- Khmerpress
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានចេញសេចក្តីសម្រេចតែងតាំងសមាសភាពគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធារណមតិ ដែលមានទេសរដ្ឋមន្រ្តី ស្វាយ ស៊ីថា ជាប្រធាន។ នេះបើយោងតាមសេចក្តីសម្រេចដែលបណ្តាញព័ត៌មាន Fresh News ទទួលនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ ៕ ផ្តល់សិទ្ធិដោយ៖ freshnews
October 18, 2023 - ព័ត៌មានជាតិ
(ប៉េកាំង, ចិន)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើទៅប្រមុខរដ្ឋវៀតណាម ឱ្យពន្លឿនកិច្ចព្រមព្រៀងនានា ដើម្បីបើកផ្លូវឱ្យមានការតភ្ជាប់គ្នារវាងផ្លូវល្បឿនលឿនរបស់កម្ពុជា (ភ្នំពេញ-បាវិត) ជាមួយផ្លូវល្បឿនលឿនរបស់វៀតណាម (ម៉ុកបាយ-ហូជីមិញ) ដើម្បីសម្រួលការធ្វើពាណិជ្ជកម្ម និងទេសចរណ៍។ សំណើខាងលើនេះ បានធ្វើឡើងនៅក្នុងជំនួបរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត ជាមួយលោក វ៉ វ៉ាន់ធឿង (Vo Van Thuong) ប្រធានរដ្ឋវៀតណាម នាព្រឹកថ្ងៃពុធ ទី១៨ ខែតុលា ឆ្នាំ២០២៣នេះ នៅរដ្ឋធានីប៉េកាំង ប្រទេសចិន ទីដែលមេដឹកនាំទាំងពីរអញ្ជើញចូលរួមវេទិកា «ខ្សែក្រវាត់និងផ្លូវ» លើកទី៣។
October 18, 2023 - ព័ត៌មានជាតិ
(សៀមរាប)៖ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (SAI) ដែលសាងសង់លើផ្ទៃដី ៧០០ហិកតា វិនិយោគក្នុងទឹកប្រាក់ ១១០០លានដុល្លារ ទើបត្រូវបានបើកដំណើរការនាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣កន្លងទៅនេះ។ ប៉ុន្តែអ្វីដែលគួរឱ្យចាប់អារម្មណ៍ទៀតនោះ ក្រៅតែពីផ្ទៃដីសម្រាប់សាងសង់អាកាសយានដ្ឋានថ្មីនេះ ក៏មានការបម្រុងទុកនៅដីចំនួន ១០០០ហិកតាផ្សេងទៀត នៅជាប់តំបន់នោះ ដើម្បីសាងសង់ជាតំបន់សេដ្ឋកិច្ច ឬតំបន់ឧស្សាហកម្ម រណបឱ្យអាកាសយានដ្ឋានអន្តរជាតិថ្មីនេះផងដែរ។ ថ្លែងក្នុងពិធីបើកដំណើរការ និងទទួលស្វាគមន៍ជើងហោះហើរពាណិជ្ជកម្ម ដំបូងមកកាន់ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានថ្លែងឱ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិនេះ ត្រូវបានសាងសង់ជាប្រភេទខ្នាតធំកម្រិត 4E ក្នុងដំណាក់កាលដំបូង និងគ្រោងអភិវឌ្ឍទៅជាកម្រិត 4F ក្នុងដំណាក់កាលទី២
October 18, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សហភាពអឺរ៉ុប បានអនុញ្ញាតឲ្យកម្ពុជា អាចប្រើប្រាស់វត្ថុធាតុដើម ឬគ្រឿងបង្គុំទោចក្រយាន (កង់) ដែលមានដើមកំណើតនៅប្រទេសវៀតណាម សម្រាប់យកមកផលិតទោចក្រយាន នៅប្រទេសកម្ពុជា ដើម្បីនាំចេញទៅសហភាពអឺរ៉ុប។ នេះបើតាមសេចក្ដីជូនដំណឹង របស់ក្រសួងពាណិជ្ជកម្ម។ សេចក្ដីជូនដំណឹងបានឲ្យដឹងថា យោងតាមការស្នើសុំរបស់កម្ពុជា ក្នុងការប្រើប្រាស់វិធានបូកបន្ថែម (Extended Cumulation) ជាមួយសាធារណរដ្ឋសង្គមនិយមវៀតណាម, សហភាពអឺរ៉ុប បានសម្រេចឲ្យប្រើវិធានបូកបន្ថែមនេះ តាមសេចក្តីសម្រេចលេខ (EU) 2023/1810 ចុះថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ របស់គណៈកម្មការអឺរ៉ុប។ វិធានបូកបន្ថែមនេះ អនុញ្ញាតឲ្យប្រទេសកម្ពុជា អាចប្រើប្រាស់ «វត្ថុធាតុដើម ឬគ្រឿងបង្គុំទោចក្រយាន» ដែលមានដើមកំណើតនៅប្រទេសវៀតណាម សម្រាប់យកមកផលិតទោចក្រយាន
October 18, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក ស៊ិន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣នេះ បានចេញមកពន្យល់អំពីករណីការប្រើប្រាស់សេវាដឹកជញ្ជូន នៅក្នុងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដើម្បីឲ្យប្រជាពលរដ្ឋ មានការកាន់តែយល់ច្បាស់ និងអះអាងថាអ្នកធ្វើដំណើរអាចប្រើសេវាដឹកជញ្ជូនផ្សេងៗ តាមតម្រូវការបានផងដែរ។ លោកបន្តថា ចំពោះសេវាដឹកជញ្ជូនក្រៅប្រព័ន្ធវិញ ត្រូវបានអនុវត្ដធម្មតា ដូចអាកាសយាន្ដដ្ឋានអន្ដរជាតិផ្សេងៗដទៃទៀត ដោយមិនមានការប្រែប្រួលនោះឡើយ ហើយក៏មិនមានការហាមឃាត់មិនឲ្យអ្នកដឹកជញ្ជូនចូលទៅដឹកអ្នកដំណើរ នៅក្នុងអាកាសយាន្ដដ្ឋាន សៀមរាប-អង្គរផងដែរ។ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣នេះ លោក ស៊ិន ចាន់សិរីវុត្ថា បានឲ្យដឹងថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ
October 17, 2023 - ព័ត៌មានជាតិ
(ប៉េកាំង, ចិន)៖ ឯកសារដ៏មានសារៈសំខាន់ចំនួន៨ទៀត ពាក់ព័ន្ធការពង្រីកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្ម និងវិនិយោគ ត្រូវរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន ចុះកិច្ចព្រមព្រៀងជាមួយគ្នា។ ការចុះកិច្ចព្រមព្រៀងនេះ ធ្វើឡើងក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក លី ឈាង នាយករដ្ឋមន្ត្រីចិន ក្រោយជំនួបទ្វេភាគីនៅល្ងាចថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣នេះ។ ឯកសារដែលបានចុះកិច្ចព្រមព្រៀងនេះរួមមាន៖ ១៖ អនុស្សរណៈនៃការយោគយល់គ្នាស្តីពីការរួម គ្នាជំរុញគម្រោងគន្លឹះវង់ទី៣ សម្រាប់កិច្ច សហប្រតិបត្តិការសមត្ថភាពផលិត និងការវិនិយោគកម្ពុជា-ចិន ២៖ អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការបង្កើតយន្តការការងារសម្រាប់ការអនុវត្ត គម្រោងផែនការកិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីរួមគ្នាកសាងខ្សែក្រវាត់សេដ្ឋកិច្ចផ្លូវ សូត្រ និងផ្លូវសូត្រសមុទ្រសតវត្សរ៍ទី២១
October 17, 2023 - ព័ត៌មានអន្តរជាតិ
(តូក្យូ)៖ រដ្ឋមន្រ្តីការបរទេសជប៉ុន លោកស្រី Yoko Kamikawa នៅថ្ងៃអង្គារនេះបាននិយាយថា ជប៉ុននឹងផ្តល់ជំនួយបន្ទាន់ចំនួន ១០លានដុល្លារអាមេរិក សម្រាប់ប្រជាជនស៉ីវិលប៉ាឡេស្ទីន នៅតំបន់ Gaza Strip ដែលកំពុងរងការទម្លាក់គ្រាប់បែករបស់អ៉ីស្រាអែល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៧ ខែតុលា ឆ្នាំ២០២៣។ ជប៉ុនបច្ចុប្បន្នគឺជាប្រធាននៃក្រុមប្រទេសអភិវឌ្ឍន៍ G7 ហើយលោកស្រី Kamikawa បានលើកឡើងថា ទីក្រុងតូក្យូកំពុងតាមឃ្លាំមើលស្ថានការណ៍នៅក្នុងតំបន់ Gaza ជាមួយក្តីកង្វល់ ខណៈជប៉ុនរំពឹងថា ស្ថានការណ៍នៅទីនោះនឹងថមថយចុះកម្តៅ ក្នុងពេលឆាប់ៗតាមតែអាចធ្វើទៅបាន។ លោកស្រីប្រមុខការទូតជប៉ុន បានបន្ថែមថា លោកស្រីក៏កំពុងធ្វើការងាររៀបចំជំហានចុងក្រោយ
October 17, 2023 - ព័ត៌មានអន្តរជាតិ
(បរទេស)៖ នៅថ្ងៃចន្ទសប្តាហ៍នេះ ក្រុមហ៊ុន LinkedIn ដែលជាបុត្រសម្ព័ន្ធរបស់ Microsoft បានប្រកាសបញ្ឈប់បុគ្គលិកចំនួន ៦៦៨នាក់បន្ថែមទៀត ខណៈការបញ្ឈប់នេះនឹងប៉ះពាល់ដល់បុគ្គលិកចំនួន ៣ផ្នែករួមមាន ផ្នែកវិស្វកម្ម ធនធានមនុស្ស និងគណនេយ្យ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣។ នេះគឺជាជុំទីពីរនៃការបញ្ឈប់ការងារសម្រាប់ក្រុមហ៊ុន LinkedIn នៅឆ្នាំនេះ បន្ទាប់ពីការសម្រេចចិត្តកាលពីខែឧសភាក្នុងការកាត់បន្ថយបុគ្គលិកប្រមាណ ៧១៦នាក់។ តាមប្រសាសន៍របស់នាយកប្រតិបត្តិ LinkedIn លោក Ryan Roslansky បាននិយាយនៅក្នុងអនុស្សរណៈមួយទៅកាន់និយោជិតថា ការបញ្ឈប់បុគ្គលិកគឺចាំបាច់ដើម្បី «ធានាថាយើងមានទីតាំងល្អបំផុតសម្រាប់កំណើន និងភាពជោគជ័យរយៈពេលវែង»។ លោកក៏បាននិយាយផងដែរថា ក្រុមហ៊ុននឹង«ពន្យឺតល្បឿននៃការជួលបុគ្គលិកពេញមួយឆ្នាំតែម្តង»។
October 17, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ តាមរយៈបណ្ដាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣នេះ មន្រ្តីជាន់ខ្ពស់ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយស្ទឹងព្រែកត្នោត កុំមានការព្រួយបារម្ភខ្លាំងពេក រហូតមានការជ្រួលច្របល់តាមបណ្ដាញសង្គម ពាក់ព័ន្ធបញ្ហាជំនន់ទឹកភ្លៀងដែលធ្លាក់មកពីខេត្តកំពង់ស្ពឺ។ លោក ចាន់ យុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធនធានទឹក បានអះអាងថា រហូតមកដល់ពេលនេះ ស្ថានភាពទឹកក្នុងផ្ទៃរងទឹកភ្លៀងនៅខេត្តកំពង់ស្ពឺ ស្ថិតក្នុងស្ថានភាពគ្រប់គ្រងបាន មិនទាន់ជន់ឡើងខ្លាំងនោះទេ ពោលគិតត្រឹមម៉ោង ២រសៀលនេះ ស្ថានភាពទឹកនៅធម្មតា មិនឡើងទៀតនោះឡើយ។ អ្នកនាំពាក្យក្រសួងធនធានទឹក បានថ្លែងយ៉ាងដូច្នេះថា «បញ្ហាទឹកនៅខេត្តកំពង់ស្ពឺមិនធ្ងន់ធ្ងរនោះទេ ពោលនៅយប់មិញនេះមានកន្លែងខ្លះត្រង់ចំណុចផ្ទៃរងទឹកភ្លៀង នៃអាងស្ដុកទឹកស្ទឹងព្រែកត្នោត មានចន្លោះ១០៧-១០៨មីល្លីម៉ែត្រ ប៉ុន្ដែការធ្លាក់ភ្លៀងនេះមិនមែនទូទាំងស្ទឹងព្រែកត្នោតនោះទេ។
October 17, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានក្រើនរំលឹកដល់មន្ត្រីគ្រប់ជាន់ថ្នាក់ ត្រូវក្តាប់គ្រប់បញ្ហា ដែលបងប្អូនជួបការលំបាក និងចុះជួយដំណោះស្រាយគ្រប់វិធី ដែលអាចធ្វើទៅបាន ដើម្បីជួយបងប្អូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។ ជាក់ស្តែង នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានដឹកនាំក្រុមការងារ ចុះពិនិត្យ ដាក់គ្រឿងចក្រ និងម៉ាស៊ីនបូមទឹក ដើម្បីកាយ និងបូមទឹកចេញពីលំនៅដ្ឋានរបស់បងប្អូន ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកភ្លៀង ស្ថិតនៅភូមិអូរអណ្ដូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។ សូមបញ្ជាក់ថា ក្រោយពីមានភ្លៀងធ្លាក់ខ្លាំងដល់កម្រិតលើគោលដៅជាច្រើន កាលពីយប់ថ្ងៃទី១៦ ខែតុលា រួចមកធ្វើឱ្យស្ថានភាពទឹកភ្លៀងជន់លិចតំបន់លំនៅដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកភ្លៀង
October 17, 2023









