម រហូតដល់សម្រេច រួមមានកាត់ ដេរ និងដំឡើង។ លោក
October 21, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣នេះ បានចេញសេចក្តីជូនដំណឹង ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានាដោយចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ត្រូវលក់សាំងធម្មតាតម្លៃ ៤,៣៥០រៀល និងម៉ាស៊ូតត្រូវលក់ ៤,៦៥០រៀល ក្នុង១លីត្រ៕ ផ្តល់សិទ្ធិដោយ៖ freshnews
October 21, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លើកឡើងថា ខ្សាច់នៅកម្ពុជាមានគុណភាពខ្ពស់ សមស្របសម្រាប់សង្វាក់ផលិតកម្មកញ្ចក់ ដូច្នេះក្រុមហ៊ុន Xinyi Energy អាចបង្កើតរោងចក្រនៅប្រទេសកម្ពុជា ដើម្បីផ្គត់ផ្គង់កញ្ចក់សម្រាប់បំពេញតម្រូវការទីផ្សារ។ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញបន្តបេសកកម្មក្នុងទីក្រុង Shenzhen ដោយបានជួបពិភាក្សាការងារជាមួយលោក Put Lee ប្រធានក្រុមហ៊ុន Xinyi Energy និងក៏ជាអនុប្រធានក្រុមហ៊ុន Xinyi Solar នៅថ្ងៃទី២០
October 21, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងបរិស្ថាន បានដាក់ចេញនូវវិធានការដាច់ខាត និងច្បាស់លាស់ គឺត្រូវការពារធនធានធម្មជាតិជាចាំបាច់។ ក្នុងអាណត្តិរាជរដ្ឋាភិបាល នីតិកាលទី៧ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានដាក់ចេញការអនុវត្តច្បាប់ឱ្យបានដាច់ខាត ដោយមិនលើកលែង ចំពោះអ្នកប្រព្រឹត្តបទល្មើសធនធានធម្មជាតិ ដើម្បីធានាប្រសិទ្ធភាពនៃកិច្ចការពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ។ ជាក់ស្តែងនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ វប្បធម៌ អប់រំ ណែនាំ និងធ្វើកិច្ចសន្យារួចដោះលែងចំពោះអ្នកប្រព្រឹត្តបទល្មើសក្នុងតំបន់ការពារធម្មជាតិ ត្រូវបានចាត់ការដោយច្បាប់ស្តីពីតំបន់ការពារធម្មជាតិ។ សាលាដំបូងខេត្តពោធិ៍សាត់ ចេញដីកាឱ្យឃុំខ្លួនជាបណ្តោះអាសន្ន បុគ្គលម្នាកដែលបានរុករានដីព្រៃ ដើម្បីយកដីធ្វើជាកម្មសិទ្ធិ។ ការអនុវត្តច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ដែលមាត្រា៦២ ត្រង់ចំណុចទី១ បានចែងចំពោះជនដែលបានប្រព្រឹត្តបទកាប់គាស់ រុករានដីព្រៃ ឆ្ការ
October 21, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្នុងបេសកកម្មការងារនៅប្រទេសអារ៉ាប៊ីសាអូឌីត គឺចំថ្ងៃខួបកំណើតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។ មន្ត្រីរាជរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត ក៏បានរៀបចំនំខួបកំណើតដ៏ស្រស់ស្អាតមួយជូនសម្តេចធិបតី ដើម្បីអបអរសាទរក្នុងថ្ងៃដ៏មានសិរីមង្គលនេះ។ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣នេះ គឺជាខួបគម្រប់ ៤៦ឆ្នាំ ឈានចូល ៤៧ឆ្នាំ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត។ ព្រោះតែការងារដ៏មមាញឹកដើម្បីបុព្វហេតុជាតិ និងប្រជាជន ក្នុងឋានៈជានាយករដ្ឋមន្ត្រីរបស់កម្ពុជា ថ្ងៃកំណើតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត គ្មានឡើយការជួបជុំក្រុមគ្រួសារ និងកូនៗ ដើម្បីអបអរសាទរថ្ងៃកំណើត។ តាំងពីមិនទាន់ក្លាយជានាយករដ្ឋមន្ត្រី ពេលនៅជាមេបញ្ជាការកងទ័ពជើងគោក សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏មិនសូវជាមានពេលបានជួបជុំគ្រួសារ
October 21, 2023 - ព័ត៌មានជាតិ
(សៀមរាប)៖ ក្រុមការងារជួសជុលព្រះវិហារវត្តល្អក់របស់អាជ្ញាធរជាតិអប្សរា បានប្រទះឃើញប្រាក់កាស (ស្លឹង) បុរាណសរុបទាំងអស់ប្រមាណ១១៦កាស ដែលគេបញ្ចុះនៅតាមជើងសសររបស់ព្រះវិហារវត្តល្អក់ ឬហៅវត្តអរញ្ញរង្សី ដែលស្ថិតនៅឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប កាលពីពេលថ្មីៗ។ កាសបុរាណដែលគេប្រទះឃើញទាំងនោះមានបីប្រភេទ ដោយកាសនីមួយៗមានទំហំពី១៣-១៥មីលីម៉ែត្រ មានរូបសត្វហង្ស មួយបែបទៀតក៏មានរូបហង្សដែរ តែលាយដោយអក្សរចិនអានថា «ជី» មានន័យថា «សំណាងល្អ» និងកាសម្យ៉ាងទៀតមានអក្សរថា «ព្រះតំបង» ឯផ្ទៃម្ខាងទៀតមានរូបគ្រុឌ។ សហប្រធានសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន លោក ប្លែស គីលីយ៉ង់ បានពន្យល់ថា កាសដែលមានរូបហង្ស គឺបានបោះពុម្ពឱ្យប្រើប្រាស់នៅស្រុកខ្មែរចាប់ពីអំឡុងសតវត្សទី១៦-១៩ ឯកាសមួយបែបទៀត មានរូប «ហង្ស»
October 21, 2023









