Khmerpress
  • ព័ត៌មានអន្តរជាតិ

    (ហ៊្សេរុយសាឡិម)៖ នៅរសៀលថ្ងៃចន្ទនេះ ក្រសួងសុខាភិបាលនៃតំបន់ Gaza Strip បានឱ្យដឹងថា តួលេខអ្នកស្លាប់ដោយសារ ការទម្លាក់​គ្រាប់បែករបស់អ៉ីស្រាអែល បានកើនដល់ខ្ទង់ ២,៧៥០នាក់ហើយ ក្នុងរយៈពេលប្រមាណ១០ថ្ងៃមកនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៦ ខែតុលា ឆ្នាំ២០២៣។ ក្រសួងសុខាភិបាលតំបន់ Gaza ដែលគ្រប់គ្រងដោយក្រុម Hamas បាននិយាយថា គិតចាប់តាំងពីថ្ងៃទី៧ ខែតុលាមក មនុស្សសរុបបន្ត​កើនដល់២,៧៥០នាក់ហើយ ដែលបានបាត់បង់ជីវិត និងប្រហែល៩,៧០០នាក់ទៀតបានរងរបួស ក្រោមការវាយប្រហារតាមផ្លូវអាកាសឥត​ឈប់ឈររបស់អ៉ីស្រាអែល ដែលជាការសងសឹកទៅលើក្រុម Hamas សម្រាប់សកម្មភាពឆ្មក់វាយប្រហារទ្រង់ទ្រាយធំរបស់ពួកគេ ចូលទៅ​កាន់ភាគខាងត្បូងអ៉ីស្រាអែល ហើយបានផ្តាច់ជីវិតមនុស្សជាង១,៣០០នាក់

    October 16, 2023
  • ព័ត៌មានជាតិ

    (សៀមរាប)៖ ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជាអង្គរអ៊ែរ បានហោះហើរទៅកាន់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរជាលើកដំបូង ដែលមានជើងហោះហើរលេខ K6 ៧១០៣ ពីភ្នំពេញទៅសៀមរាប ជាមួយនឹងការស្វាគមន៍ជើងហោះហើរទាំងអស់ ចាប់ពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣នេះតទៅ។ នេះបើតាមការបញ្ជាក់របស់លោក តឹករ៉េត សំរេច ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនអាកាសចរណ៍ជាតិអង្គរអ៊ែរ។ ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជាអង្គរអ៊ែរបាន អះអាងថា នៅយប់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង៨៖៥៤នាទី យន្តហោះក្រុមហ៊ុនខ្លួន បានហោះចេញពីអាកាសយានដ្ឋានអន្តរជាតិសៀមរាបចាស់ ដោយមានផ្ទុកអ្នកដំណើរចំនួន៧៩នាក់។ ក្រុមហ៊ុនអាកាសចរណ៍ជាតិកម្ពុជាអង្គរអ៊ែរ ជាក្រុមហ៊ុនមុនដំបូងគេ ដែលហោះហើរក្នុងស្រុកពីភ្នំពេញមកកាន់សៀមរាប ដែលប្រើប្រាស់អាកាសចរណ៍អន្តរជាតិសៀមរាបអង្គរ (ថ្មី)។ ក្រុមហ៊ុនជាតិ បានបម្រើសេវាដឹកជញ្ជូនផ្លូវអាកាសអស់រយៈពេល ១៤ឆ្នាំកន្លងមកនេះ មានចំនួនរាប់ម៉ឺនជើង ដែលដឹកអ្នកដំណើររាប់លាននាក់មកសៀមរាប។

    October 16, 2023
  • ព័ត៌មានជាតិ

    (សៀមរាប)៖ បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៉ីវិល បានបញ្ជាក់ឱ្យដឹងថា ការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (ថ្មី) មិនត្រឹមតែគិតលើតម្រូវការបច្ចុប្បន្ននោះទេ គឺមានចក្ខុវិស័យវែងឆ្ងាយ ដោយបានសាងសង់ហេដ្ឋារចនាសម្ព័ន្ធគ្រប់លក្ខខណ្ឌ តាមស្តង់ដាអន្តរជាតិ លំដាប់ប្រភេទ ៤អ៉ី (4E) និងតម្រូវការ ដើម្បីបម្រើការហោះហើរគ្រប់ប្រភេទ ចាប់តាំងពីអាកាសយានប្រភេទតូច ដល់ប្រភេទធំៗ ដូចជា Airbus 350 ឬ Boeing 787 ជាដើម និង សម្រាប់ទទួលជើងហោះហើរក្នុងតំបន់ និងជើងហោះហើរឆ្ងាយៗ (Long Haul Flights)។ ការលើកឡើរបស់លោករដ្ឋមន្ត្រី ធ្វើឡើងក្នុងឱកាសអញ្ជើញ

    October 16, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៉ីវិល បាន​គូសបញ្ជាក់ថា មកទល់ពេលនេះ សកម្មភាពដឹកជញ្ជូនតាមផ្លូវអាកាសនៅកម្ពុជា បានវិលត្រឡប់មកវិញ ឬស្តារឡើងវិញ បានជិត៥០%ហើយ ​បើធៀបឆ្នាំ២០១៩ មុនពេលមានវិបត្តិជំងឺកូវីដ-១៩។ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល គូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងពិធីស្វាគមន៍ទទួលជើងហោះហើរពាណិជ្ជកម្មដំបូង មកកាន់អាកាសយាន្តដ្ឋានអន្តរជាតិសៀមរាបអង្គរ(SAI) នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣នេះ។ ​លោកបានឱ្យដឹងថា ការដឹកជញ្ជូនតាមផ្លូវអាកាសក្នុងរយៈពេល៩ ខែចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២៣នេះ កម្ពុជាទទួលបានអ្នកដំណើរតាមផ្លូវអាកាសបានចំនួនជិត ៣.៧ លាននាក់ កើនឡើង១៦២% ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២២ និងទទួលបានចលនាជើង ហោះហើរចំនួន ៣៧,២០០

    October 16, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ជាសមិទ្ធផលដ៏ធំធេង ផ្ដើមចេញសុទ្ធសាធពីគោលនយោបាយ នៃចំណងមិត្តភាពដែកថែបកម្ពុជា-ចិន ខណៈទុនវិនិយោគចំណាយរហូតដល់ ១,១០០លានដុល្លារ។ នេះជាការលើកឡើងរបស់លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៉ីវិល ក្នុងពិធីពិធីស្វាគមន៍ទទួលជើងហោះហើរ ពាណិជ្ជកម្មដំបូង មកកាន់អាកាសយានដ្ឋានអន្ដរជាតិ សៀមរាប-អង្គរ (SAI) នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឧបនាយករដ្ឋមន្ដ្រីប្រចាំការ វង្សី វិស្សុត រដ្ឋមន្ដ្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ដ្រី។ លោក ម៉ៅ ហាវណ្ណាល់ បានថ្លែងឱ្យដឹងថា «អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គ បានសាងសង់រួចរាល់ទាន់ពេលវេលា និងចំណាយទុនវិនិយោគដល់ទៅ ១,១០០

    October 16, 2023
  • ព័ត៌មានអន្តរជាតិ

    (ហ្កាហ្សា)៖ ប្រជាជនក្នុងតំបន់ហ្កាហ្សា ជាង១លាននាក់បានរត់ភៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ នៅក្នុងស្ថានភាពច្របូកច្របល់ និងអស់សង្ឃឹម ខណៈ អ៉ីស្រាអែល បន្តការទម្លាក់គ្រាប់បែកលើតំបន់ហ្កាហ្សាគ្រប់គ្រងដោយក្រុមហាម៉ាស និងប្រមូលផ្ដុំកងទ័ពនៅតាមតំបន់ព្រំដែន នៅថ្ងៃចន្ទ ទី១៦ ខែតុលានេះ ជាការត្រៀមលក្ខណៈបើកសង្រ្គាមជើងគោក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ អ៉ីស្រាអែល បានប្រកាសសង្រ្គាមលើក្រុមហាម៉ាស មួយថ្ងៃបន្ទាប់ពីក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនមួយនេះបើកការវាយប្រហារដ៏ភ្ញាក់ផ្អើលមួយលើអ៉ីស្រាអែល ដោយសម្លាប់មនុស្សច្រើនជាង ១,៤០០នាក់ ភាគច្រើនជាជនស៊ីវិល។ ចំណែក អ៉ីស្រាអែលបានបើកការវាយប្រហារសងសឹកលើតំបន់ហ្កាហ្សា អស់រយៈពេល ជាងមួយសប្ដាហ៍មកហើយ ដោយសម្លាប់មនុស្សយ៉ាងហោច ២,៦៧០នាក់ ភាគច្រើនជាជនស៊ីវិល។ ប្រជាជនប៉ាឡេស្ទីន បានប្រមែប្រមូលឥវ៉ាន់គ្រប់យ៉ាងដែលពួកគេអាចយកតាមខ្លួនបាន ដោយដឹកតាមយានជំនិះមានម៉ូតូកង់បី រថយន្ដ និងសត្វលា។ ពលរដ្ឋក្នុង

    October 16, 2023
  • ព័ត៌មានជាតិ

    (សៀមរាប)៖ នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣នេះ អាកាសយាន្តដ្ឋានអន្តរជាតិសៀមរាបអង្គរ (ថ្មី) ចាប់ផ្តើមបើកដំណើរការ ទទួលជើងហោះហើរលើកដំបូង ជាផ្លូវការហើយ។ ពិធីបើកដំណើរការទទួលជើងហោះហើរផ្លូវការនេះ រៀបចំឡើងក្រោមអធិបតីភាពលោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី, លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៉ីវិល , លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងមន្ត្រីក្រសួងស្ថាប័នពាក់ព័ន្ធ រួមទាំងក្រុមហ៊ុនវិនិយោគផងដែរ។ សូមជម្រាបថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បានចាប់ផ្តើមសាងសង់កាលពីខែមីនា ឆ្នាំ២០២០ ដោយក្រុមហ៊ុន Angkor International Airport

    October 16, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣នេះ បានចេញសេចក្តីជូនដំណឹងថ្មីមួយ ដោយបញ្ជាក់ច្បាស់ៗថា សមាគមឧកញ៉ាកម្ពុជា ជាស្ថាប័នស្របច្បាប់តែមួយគត់ ដែលរៀបចំចាត់ចែងឯកសណ្ឋានផ្លូវការ អ្នកមានគោរមងារជា លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ានៅកម្ពុជា។ ការចេញសេចក្តីជូនដំណឹងនេះ ធ្វើឡើងដើម្បីបញ្ចប់នូវការយល់ច្រឡំមួយចំនួន ចំពោះការរៀបចំចាត់ចែងឯកសណ្ឋានផ្លូវការ អ្នកមានគោរមងារជា លោកអ្នកឧកញ៉ា អ្នកឧកញ៉ា និងឧកញ៉ានៅកម្ពុជា។ សេចក្តីជូនដំណឹងបានបញ្ជាក់ដូច្នេះថា «សមាគមឧកញ៉ាកម្ពុជា មានកិត្តិយសសូមគោរពទូលថ្វាយ និងគោរពជម្រាបជូន សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា អ្នកឧកញ៉ា

    October 16, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅវេលាម៉ោង៨ព្រឹកថ្ងៃចន្ទ ទី១៦ ខែតុលា ឆ្នាំ២០២៣នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា អញ្ជើញចាកចេញពីរាជធានីភ្នំពេញ ​ដើម្បីឆ្ពោះទៅចូលរួមមេទិកាខ្សែក្រវាត់ និងផ្លូវលើកទី៣ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ នៅរដ្ឋធានីប៉េកាំង ប្រទេសចិន។ ដំណើរអញ្ជើញចូលរួមវេទិកាខាងលើនេះ ធ្វើឡើងតបតាមការអញ្ជើញរបស់លោក ស៊ី ជីន​ពីង ប្រធានាធិបតីចិន។ វេទិកាខ្សែក្រវាត់ និងផ្លូវលើកទី៣ (3 BRF) សម្រាប់កិច្ច​សហ​ប្រតិបត្តិការអន្តរជាតិ នឹងប្រព្រឹត្តពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែតុលាឆ្នាំ២០២៣ នៅរដ្ឋធានី​ប៉េ​កាំង ក្រោមមូលបទ «កិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវ ប្រកបដោយគុណភាព​ខ្ពស់​៖

    October 16, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ពិធីប្រកាសចូលកាន់តំណែងជាផ្លូវការរបស់ឯកឧត្តម ជីវ កេង ជាប្រធានតុលាការកំពូល ត្រូវបានរៀបចំឡើង នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣នេះ នាទីស្តីការតុលាការកំពូល នៃព្រះរាជាណាចក្រកម្ពុជា។ ពិធីនេះមានការអញ្ជើញចូលរួមពី ឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌, លោកជំទាវ ជា លាង អគ្គព្រះរាជអាជ្ញា នៃមហាអយ្យការអមតុលាការកំពូល, សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម, អនុប្រធាន ចៅក្រម អគ្គព្រះរាជអាជ្ញារង ព្រះរាជអាជ្ញា នៃតុលាការកំពូល និងមហាអយ្យការអមតុលាការកំពូល, ប្រធានសាលាឧទ្ធរណ៍ និងអគ្គព្រះរាជអាជ្ញានៃមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ ព្រះសីហនុ ត្បូងឃុំ និងបាត់ដំបង, ប្រធានសាលាដំបូង

    October 12, 2023