- Khmerpress
- ព័ត៌មានជាតិ
(ហ្សឺណែវ)៖ គណៈប្រតិភូសរុបចំនួន៣២ប្រទេស បានចូលរួម កិច្ចសន្ទនាអន្តរសកម្មជាមួយអ្នករាយការណ៍ពិសេស ស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី៩ និងទី១០ ខែតុលា ឆ្នាំ២០២៣ អំឡុងសម័យប្រជុំលើកទី៥៤ នៃក្រុម ប្រឹក្សាសិទ្ធិមនុស្ស នាទីក្រុងហ្សឺណែវ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ។ ក្រុមប្រឹក្សាសិទ្ធិមនុស្សបានឮយ៉ាងកងរំពងនូវការសម្ដែងការកោតសរសើរនិងទទួលស្គាល់ជាទូទៅ របស់គណប្រតិភូលើសមិទ្ធផលសម្រេចបាន គួរឱ្យកត់សម្គាល់ក្នុងសិទ្ធិសេដ្ឋកិច្ច សង្គម វប្បធម៌ ព្រមទាំងកិច្ចសហប្រតិបត្តិការរបស់កម្ពុជាជាមួយយន្តការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ ជាច្រើន រួមទាំងការអនុញ្ញាតឱ្យមានទស្សនកិច្ចដោយគ្មានការរារាំង ការធ្វើការជាមួយ និងការ បន្តអាណត្តិអ្នករាយការណ៍ពិសេសនៅកម្ពុជា។ គណៈប្រតិភូចំនួន២៣ បានថ្លែងគាំទ្រចំពោះកិច្ចខិតខំប្រឹងប្រែង វឌ្ឍនភាព និងសមិទ្ធិផល ដែល កម្ពុជាសម្រេចបានក្នុងការលើកកម្ពស់ និងការពារសិទ្ធិមនុស្ស
October 12, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ រយៈពេល៩ខែ ឆ្នាំ២០២៣នេះ កម្ពុជាបាននាំចេញកសិផលប្រមាណជាង ៥.៥លានតោនទៅកាន់ទីផ្សារអន្តរជាតិប្រមាណ ៧១ប្រទេស ដោយទទួលបានចំណូលជាង ៣ ២១៣លានដុល្លារ។ នេះបើយោងតាមរបាយការណ៍ ស្តីពីស្ថានភាពនៃការនាំចេញកសិផល ក្នុងរយៈពេល៩ខែឆ្នាំ២០២៣ របស់ក្រសួងកសិកម្ម។ របាយការណ៍បានឱ្យដឹងថា ក្នុងចំណោមកសិផលដែលបាននាំចេញទាំងជាង ៥លានតោននេះ ក្នុងនោះការនាំចេញអង្ករមានចំនួនជាង ៤៥ម៉ឺនតោន, ស្រូវចំនួនជាង ១.៨លានតោន និងកសិផលក្រៅពីស្រូវ-អង្ករចំនួនជាង ៣.៣ លានតោន ដោយបាននាំចេញទៅកាន់ ៧១ប្រទេស ថយចុះចំនួនជាង ១៣%។ ចំណែកតម្លៃដែលទទួលបានពីការនាំចេញកសិផលសរុបមានចំនួនជាង ៣ ២១៣ លានដុល្លារអាមេរិក ក្នុងនោះនាំចេញអង្ករទទួលបានថវិកាជិត ៣៩៥ លានដុល្លារអាមេរិក,
October 12, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ប្រតិភូធុរជនចិនប្រមាណ៧០រូបដែលតំណាងឱ្យក្រុមហ៊ុនធំៗចំនួន៥៤ មកពីក្រុងស៉ិនជិន ខេត្តក្វាងទុង មានការចាប់អារម្មណ៍លើការវិនិយោគវិស័យទេសចរណ៍នៅប្រទេសកម្ពុជា ពិសេសនៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប ខណៈកម្ពុជាក៏កំពុងត្រូវការការវិនិយោគបង្កើនផលិតផលទេសចរណ៍ថ្មីៗ ដើម្បីទាក់ទាញភ្ញៀវទេសចរបន្ថែម។ ការបង្ហាញបំណងវិនិយោគនេះធ្វើឡើងក្នុងឱកាសគណៈប្រតិភូចិនខាងលើ ដឹកនាំដោយលោក វ័ង ស៉ឺ (WANG Shi) ប្រធានមូលនិធិសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិក្រុងស៊ិនជិន ទទួលបានការអនុញ្ញាតឱ្យចូលជួបពិភាក្សាជាមួយលោក សុខ សូកេន រដ្ឋមន្រ្ដីក្រសួងទេសចរណ៍ នារសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងទេសចរណ៍ ដើម្បីស្វែងយល់អំពីសក្ដានុពលនានាសម្រាប់កិច្ចសហប្រតិបត្តិការជាក់ស្តែង សំដៅរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការជំរុញវិស័យទេសចរណ៍ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។ នាឱកាសនោះ លោក វ័ង ស៉ឺ និងប្រតិភូធុរជនចិនមកពីក្រុងស៉ិនជិន បានលើកឡើងថា
October 12, 2023 - ព័ត៌មានជាតិ
(បាត់ដំបង)៖ នៅក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ គេសង្កេតឃើញមានបងប្អូនពលករខ្មែរ ដែលបម្រើការងារនៅប្រទេសថៃ បានធ្វើដំណើរមកលេងស្រុកកំណើតជាបន្តបន្ទាប់ នៅតាមច្រកព្រំដែននានា ហើយមន្ត្រីនគរបាលអន្តោប្រវេសន៍ប្រចាំការនៅច្រកនីមួយៗ បានសម្រួលការធ្វើដំណើរចេញ-ចូល របស់បងប្អូនពលករបានយ៉ាងល្អប្រសើរ និងឆាប់រហ័ស។ ជាក់ស្តែងនៅថ្ងៃទី១២ ខែតុលា ឆ្ឆ្នាំ២០២៣ វេលាម៉ោង ៨:១៥នាទី នៅច្រកទ្វារអន្តរជាតិដូង ក្នុងខេត្តបាត់ដំបង សង្កេតឃើញពលករខ្មែរ ជាច្រើននាក់ បានចូលមកកាន់ប្រទេសកម្ពុជា ជាបន្តបន្ទាប់ដើម្បីជួបជុំក្រុមគ្រួសារ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ។ ជាមួយគ្នានេះដែរ លោកឧត្តមសេនីយ៍ត្រី ផាត់ វីរៈ នាយប៉ុស្តិ៍នគរបាលច្រកព្រំដែនអន្តរជាតិដូង ក៏បានបែងចែកកម្លាំងតាមគោលដៅ ដើម្បីទទួលបដិសណ្ឋារកិច្ច និងសម្របសម្រួលបែបបទជូន បងប្អូនពលករឱ្យបានឆាប់រហ័ស និងទាន់ពេលវេលា។ លោកនាយប៉ុស្តិ៍ច្រកព្រំដែនអន្តរជាតិដូង ក៏បានចែកក្រមា
October 12, 2023 - ព័ត៌មានជាតិ
(ឧត្តរមានជ័យ)៖ រដ្ឋបាលខេត្តឧត្តរមានជ័យបានប្រកាសពីការរៀបចំពិធីប្រណាំងទូក និងដាក់តាំងបង្ហាញលក់ផលិតផលកសិផលក្នុងនិងក្រៅស្រុក គ្រឿងឧបភោគ បរិភោគ និងការប្រគុំតន្រ្តី រយៈពេល១សប្តាហ៍ ដើម្បីបង្កការសប្បាយរីករាយជូនប្រជាពលរដ្ឋ។ យោងសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តឧត្តរមានជ័យ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣នេះ មានខ្លឹមសារថា ក្នុងគោលបំណងរក្សាបានប្រពៃណី ទំនៀមទម្លាប់របស់ដូនតា ក៏ដូចជាដើម្បីបង្កបរិយាកាសរីករាយជូនប្រជាពលរដ្ឋក្នុងខេត្តឧត្តរមានជ័យ រដ្ឋបាលខេត្តនឹងចាត់តាំងឱ្យមានរៀបចំពិធីប្រណាំងទូកងខ្នាតអន្តរជាតិចំណុះ២២នាក់ ជាលក្ខណៈមិត្តភាពនៅបឹងស្នោរ បរិវេណសួនច្បារផ្លូវភ្លោះមុខសាលាខេត្ត ចាប់ពីថ្ងៃទី១១-១២ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះ។ ព្រឹត្តិការណ៍នេះ រដ្ឋបាលខេត្តក៏មានការចាត់តាំងឱ្យរៀបចំដាក់តាំងបង្ហាញ និងលក់ផលិតផលកសិផលក្នុងនិងក្រៅស្រុក គ្រឿងឧបភោគ បរិភោគសព្វសារពើ ដែលនឹងចាប់ផ្តើមដាក់តាំងបង្ហាញចាប់ពីថ្ងៃទី៦ រហូតដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣
October 12, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មានថ្មីមួយ ដោយបានណែនាំឱ្យអ្នកប្រកបវិជ្ជាជីវៈសុខាភិបាលឯកជនទាំងអស់ ត្រូវគោរពឱ្យបានហ្មត់ចត់ នូវក្រមសីលធម៌វិជ្ជាជីវៈ និងច្បាប់ស្តីពី ការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាលឲ្យបានត្រឹមត្រូវ ព្រមទាំងជៀសវាងការផ្សព្វផ្សាយហួសពីការពិត ឬបំភ្លៃការពិត។ ជាមួយគ្នានេះ ក្រសួងសុខាភិបាលបានស្នើដល់អាជ្ញាធររាជធានី-ខេត្ត ជួយលុបបំបាត់ការផ្តល់សេវាសុខាភិបាល ដែលគ្មានការអនុញ្ញាតពីក្រសួង។ សេចក្តីប្រកាសព័ត៌មានដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១២ ខែតុលានេះបានបញ្ជាក់ថា ក្រសួងសុខាភិបាល បានកត់សម្គាល់ឃើញមានការផ្សព្វផ្សាយ ក្នុងក្របខណ្ឌវិជ្ជាជីវៈសុខាភិបាលរបស់បុគ្គលមួយចំនួន ដែលពុំមានមូលដ្ឋានវិទ្យាសាស្ត្រវេជ្ជសាស្ត្រ និងការទទួលស្គាល់ពីក្រសួងសុខាភិបាល ឬគណៈវិជ្ជាជីវៈសុខាភិបាល បាននិងកំពុងធ្វើឱ្យមានការប៉ះពាល់ដល់ក្រុមសីលធម៌វិជ្ជាជីវៈ សេចក្តីថ្លៃថ្នូរបស់អ្នកប្រកបវិជ្ជាជីវៈសុខាភិបាល និងប៉ះពាល់ដល់សុខភាពសាធារណៈ។ ដើម្បីឈានទៅលុបបំបាត់នូវសេវាសុខាភិបាលខុសច្បាប់ ក្រសួងសុខាភិបាលសូមអំពាវនាវដូចខាងក្រោម៖ * អ្នកប្រកបវិជ្ជាជីវៈសុខាភិបាលឯកជនទាំងឡាយ ដែលបើកបន្ទប់ពិគ្រោះព្យាបាល គ្លីនិក
October 12, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ រួមជាមួយមន្ត្រីជាច្រើនរូបទៀត នាព្រឹកព្រលឹមថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣នេះ បានអញ្ជើញជូនដំណើរកម្មករ-កម្មការិនី និងប្រជាពលរដ្ឋឡើងជិះរថយន្តក្រុងដោយឥតគិតថ្លៃ ទៅស្រុកកំណើតតាមខេត្តក្រុងនានា នៅទីលានប្រជាធិបតេយ្យ ទល់មុខអតីតឃ្លាំងសាំង ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ អនុវត្តតាមអនុសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ចេញរថយន្តក្រុងដឹកអ្នកដំណើរចំនួន៤៥៥គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ ដោយដឹកជញ្ជូនកម្មករ កម្មការិនី និងប្រជាពលរដ្ឋរយៈពេល ០៥ថ្ងៃ មិនបង់ប្រាក់ ដោយចាប់ផ្តើមអនុវត្តពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣។ ឆ្លៀតក្នុងឱកាសនេះ រដ្ឋបាលរាជធានីភ្នំពេញ
October 12, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣នេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្ញើសារចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារសពចំពោះមរណភាពរបស់ លោក ឈាង រ័ត្ន ។ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត សូមឧទ្ទិសដល់វិញ្ញាណក្ខន្ធសព បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ៕ ផ្តល់សិទ្ធិដោយ៖ freshnews
October 12, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានចេញនូវសេចក្តីប្រកាសព័ត៌មាន ដោយអំពាវនាវដល់ប្រជាពលរដ្ឋ សូមកុំជឿ និងកុំទិញផលិតផលសុខភាព ដែលផ្សព្វផ្សាយពុំសមស្រប និងគ្មានមូលដ្ឋានវិទ្យាសាស្ត្រវជ្ជសាស្ត្រ គ្មានការអនុញ្ញាតពីក្រសួង។ នេះបើតាមសេចក្តីប្រកាសដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១២ ខែតុលានេះ។ ក្រសួងសុខាភិបាល បានបញ្ជាក់ថា ក្រសួងបានកត់សម្គាល់ឃើញ មានការផ្សព្វផ្សាយពាណិជ្ជកម្ម ពុំមានច្បាប់អនុញ្ញាតតាមប្រព័ន្ធអនឡាញ ឬបណ្តាញព័ត៌មានសង្គមនានា ដោយអ្នកមិនមែនជាអ្នកវិជ្ជាជីវៈសុខាភិបាល បានធ្វើការផ្សព្វផ្សាយមានលក្ខណៈជា វិជ្ជាជីវៈសុខាភិបាល នូវផលិតផលឱសថសម័យ ឱសថបុរាណ ផលិតផលបំប៉នសុខភាព គ្រឿងសម្អាង និងផលិតផលបង្ការ ឬព្យាបាលជំងឺដោយប្រើប្រាស់ខ្លឹមសារមិនសមស្រប បំផ្លើសហួសពីការពិត និងគ្មានមូលដ្ឋានវិទ្យាសាស្ត្រ វេជ្ជសាស្ត្រត្រឹមត្រូវ ដូចជាផលិតផលគ្រឿងសម្អាង ដែលបានផ្សាយថាធ្វើឱ្យស្បែកស
October 12, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ រយៈពេល៩ខែ ពោលចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២៣នេះ កម្ពុជាទទួលបានចំណូលជាង៤២៤លានដុល្លារ ពីការនាំចេញកង់ ថយចុះជាង៤២% បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២២ ចំនួនជាង៧៤២លានដុល្លារ។ នេះបើតាមរបាយការណ៍ របស់ក្រសួងពាណិជ្ជកម្ម។ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣នេះ លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ការនាំចេញកង់របស់កម្ពុជា ធ្លាក់ចុះបែបនេះ ដោយសារតែកម្លាំងបញ្ជាទិញ ពីបណ្តាប្រទេសនានា បានរងផលប៉ះពាល់ ពីវិបត្តិសេដ្ឋកិច្ច និងសង្រ្គាមរវាងរុស្សី-អ៊ុនក្រែន។ លោក ប៉ែន
October 11, 2023









