- Khmerpress
- ព័ត៌មានអន្តរជាតិ
(ប៉េកាំង)៖ នៅថ្ងៃសុក្រ ទី៦ ខែតុលា ឆ្នាំ២០២៣នេះ ទីភ្នាក់ងារព័ត៌មាន Reuters ដោយផ្អែកលើប្រភពដែលខ្លួនទទួលបាន បានរាយការណ៍ថា ក្រុមមន្រ្តីចិននិងវៀតណាម កំពុងតែត្រៀមរៀបចំសម្រាប់ដំណើរទស្សនកិច្ច របស់ប្រធានាធិបតីចិន លោក ស៉ី ជីនពីង ទៅកាន់ទីក្រុងហាណូយ ដែលអាចកើតឡើងនៅអំលុងចុងខែតុលា ឬមួយក៏នៅខ្ទង់ដើមខែវិច្ឆិកា ខាងមុខ។ ដំណើរទស្សនកិច្ចខាងលើបើជាការពិតនឹងគូសរំលេចឱ្យឃើញ នូវការរីកកាន់តែធំឡើងនៃសារសំខាន់ផ្នែកយុទ្ធសាស្រ្តរបស់ប្រទេសវៀតណាម ស្របពេលដែលមហាអំណាច កំពុងតែខិតខំប្រជែងឥទ្ធិពលគ្នានៅក្នុងតំបន់ ចំពោះមុខការកើនឡើងនៃភាពតានតឹងរវាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៉ីនតោន។ ប្រទេសអាស៊ានមួយនេះ ត្រូវគេមើលឃើញថា កាន់តែមានសារសំខាន់ខ្លាំងទៅៗ សម្រាប់កំពូលមហាអំណាចទាំងពីរ ខណៈវៀតណាមកំពុងព្យាយាមពង្រីកតួនាទីរបស់ខ្លួន នៅក្នុងខ្សែចង្វាក់ផ្គត់ផ្គង់សកល ដោយនាំចូលសមាសធាតុផ្សំឧស្សាហកម្មពីចិន ដែលខ្លួនដំឡើងមុននាំចេញផលិតផលសម្រេច ទៅកាន់សហរដ្ឋអាមេរិក
October 6, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ នៅរយៈពេល ៩ខែឆ្នាំ២០២៣នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល ទទួលបន្ទុកការងារវិនិយោគ បានអនុម័តលើគម្រោងចំនួន ១៩១គម្រោង កើនឡើង ៤១គម្រោង និងមានទុនវិនិយោគសរុប ៣.៧ប៊ីលានដុល្លារ ការកើនឡើងប្រមាណជិត ៣០៦លានដុល្លារ បើធៀបនឹងឆ្នាំ២០២២។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឱ្យដឹងថា ក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៣នេះ ទុនវិនិយោគមកពីប្រទេសចិន ឈរលំដាប់លេខរៀងទី១ ដោយបានចូលរួមចំណែកជាង ៧៦ភាគរយនៃទុនវិនិយោគសរុប ខណៈការវិនិយោគក្នុងស្រុកឈរ នៅលំដាប់លេខរៀងទី២ មានចំណែក ១២.៣៨ភាគរយ។ គម្រោងវិនិយោគក្រៅតំបន់សេដ្ឋកិច្ចពិសេស នៅរយៈពេល ៩ខែឆ្នាំនេះ មានចំនួន ១៤១គម្រោង កើនឡើង២៥គម្រោង
October 6, 2023 - ព័ត៌មានជាតិ
(ហាន់ចូវ)៖ ក្រុមកីឡាការិនីការ៉ាតេកម្ពុជា ដែលមានកីឡាការិនី ថាត់ ឆេងហ័ង, អូន ស្រីដា និង ពុទ្ធា ស្រីណុច បានដណ្ដើមមេដាយសំរឹទ្ធ ១គ្រឿង លើវិញ្ញាសាសម្ដែងមេគុននារីជាក្រុម ក្នុងព្រឹត្តិការណ៍កីឡាអាស៊ី(Asian Games) លើកទី១៩ នៅទីក្រុង Hangzhou ប្រទេសចិន នៅរសៀលថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣។ នេះគឺជាមេដាយដំបូង ដែលអត្តពលិកកម្ពុជា ដណ្ដើមបានក្នុងព្រឹត្តិការណ៍កីឡាអាស៊ី ៤ឆ្នាំម្ដងនេះ ស្របពេលកីឡាជាច្រើនបានអស់ឱកាស។ យ៉ាងណាមិញ កម្ពុជានៅសល់អត្តពលិកមួយចំនួនទៀត ដែលត្រូវបន្ដការប្រកួត ដូចជាកីឡាចំបាប់ជាដើម ៕ គួរដឹងថា កម្ពុជា
October 6, 2023 - ព័ត៌មានជាតិ
(កណ្ដាល)៖ ក្រោយមានការបង្ហោះព័ត៌មានលើបណ្ដាញសង្គមរបស់ឈ្មោះ សុខនី មហាគ្រួសារីករាយ ធំធំ ករណីខូចផ្លូវ នាពេលកន្លងទៅ នៅភូមិត្នោតម្តើម ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល រួចមក, អាជ្ញាធរបានកោះហៅអ្នកបង្ហោះមកអប់រំ និងធ្វើកិច្ចសន្យា ព្រមទាំងឲ្យចូលរួមបដិភាគជួសជុលផ្លូវ និងថែទាំផ្លូវ ដោយសារតែបុគ្គលរូបនេះ មានឡានបែនធំៗបើកលើផ្លូវនេះបណ្តាលឲ្យខូច។ លោក ខុន សេរីរដ្ឋា អភិបាលស្រុកអង្គស្នួល បានអះអាងថា មេឃុំបែកចានបានធ្វើរបាយការណ៍ថា ផ្លូវនេះរងការខូចខាតប្រវែងជាង ២០០ម៉ែត្រ ហើយអ្នកបង្ហោះនេះ មានឡានបែនធំៗ និងឡានដឹកមាន់ផ្សេងទៀត បើកចេញ-ចូលផ្លូវនេះ ដែលបណ្ដាលឲ្យផ្លូវរងការខូចខាត។ លោកអភិបាលស្រុក បានថ្លែងថា អាជ្ញាធរតែងតែគិតគូរយកចិត្តទុកដាក់ពីសុខទុក្ខរបស់ពលរដ្ឋ
October 6, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ វេទិកាការងារ ដែលបានសហការរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ជាមួយនឹង ស.ស.យ.ក.វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ពេញមួយថ្ងៃម្សិលមិញនេះ បានបញ្ចប់ទៅដោយរលូនមានយុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារធ្វើចំនួនជាង ២០០នាក់ បានចូលរួមដាក់ពាក្យ និងសម្ភាសការងារភ្លាមៗ។ ជាលទ្ធផល អ្នកស្វែងរកការងារចំនួន ១៣១នាក់ បានសម្ភាសជាប់ដោយក្នុងនោះអ្នកសម្ភាសជាប់ជាស្ថាពរមានចំនួន ១២នាក់ និងអ្នកសម្ភាស ជាប់បឋមមានចំនួន ១១៩នាក់ ហើយនឹងត្រូវសម្ភាសបន្តនៅតាមក្រុមហ៊ុននីមួយៗ នាពេលឆាប់ៗខាងមុខ។ យុវជន គិត គឹមហេង មកពីសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ដែលបានសម្ភាសការងារជាប់បឋម នៅក្រុមហ៊ុន SUMI (Cambodia)
October 6, 2023 - សង្គម
(ភ្នំពេញ)៖ កីឡាការិនីប៊ីយ៉ា-ស្នូកឃ័រជម្រើសជាតិកម្ពុជា ស្រួង ភាវី បានទទួលពានរង្វាន់ដ៏មានតម្លៃពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េទៀតហើយ បន្ទាប់ពីកូនខ្មែររូបនេះ ត្រូវបានជ្រើសរើសជាបុគ្គលឆ្នើមម្នាក់ ក្នុងចំណោម ៦នាក់ ឲ្យទទួលពានរង្វាន់ វប្បធម៌បង្រួបបង្រួមជាតិពហុវប្បធម៌ និងពានរង្វាន់ពីក្រសួងព័ត៌មាន និងកាសែតពាណិជ្ជកម្មទស្សនាវដ្ដីដ៏ធំ របស់កូរ៉េ កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣ ម្សិលមិញ ។ យោងតាមបណ្ដាញសង្គមផ្លូវការរបស់លោកស្រីបានបញ្ជាក់ថា សម្រាប់អ្នកដែលទទួលបានពានរង្វាន់ វប្បធម៌បង្រួបបង្រួមជាតិពហុវប្បធម៌ គឺជាបុគ្គលដែលទទួលជោគជ័យក្នុងជីវិត និងធ្វើកិច្ចការ ដែលមានគុណតម្លៃសម្រាប់ជាតិ និងប្រជាជន ហើយបានធ្វើឲ្យជាតិរីកចម្រើន ព្រមទាំងបានលើកកិត្យានុភាពជាតិឲ្យមានភាពល្បីល្បាញថែមទៀត ។ ភាវី ថា «សម្រាប់រូបនាងខ្ញុំ បានលើកកិត្យានុភាពជាតិទាំងពីរ ជាតិកំណើត(កម្ពុជា)
October 6, 2023 - ព័ត៌មានជាតិ
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បានឱ្យដឹងថា នៅរសៀលថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣ម្សិលមិញនេះ នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប មានការចុះចតយន្តហោះចំនួន២គ្រឿង ដែលមានផ្ទុកអ្នកទេសចរកូរ៉េសរុបចំនួន ៤០៣នាក់ ដែលជាក្រុមទេសចរធំជាងគេដំបូង នៅក្នុងឆ្នាំ២០២៣នេះ។ តាមការឱ្យដឹងពីក្រុមហ៊ុនទេសចរណ៍ Tour Fresh ដែលមានដៃគូសហការជាមួយក្រុមហ៊ុនទេសចរណ៍នៃសាធារណរដ្ឋកូរ៉េ បញ្ជាក់ថា ក្រុមអ្នកទេសចរណ៍កូរ៉េ ដែលមកទស្សនានៅខេត្តសៀមរាបនាពេលនេះ នឹងមិនមែនក្រុមដំបូង ហើយក៏មិនមែនជាក្រុមចុងក្រោយនោះទេ។ បើតាមគម្រោង សម្រាប់ជំហានដំបូងនេះភ្ញៀវទេសចរណ៍ជនជាតិកូរ៉េអាចមានចំនួនប្រមាណ ១ ២០០នាក់ តែដោយសារការរៀបចំនៅពុំទាន់មានភាពរលូន ទើបធ្វើការរៀបចំជាជំហានៗ ៤០០នាក់។ ក្រុមហ៊ុនដដែល បន្ថែមថា ក្រុមភ្ញៀវទេសចរខាងលើមានលក្ខណៈចម្រុះ ដែលជាប្រភេទគ្រួសារ
October 6, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សារព័ត៌មានធំរបស់សហរដ្ឋអាម៉េរិក New York Post នាពេលថ្មីៗនេះ បានផ្សព្វផ្សាយអំពីគោលដៅទេសចរណ៍កម្ពុជា ពិសេសតំបន់បេតិកភណ្ឌពិភពលោកអង្គរ ដែលសុទ្ធតែជាគោលដៅវិស្សមកាលដ៏ពិសេសសម្រាប់ភ្ញៀវទេសចរអន្តរជាតិពីគ្រប់ទិសទី។ សារព័ត៌មានដ៏ល្បីមួយនេះក៏បានពន្យល់អំពីកត្តា ឬហេតុផលជាច្រើនដែលគាំទ្រភាពពិសេសនៃគោលដៅទេសចរណ៍កម្ពុជា ក្នុងនោះមានទាំងភាពល្បីល្បាញនៃតំបន់បេតិកភណ្ឌអង្គរ សម្រស់វប្បធម៌និងធម្មជាតិ សោភ័ណភាពនៅតាមសហគមន៍ ភាពរួសរាយរាក់ទាក់របស់ប្រជាជន ភាពសមរម្យនៃតម្លៃសេវាកម្មទេសចរណ៍ អាកាសយានដ្ឋានអន្តរជាតិធំៗនិងការតភ្ជាប់ជើងហោះហើរជាមួយគោលដៅជាច្រើន ការផ្សព្វផ្សាយអំពីតំបន់បេតិកភណ្ឌពិភពលោកនាពេលថ្មីៗនេះ ឥទ្ធិពលភាពយន្តអន្តរជាតិជាដើម។ នៅដើមអត្ថបទ New York Post បានលើកឡើងនូវឥទ្ធិពលភាពយន្តហូលីវីដ Tomb Raider ដែលដឹកនាំដោយលោកស្រី Angelina Jolie ខណៈឈុតឆាកជាច្រើនត្រូវបានថតនៅក្នុងតំបន់អង្គរ និងត្រូវបានឆាកបញ្ចាំងយ៉ាងល្បីរន្ទឺទូទាំងពិភពលោកនាពេលកន្លងទៅ និងជារឿយៗមកដល់ពេលបច្ចុប្បន្ន។ អ្នកទស្សនាជុំវិញពិភពលោកបានស្គាល់រមណីយដ្ឋានអង្គរមិនតិចឡើយ តាមរយៈភាពយន្តអន្តរជាតិមួយនេះ។
October 6, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រុមកីឡាម៉ូតូទឹកកម្ពុជា បានបន្តឈ្នះមេដាយ ៣គ្រឿងបន្ថែមទៀតហើយ រួមមានមេដាយមាស ១ ប្រាក់ ១ និងសំរឹទ្ធ ១ នៅក្នុងការប្រកួតម៉ូតូទឹកកម្រិតភពលោក (Water Jet Ski World Series) ឆ្នាំ២០២៣ ជុំទី៣ នៅសហរដ្ឋអាមេរិក នៅព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣។ សម្រាប់មេដាយ ៣គ្រឿងនេះ ដែលក្រុមកីឡាម៉ូតូទឹកកម្ពុជា ទើបដណ្ដើមបានក្នុងព្រឹត្តិការណ៍លំដាប់ពិភពលោកខាងលើ រួមមាន៖ ១៖ កីឡាករ សាលី អ៊ូមើត ដណ្ដើមបានមេដាយមាស ១ លើវិញ្ញាសា
October 6, 2023 - សង្គម
រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣ យោងតាមម្ចាស់គណនីហ្វេសប៊ុកមួយឈ្មោះ Khek Khemrath បានឱ្យដឹងថា បុរសជនជាតិចិនម្នាក់ បានសរសេរនៅក្នុងប្រព័ន្ធផ្សព្វផ្សាយល្បីរបស់ចិន លើកឡើងពីប្រទេសកម្ពុជា ថា មិនដូចជានៅក្នុងខ្សែរភាពយន្តនោះទេ ហើយថែមទាំងសរសើរប្រជាជនកម្ពុជា រួសរាយរាក់ទាក់ និងមានសុវត្ថិភាពទៀតផង។ តាមរយៈការបង្ហោះនោះ ម្ចាស់គណនីហ្វេសប៊ុក Khek Khemrath បានសរសេររៀបរាប់យ៉ាងដូច្នេះ៖ « មានជនជាតិចិនម្នាក់ បានសរសេរក្នុងប្រព័ន្ធ Red Book ដែលជាSocial Media ល្បីរបស់ចិនដូចគ្នានឹង FB ដែរ ដោយលើកឡើងថា កម្ពុជាមិនដូចគេផ្សព្វផ្សាយទេ ហើយក៏មិនដូចក្នុងខ្សែរភាពយន្តដែរ។
October 6, 2023









