Khmerpress
  • ព័ត៌មានអន្តរជាតិ

    (រីយ៉ាដ)៖ ប្រទេសអារ៉ាប៊ីសាអូឌីត បានប្រកាសពីជំហានទី២ របស់ខ្លួន ដើម្បីចូលរួមដេញថ្លៃធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup នៅឆ្នាំ២០៣៤ ដាច់ដោយឡែកតែម្នាក់ឯង។ ប្រទេសដែលស្ថិតនៅទ្វីបអាស៊ីមួយនេះ បានដាក់លិខិតបង្ហាញពីបំណង ក្នុងការធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍លំដាប់ពិភពលោកនេះ ទៅកាន់ស្ថាប័នគ្រប់គ្រងបាល់ទាត់អន្តរជាតិ FIFA នៅថ្ងៃចន្ទរួចរាល់ហើយ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣។ ប្រធានសហព័ន្ធបាល់ទាត់អារ៉ាប៊ីសាអូឌីត (SAFF) លោក Yasser Al Misehal បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ថា «កាលពីសប្តាហ៍មុន យើងបានប្រកាសពីមហិច្ឆតារបស់យើង ក្នុងការធ្វើជាម្ចាស់ផ្ទះ FIFA World

    October 10, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសប្រាប់ប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជាថា សុខសុវត្ថិភាពរបស់និស្សិត និងប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅ និងសិក្សានៅប្រទេសអ៉ីស្រាអែល គឺជាកិច្ចការអាទិភាពដ៏ធំបំផុត សម្រាប់រាជរដ្ឋាភិបាលកម្ពុជា។ រហូតមកទល់ពេលនេះ និស្សិត និងប្រជាពលរដ្ឋខ្មែរទាំងអស់នៅក្នុងប្រទេសអ៉ីស្រាអែល មានសុវត្ថិភាពទាំងអស់គ្នា ក្រោមការសម្របសម្រួលដោយយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រសួងកសិកម្ម ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធជាច្រើនទៀត។ ការប្រកាសបែបនេះ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣នេះ ក្នុងឱកាសដែលសម្តេចបានអញ្ជើញជាអធិបតីប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនៃយុទ្ធសាស្ត្រជាតិ ស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨។ កម្មវិធីនេះរៀបចំធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ។ សម្តេចធិបតី ហ៊ុន ម៉ាណែត

    October 10, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា នាពេលនេះបងប្អូននិស្សិតខ្មែរ ដែលកំពុងសិក្សានៅប្រទេសអ៊ីស្រាអែល ត្រូវបានប្រមូលជាក្រុមតេលេក្រាមមួយ ដើម្បីទទួលព័ត៌មានច្បាស់លាស់ថា ពួកគាត់នៅទីណាខ្លះ ហើយនៅតំបន់ក្រហមប៉ុន្មាននាក់ និងកន្លែងសុវត្ថិភាពបំផុតប៉ុន្មាននាក់។ ការថ្លែងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បែបនេះក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ “យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨” ៕ ប្រភព៖ ក្រសួងព័ត៌មាន

    October 10, 2023
  • ព័ត៌មានអន្តរជាតិ

    ហ្សេរុយសាឡឹម)៖ ថ្ងៃចន្ទនេះ រដ្ឋមន្រ្តីការពារជាតិអ៉ីស្រាអែល លោក Yoav Gallant បានប្រកាសចេញបទបញ្ជាឱ្យធ្វើការបិទខ្ទប់ទាំងស្រុង ចំពោះតំបន់ Gaza ដែលជាមូលដ្ឋានរបស់ក្រុមប៉ាឡេស្ទីន ហាម៉ាស់ (Hamas)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៩ ខែតុលា ឆ្នាំ២០២៣។ នៅក្នុងសេចក្តីថ្លែងការណ៍តាមវីដេអូមួយ ដោយសំដៅលើតំបន់ Gaza Strip ដែលជាទីជម្រករបស់ប្រជាជនប៉ាឡេស្ទីន២.៣លាននាក់ លោកប្រមុខការពារជាតិអ៉ីស្រាអែល បាននិយាយយ៉ាងដូច្នេះថា «ពួកយើងនឹងអនុវត្តការបិទខ្ទប់ជិតទាំងស្រុងតែម្តងចំពោះតំបន់ Gaza ដោយនឹងគ្មានអគ្គិសនី ស្បៀងអាហារ ទឹក ឥន្ធនៈ ឬឧស្ម័ន នោះឡើយ

    October 10, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សកាន់អំណាច បានថ្លែងសំណូមពរសុំកុំឱ្យមានរឿងប្រវត្តិរបស់សម្តេច ដល់ទៅ២ តាមរយៈការបញ្ជូលនូវគំនិតរបស់អ្នកនិពន្ធ ដែលអាចនឹងខុសពីការពិត តែងអាចប្រើប្រាស់នូវអ្វីដែលមាននៅក្នុងខ្សែភាពយន្តរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» ជាមូលដ្ឋានសម្រាប់ការឆ្លុះបញ្ជាំងអំពីដំណើរជីវិតសម្តេចបាន។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងដូចនេះ នៅរសៀលថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣នេះ ក្នុងឱកាសដែលសម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញជាអធិបតីបិទការថតខ្សែភាពយន្ត «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» នៅ OCIC ជ្រោយចង្វារ។ គួរបញ្ជាក់ដែរថា ភាពយន្តរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» ដែលជាភាពយន្តបែប ប្រវត្តិសាស្ត្រ

    October 10, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាព្រះមហាក្សត្រ បានលើកឡើងនូវយោបល់ទៅកាន់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាសម្ដេចធិបតីនាយករដ្ឋមន្ត្រីយ៉ាងដូច្នេះថា ប្រសិនបើរដ្ឋាភិបាលអ៉ីស្រាអែលមិនប្រកាសឱ្យជម្លៀសជនបរទេសចេញពីប្រទេសខ្លួននោះទេ រាជរដ្ឋាភិបាលកម្ពុជាគួរកុំទាន់ឱ្យនិស្សិតខ្លួនចាកចោលប្រជាជនអ៉ីស្រាអែលឡើយ ប៉ុន្តែប្រសិនបើមានការសម្រេចឱ្យជម្លៀសជនបរទេសចេញពីអ៉ីស្រាអែលពេលណានោះ កម្ពុជាក៏មិនរុញរាក្នុងការជួលយន្តហោះពិសេសចេញទៅដឹកប្រជាពលរដ្ឋខ្លួនមកវិញដែរ។ ការលើកឡើងបែបនេះរបស់សម្តេចតេជោ ហ៊ុន​ សែន ធ្វើឡើងក្នុងពិធីបិទការថតខ្សែភាពយន្ត «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» នាល្ងាចថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌល OCIC ជ្រោយចង្វារ។ គួរជម្រាបថា និស្សិតកម្ពុជាប្រមាណជាង៤០០នាក់កំពុងសិក្សានៅប្រទេសអ៉ីស្រាអែល។ នៅថ្ងៃទី៧ ខែតុលា ថ្មីៗនេះ តំបន់ហ្កាហ្សាដែលនៅជាប់ដែនដីអ៉ីស្រាអែលត្រូវបានវាយប្រហារដោយគ្រាប់មីស៉ីលពីក្រុមហាម៉ាស ក្នុងនោះបានសម្លាប់មនុស្សអស់ខ្ទង់រយនាក់ មានទាំងនិស្សិតកម្ពុជាមួយរូបដែរឈ្មោះ ចាន់ ឧត្តម ជានិស្សិតនៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម (ចម្ការដូង)។

    October 10, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងសុខាភិបាល នាថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣នេះ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពីករណីកុមារអាយុ២ឆ្នាំម្នាក់បានស្លាប់ដោយសារជំងឺផ្តាសាយបក្សី (H5N1) នៅភូមិឆ្មាលោត ឃុំស្នោងខាងត្បូង ស្រុកកំចាយមារ នៅខេត្តព្រៃវែង។ ក្រសួងសុខាភិបាលក៏បានអំពាវនាវដល់ប្រជាពលរដ្ឋសូមបង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នចំពោះជំងឺផ្តាសាយបក្សីឱ្យបានជាប់ជានិច្ច ព្រោះជំងឺនេះបង្កគ្រោះថ្នាក់ដល់សុខភាពមនុស្ស ពិសេសលើកុមារដែលជាក្រុមហានិភ័យ និងងាយរងគ្រោះ៕ ខាងក្រោមនេះជាសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល៖ ផ្តល់សិទ្ធិដោយ៖ freshnews

    October 10, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក ជា វ៉ាតដេត រដ្ឋមន្ដ្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី០៩ ខែតុលា​ ឆ្នាំ២០២៣នេះ បានបញ្ជាក់មហិច្ឆិតារបស់ក្រសួង ដើម្បីធ្វើឲ្យមានសេវាទូរស័ព្ទ និងអ៊ីនធើណិត នៅទូទាំងប្រទេស ក្នុងឆ្នាំ២០២៤។ ការបញ្ជាក់បែបនេះធ្វើឡើងក្នុងឱកាសដែល រដ្ឋមន្ដ្រី ជា វ៉ាតដេត អញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្ដីពី ការកសាងមជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍ នៅតាមវិទ្យាល័យសាធារណៈរវាងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងក្រសួងអប់រំ យុវជន និងកីឡា។ រដ្ឋមន្ដ្រី ជា វ៉ាតដេត បានបញ្ជាក់យ៉ាងដូច្នេះថា «នៅក្នុងឆ្នាំ២០២៤ ក្រសួងមានមហិច្ចតា ធ្វើយ៉ាងម្ដេចឲ្យសេវាទូរស័ព្ទ និងសេវាអ៊ីនធើណិត

    October 9, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ដើម្បីចូលរួមបង្ការ និងត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋដែលងាយរងគ្រោះ និងមានហានិភ័យខ្ពស់ដោយ គ្រោះទឹកជំនន់ នៃទន្លេស្ទឹង និងទឹកជំនន់ដោយទឹកភ្លៀងនៅតំបន់មួយចំនួនក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ព្រមទាំងធានាបាននូវសុខុមាលភាពល្អប្រសើរជូនប្រជាពលរដ្ឋ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីណែនាំមួយ នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៣នេះ សំដៅត្រៀមវិធានការទប់ទល់។ ក្នុងសេចក្ដីណែនាំដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានរដ្ឋបាលរាជធានីភ្នំពេញ បានធ្វើការណែនាំដល់រដ្ឋបាលខណ្ឌទាំង១៤ និងមន្ទីរ អង្គភាពចំណុះ ពិសេសរដ្ឋបាលខណ្ឌដង្កោ ខណ្ឌកំបូល ខណ្ឌព្រែកព្នៅ ខណ្ឌឫស្សីកែវ ខណ្ឌជ្រោយចង្វារ ខណ្ឌច្បារអំពៅ នូវការងារចាំបាច់មួយចំនួន។ ខាងក្រោមនេះ ជាសេចក្ដីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ៖ ផ្តល់សិទ្ធិដោយ៖ freshnews

    October 9, 2023
  • ព័ត៌មានជាតិ

    (កំពង់ចាម)៖ លោក លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានប្តេជ្ញា និងជំរុញឱ្យគណៈកម្មការ និងអនុគណៈកម្មការពន្លឿន ដោះស្រាយផលប៉ះពាល់ឱ្យបានឆាប់រហ័ស ដើម្បីឱ្យក្រុមហ៊ុន ដំណើរការសាងសង់ ពង្រីកលើកកម្ពស់កម្រិតគុណភាព ផ្លូវជាតិលេខ៧ ជា៤គន្លងនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ។ លោករ លឹម ស៊ីដេនីន បានលើកឡើងដូច្នេះ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ នៅសាលប្រជុំតូច សាលាខេត្តកំពង់ចាម ខណ:ពេលរូបលោក និងលោក អ៊ុន ចាន់ដា

    October 9, 2023