Khmerpress
  • ព័ត៌មានជាតិ

    (ហ្សឺណែវ)៖ អង្គការសហប្រជាជាតិ (UN) នៅថ្ងៃអង្គារនេះ បានរាយការណ៍ថា មនុស្សជិតដល់២០០,០០០នាក់ហើយ បានរត់ភៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេក្នុងតំបន់ Gaza Strip គិតចាប់តាំងពីមានការវាយប្រហារទ្រង់ទ្រាយធំរបស់ក្រុម Hamas ទៅលើអ៉ីស្រាអែល កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុន ដែលបានជំរុញឱ្យអ៉ីស្រាអែលឆ្លើយតបវិញ តាមរយៈការវាយប្រហារតាមផ្លូវអាកាស និងការបាញ់ផ្លោងយ៉ាង​ចាស់ដៃលើតំបន់នេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១០ ខែតុលា ឆ្នាំ២០២៣។ ទីភ្នាក់ងារមនុស្សធម៌ OCHA របស់ UN បាននិយាយក្នុងសេចក្តីថ្លែងការណ៍យ៉ាងដូច្នេះថា «ចំនួនមនុស្សរត់ភៀសខ្លួន បានកើនឡើងយ៉ាងគំហុកនៅទូទាំងតំបន់ Gaza Strip ដែលតួលេខបានបន្តកើនដល់លើស ១៨៧,៥០០នាក់ហើយ

    October 11, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ជីវ កេង ត្រូវបាន ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា សព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានការតែងតាំង ជាប្រធានតុលាការកំពូល នៃព្រះរាជាណាចក្រកម្ពុជា តបតាមសំណើរបស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម។ ឯកឧត្តម ជីវ កេង ត្រូវបានមហាជនស្គាល់ថា ជាឥស្សរជនមួយរូបដែលបានចូលប្រឡូកក្នុងវិស័យ ច្បាប់ និងបានចូលរួមចំណែកកសាងវិស័យយុត្តិធម៌ និងពង្រឹងឧត្តមភាពនៃប្រព័ន្ធតុលាការ នៅប្រទេសកម្ពុជាអស់រយៈពេលជាង ៤០ឆ្នាំ មកហើយ។ មុនពេលទទួលបានការតែងតាំងតួនាទីដ៏ឧត្តុង្គឧត្តម ជាប្រធានតុលាការកំពូលនេះ ឯកឧត្តម ជីវ កេង

    October 11, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣នេះបានឱ្យដឹងថា គម្រោងថាមពលពន្លឺព្រះអាទិត្យ ដែលកម្ពុជាបានធ្វើជាមួយ ADB ជាគម្រោងមានតម្លៃទាបជាងគេបំផុតនៅក្នុងតំបន់ និងជាគំរូល្អសម្រាប់ប្រទេសដទៃទៀត។ លោក កែវ រតនៈ រដ្ឋមន្ត្រីនៃក្រសួងរ៉ែ និងថាមពល បានអញ្ជើញជួបជាមួយលោក Winfried F. Wicklein អគ្គនាយកធនាគារអភិវឌ្ឍន៍អាស៊ី​ ADB​ ដោយលោកបានគូសបញ្ជាក់អំពីការវាយតម្លៃថា គម្រោងថាមពលពន្លឺព្រះអាទិត្យ ដែលកម្ពុជាបានធ្វើជាមួយ ADB ជាគម្រោងមានតម្លៃទាបជាងគេបំផុត នៅក្នុងតំបន់​ និងជាគំរូល្អសម្រាប់ប្រទេសដទៃទៀតផងដែរ។ បន្ថែមពីនោះទៀត ADB ប្តេជ្ញាបន្តគាំទ្ររាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន

    October 10, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ របាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣នេះបានបញ្ជាក់ថា នៅរយៈពេល៩ខែ ឆ្នាំ២០២៣នេះ គឺចាប់ពីខែមករា ដល់ខែកញ្ញា ការដោះដូរពាណិជ្ជកម្មរបស់កម្ពុជាជាមួយអន្តរជាតិ សម្រេចបាននូវទឹកប្រាក់ ៣៥ ១៦២ ៤៣៩ ០០០ដុល្លារ។ របាយការណ៍បានឱ្យដឹងទៀតថា នៅរយៈពេល៩ខែនេះ កម្ពុជានាំចេញទំនិញទៅផ្សារអន្តរជាតិមានទឹកប្រាក់ ១៦ ៩៤៥ ៧៩៩ ០០០ដុល្លារ ធ្លាក់ចុះ ០.៨ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២២មានទឹកប្រាក់ ១៧ ០៧៧ ៣០៤ ០០០ដុល្លារ។

    October 10, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញក្តីសង្ឃឹម​ថា ការប្រយុទ្ធគ្នារវាងកងកម្លាំងរបស់អ៉ីស្រាអែល និងក្រុមហាម៉ាស់ នឹងឆាប់បិទបញ្ចប់តាម​រយៈកិច្ចចរចាគ្នា ជាជាងការប្រើប្រាស់អាវុធ។ សម្តេចធិបតី ក៏រំពឹងផងដែរថា កងកម្លាំងហា​ម៉ាស់ នឹងដោះលែងជនស៊ីវិល និងចំណាប់ខ្មាំងទាំងអស់ដោយសុវត្ថិភាព។ ក្តីសង្ឃឹមរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងតាមរយៈសារសំឡេងពិសេសមួយ ផ្ញើជូនប្រជាពលរដ្ឋខ្មែរនាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣នេះ។ សារសំឡេងពិសេសនេះ ជាការបញ្ជាក់ពីកិច្ចកិច្ចអន្តរាគមន៍របស់រាជរដ្ឋាភិបាលចំពោះនិស្សិត និងពលរដ្ឋខ្មែរកំពុងរស់​នៅប្រទេសអ៉ីស្រាអែល។ សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣កន្លងទៅនេះ ក្រុមហាម៉ាស់ បាន​លប​បើកការវាយប្រហារចូលទឹកដីអ៉ីស្រាអែល បណ្តាលកងកម្លាំង និងជនស៊ីវិលរបស់​អ៉ី​ស្រាអែលជាច្រើននាក់ បានស្លាប់។

    October 10, 2023
  • ព័ត៌មានអន្តរជាតិ

    (បាងកក)៖ រដ្ឋាភិបាលថៃបានឱ្យដឹងនៅថ្ងៃអង្គារនេះថា តួលេខពលរដ្ឋថៃដែលបាត់បង់ជីវិត នៅក្នុងជម្លោះដ៏ហិង្សារវាងអ៉ីស្រាអែល និងក្រុម Hamas បានកើនដល់១៨នាក់ហើយ ខណៈកាលពីម្សិលមិញគឺត្រឹម១២នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១០ ខែតុលា ឆ្នាំ២០២៣។ លោក Jakkapong Sangmanee អនុរដ្ឋមន្រ្តីការបរទេសថៃ បានប្រកាសឱ្យដឹងពីតួលេខថ្មីខាងលើនៃអ្នកស្លាប់ ហើយលោកបាននិយាយថា រាជរដ្ឋាភិបាលថៃកំពុងតែធ្វើការ ដើម្បីជម្លៀសជនជាតិថៃរាប់ពាន់នាក់ចេញពីជម្លោះ ដែលបានផ្ទុះឡើងកាលពីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងទៅ។ លោក Jakkapong បាននិយាយថា ជនជាតិថៃខ្ទង់៥,០០០នាក់ ត្រូវបានជម្លៀសចេញពីតំបន់មានហានិភ័យខ្ពស់ ទៅកាន់កន្លែងមានសុវត្ថិភាព ហើយជនជាតិថៃជាង៣,០០០នាក់ បានស្នើសុំវិលត្រឡប់មកកាន់ប្រទេសថៃវិញ។ ទន្ទឹមគ្នានេះ ជនជាតិថៃ១១នាក់

    October 10, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ទី១០ ខែតុលា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានចេញសារសំឡេងថ្មីមួយទៀត បង្ហាញពីកិច្ច​អន្តរា​គម​ន៍ និងស្ថានភាពរបស់និស្សិត និងពលរដ្ឋខ្មែរនៅក្នុងប្រទេសអ៉ីស្រាអែល។ សម្តេចធិបតី ក៏​បានលើកបង្ហាញពីការអះអាងរបស់រដ្ឋាភិបាលអ៉ីស្រាអែលមកបញ្ជាក់ផងដែរថា រដ្ឋា​ភិ​បា​ល​​​​អ៉ីស្រាអែល មានសមត្ថភាពគ្រប់គ្រាន់ក្នុងការធានាសុវត្ថិភាពជូនពលរដ្ឋខ្លួន និងជន​បរទេសនៅលើទឹកដីរបស់ខ្លួន។ ក្នុងសារសំឡេងនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញសមានទុក្ខយ៉ាងក្រៀមក្រំ​ចំពោះមរណភាពនិស្សិតខ្មែរមួយរូប ដែលបានស្លាប់បាត់បង់ជីវិតក្នុងហេតុការណ៍វាយ​ប្រហាររបស់កងកម្លាំងហាម៉ាស់លើទឹកដីអ៉ីស្រាអែល និងចូលរួមរំលែកមរណទុក្ខយ៉ាង​ក្រៀមក្រំជាមួយគ្រួសារសព្វ។ បើតាមសម្តេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បន្តយកចិត្តទុក​ដាក់​ខ្ពស់បំផុតចំពោះសុវត្ថិភាពនិស្សិត និងពលរដ្ឋខ្មែរនៅអ៉ីស្រាអេល។ មកដល់ព្រឹក​ថ្ងៃទី​១០ ខែតុលា

    October 10, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានប្រកាសដាក់ចេញយុទ្ធនាការដាំដើមឈើយ៉ាងតិច ១លានដើម ជារៀងរាល់ឆ្នាំចាប់ពីពេលនេះតទៅ។ តាមរយៈយុទ្ធនាការថ្ងៃ១០ ខែតុលា ឆ្នាំ២០២៣នេះ លោករដ្ឋមន្រ្តីក្រសួងបរិស្ថាន បានជំរុញឱ្យប្រជាពលរដ្ឋ ចូលរួមដាំដើមឈើ ដាំស្តារព្រៃ និងចូលរួមការពារអភិរក្សព្រៃឈើ និងបរិស្ថានធម្មជាតិ ដើម្បីបង្កើនគម្របព្រៃ និងអាចលក់កាបូន ដើម្បីអាចបង្កើនប្រាក់ចំណូលនៅក្នុងសហគមន៍។ ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រី អ៊ាង សុផល្លែត បានថ្លែងថា ដើម្បីធានានិរន្តភាពបរិស្ថាន និងជីវភាពសហគមន៍ ប្រជាសហគមន៍ ត្រូវនាំគ្នាដាំដើមឈើឱ្យបានច្រើន ពីព្រោះដើមឈើគឺជាប្រភពប្រាក់ចំណូល តាមរយៈការទាញចំណូលពីការលក់កាបូន ហើយចំណូលពីការលក់បូន នឹងជួយដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងធ្វើឱ្យប្រជាពលរដ្ឋមានចំណូលបន្ថែម

    October 10, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លើកឡើងក្នុងឱកាសអញ្ជើញជាអធិបតីប្រកាសដាក់ឲ្យដំណើរការជាផ្លូវការនៃយុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ នៅសណ្ឋាគារសុខាភ្នំពេញ នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញគោលការណ៍អនុគ្រោះ ៩ចំណុច ចំពោះសហគ្រាសធុនតូច និងមធ្យម ដែលស្ម័គ្រចិត្តចុះឈ្មោះអាជីវកម្ម។ គោលការណ៍អនុគ្រោះទាំង ៩ចំណុច ចំពោះសហគ្រាសធុនតូច និងមធ្យម ដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញរួមមាន៖ ទី១៖ ផ្តល់ការលើកលែងការផាកពិន័យនឹងបំណុលទាំងអស់នៅក្នុងឆ្នាំ២០២៣-២០២៨ ចំពោះការមិនបានបំពេញអនុលោមភាពកន្លងមក ទី២៖ ផ្ដល់ការលើកទឹកចិត្តផ្នែកពន្ធដារ សម្រាប់សហគ្រាសមីក្រូ ចំពោះការចុះបញ្ជីដោយស្ម័គ្រចិត្តនៅក្នុងឆ្នាំ២០២៣-២០២៨ ដោយលើកលែងកម្រៃសេវាចុះបញ្ជីពន្ធដារ និងកម្រៃសេវាធ្វើបច្ចុប្បន្នភាព

    October 10, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣នេះ បានសម្ដែងជាសាធារណៈនូវការចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ជាមួយក្រុមគ្រួសារនិស្សិតខ្មែរម្នាក់ ដែលបានស្លាប់ក្នុងហេតុការណ៍ប្រយុទ្ធគ្នារវាងកងទ័ពអ៉ីស្រាអែល និងកងទ័ពហាម៉ាស់។ សាររំលែកទុក្ខជាសាធារណៈរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីប្រកាសដាក់ឲ្យដំណើរការជាផ្លូវការនៃយុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «តាងនាមឲ្យរាជរដ្ឋាភិបាល និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយគ្រួសារសពនិស្សិតខ្មែរយេីងម្នាក់ឈ្មោះ ចាន់ ឧត្តម ដែលបានបាត់បង់ជីវិតនៅក្នុងហេតុការណ៍ប្រយុទ្ធគ្នារវាងកងទ័ពអ៉ីស្រាអែល និងក័ងទ័ពហាម៉ាស់ ដែលបានចាប់ផ្ដេីមកាលពីថ្ងៃទី០៧ ខែតុលាកន្លងមកនេះ»។ ក្រៅពីការចូលរួមរំលែកទុក្ខចំពោះអ្នកដែលបាត់បង់ជីវិត សម្តេចធិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជា

    October 10, 2023