Khmerpress
  • ព័ត៌មានអន្តរជាតិ

    (ប៉េកាំង)៖ លោកប្រធានាធិបតី ស៉ី ជីនពីង បាននិយាយនៅថ្ងៃពុធនេះថា ចិននឹងបញ្ចូលមូលនិធិថ្មីក្នុងទំហំទឹកប្រាក់ជាង ១០០ពាន់លានដុល្លារ ទៅក្នុងគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ ហៅកាត់ BRI របស់ប្រទេសចិន។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៧ ខែតុលា ឆ្នាំ២០២៣។ លោក ស៉ី បានប្រកាសថា ធនាគារអភិវឌ្ឍន៍ចិន និងធនាគារនាំចេញ-នាំចូល ដែលជាអ្នកផ្តល់កម្ចីដ៏សំខាន់នៅក្នុងគម្រោងខ្សែក្រវាត់និងផ្លូវ នាពេលឥឡូវនេះ នឹងផ្តល់ប្រាក់កម្ចីបន្ថែមចំនួន១០០ពាន់លានដុល្លារទៀត។ ធនាគារទាំងពីរនឹងបង្កើតឱកាសផ្តល់ហិរញ្ញប្បទានចំនួន ៣៥០ពាន់លានយន់ ឬស្មើនឹង ៤៧.៩ពាន់លានដុល្លារ សម្រាប់គម្រោង BRI។ ទឹកប្រាក់បន្ថែមចំនួន ៨០ពាន់លានយន់ផ្សេងទៀត

    October 18, 2023
  • ព័ត៌មានអន្តរជាតិ

    (ប៉េកាំង)៖ នៅថ្ងៃពុធនេះ នាយករដ្ឋមន្រ្តីថៃ លោក សេដ្ឋា ថាវីស៉ីន បានឱ្យដឹងថា រូបលោកបានអញ្ជើញប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ឱ្យទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសថៃ នាឆ្នាំក្រោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៨ ខែតុលា ឆ្នាំ២០២៣។ លោក សេដ្ឋា និងលោក ពូទីន បានជួបគ្នានៅក្រៅវេទិកាស្តីពីគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ កាលពីយប់ថ្ងៃអង្គារសប្តាហ៍នេះ ហើយជជែក​អំពីការជំរុញចំណងទាក់ទង ផ្នែកពាណិជ្ជកម្មនិងវប្បធម៌។ នៅថ្ងៃពុធនេះ លោកនាយករដ្ឋមន្រ្តីថៃ បានឱ្យដឹងយ៉ាងដូច្នេះថា «ខ្ញុំបានអញ្ជើញ​លោក ពូទីន ឱ្យបំពេញទស្សនកិច្ចមកកាន់ប្រទេសថៃ

    October 18, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ បានចេញសេចក្តីជូនដំ​ណឹងប្រកាសជ្រើសរើសអ្នកសង្កេតការណ៍ស្ម័គ្រចិត្តចំនួន ៣,០៤០នាក់ សម្រាប់ការសង្កេតការណ៍ ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ០៦ វិច្ឆិកា ២០២៣៕ ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់អង្គភាពប្រឆាំងអំពើពុករលួយ៖ ផ្តល់សិទ្ធិដោយ៖ freshnews

    October 18, 2023
  • ព័ត៌មានជាតិ

    (កំពង់ឆ្នាំង)៖ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣ បានទទួលកង់ ១៥០គ្រឿង ពីរដ្ឋាភិបាល និងប្រជាជនតួគី ដើម្បីចែកជូនដល់សិស្សានុសិស្សក្រីក្រ ចំនួន១៥០នាក់ នៅក្នុងខេត្តកំពង់ឆ្នាំង។ នាឱកាសនោះលោក ស៊ុន សុវណ្ណារិទ្ធិ បានថ្លែងថា ក្នុងនាមអភិបាលខេត្ត លោកសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អង្គការ (TIKA) និងសមាគមអភិវឌ្ឍន៍នារី អ៉ីស្លាមកម្ពុជា ដែលមានកិច្ចសហការល្អ ក្នុងនាមដៃគូអភិវឌ្ឍដែលបានខិតខំស្វែងរកជំនួយមកផ្ដល់ជូនប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ឆ្នាំង។ អភិបាលខេត្តបានបន្តថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត គឺបានបន្តថែរក្សាសុខសន្តិភាព និងបន្តការអភិវឌ្ឍលើគ្រប់វិស័យ ក្នុងនោះការអនុវត្តគោលនយោបាយ ជំនឿសាសនាផ្សេងៗ

    October 18, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រុមហ៊ុន Travelex ដែលជាប្រតិបត្តិករប្តូររូបិយប័ណ្ណបរទេសឈានមុខគេមួយ ក្នុងពិភពលោក បានចាប់ដៃគូជាមួយធនាគារជាតិនៃកម្ពុជា ដើម្បីចាប់ផ្តើមដាក់រូបិយប័ណ្ណរៀលរបស់កម្ពុជា សម្រាប់ការប្តូរប្រាក់ជាមួយរូបិយប័ណ្ណបរទេស នៅអាកាសយានដ្ឋាន ឆាងជី (Changi) ប្រទេសសិង្ហបុរី។ យោងតាមគេហទំព័រ Travel and Tour បានឱ្យដឹងថា ជាបឋមក្រុមហ៊ុន Travelex ដាក់រូបិយប័ណ្ណរៀល សម្រាប់ការប្តូរប្រាក់នៅស្ថានីយទី២ និងស្ថានីយទី៣នៃព្រលានយន្តហោះ ឆាងជី ដែលជាមជ្ឈមណ្ឌលដឹកជញ្ជូនធំបំផុតមួយនៅអាស៊ី និងជាច្រកចូលមកកាន់ប្រទេសកម្ពុជា។ អ្នកដំណើរនឹងអាចប្តូរប្រាក់រៀលនៅព្រលាន ឆាងជី ជាមួយរូបិយប័ណ្ណបរទេសនានា ដូចជាប្រាក់ដុល្លារសិង្ហបុរី ប្រាក់ដុល្លារអាមេរិក ប្រាក់ដុល្លារអូស្រ្តាលី ប្រាក់អឺរ៉ូអឺរ៉ុប និងប្រាក់យ៉េនជប៉ុនជាដើម។ ការវិនិយោគរបស់ក្រុមហ៊ុន

    October 18, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ទើបតែអនុម័តគ្រោងវិនិយោគថ្មីចំនួន៥ថែមទៀត សរុបទុនវិនិយោគជាង៥០លានដុល្លារ​ បង្កើតការងារថ្មីរាប់ពាន់កន្លែងផងដែរ។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បញ្ជាក់ថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន ខ្លួនបានសម្រេចចេញវិញ្ញាបនបត្រ ចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖ ១៖ TELCOTECH LTD. គម្រោងវិនិយោគបង្កើត និងធ្វើអាជីវកម្មមជ្ឈមណ្ឌលទិន្នន័យ ដែលមានទីតាំងវិនិយោគស្ថិតនៅអគារ Kampus មហាវិថីព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ២៧.៧លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៤៧កន្លែង។ ២៖ JINZHENG HOME DECORATION (CAMBODIA) CO., LTD.

    October 18, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ការផ្តល់សេវាសាធារណៈក្នុងវិស័យដឹកជញ្ជូនផ្លូវគោក គឺអនុវត្តនៅតាមទីតាំងផ្តល់សេវាដែលកំណត់ដោយក្រសួងសាធារណការ និងដឹកជញ្ជូន និងទីតាំងផ្តល់សេវានៃអង្គភាព ឬការិយាល័យច្រកចេញចូលតែមួយរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ឬតាមប្រព័ន្ធស្វ័យប្រវត្តិកម្មផ្លូវការរបស់ក្រសួង។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ស្តីពីកម្រៃសេវាសាធារណៈក្នុងវិស័យដឹកជញ្ជូនផ្លូវគោក ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣នេះ។ នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួង បានបញ្ជាក់ដូចនេះថា ថ្មីៗនេះក្រសួងសាធារណការ និងដឹកជញ្ជូន បានពិនិត្យឃើញមានការចុះផ្សាយព័ត៌មានលើការផ្តល់សេវាសាធារណៈលើគណនីបណ្តាញសង្គមដែលបានអះអាងថា ជាអ្នកបម្រើសេវាសាធារណៈរបស់ក្រសួង រួមមានដូចជា៖ សេវាប្រឡងយកបណ្ណបើកបរយានយន្ត សេវាធ្វើបណ្ណបើកបរយានយន្ត សេវាធ្វើបណ្ណសម្គាល់យានយន្ត សេវាធ្វើលិខិតអនុញ្ញាតឱ្យយានយន្តធ្វើអាជីវកម្មដឹកជញ្ជូនអ្នកដំណើរ/ទំនិញ និងសេវាធ្វើវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត ដោយពុំចាំបាច់យកយានយន្តមកត្រួតពិនិត្យនៅកន្លែងផ្តល់សេវាឡើយ។ ការណ៍នេះគឺផ្ទុយពីការពិតដែលបង្កឱ្យមានការភាន់ច្រឡំដល់បងប្អូនប្រជាពលរដ្ឋ លើការផ្តល់សេវាសាធារណៈរបស់ក្រសួង។ ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលប្រើប្រាស់សេវាសាធារណៈរបស់ក្រសួង

    October 18, 2023
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ ក្រុមហ៊ុនបណ្តាញផ្សព្វផ្សាយសង្គម X (ដែលពីមុនត្រូវបានគេស្គាល់ថាជា Twitter) កំពុងសាកល្បងគំរូជាវថ្មីមួយដែលមានឈ្មោះថា «Not A Bot» ដែលវានឹងតម្រូវឱ្យអ្នកប្រើប្រាស់បង់ថ្លៃ ១ដុល្លារក្នុងមួយឆ្នាំដើម្បីអាចចូលប្រើប្រាស់ជាមួយនឹងជម្រើសមុខងារជាច្រើន ថែមទាំងអាចកាត់បន្ថយសារឥតបានការថែមទៀតផង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣។ យោងតាមការជូនដំណឹងរបស់ X បានឱ្យដឹងថា «Not A Bot» បច្ចុប្បន្ននេះកំពុងស្ថិតក្នុងដំណាក់កាលសាកល្បងនៅឡើយនៅមិនទាន់អាចប្រើប្រាស់បាននៅឡើយនោះទេ។ ប្រសិនបើមុខងារថ្មីនេះឆ្លងកាត់ការសាកល្បងបានជោគជ័យនោះអ្នកប្រើប្រាស់ទាំងរបស់ X ដែលជាវមុខងារនេះនឹងទទួលបាន Feature ថ្មីៗជាច្រើន រួមទាំងអាចធ្វើការកែសម្រួល (Edit) នៅលើ Post ឬអាចលុប

    October 18, 2023
  • ព័ត៌មានជាតិ

    (ទីក្រុងប៉េកាំង)៖ ក្រុមហ៊ុន Alibaba ដែលជាក្រុមហ៊ុនឈានមុខសកលលើវិស័យបច្ចេកវិទ្យា និងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក បានត្រៀមខ្លួនក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរបស់ខ្លួន ជាមួយកម្ពុជា តាមរយៈការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីដាក់លក់ដោយត្រង់នូវផលិតផលកម្ពុជាលើទីផ្សារចិន ក៏ដូចជាបណ្តាប្រទេសអាស៊ាន តាមរយៈ «ថ្នាលពាណិជ្ជកម្មសកលតាមប្រព័ន្ធអេឡិចត្រូនិក (eWTP)»។ ព្រឹត្តិការណ៍ដ៏សំខាន់នេះ បានប្រារព្ធឡើងនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ ក្នុងអំឡុងពេលវេទិកា «ខ្សែក្រវ៉ាត់មួយ ផ្លូវមួយ» នៅទីក្រុងប៉េកាំង ដែលជាការចាប់ផ្តើមនៃភាពជាដៃគូ ដ៏យុទ្ធសាស្ត្ររវាងប្រទេសកម្ពុជា និងក្រុមហ៊ុន Alibaba ដោយផ្តោតលើការជំរុញការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។ ពិធីចុះអនុស្សរណៈនៃការយោគយល់គ្នានេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងត្រូវបានចុះហត្ថលេខាដោយលោកស្រី

    October 18, 2023
  • ព័ត៌មានជាតិ

    (ប៉េកាំង, ចិន)៖ វេទិកា «ខ្សែក្រវាត់និងផ្លូវ» លើកទី៣ ចាប់ផ្តើមហើយនៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣នេះ។ វេទិកា «ខ្សែក្រវាត់និងផ្លូវ» លើកទី៣ ធ្វើឡើងក្រោមមូលបទ «កិច្ចសហប្រតិបត្តិការ​ខ្សែ​ក្រវាត់​និងផ្លូវ ប្រកបដោយគុណភាព​ខ្ពស់​៖ រួមគ្នាដើម្បីការអភិវឌ្ឍ និងវិបុលភាពរួម»។ វេទិកានេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់លោក ស៊ី ជិន​ពីង ប្រធានាធិបតីចិន។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា រួមជាមួយមេដឹកនាំប្រទេស និង​​ស្ថាប័ន​អន្តរជាតិជាច្រើនរូប បានអញ្ជើញចូលរួមក្នុងពិធីបើកវេទិកាដ៏មានសារៈ​សំខាន់​នេះ ប្រកបដោយភាពមហោឡារិកជាទីបំផុត។ ក្នុងវេទិកា «ខ្សែក្រវាត់និងផ្លូវ»លើកទី៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត

    October 18, 2023