- Khmerpress
- ព័ត៌មានជាតិ
ខេត្តមណ្ឌលគិរី៖ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បានឱ្យដឹងថា ដំរីឈ្មោល ១ក្បាល ដែលជាមេហ្វូងត្រូវគេឃើញកំពុងឈឺជើងដើរទៅណាមិនឆ្ងាយ ហើយកូនហ្វូងរបស់វាក៏នៅក្បែរៗមិនទៅឆ្ងាយពីមេហ្វូង នៅក្នុងព្រៃនៅស្រុកកែវសីមា ខេត្តមណ្ឌលគីរី។ អាជ្ញាធរមូលដ្ឋាន និងមន្ត្រីនៃដែនជម្រកសត្វព្រៃកែវសីមា បានល្បាត និងប្រទះឃើញមេហ្វូងដំរី ដែលមានទំងន់ច្រើនរយគីឡូក្រាម១ក្បាលនេះ កាលពីថ្ងៃ១៨ ខែមេសា ក្នុងចំណុចអូរប៉ាមនៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ សេចក្តីរាយការណ៍ពីប្រធានការិយាល័យដែនជម្រសត្វ ព្រៃកែវសីមានៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី លោក ស៊ិន សត្ថា បានឲ្យដឹងថា សត្វដំរីឈ្មោល ១ក្បាលនោះកំពុងឈឺជើងមុខខាងឆ្វេង រយៈពេល៥ថ្ងៃមកហើយ ហើយវាត្រូវបានក្រុមការងារបច្ចេកទេស យកចំណីដាក់នៅជិតៗវាផងដែរ។ លោកបន្តឲ្យដឹងថា
April 24, 2024 - ព័ត៌មានជាតិ
ខេត្តព្រះសីហនុ៖ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បានឱ្យដឹងថា លោក ឡុង ឌីម៉ង់ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ក្រោយពីកិច្ចប្រជុំសម្របសម្រួលបច្ចេកទេសថា រដ្ឋបាលខេត្តព្រះសីហនុ សហការជាមួយសមាគមទេសចរណ៍ (CATA)និងសមាគមហោះហើរប្រទេសថៃ(TEAA) ក្រោមកិច្ចសម្របសម្រួលពី រដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិលកម្ពុជា នឹងរៀបចំកម្មវិធី ហោះហើរមិត្តភាពកម្ពុជា-ថៃ ឆ្នាំ២០២៤ “Cambodia-Thai Friendship Air Show 2024” នាថ្ងៃទី ២៦-២៧ ខែមេសា ឆ្នាំ២០២៤ នៅទីលានតេជោ ក្រុងព្រះសីហនុ។ ជាលើកដំបូងក្នុងប្រទេសកម្ពុជា
April 24, 2024 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម ម៉ៅ ទិត្យារុណ ភារធារីស្តីទីកម្ពុជាប្រចាំអង្គការសហប្រជាជាតិ និងសហការីបានចូលរួមជាមួយ ឯកឧត្តម កែវ ឈា ឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រគល់-ទទួលវត្ថុបុរាណខ្មែរចំនួន ២៧ ដុំ ជូនប្រជាជនកម្ពុជា នៅការិយាល័យរដ្ឋអាជ្ញាទីក្រុងញូយ៉ក កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ ៕ ប្រភព៖ ក្រសួងព័ត៌មាន
April 24, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្នុងជំនួបជាមួយលោក ថងលុន ស៊ីសុលីត ប្រធានរដ្ឋឡាវនៅរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា វិស័យថាមពល មានសារៈសំខាន់សម្រាប់ប្រទេសកម្ពុជា ជាពិសេសដើម្បីធានាឱ្យបាននូវសន្តិសុខថាមពល និងធានាបាននូវភាពប្រកួតប្រជែងរបស់កម្ពុជានៅក្នុងតំបន់ និងពិភពលោក។ ក្នុងន័យនេះ សម្តេចធិបតី បានស្នើឱ្យឡាវពិចារណា និងរិះរកដំណោះស្រាយសមស្របនានា ធ្វើយ៉ាងណាធានាបាននូវការផ្គត់ផ្គង់អគ្គិសនីមកកម្ពុជាប្រកបដោយនិរន្តរភាព និងទាន់ពេលវេលា។ ក្រៅពីលើកបញ្ហាអគ្គិសនីហើយនោះ សម្តេចធិបតី ក៏បានលើកពីបញ្ហាព្រំដែនរវាងកម្ពុជា និងឡាវផងដែរ។ ប្រធានរដ្ឋឡាវ ក៏បានបញ្ជាក់ថា ឡាវត្រៀមខ្លួនជាស្រេចក្នុងការដោះស្រាយជាមួយកម្ពុជា ដោយឈរលើសទ្ធិសញ្ញាកំណត់ព្រំដែនរដ្ឋកម្ពុជា-ឡាវ ឆ្នាំ២០២៣ ដែលបានចូលជាធរមាន៕ ផ្តល់សិទ្ធិដោយ៖
April 24, 2024 - ព័ត៌មានអន្តរជាតិ
(បាងកក)៖ នាយករដ្ឋមន្ត្រីថៃលោក សេដ្ឋា ថាវីស៊ីន បាននិយាយកាលពីថ្ងៃអង្គារថា លោកបានស្នើសុំឱ្យធនាគារធំជាងគេទាំងបួន របស់ប្រទេសថៃ កាត់បន្ថយអត្រាការប្រាក់ ដើម្បីជួយដល់អាជីវកម្មខ្នាតតូច និងសេដ្ឋកិច្ច។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។ លោក សេដ្ឋា ត្រូវបានដកស្រង់សម្ដី ដោយរ៉យទ័រ ខណៈថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មានថា៖ «ក្រុមងាយរងគ្រោះ ដូចជាសហគ្រាសធុនតូច និងធុនមធ្យម មានបញ្ហាជាមួយនឹងអត្រាការប្រាក់ខ្ពស់… ខ្ញុំបានស្នើឱ្យធនាគារទាំងបួន ពិចារណាអំពីអត្រាការប្រាក់»។ លោកបានបន្ថែមថា ស្ថាប័នហិរញ្ញវត្ថុថៃមានភាពរឹងមាំ។ ធនាគារធំជាងគេទាំងបួន របស់ប្រទេសថៃ រួមមានធនាគារបាងកក ធនាគារ Kasikornbank ធនាគារ Krungthaibank និងធនាគារ SCBX៕ ផ្តល់សិទ្ធិដោយ៖
April 23, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្នុងនាមជាប្រធានសមាជិកគណៈកម្មការទន្លេមេគង្គ លោក ថងលុន ស៊ីសូលីត ប្រធានរដ្ឋឡាវ បានប្រកាសគាំទ្រចំពោះគម្រោងព្រែកជីហ្វូណន-តេជោ។ គម្រោងព្រែកជីកហ្វូណន-តេជោ បានក្លាយទៅជាប្រធានបទមួយ ក្នុងចំណោមប្រធានបទជាច្រើនទៀត ត្រូវបានលើកមកជជែកនៅក្នុងជំនួបរវាងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងលោក ថងលុន ស៊ីសុលីត ប្រធានរដ្ឋឡាវ នៅព្រឹកថ្ងៃអង្គារ ទី២៣ ខែមេសា ឆ្នាំ២០២៤នេះ នៅវិមានព្រឹទ្ធសភា។ យោងតាមបណ្តាញសង្គមរបស់សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា ក្នុងជំនួបនេះ សម្តេចតេជោ ហ៊ុន សែន បានស្នើលោក ថងលុន ស៊ីសុលីត
April 23, 2024 - ព័ត៌មានជាតិ
(កំពង់ឆ្នាំង)៖ ប្រជាពលរដ្ឋម្នាក់បានស្នើទៅលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ជួយអន្តរាគមន៍ ក្រោយចង់លក់ដីកសិកម្មមានប្លង់ទន់ និងអាស្រ័យផលតាំងពីឆ្នាំ២០០០ តែលោក យ៉ែម លក្ខិណា អភិបាលស្រុកកំពង់លែង មិនអនុញ្ញាតឡើយ។ ប្រជាពលរដ្ឋរូបនេះ គឺអ្នកស្រី អ៊ីង សុភាព មានទីលំនៅបច្ចុប្បន្ន ភូមិអណ្តូងរនុក ឃុំត្រងិល ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដែលមានដីស្ថិតនៅភូមិកែងតាសុខ ឃុំកំពង់ហៅ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ទំហំ ១៨១៨១ម៉ែត្រការ៉េ បានកាន់កាប់ប្រើប្រាស់អាស្រ័យផល តាំងពីឆ្នាំ២០០០ និងត្រូវបានទទួលស្គាល់ដោយការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាល
April 23, 2024 - ព័ត៌មានអន្តរជាតិ
(ហាណូយ)៖ លោក Tran Qui Thanh ប្រធានគណៈប្រឹក្សាភិបាល នៃក្រុមហ៊ុនផលិតភេសជ្ជៈដ៏ធំរបស់ប្រទេសវៀតណាម Tan Hiep Phat ហើយនិងកូនស្រី២នាក់ របស់លោក បានបង្ហាញខ្លួននៅសវនាការនាថ្ងៃអង្គារនេះ សម្រាប់ដំណើរការចាប់ផ្តើមជំនុំជម្រះក្តី ពាក់ព័ន្ធទៅនឹងរឿងឆបោកយកទ្រព្យសម្បត្តិអ្នកដទៃ តាមរយៈការរំលោភលើ សេចក្តីជឿទុកចិត្ត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន VnExpress នាថ្ងៃអង្គារ ទី២៣ ខែមេសា ឆ្នាំ២០២៤។ លោក Thanh អាយុ៧១ឆ្នាំ រួមជាមួយកូនស្រីឈ្មោះ Tran Uyen Phuong អាយុ៤៣ឆ្នាំ និងឈ្មោះ Tran
April 23, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្តាប់ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ តាមរយៈបណ្តាញព័ត៌មាន Fresh News បានអំពាវនាវប្រជាពលរដ្ឋ ឱ្យទៅទស្សនា ការសម្តែងក្បាច់គុនល្បុក្កតោ របស់កម្ពុជា និងសៅលីង របស់ចិន នៅខេត្តសៀមរាប ដោយលោកចាត់ទុកថា នេះជាផ្នែកមួយដ៏ធំ ក្នុងការផ្សព្វផ្សាយពីវប្បធម៌របស់ប្រទេសទាំងពីរ លើឆាកអន្តរជាតិ។ «ព្រឹត្តិការណ៍ពិព័រណ៍វប្បធម៌ទេសចរណ៍ និងព្រឹត្តិការណ៍ When Shaolin Meets Bokator At Angkor» នឹងរៀបចំទ្បើងនៅបរិវេណខាងជើងប្រាសាទបាយ័ន នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤
April 23, 2024 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ចាជីវៈ នៅថ្ងៃចន្ទ ទី២២ ខែមេសា ឆ្នាំ២០២៤នេះ បានអនុញ្ញាតឱ្យគណៈប្រតិភូរបស់ជប៉ុនមួយក្រុមដឹកនាំដោយ លោក តាកិស៊ិ អុខាមិ នាយកគ្រប់គ្រងក្រុមហ៊ុនកុជីម៉ា(KOJIMA HOLDINGS)ចូលជួបសំដែងការគួរសមដើម្បីរាយការណ៍ស្តីពីវឌ្ឍនភាពនៃដំណើរការរៀបចំភូមិខ្មែរនៅប្រទេសជប៉ុន។ ក្នុងកិច្ចពិភាក្សាដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គណៈប្រតិភូនៃក្រុមហ៊ុនកុជីម៉ា(KOJIMA HOLDINGS)ដែលជាអ្នកផ្តើមគំនិតវិនិយោគបង្កើតភូមិខ្មែរនេះ បានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រីអំពីដំណើរការរៀបចំ និងការតុបតែងដើម្បីឱ្យកសិដ្ឋានរបស់ខ្លួនទៅជាទីតាំងដែលមានសោភណ្ឌភាពជាខ្មែរដើម្បីទាក់ទាញការចាប់អារម្មណ៍ពីសំណាក់ភ្ញៀវបរទេស ភ្ញៀវជប៉ុន ក៏ដូចជាពលរដ្ឋខ្មែរដែលកំពុងធ្វើការ ស្នាក់នៅ និងរៀនសូត្រនៅប្រទេសជប៉ុន។ លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណវិស័យឯកជនជប៉ុនដែលបានចាប់អារម្មណ៍បង្កើតភូមិខ្មែរនៅក្នុងក្រុងអីសេហារ៉ា(Isehara) ខេត្តណាហ្គាវ៉ា(Kanagawa)ដើម្បីបង្ហាញពីសម្ផារខ្មែរ ហាងម្ហូបខ្មែរ ហាងកាហ្វេ និងការដាំដំណាំរបស់ខ្មែរផងដែរ។ សូមបញ្ជាក់ថា លោករដ្ឋមន្ត្រីការងារ
April 23, 2024









