Khmerpress
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ បុរសឈ្មោះ ផាត់ ផា ត្រូវបានកម្លាំងសមត្ថកិច្ច នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ចាប់ខ្លួនបញ្ជូនទៅតុលាការ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤នេះ ពាក់ព័ន្ធករណីចេញមូលប្បទាន បត្រគ្មានសាច់ប្រាក់ (សែកស្អុយ) ចំនួន១០ម៉ឺនដុល្លារ។ ការចាប់ខ្លួនជនត្រូវចោទឈ្មោះ ផាត់ ផា អាយុ៣៩ឆ្នាំ ដែលមុខរបរពាណិជ្ជករ បានធ្វើឡើងនៅភូមិ១ សង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ការចាប់ខ្លួននេះ គឺអនុវត្តតាមដីកាបង្គាប់ឱ្យខ្លួនរបស់ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញពីបទ​ «ឆបោក និងមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន» តាមបណ្តឹងរបស់ជនរងគ្រោះ៕ ផ្តល់សិទ្ធិដោយ៖ freshnews

    April 25, 2024
  • ព័ត៌មានជាតិ

    ខេត្តសៀមរាប៖ ចុងភៅមួយក្រុមនៅក្រុងសៀមរាប ខេត្តសៀមរាប សហការគ្នាជាមួយចុងភៅ មកពី៥ប្រទេស នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤នេះ បានរួមគ្នា ធ្វើកម្មវិធីនំបញ្ចុក សប្បុរសធម៌ ដោយមានការចូលរួមគាំទ្រយ៉ាងច្រើនកុះករ ពីសំណាក់ប្រជាពលរដ្ឋខ្មែរ និងជនបរទេស។ លោក ម៉ក់ ម៉េងលី ម្ចាស់ភោជនីយដ្ឋានពីរនាក់ពូ នៅខេត្តសៀមរាប ដែលជាអ្នកផ្តួចផ្តើមរៀបចំកម្មវិធីនេះបានឱ្យដឹងថា កម្មវិធីនេះធ្វើឡើងក្នុងគោលបំណងទី១ ដើម្បីលើកកម្ពស់ និងផ្សព្វផ្សាយអំពីនំបញ្ចុកខ្មែរ ពីព្រោះនំបញ្ចុកបានក្លាយជាមុខរបរមួយ ដ៏ប្រសើរមួយប្រចាំជីវភាពគ្រួសាររបស់ប្រជាជនខ្មែរយើង និងទី២ ដើម្បីប្រមូលថវិកា ពីការលក់នំបញ្ចុកនេះទៅជួយដល់មន្ទីរពេទ្យកុមារអង្គរ។ លោកបន្តថា នៅក្នុងកម្មវិធីនេះ ចុងភៅដែលមកពី៥ប្រទេស បានចូលរួមចម្អិន ឬធ្វើនំបញ្ចុកខ្មែរដោយផ្ទាល់ ដែលសកម្មភាពនេះ

    April 25, 2024
  • ព័ត៌មានអន្តរជាតិ

    (ហាណូយ)៖ នាថ្ងៃព្រហស្បតិ៍នេះ សេដ្ឋីក្រុមហ៊ុនភេសជ្ជៈវៀតណាមមួយរូប ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ រយៈពេល៨ឆ្នាំ ក្នុងសំណុំរឿងឆបោកទំហំ៤០លានដុល្លារ ខណៈប្រទេសអាស៊ានមួយនេះ កំពុងបន្តដំណើរការយ៉ាងក្តៅគគុក នូវយុទ្ធនាការបោសសំអាត​អំពើពុករលួយ ដែលបានមើលឃើញ មនុស្សសរុបច្រើនជាង៤,៤០០នាក់ រងការចោទប្រកាន់បទល្មើសព្រហ្មទណ្ឌ ក្នុងនោះរួមមានទាំង​មន្រ្តីរដ្ឋាភិបាល និងពាណិជ្ជករជាន់ខ្ពស់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤។ តុលាការនៅទីក្រុងហូជីមិញ បានរកឃើញថា លោក Tran Qui Thanh រួមទាំងកូនស្រី២នាក់របស់លោក ពិតជាមានកំហុសប្រាកដមែន សម្រាប់ការបោកប្រាស់វិនិយោគិន ជុំវិញការផ្តល់ប្រាក់កម្ចីកាលពីចន្លោះឆ្នាំ២០១៩ និងឆ្នាំ២០២០កន្លងទៅ។ លោក Thanh

    April 25, 2024
  • ព័ត៌មានជាតិ

    (កំពត)៖ សាលាដំបូងខេត្តកំពត បានសេចក្តីប្រកាសព័ត៌មានស្តីពីវឌ្ឍនភាពចំណាត់ការសំណុំរឿងពាក់ព័ន្ធនឹងក្រុមហ៊ុន ជា សារ៉ន រៀលធី ឯ.ក ដោយបានសម្រេចបង្កកគណនីធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន ៩៥គណនី និងសម្រេចបង្កកអចលនវត្ថុ (ដី) ចំនួន ១,៧៩១ក្បាលដី។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥នេះ។ តាមរយៈសេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យសាលាដំបូងខេត្តកំពត បានឱ្យដឹងថា បានស្ដាប់ចម្លើយដើមបណ្តឹងរដ្ឋប្បវេណី ចំនួន ៥,៦៨០នាក់ និងសាក្សីជាអាជ្ញាធរចំនួន ២៤៩នាក់។ បានសម្រេចឃុំខ្លួនជនត្រូវចោទចំនួន ១០នាក់, បានចេញដីកាបង្គាប់ឱ្យចាប់ខ្លួនជនត្រូវចោទចំនួន ៩នាក់ ប៉ុន្តែ

    April 25, 2024
  • ព័ត៌មានជាតិ

    (កំពង់ឆ្នាំង)៖ ប្រជាកសិករក្នុងស្រុកកំពង់លែង កំពុងមមាញឹកប្រមូលផលស្រូវប្រាំង ប្រកបទៅដោយទឹកចិត្តសប្បាយរីករាយដោយសារតែតម្លៃស្រូវប្រាំងរបស់ពួកគាត់ឆ្នាំនេះមានតម្លៃខ្ពស់ជាងឆ្នាំមុន។ លោក ផង់ មឹប ប្រជាកសិកររស់នៅក្នុងភូមិតាឡាត់ ឃុំស្វាយរំពារ ស្រុកកំពង់លែង បានប្រាប់ឲ្យដឹងថា ឆ្នាំនេះគ្រួសារគាត់បានធ្វើស្រែប្រាំងដែលមានផ្ទៃដីទំហំជាង៥ហិកតា ជាដីតំបន់៣របស់រដ្ឋ ដែលត្រូវរាជរដ្ឋាភិបាន អនុញ្ញាតឲ្យធ្វើមួយរដូវគឺចាប់ពីខែធ្នូ ឆ្នាំ២០២៣ ដល់ខែកក្កដា ឆ្នាំ២០២៤ និងត្រូវប្រគល់ជូនរដ្ឋវិញ។ ដោយឡែកដីស្រែដែលគ្រួសារគាត់បានអាស្រ័យផលខាងលើនេះ គឺដីស្រែខ្លះត្រូវជួលគេ និងដីស្រែខ្លះទៀត គ្រួសាររបស់គាត់ធ្លាប់អាស្រ័យផលពីមុនមក ដីស្រែទាំងអស់នេះផងដែរនៅពេលប្រមូលផលរួច គ្រួសារគាត់និងប្រគល់ជូនរដ្ឋវិញតាមកិច្ចសន្យា។ លោកបានឲ្យដឹងទៀតថា ចំណែកស្រូវប្រាំងឆ្នាំនេះ គឺទទួលបានទិន្នផលល្អ ដោយក្នុងមហិកតាបាន៦តោន រីឯតម្លៃស្រូវក៏បានថ្លៃជាងឆ្នាំមុនស្រូវអ៊ីអ៊ែ (ណាំ បូងគ្រាប់រឹង) ក្នុងថ្ងៃនេះគឺថ្ងៃទី២៥ ខែមេសា

    April 25, 2024
  • ព័ត៌មានជាតិ

    ខេត្តកំពត៖ កាលពីពេលថ្មីៗនេះ រូបភាពមួយសន្លឹកកំពុងផ្ទុះការរិះគន់យ៉ាងចាស់ដៃពីមហាជន នៅលើបណ្ដាញសង្គមហ្វេសប៊ុក ដែលត្រូវបានគេស្គាល់ថា ជា​Youtuber Santa KH អ្នកបង្កើតវីដេអូ Prank ក្នុងបណ្ដាញសង្គម ខណៈដែលរូបលោក បានថតរូបបែបលេងសើច គ្មានសីលធម៌ ឈរបាញ់នោម នៅទីតាំងរូបសំណាក ត្រីសេះសមុទ្របាញ់ទឹក ទីកន្លែងកម្សាន្តក្នុងក្រុងកំពត។ បន្ទាប់ពីបានឃើញរូបភាពមួយសន្លឹក ដែលគ្មានសីលធម៌បែបនេះហើយ នៅថ្ងៃទី២៥ ខែមេសា យោងតាមគណនីហ្វេសប៊ុកផេករបស់ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ដកំពត បានប្រកាសអញ្ជើញឱ្យលោក SantaKH ឈ្មោះប្រើប្រាស់ក្នុង Facebook មកស្នងការដ្ឋាននៅវេលាថ្ងៃស្អែក ថ្ងៃទី២៦ ខែមេសា

    April 25, 2024
  • ព័ត៌មានជាតិ

    (ព្រះសីហនុ)៖ នាវាទេសចរណ៍ខ្នាតធំ១គ្រឿង បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ផ្ទុកភ្ញៀវទេសចរចម្រុះជាតិសាសន៍ និងនាវិកចំនួន ៧១៣នាក់ មកលេងកម្សាន្តប្រទេសកម្ពុជារយៈពេល១ថ្ងៃ។ របាយការណ៍បានឱ្យដឹងថា បន្ទាប់ពីបានចូលចត ក្រុមការងារ រួមទាំងអាជ្ញាធរ និងសមត្ថកិច្ចគ្រប់ផ្នែក បានទទួលបដិសណ្ឋារកិច្ច ទទួលភ្ញៀវទេសចរ និងរៀបចំរក្សាសន្តិសុខសុវត្ថិភាពជូនភ្ញៀវ គ្រប់កន្លែងដែលភ្ញៀវទេសចរទៅទស្សនាយ៉ាងយកចិត្តទុកដាក់បំផុត។ នាវានេះ មានសញ្ជាតិ Bahamas មាននាវិកចម្រុះជាតិសាសន៍ ៤០សញ្ជាតិ ស្មើនឹង ៣៥៣នាក់ ស្រី ៨៩នាក់ ផ្ទុកភ្ញៀវទេសចរចំនួន ៣៦០នាក់ ស្រី ១៨៣នាក់ មាន ២៧សញ្ជាតិ។

    April 25, 2024
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេ​ចក្ដីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤។ ក្រសួងធនធានទឹក បានឱ្យដឹងថា សម្ពាធទាបគ្របដណ្ដប់មកលើឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា ភាគកណ្តាលនៃអាងទន្លេ មេគង្គ និងសមុទ្រចិនខាងត្បូង។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤៖ ១. តំបន់វាលទំនាប៖ -សីតុណ្ហភាពអប្បបរមា២៥°C និងសីតុណ្ហភាពអតិបរមា៣៧°C។ ខ្យល់បក់មកពីទិសអាគ្នេយ៍ និងទិសនិរតី មានល្បឿនមធ្យម២,៥ម៉ែត្រ/វិនាទី។ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី៣%។ ២.តំបន់ខ្ពង់រាប៖ -សីតុណ្ហភាពអប្បបរមា២៦°C និងសីតុណ្ហភាពអតិបរមា៣៨°C។ ខ្យល់បក់មកពី

    April 25, 2024
  • ព័ត៌មានជាតិ

    (សៀមរាប)៖ ក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលប្រជាជនខេត្តហឺណាន និងរដ្ឋបាលខេត្តសៀមរាប រៀបចំព្រឹត្តិការណ៍ពិព័រណ៍វប្បធម៌ទេសចរណ៍ និងព្រឹត្តិការណ៍សម្ដែងក្បាច់គុនល្បុក្កតោ និងក្បាច់គុនសៅលីង នៅលើដែនដីអតីតក្រុងអង្គរធំ នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤នេះ។ ការរៀបចំព្រឹត្តិការណ៍នេះឡើង ក្នុងគោលបំណងផ្សព្វផ្សាយគោលដៅទេសចរណ៍រួមគ្នារវាងខេត្តហឺណាន និងខេត្តសៀមរាប រួមជាមួយការសម្តែងរួមគ្នារវាងក្បាច់គុនសៅលីញ និងក្បាច់គុនល្បុកត្តោ។ ព្រឹត្តិការណ៍នេះមានការចូលរួមពីលោក សុខ សូកេន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងភាគីចិន មន្ត្រីក្រសួងស្ថាប័នពាក់ព័ន្ធ ព្រមទាំងអ្នកចូលរួមទស្សនាជាច្រើនរយនាក់។ ព្រឹត្តិការណ៍នេះសំដៅទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរ និងវិនិយោគិនចិនឱ្យមកទស្សនា និងវិនិយោគនៅកម្ពុជា កាន់តែច្រើនថែមទៀត ក៏ដូចជាចូលរួមអបអរសាទរដល់ការអនុវត្តយុទ្ធនាការ «ទស្សនាសៀមរាប ឆ្នាំ២០២៤» និង «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន កម្ពុជា-ចិន

    April 24, 2024
  • ព័ត៌មានជាតិ

    ខេត្ដកំពង់ស្ពឺ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា នៅថៃ្ងទី២២ ខែមេសា ឆ្នាំ២០២៤ ចៅក្រមសាលាដំបូងខេត្តកំពង់ស្ពឺ បានសម្រេចចេញដីកាបង្គាប់ឱ្យឃុំខ្លួន ក្រុមក្លែងបន្លំជាសង្ឃ ចំនួន ១៤នាក់ នៅពន្ធនាគារខេត្តកំពង់ស្ពឺ និងបន្ដស្វែងរកចាប់ខ្លួនមេក្លោង ជនសមគំនិត ដែលបានរត់គេចខ្លួនចេញពីវត្ដត្រពាំងព្នៅ ឃុំអមលាំង ស្រុកថ្ពង ខេត្ដកំពង់ស្ពឺ កាលពីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ បន្ដទៀត។ មុខសញ្ញាក្លែងជាសង្ឃរួមមាន៖ ១.ឈ្មោះ ញុន សុខគា ២.ឈ្មោះ អ៊ីន ធី ៣.ឈ្មោះ ឆាន់ រដ្ឋា ៤.ឈ្មោះ

    April 24, 2024