Khmerpress
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានចាត់ទុកអាកាសយានដ្ឋានអន្ដរជាតិសៀមរាបអង្គរ ដែលទើបត្រូវបានបើកដំណើរការទទួលជើងហោះហើរ ជាសមិទ្ធផលដ៏ចាំបាច់សម្រាប់ការសម្រួលដល់ការធ្វើដំណើរ និងទាក់ទាញភ្ញៀវទេសចរ ឱ្យមកកាន់ប្រទេសកម្ពុជា។ លោករដ្ឋមន្ត្រីបានបញ្ជាក់ថា អាកាសយាន្តដ្ឋានអន្តរជាតិនេះ ជាកម្រិតនៃការវិនិយោគលក្ខណៈយុទ្ធសាស្រ្ដ និងប្រវត្តិសាស្រ្ដសម្រាប់កម្ពុជា ហើយជាសមិទ្ធផលដែលមានសារៈសំខាន់ ក្នុងការពង្រឹងបន្ថែមនៃហេដ្ឋារចនាសម្ព័ន្ធចាំបាច់ សម្រាប់សេដ្ឋកិច្ចកម្ពុជា ពិសេសវិស័យទេសចរណ៍កម្ពុជា។ ការលើកឡើងរបស់លោករដ្ឋមន្ត្រី ធ្វើឡើងក្នុងឱកាសអញ្ជើញចូលរួមទទួលជើងហោះហើរពាណិជ្ជកម្មលើកដំបូង មកកាន់អាកាសយាន្តដ្ឋានអន្តរជាតិសៀមរាបអង្គរ នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី។ លោក សុខ សូកេន បានថ្លែងថា «ចំពោះសមិទ្ធផលនៃព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរ

    October 17, 2023
  • ព័ត៌មានជាតិ

    (ព្រះវិហារ)៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ នឹងរៀបចំធ្វើការពង្រីកផ្លូវសង្ខាង ជាមួយនឹងការជីកដីដាក់លូអ៊ុយ លូមូល នៅចំណុចគីឡូម៉ែត្រលេខ៦៨ តាមបណ្តោយផ្លូវជាតិលេខ៦២ ក្នុងភូមិសាស្ត្រភូមិភ្នំដែក ឃុំរម្មណីយ៍ ស្រុករវៀង នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣ ខាងមុខនេះ សូមប្រជាពលរដ្ឋដែលបានសាងសង់សំណង់រំលោភដីចំណីផ្លូវ នៅចំណុចនេះសូមរុះរើចេញជាបន្ទាន់។ លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានថ្លែងឱ្យដឹងនៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣នេះថា ដោយស្ថានភាពបន្ទាន់នៅភូមិភ្នំដែក ឃុំរម្មណីយ៍ ស្រុករវៀង ត្រង់ចំណុចគីឡូម៉ែត្រលេខ ៦៨ ផ្លូវមានការពិបាកធ្វើដំណើរខ្លាំង ដោយភ្លៀងធ្លាក់ជោគជាំ នឹងមិនមានប្រព័ន្ធរំដោះទឹកគ្រប់គ្រាន់ មន្ទីរសាធារណការ

    October 17, 2023
  • ព័ត៌មានជាតិ

    (ប៉េកាំង, ចិន)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគាំទ្រឱ្យ​ក្រុម​ហ៊ុនចិន បន្តសិក្សាលើគម្រោងអភិវឌ្ឍន៍ផ្លូវរថភ្លើងធុនស្រាលនៅក្នុងរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តសៀមរាប។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់បែបនេះ ក្នុងជំនួបជាមួយលោក លី ខ័រ (Li Kuo) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន China Metro Group នាព្រឹកថ្ងៃអង្គារ ទី១៧ ខែតុលា ឆ្នាំ២០២៣នេះ នៅរដ្ឋធានីប៉េកាំង ប្រទេសចិន។ ក្នុងជំនួបនោះ លោក លី ខ័រ បានថ្លែងអំណរគុណសម្តេចធិបតី

    October 17, 2023
  • ព័ត៌មានអន្តរជាតិ

    (CLIVE, Iowa)៖ លោក ដូណាល់ ត្រាំ នៅថ្ងៃចន្ទសប្ដាហ៍នេះ បានសន្យាថាប្រសិនបើជាប់ឆ្នោតជាប្រធានាធិបតីជាថ្មីម្ដងទៀត លោកនឹងហាមឃាត់ជនភៀសខ្លួន ដែល គាំទ្រក្រុមហាម៉ាសចូលក្នុងសហរដ្ឋអាមេរិក ព្រមទាំងបណ្ដេញជនភៀសខ្លួនទាំងឡាយណាដែលបង្ហាញការគាំទ្រជាសាធារណៈដល់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីននេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៧ ខែតុលា ឆ្នាំ២០២៣។ លោក ដូណាល់ ត្រាំ ធ្វើការសន្យាបែបនេះ អំឡុងធ្វើយុទ្ធនាការឃោសនាបោះឆ្នោតមួយ ក្នុងរដ្ឋ Iowa និងជាការឆ្លើយតបទៅនឹងការវាយប្រហាររបស់ហាម៉ាស ដែល បានសម្លាប់ជនជាតិអ៉ីស្រាអែលជាង ១,៤០០នាក់ ខណៈការវាយប្រហារសងសឹករបស់អ៉ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីន ក្នុងតំបន់ហ្កាហ្សាជាង ២,៨០០នាក់។ លោក ត្រាំ ដែលធ្លាប់កាន់តំណែងជាប្រធានាធិបតីអាមេរិកពីឆ្នាំ២០១៧

    October 17, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣។ ក្រសួងបញ្ជាក់ថា ប្រព័ន្ធសម្ពាធទាប (ITCZ) នៅតែបន្តអូសបន្លាយកាត់លើភាគខាងត្បូងប្រទេសកម្ពុជា។ ខណៈសម្ពាធទាបសកម្មដែលភ្ជាប់នៅចុងប្រព័ន្ធសម្ពាធទាបនេះ បានចូលដល់ភាគកណ្តាលនៃប្រទេសវៀតណាម ហើយនឹងបន្តរំកិលដើរឆ្ពោះចូលចន្លោះរវាងខ្ពង់រាបភាគឦសាន និងខេត្តប៉ាក់សេ ប្រទេសឡាវ។ រីឯទិសដៅខ្យល់បន្តបក់ប្រែប្រួល ប្តូរមកពីទិសខាងកើតនិងអាគ្នេយ៍ (Variable winds)។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ ៖ * ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែតុលា នៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនានានឹងអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីតិចទៅបង្គួរ ក្នុងនោះ កន្លែងខ្លះអាចមានភ្លៀងធ្លាក់ច្រើនលាយឡំផ្គររន្ទះ ជាមួយនឹងទំហំទឹកភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដីពី ៦០% ទៅ ៨០%។

    October 17, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ​ និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅយប់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣នេះ បានចែករំលែកបទពិសោធន៍ក្នុងការប្រើប្រាស់ទូរស័ព្ទ iPhone 15 ដោយសម្តេចបានលើកឡើងថា ទូរស័ព្ទទំនើបនេះ មានការលំបាក នៅក្នុងការប្រើប្រាស់។ សម្តេចបានបញ្ជាក់តាមបណ្តាញសង្គមដូច្នេះថា៖ «ជូនបងប្អូនដែលប្រើប្រាស់ទូរស័ព្ទត្រកូល iPhone! ខ្ញុំជាមនុស្សម្នាក់ដែលប្រើទូរស័ព្ទត្រកូល iPhone ក្នុងចំនួនច្រើន និងគ្រប់ជំនាន់។ ទូរស័ព្ទ iPhone នេះបានជួយការងារខ្ញុំយ៉ាងច្រើន ដែលខ្ញុំសូមអរគុណ និងកោតសរសើរ។ អ្វីដែលជាការកត់សម្គាល់គឺ iPhone 15 ដែលទើបចេញថ្មីជាប្រភេទទូរស័ព្ទដែលលំបាកប្រើបំផុត។ ខ្ញុំកំពុងប្រើ iPhone

    October 17, 2023
  • ព័ត៌មានជាតិ

    (ប៉េកាំង, ចិន)៖ ក្រុមហ៊ុន China Machinery Engineering Corporation (CMEC) ដែលជាក្រុមហ៊ុនដ៏ធំមួយរបស់ចិន បានបង្ហាញគម្រោងវិនិយោគលើថាមពលហ្គាសក្នុង​ប្រទេស​កម្ពុជា ជាមួយទុនដ៏សន្ធឹកសន្ធាប់ប្រមាណជា ៣ពាន់លានដុល្លារអាមេរិក។ នេះជាការពង្រីកទុនវិនិយោគដ៏ធំបន្ថែមលើទុនដែលក្រុមហ៊ុនកំពុងវិនិយោគនៅកម្ពុជា។ ការពង្រីកទុនវិនិយោគនេះ ដោយសារក្រុមហ៊ុនជឿជាក់យ៉ាងមុតមាំំពោះការដឹកនាំបន្តវេន របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងការធានារក្សាបានសុខសន្តិភាព ស្ថេរភាព និងការរីកចម្រើនផ្នែកសេដ្ឋកិច្ច។ គម្រោងនេះ ត្រូវបានប្រកាសដោយលោក វ៉ាង ប៉ូ (Wang Bo) ប្រធានក្រុមប្រឹក្សា​ភិបាល​ក្រុមហ៊ុន CMEC ក្នុងពេលចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា

    October 17, 2023
  • ព័ត៌មានជាតិ

    (កំពង់ស្ពឺ)៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានថ្លែងពីស្រុកគងពិសី នារសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ថា «បើគិតម៉ោងនេះ យើងអាចនិយាយបានថា ទឹកបានស្រកទៅអស់ពីស្តុកទៅហើយ ហើយកងកម្លាំងសរុប នៃគណៈបញ្ជាការឯកភាព បានរំដោះរោងចក្រចំនួន៣ ក្នុងចំណោមរោងចក្រ១០កន្លែងក្នុងតំបន់ទឹកលិច»។ លោកថា ចំពោះស្ថានភាពទឹកគិតក្នុងម៉ោងនេះ យើងបានសហការជាមួយក្រសួងធនធានទឹក រដ្ឋបាលខេត្តតាកែវ ហើយមានការស្ម័គ្រចិត្តពីផ្ទះប្រជាពលរដ្ឋមួយចំនួន ឲ្យយើងបានទម្លាយមុខទឹកទំលាក់ទៅខាងខេត្តតាកែវបានរលូន។ យើងមានការសហការដ៏សស្រាក់ស្រាំពីសំណាក់អាជ្ញាធរពាក់ព័ន្ធក៏ដូចជា បងប្អូនប្រជាពលរដ្ឋដែលមានដីរបស់គាត់ជាប់ផ្លូវ ឲ្យកាយទម្លាយមុខទឹករហូតស្រកជិតអស់ហើយ។ លោកអភិបាលខេត្តកំពង់ស្ពឺ បន្តថា «បើទោះបីជាមានភ្លៀងទៀត ខ្ញុំគិតថា មិនមានផលលំបាកអីធ្ងន់ធ្ងរជាងហ្នឹងទេ»។ លោកបន្តថា បើទោះជាបែបនេះក្តី លោកសូមអំពាវនាវដោយទទូចចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលគាត់រកទទួលទាន

    October 16, 2023
  • ព័ត៌មានជាតិ

    (បន្ទាយមានជ័យ)៖ ទឹកជំនន់ហូរកាត់ផ្លូវ១កន្លែង ស្ថិតក្នុងភូមិសាស្ត្រឃុំឬស្សីក្រោក ស្រុកមង្គលបូរី ទល់ឃុំកោះពងសត្វ ក្រុងសិរីសោភ័ណ បានក្លាយទៅជាកន្លែងលេងសប្បាយរបស់ប្រជាពលរដ្ឋ និងអ្នកធ្វើរដំណើរ មកលេងទឹកជំនន់នោះ ខណៈដែលអាជ្ញាធរ បានធ្វើការជូនដំណឹងឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះកូនចៅតូចៗ។ លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី បានឱ្យ Fresh News ដឹងនៅរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ក្រុមការងាររបស់លោកបានចុះទៅដល់កន្លែងកើតហេតុ និងមើលឃើញថា ទឹកជំនន់ដែលហូរកាត់ផ្លូវ នោះប្រហែល៣តឹក ក្នុងនោះលោកបានឃើញមានប្រជាពលរដ្ឋ ចង់រាប់ពាន់នាក់បាននាំគ្នាសម្រុកទៅលេង និងធ្វើដំណើរឆ្លងកាត់ផ្លូវនេះទាំងទឹកចង់ពាក់កណ្តាលម៉ូតូ ក្នុងនោះលោកក៏បានឃើញមានក្មេង ចាស់ ប្រុស ស្រី ចុះទៅលេងទឹកជ្រៅយ៉ាងសប្បាយអើងកង ទាំងមិនខ្លាចមានការលង់ទឹកផងដែរ។

    October 16, 2023
  • ព័ត៌មានជាតិ

    (ប៉េកាំង, ចិន)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ប្រកាសគាំទ្រ និងស្វាគមន៍ចំពោះការវិនិយោគរួមគ្នាលើវិស័យថាមពលរវាងក្រុម Royal Group របស់​អ្នក​ឧកញ៉ា គិត ម៉េង និងក្រុមហ៊ុន China National Energy Engineering & Construction Co., Ltd. (CNEE) របស់ចិន។ សម្តេចធិបតី ក៏បានលើកទឹកចិត្តឱ្យ​ក្រុមហ៊ុនរបស់ចិន បន្តវិនិយោគលើវិស័យដទៃទៀត ដែលក្រុមហ៊ុនមានជំនាញ។ ការគាំទ្ររបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងជំនួបជាមួយ លោក ខាង

    October 16, 2023