- Khmerpress
- ព័ត៌មានអន្តរជាតិ
(ហ្ស៊េរុយសាឡិម)៖ អ្នកនាំពាក្យយោធាអ៉ីស្រាអែល នៅថ្ងៃពុធ ទី១១ ខែតុលានេះបាននិយាយថាចំនួនជនជាតិអ៉ីស្រាអែលត្រូវបានសម្លាប់ នៅក្នុងការវាយប្រហាររបស់ក្រុមហាម៉ាសប៉ាឡេស្ទីន បានកើនដល់ជាង ១,២០០នាក់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន AFP។ នៅក្នុងសារជាវីដេអូមួយ វរសេនីយ៍ទោនៃកងកម្លាំងការពារជាតិអ៉ីស្រាអែល លោក Jonathan Conricus បានគូសបញ្ជាក់យ៉ាងខ្លីដូច្នេះថា «ចំនួនអ្នកស្លាប់បានកើនឡើងដល់ជាង ១,២០០នាក់ ហើយក្នុងនោះភាគច្រើនជាជនស៊ីវិល»។ គួរបញ្ជាក់ថា នៅខាងតំបន់ហ្កាហ្សាឯណោះវិញ មានមនុស្សជាង ៩០០នាក់ហើយបានស្លាប់នៅក្នុងការវាយប្រហារសងសឹកពីសំណាក់ អ៉ីស្រាអែល និងរាប់ពាន់នាក់ផ្សេងទៀតរងរបួស។ ក្រុមហាម៉ាសក៏ត្រូវបានគេរាយការណ៍ដែរថាបានចាប់មនុស្សជាច្រើនជាង ១០០នាក់ ជាចំណាប់ខ្មាំង ក្នុងនោះមានទាំងពលរដ្ឋអាមេរិក៕ ផ្តល់សិទ្ធិដោយ៖ freshnews
October 11, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានប្រកាសស្វាគមន៍ និងពេញចិត្ត ចំពោះបំណងចងសម្ព័ន្ធភាពជាមួយបក្សនយោបាយនានា ដែលបានដាក់សំណើទៅកាន់បក្សប្រជាជនកម្ពុជា។ ការប្រកាសស្វាគមន៍របស់ប្រមុខបក្សកំពុងដឹកនាំរាជរដ្ឋាភិបាលនេះ បានធ្វើឡើងបន្ទាប់ពីមានគណបក្សនយោបាយក្រៅរាជរដ្ឋាភិបាលជាច្រើន បានចេញសេចក្តីថ្លែងការណ៍ និងដាក់សំណើសុំចងសម្ព័ន្ធភាពជាមួយគណបក្សប្រជាជនកម្ពុជា។ សារសំឡេងតាមបណ្តាញសង្គមតេឡេក្រាម នៅរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គណបក្សប្រជាជនកម្ពុជាពេញចិត្តនឹងការចងសម្ព័ន្ធភាព លើមូលដ្ឋាននៃការគោរពឯករាជ្យភាពនៃគណបក្សរៀងៗខ្លួន។ សម្តេចតេជោបន្ថែមថា គណបក្សប្រជាជនកម្ពុជា មិនព្យាយាមត្រួតត្រាទៅលើគណបក្សនយោបាយដទៃនោះទេ ប៉ុន្តែគណបក្សប្រជាជនកម្ពុជា ពេញចិត្តនឹងធ្វើការជាមួយគណបក្សផ្សេងទៀត ដោយគោរពនូវឯករាជ្យរបស់គណបក្សដទៃ ហើយចាត់ទុកគណបក្សទាំងនោះជាដៃគូស្មើភាពជាមួយគណបក្សប្រជាជនកម្ពុជា៕ ផ្តល់សិទ្ធិដោយ៖ freshnews
October 11, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ទើបតែអនុម័តគម្រោងវិនិយោគថ្មីៗ ចំនួន៧ទៀត សរុបទុនវិនិយោគជាង៤០លានដុល្លារ និងអាចបង្កើតការងារបានជាច្រើនកន្លែង។ តាម Facebook ផ្លូវការរបស់ CDC បានឲ្យដឹងថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖ ១៖ DISHANG RUIHUASHENG (CAMBODIA) GARMENTS CO., LTD. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិតាឡឹក ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៧.៥លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១ ៣៥៨កន្លែង។ ២៖ EVERGREEN
October 11, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣នេះ បានចេញសេចក្តីជូនដំណឹងដល់កម្មករនិយោជិត ដែលបានព្យួរកិច្ចសន្យាការងារក្នុងខែកក្កដា និងខែសីហា ឆ្នាំ២០២៣ នៃរោងចក្រទាំង២៣ នៃវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប (ដូចមានភ្ជាប់នៅក្នុងឧបសម្ព័ន្ធ) ដែលទទួលបានការអនុញ្ញាតព្យួរកិច្ចសន្យាការងារ ស្របតាមស្មារតីនៃ កញ្ចប់វិធានការ របស់រាជរដ្ឋាភិបាលកម្ពុជា។ ក្រសួងបានបញ្ជាក់ថា ធនាគារ វីង (ខេមបូឌា) ម.ក នឹងផ្ញើសារអំពីការបើកប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាលទៅលេខទូរស័ព្ទ ដែលបងប្អូនបានផ្តល់មកឱ្យក្រសួងតាមរយៈរដ្ឋបាលរោងចក្រ នាពេលកន្លងមក៕ ផ្តល់សិទ្ធិដោយ៖ freshnews ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់ក្រសួងការងារ៖
October 11, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្នុងជំនួបសម្តែងការគួរសមជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣នេះ លោក ម៉ៅរូ វីអេរ៉ា (Mauro Vieira) រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋសហព័ន្ធប្រេស៊ីស បានបញ្ជាក់ឱ្យដឹងថា ប្រេស៊ីល គ្រោងបើកស្ថានទូតរបស់ខ្លួន នៅរាជធានីភ្នំពេញ ក្នុងឆ្នាំ២០២៤ ខាងមុខនេះ ស្របពេលនៃខួបអនុស្សាវរីយ៍លើកទី៣០ នៃទំនាក់ទំនងការទូតកម្ពុជា-ប្រេស៊ីល។ ក្នុងជំនួបនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ចំពោះការអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការរបស់ លោករដ្ឋមន្ត្រីការបរទេសប្រេស៊ីល នាពេលនេះ និងបានធ្វើការវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការកន្លងមករវាងប្រទេសទាំងពីរ ព្រមជាមួយនឹងក្តីសង្ឃឹមថា ទំនាក់ទំនងដ៏ល្អនេះ នឹងកាន់តែត្រូវបានពង្រឹង និងពង្រីកបន្ថែមទៀត
October 11, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បន្តផ្តល់ប្រាក់ឧបត្ថម្ភដល់មន្ត្រីរាជការស៊ីវិល នាឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២៣ ព្រមទាំងរៀបចំការបើកប្រាក់បៀវត្សប្រចាំខែតុលាតែមួយលើកឱ្យបានដល់សាម៉ីជនម្នាក់ៗយ៉ាងយូរបំផុតត្រឹមថ្ងៃទី១២ តុលា ២០២៣ និងត្រូវរៀបចំការបើកផ្តល់ប្រាក់បៀវត្សលើកទី១ ខែវិច្ឆិកា ឱ្យបានមុនដំណាច់ខែតុលា និងលើកទី២ ឱ្យបានក្នុងសប្តាហ៍ទី៣ នៃខែវិច្ឋិកា ២០២៣៕ ផ្តល់សិទ្ធិដោយ៖ freshnews
October 11, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមលិខិតរបស់ ក្រសួងពាណិជ្ជកម្ម ចុះផ្សាយថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ ស្តីអំពីតម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាសម្រាប់អនុវត្តទៅតាមតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ បានឲ្យដឹងថា តម្លៃប្រេងសាំងធម្មតាមានតម្លៃ ៤,៣០០រៀលក្នុងមួយលីត្រ ចំណែកឯប្រេងសាំងម៉ាស៊ូតមានតម្លៃ ៤,៦៥០រៀលក្នុងមួយលីត្រប៉ុណ្ណោះ។ ហើយតម្លៃនេះបើធៀបនឹងតម្លៃ ដែលក្រសួងបានកំណត់កាលពី១០ថ្ងៃមុន មានការចុះបន្តិចបន្តួច ដោយកាលពី១០ថ្ងៃមុន សម្រាប់ប្រេងសាំងធម្មតាគឺមានតម្លៃ ៤,៥៥០រៀលក្នុងមួយលីត្រ មានន័យថាចុះ ២៥០រៀលក្នុងមួយលីត្រ និងតម្លៃប្រេងសាំងម៉ាស៊ូតមានតម្លៃ ៤,៨៥០រៀលក្នុងមួយលីត្រ មានន័យថាចុះ ២០០រៀលក្នុងមួយលីត្រ ៕
October 11, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រកាសស្វាគមន៍កីឡាករជនជាតិកាមេរ៉ូន Privat Mbarga ចូលរួមជាមួយក្រុមជម្រើសជាតិកម្ពុជា។ ហើយនេះជាលើកទី២ ដែលសហព័ន្ធកីឡាបាល់ទាត់កម្ពុជា FFC បានសម្រេចផ្តល់កៅអីសម្រាប់កីឡាករបរទេស បន្ទាប់ពីកីឡាករ Yudai Ogawa កាលពីពេលថ្មីៗនេះ។ យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ FFC បានប្រកាសនាព្រឹកថ្ងៃទីពុធនេះបានបញ្ជាក់ថា «ស្វាគមន៍កីឡាករ Privat Mbarga មកកាន់ក្រុមជម្រើសជាតិកម្ពុជា ជូនពរជោគជ័យកក្នុងអនាគតបាល់ទាត់ជាមួយជម្រើសជាតិយើង»។ រំលឹកផងថា Pirivat Mbarga កើតនៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៩២ ប្រទេសកាម៉េរូន ដោយមានឈ្មោះពេញថា 𝗝𝗲𝗮𝗻 𝗠𝗮𝗿𝗶𝗲 𝗣𝗿𝗶𝘃𝗮𝘁 𝗕𝗲𝗳𝗼𝗹𝗼
October 11, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងទេសចរណ៍បានស្នើទៅកាន់ក្រុមហ៊ុនអាកាសចរណ៍ VINCI Airports បន្តផ្សព្វផ្សាយពីគោលដៅទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារអឺរ៉ុប ពិសេសទីផ្សារបារាំង ដើម្បីរួមចំណែកក្នុងការទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកកាន់កម្ពុជាបន្ថែមទៀត។ កិច្ចសហប្រតិបត្តិការនេះធ្វើឡើងក្នុងជំនួបពិភាក្សារវាងលោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក Emmanuel Menanteau នាយកតំបន់នៃក្រុមហ៊ុន VINCI Airports នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២ ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងការលើកកម្ពស់ និងអភិវឌ្ឍវិស័យទេសចរណ៍ ជាពិសេសការផ្តល់បដិសណ្ឋារកិច្ចល្អជូនភ្ញៀវជាតិនិងអន្តរជាតិដែលធ្វើដំណើរចេញ-ចូលប្រទេសកម្ពុជាតាមផ្លូវអាកាស។ លោករដ្ឋមន្ត្រីបានស្នើសុំឱ្យក្រុមហ៊ុន VINCI Airports បន្តកិច្ចសហការជាមួយក្រសួងទេសចរណ៍ក្នុងភាពជាដៃគូល្អរវាងរដ្ឋ និងឯកជន សំដៅជំរុញនិងលើកកម្ពស់វិស័យទេសចរណ៍កម្ពុជាឱ្យឈានឡើងមួយកម្រិតទៀត។ លោករដ្ឋមន្ត្រីបានបន្តគាំទ្រនូវកិច្ចសហប្រតិបត្តិការល្អ និងភាពជាដៃគូជិតស្និទ្ធជាមួយក្រុមហ៊ុន VINCI Airports ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីទាញបទពិសោធន៍ជាសាកលរបស់
October 11, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ ផ្ទេរ និងតែងតាំងមុខតំណែង អគ្គព្រះរាជអាជ្ញារង និងព្រះរាជអាជ្ញារង។ ផ្តល់សិទ្ធិដោយ៖ freshnews
October 11, 2023









