- Khmerpress
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម នៅរសៀលថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣នេះ ចេញសេចក្តីប្រកាសព័ត៌មានពីលទ្ធផល នៃសម័យប្រជុំ លើកទី៣៧ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត របស់ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។ សម័យប្រជុំបានពិនិត្យ និងសម្រេចលើរបៀបវារៈចំនួន ៧ ក្នុងនោះរបៀបវារៈទី១ មានការសម្រេចស្នើតែងតាំងលោក ជីវ កេង ជាប្រធានតុលាការកំពូល។ សម័យប្រជុំបានពិនិត្យ សម្រេច និងពិគ្រោះយោបល់ លើរបៀបវារៈចំនួន៧ ដោយទទួលបាននូវលទ្ធផលដូចខាងក្រោម៖ របៀបវារៈទី១៖ ពិនិត្យ សម្រេច តែងតាំងប្រធានតុលាការកំពូល និងការពិនិត្យ សម្រេច អំពីការផ្ទេរ តែងតាំងប្រធាន
October 9, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង ៣៖៣០នាទីរសៀលនេះ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញជាអធិបតីបិទ ការថតខ្សែភាពយន្ត «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» នៅ OCIC ជ្រោយចង្វារ។ ភាពយន្តរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» ដែលជាភាពយន្តបែប ប្រវត្តិសាស្ត្រ និងឆ្លុះបញ្ចាំងពីជីវិតតស៊ូរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងបុព្វហេតុជាតិមាតុភូមិនោះ បានថតចប់ជាស្ថាពរហើយ។ ភាពយន្តភាគរឿងកូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី ជាភាពយន្តទាក់ទិន ដំណើរជីវិតពិតរបស់សម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងសម័យសង្គ្រាម
October 9, 2023 - ព័ត៌មានអន្តរជាតិ
ថៃ៖ ក្រសួងការបរទេសនៃប្រទេសថៃ នៅព្រឹកថ្ងៃចន្ទ ទី៩ ខែតុលានេះបានប្រកាសថា មានពលរដ្ឋថៃចំនួន ១២នាក់ហើយ ដែលបានស្លាប់បាត់បង់ជីវិតដោយការវាយប្រហារពីសំណាក់ក្រុមហាម៉ាសនៅក្នុងប្រទេសអ៊ីស្រាអែល នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time។ ក្រៅពីបានរកឃើញអ្នកស្លាប់ហើយនៅមានពលរដ្ឋថៃចំនួន ១១នាក់ផ្សេងទៀតត្រូវបានរាយការណ៍ថា ត្រូវបានក្រុមហាម៉ាសចាប់ខ្លួនផងដែរ។ យ៉ាងណាក្តី ប្រភពខាងលើនៅមិនទាន់ធ្វើការបញ្ជាក់អំពីអត្តសញ្ញាណលម្អិតរបស់ពលរដ្ឋថៃម្នាក់ៗ ដែលបានស្លាប់បាត់បង់ជីវិតនិងកំពុងត្រូវបានចាប់ខ្លួនទាំងនោះនៅឡើយទេ។ សូមបញ្ជាក់ជូនថា គិតត្រឹមពេលនេះគឺមានពលរដ្ឋអ៊ីស្រាអែលជាង ៧០០នាក់ហើយ ដែលត្រូវបានរាយការណ៍ថាបានស្លាប់បាត់បង់ជីវិតក្នុងការវាយប្រហារខាងលើនេះ ខណៈបើគិតបញ្ជូលទាំងជនរងគ្រោះផ្សេងៗទៀតនោះគឺហេតុការណ៍វាយប្រហារដ៏ឃោរឃៅនេះបានផ្តាច់យកជីវិតមនុស្សអស់ជាង ១,១០០នាក់៕ ផ្តល់សិទ្ធិដោយ៖ ខ្មែរណូត
October 9, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ព្រោះតែស្រលាញ់ និងចង់រក្សាឧបករណ៍តន្ត្រីបុរាណខ្មែរ លោកព្រឹទ្ធាចារ្យចាប៉ី អួង សឿន ធ្លាប់យកចាប៉ីទៅលាក់លើចុងត្នោត នៅសម័យខ្មែរក្រហម។ នៅឆ្នាំ២០២៣នេះ លោកព្រឹទ្ធាចារ្យ បានយកចាប៉ីនោះ ទៅសម្តែងនៅមហោស្រពចាប៉ីដងវែងទូទាំងប្រទេស។ ទោះបីជាចាប៉ីមានវ័យចំណាស់ជាងគេ និងមានខ្សែយារ និងការច្រៀងមិនសូវលឺដោយសារលោកមានវ័យជរាហើយនោះ ក៏គេអាចឃើញសមត្ថភាពដេញចាប៉ី និងការរកពាក្យច្រៀងភ្លាមៗរបស់លោក មានអត្ថន័យ និងគួរឲ្យចាប់អារម្មណ៍ឥតឧបមា។ លោកព្រឹទ្ធាចារ្យចាប៉ី អួង សឿន បានឲ្យដឹងថា មានវ័យ ៨២ឆ្នាំទៅហើយ រីឯចាប៉ីបុរាណរបស់គាត់ក៏ចាស់ណាស់ដែរ គឺមានវ័យ ៦៦ឆ្នាំឯណោះ។ ព្រឹទ្ធាចារ្យមកពីខេត្តពោធិ៍សាត់រូបនេះ គឺជាម្ចាស់ជ័យលាភីលេខ៣ មហោស្រពចាប៉ីដងវែងទូទាំងប្រទេស ដែលបានធ្វើឡើងកាលពីឆ្នាំ២០២១។ តាមរយៈការច្រៀងចាប៉ីរបស់លោក អួង
October 9, 2023 - ព័ត៌មានអន្តរជាតិ
(តូក្យូ)៖ ជប៉ុន បានចេញសេចក្ដីណែនាំពីរលកស៊ូណាមិ នៅតាមតំបន់មួយចំនួនស្ថិតនៅតាមបណ្ដោយឆ្នេរនៅព្រឹកថ្ងៃចន្ទ ទី៩ ខែតុលានេះ បន្ទាប់ពីមាន គ្រោះរញ្ជួយដីតូចៗកើតឡើងជាបន្តបន្ទាប់ នៅកោះអ៉ីហ្សុ (Izu) ក្នុងតំបន់ប៉ាស៊ីហ្វិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។ តាមការឱ្យដឹងពីអាជ្ញាធរឧតុនិយមជប៉ុន រលកស៊ូណាមិ មានកម្ពស់ ៦០សង់ទីម៉ែត្រ បានវាយប្រហារលើកោះហាឈីចូជីម៉ា (Hachijojima) ដែលស្ថិតនៅចម្ងាយ ២៨០គីឡូម៉ែត្រពីភាគខាងត្បូងនៃទីក្រុងតូក្យូ ខណៈរលកកម្ពស់ ៤០សង់ទីម៉ែត្រ ត្រូវបានកត់ត្រានៅខេត្ត កូឈី (Kochi) នៃភាគខាងលិច និងកម្ពស់ ២០សង់ទីម៉ែត្រ នៅខេត្តមីយ៉ាងហ្សាគី (Miyazaki) នៃភាគខាងត្បូងប្រទេសជប៉ុន។ ភា្លមៗមិនមានសេចក្ដីរាយការណ៍ពីការខូចខាតនៅឡើយទេ ប៉ុន្តែ
October 9, 2023 - សង្គម
(ភ្នំពេញ)៖ ទឹកដីកំពង់ភ្លុក និងប្រាសាទមួយចំនួនក្នុងខេត្តសៀមរាប បានក្លាយជាទីតាំងមួយសម្រាប់ថតភាពយន្តមានចំណងជើងថា The Creator របស់ Hollywood ដែលជាភាពយន្តល្បី និងបានចាក់បញ្ចាំងនៅរោងភាពយន្តនានាទូទាំងពិភពលោក។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានឱ្យដឹងថា ដោយមានការអនុញ្ញាតថតពីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងដោយមានការសម្របសម្រួលពីអជ្ញាធរពាក់ព័ន្ធ ភាពយន្តខ្នាតវែងមានចំណងជើងថា The Creator ដែលជាភាពយន្តបែបវិទ្យាសាស្ត្ររបស់អាម៉េរិក ផលិតនិងដឹកនាំដោយលោក Gareth Edwards បានថតឈុតឆាកមួយចំនួននៅកំពង់ភ្លុក និងប្រាសាទមួយចំនួនទៀតក្នុងខេត្តសៀមរាប កាលពីឆ្នាំ២០២២ កន្លងមក។ ភាពយន្តនេះ មានការចូលរួមសម្តែងពីតារាភាពយន្តល្បីៗមួយចំនួន ក្នុងនោះមានតួក្មេងស្រីសំខាន់ម្នាក់ អាយុ៩ឆ្នាំ គឺជាកូនកាត់ខ្មែរ។ សូមបញ្ជាក់ថា The Creator ត្រូវបានចាប់ផ្តើមចាក់បញ្ចាំងកាលពីថ្ងៃទី២៩
October 9, 2023 - ព័ត៌មានអន្តរជាតិ
(ហ្ស៊េរុយសាឡិម)៖ អ៉ីស្រាអែល បានបើកការវាយប្រហារលើតំបន់ហ្កាហ្សាប៉ាឡេស្ទីន កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះដោយបានសម្លាប់ មនុស្សរាប់រយនាក់ ជាការសងសឹកទៅនឹងការវាយប្រហារដ៏បង្ហូរឈាមមួយនៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន ដែលក្រុមហាម៉ាស់ (Hamas) បានសម្លាប់ ជនជាតិអ៉ីស្រាអែលជាង ៧០០នាក់ និងចាប់មនុស្សជាច្រើននាក់ធ្វើជាចំណាប់ខ្មាំង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៩ ខែតុលា ឆ្នាំ២០២៣។ ក្រុម Hamas កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន បានបាញ់ស្រោចមីស៉ីលរាប់ពាន់គ្រាប់ ហើយបញ្ជូនជនសកម្មប្រយុទ្ធរបស់ខ្លួន ឆ្លងព្រំដែនដើម្បីវាយប្រហារ អ៉ីស្រាអែលដោយផ្ទាល់ ហើយនេះគឺជាការវាយប្រហារទ្រង់ទ្រាយធំមិនធ្លាប់មាន គិតចាប់តាំងពីអេហ្ស៉ីប និងស៉ីរីបានបើកការវាយប្រហារលើអ៉ីស្រាអែល នៅក្នុងសង្រ្គាម Yom Kippur កាលពី៥០ឆ្នាំមុន។ ជាការសងសឹក អ៉ីស្រាអែលបានបើកការវាយប្រហារលើតាមផ្លូវអាកាសលើអគារ
October 9, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣។ ក្រសួងបញ្ជាក់ថា ចាប់ពីនៅថ្ងៃទី០៩ ដល់ថ្ងៃទី១១ ខែតុលា រាជធានីភ្នំពេញ និងបណ្តាខេត្តនានា អាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីខ្សោយទៅបង្គួរ លាយឡំជាមួយនឹងផ្គររន្ទះ និងខ្យល់កន្ត្រាក់ ជាមួយនឹងទំហំទឹកភ្លៀងធ្លាក់គ្របដណ្តប់លើផ្ទៃដីពី ៥០-៦០%៕ ផ្តល់សិទ្ធិដោយ៖ freshnews
October 9, 2023 - ព័ត៌មានជាតិ
(ស្ទឹងត្រែង)៖ បុគ្គលមេក្លោងម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះ ចុះធ្វើការចាប់ខ្លួននៅចំណុចទីតាំងកាប់រានទន្ទ្រានដីព្រៃរដ្ឋ ស្ថិតនៅភូមិសាស្ត្រ ភូមិអ៉ីបុ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ។ ការចុះពិនិត្យពីសកម្មភាពកាប់រានទន្ទ្រានដីព្រៃរដ្ឋខាងលើ កម្លាំងសមត្ថកិច្ចចម្រុះបានធ្វើឡើងកាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣ ដោយមានការចូលរួមពីកម្លាំងរដ្ឋបាលព្រៃឈើ កម្លាំងអាវុធហត្ថខេត្ត កម្លាំងនគរបាលនៃស្នងការដ្ឋានខេត្ត កម្លាំងមន្ទីរបរិស្ថានខេត្តអាជ្ញាធរស្រុកបុរីអូរស្វាយសែនជ័យ ដឹកនាំដោយលោកអភិបាលរងស្រុក ព្រមទាំងជំទប់ឃុំអូរស្វាយក្រោមការសម្របសម្រួលពីលោកស៊ិន រក្សា ព្រះរាជអាជ្ញារង នៃសាលាដំបូង ខេត្តស្ទឹងត្រែង។ ក្នុងសកម្មភាពចុះពិនិត្យការកាប់ រានទន្ទ្រានដីព្រៃឈើរដ្ឋយកធ្វើជាកម្មសិទ្ធិ ខាងលើកម្លាំងសមត្ថកិច្ចចម្រុះបានចុះចាប់ខ្លួនបុគ្គលម្នាក់ឈ្មោះ អ៊ុក ល័ក្ខ ភេទប្រុស អាយុ ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ ធ្វើចំការ មានស្រុកកំណើតនៅភូមិសោប
October 9, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣នេះ បានប្រកាសថា មានអ្នកជំងឺម្នាក់ត្រូវបានបញ្ជាក់ថា មានវិជ្ជមានវីរុសផ្តាសាយបក្សី ប្រភេទ H5N1 ពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ ដែលបុរសនោះអាយុ ៥០ឆ្នាំ មានទីលំនៅក្នុងភូមិ ម្រាក់ទាប ឃុំត្រស់ ស្រុករមាសហែក ខេត្តស្វាយរៀង។ ផ្តល់សិទ្ធិដោយ៖ freshnews
October 9, 2023









