- Khmerpress
- ព័ត៌មានជាតិ
(កណ្ដាល)៖ រដ្ឋបាលខេត្តកណ្ដាល បានចេញសេច្ដីជូនដំណឹងដល់សាធារណជនថា អាជ្ញាធរនឹងកំណត់យកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ខាងមុខនេះ ក្នុងការរៀបចំពិធីបុណ្យអ៊ុំទូក នៅមាត់ទន្លេបាសាក់ ក្រុងតាខ្មៅ។ សេចក្ដីជូនដំណឹងដែលអង្គភាព Fresh News ទទួលបាននៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣នេះ រដ្ឋបាលខេត្តកណ្ដាល មានការរៀបចំសំដែងសិល្ប: តន្រ្តី ការតាំងពិព័រណ៍ និងការបាញ់កាំជ្រួចផងដែរ។ រដ្ឋបាលខេត្តកណ្ដាល សូមអញ្ជើញបងប្អូនប្រជាពលរដ្ឋជិតឆ្ងាយទាំងអស់ មេត្តាមកចូលរួមកម្សាន្តដោយសេរី ជាមួយនឹងការរៀបចំសន្តិសុខ សុវត្ថិភាពជូនយ៉ាងរឹងមាំ។ សូមអានសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្តដូចខាងក្រោម៖ ផ្តល់សិទ្ធិដោយ៖ freshnews
October 7, 2023 - ព័ត៌មានអន្តរជាតិ
(បរទេស)៖ និយតករទូរគមនាគមន៍កូរ៉េខាងត្បូងបាននិយាយថា ក្រុមហ៊ុន Alphabet ដែលជាមេធំរបស់ Google និង Apple បានបំពានលើទីតាំងទីផ្សារកម្មវិធីដ៏លេចធ្លោរបស់ពួកគេទាំងនៅលើ App Store និង Play Store ដែលបង្ខំឱ្យអ្នកបង្កើតកម្មវិធីក្នុងស្រុករបស់ខ្លួនបង់ប្រាក់។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣។ យោងតាមសេចក្តីថ្លែងការពីគណៈកម្មការទំនាក់ទំនងកូរ៉េ (KCC) បានលើកឡើងថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិកទាំងពីរនេះបានបង្ខំឱ្យ Developer ដែលបង្កើតកម្មវិធី នឹងដាក់ដំណើរការទៅក្នុង AppStore និង Play Store ត្រូវតែបង់ប្រាក់ជាមុន ខណៈអ្នកមិនបង់ប្រាក់ត្រូវបានពន្យាពេលចេញផ្សាយកម្មវិធីទាំងនោះ។ KCC
October 7, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានសម្រេចអនុញ្ញាតឲ្យប្រើប្រាស់បណ្ដោះអាសន្ន ស្ពានកោះនរា ភ្ជាប់មកតំបន់កោះពេជ្រ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ រយៈពេល៣ថ្ងៃ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងបង្កលក្ខណៈងាយស្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងនៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣នេះថា ដោយមានការសម្រេចដ៏ខ្ពង់ខ្ពស់ពីសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ស្ពានខ្សែកាប្លិ៍ តភ្ជាប់រវាងតំបន់អភវិឌ្ឍន៍កោះនរា និងតំបន់អភិវឌ្ឍន៍កោះពេជ្យ នឹងត្រូវដាក់ឲ្យប្រជាពលរដ្ឋប្រើប្រាស់ជាបណ្ដោះអាសន្ន រយៈពេល៣ថ្ងៃ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ពោលនៅថ្ងៃទី១៣ ដល់ថ្ងៃទី១៥
October 7, 2023 - ព័ត៌មានជាតិ
(ហាន់ចូវ)៖ កីឡាករចំបាប់កម្ពុជា ស៊ូ បាលី បានយកឈ្នះកីឡាករនេប៉ាល់ YADAV Raj នៅវគ្គជម្រុះ ១/៨ ដោយលទ្ធផល ១០-០ លើវិញ្ញាសាចំបាប់សេរី ទម្ងន់ ១២៥គីឡូក្រាម ក្នុងព្រឹត្តិការណ៍កីឡាអាស៊ី លើកទី១៩ នៅចិន នាថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣។ ដូច្នេះ កីឡាករ ស៊ូ បាលី នឹងត្រូវឡើងទៅវគ្គ ១/៤ ដោយត្រូវជួបកីឡាករកាហ្សាក់ស្ថាន នៅរសៀលនេះបន្តទៀតផងដែរ។ គួរដឹងថា កម្ពុជា បានបញ្ជូនអត្តពលិក ១៧ប្រភេទកីឡា ទៅចូលរួមការប្រកួតកីឡាអាស៊ី លើកទី១៩
October 7, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្នុងរយៈពេល៩ខែឆ្នាំ២០២៣នេះ កម្ពុជាទទួលបានគម្រោងវិនិយោគក្នុងវិស័យឧស្សាហកម្មចំនួន ១៧៥ ក្នុងទុនវិនិយោគ ១ ៨០០លានដុល្លារ កើនឡើង ៤៣គម្រោង បើធៀបនឹងកាលពីឆ្នាំ២០២២។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឱ្យដឹងថា រយៈពេល៩ខែ ឆ្នាំ២០២៣នេះ ខ្លួនបានអនុម័តឱ្យក្រុមហ៊ុនវិនិយោគលើគម្រោងថ្មីចំនួន ១៩១គម្រោង ក្នុងទុនវិនិយោគ ៣.៧ពាន់លានរៀល ក្នុងនោះគម្រោងវិនិយោគក្នុងវិស័យឧស្សាហកម្មមានចំនួន ១៧៥គម្រោង ទុនវិនិយោគ ១.៨ ពាន់លានដុល្លារ កើនឡើង៤៣គម្រោង បើធៀបនឹងកាលពីឆ្នាំ២០២២ ដែលមាន១៣២គម្រោង។ គម្រោងធំដែលគួរឱ្យកត់សម្គាល់ គឺគម្រោងបង្កើតរោងចក្រផលិតដែក គ្រប់ប្រភេទរបស់ក្រុមហ៊ុន HUALE STELL ដែលមានទីតាំងវិនិយោគស្ថិត ក្នុងតំបន់សេដ្ឋកិច្ចពិសេសកំពង់ផែក្រុងព្រះសីហនុ ក្នុងទុនវិនិយោគចំនួន៤០លានដុល្លារ និងអាចបង្កើតការងារបាន
October 7, 2023 - ព័ត៌មានជាតិ
(សៀមរាប)៖ លោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជំរុញលើកទឹកចិត្តដល់ផ្នែកឯកជន និងភាគីពាក់ព័ន្ធ ជាពិសេសប្រធានសមាគមទេសចរណ៍កម្ពុជា (CATA) បន្ថែមការរៀបចំកញ្ចប់ខ្សែទស្សនកិច្ចមកកាន់សហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុក ខេត្តសៀមរាប ឱ្យបានកាន់តែច្រើនជូនភ្ញៀវទេសចរ។ ការលើកទឹកចិត្តនេះធ្វើឡើងក្នុងឱកាសលោក សុខ សូកេន ដឹកនាំគណៈប្រតិភូក្រសួងទេសចរណ៍ និងវិស័យឯកជនធ្វើដំណើរទស្សនកិច្ច និងចុះជួបសំណេះសំណាលជាមួយសមាជិកសហគមន៍ទេសចរណ៍ធម្មជាតិកំពង់ភ្លុក នាថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ ក្នុងគោលបំណងលើកស្ទួយវិស័យទេសចរណ៍ និងការបន្តជួយរៀបចំតំបន់នេះឲ្យក្លាយទៅជាគោលដៅទេសចរណ៍មួយដ៏ទាក់ទាញសម្រាប់វិស័យទេសចរណ៍ខេត្តសៀមរាប និងជាគំរូដ៏ល្អសម្រាប់ការរៀបចំសហគមន៍ផ្សេងៗទៀតនៅក្នុងខេត្ត ដើម្បីរួមគ្នាជំរុញការអភិវឌ្ឍសហគមន៍ទេសចរណ៍ ដែលបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយលើកកម្ពស់ជីវភាពរស់នៅ ការគាំពារបរិស្ថាន និងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋសហគមន៍មូលដ្ឋាន។ លោករដ្ឋមន្ត្រីបានស្នើឱ្យផ្នែកឯកជន និងភាគីពាក់ព័ន្ធ ជាពិសេសប្រធានសមាគមទេសចរណ៍កម្ពុជា (CATA) បន្តជួយផ្សព្វផ្សាយ និងរៀបចំកញ្ចប់ខ្សែទស្សនកិច្ចមកកាន់សហគមន៍នេះឲ្យបានច្រើនបន្ថែមទៀត។
October 7, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអំពាវនាវដល់អ្នកប្រើប្រាស់បណ្តាញសង្គម កុំបន្តចែករំលែក និងផ្សព្វផ្សាយនូវរូបភាពហិង្សា និងឃាតកម្ម ព្រោះវាបានប៉ះពាល់ដល់ផ្លូវចិត្ត របស់ក្រុមគ្រួសារជនរងគ្រោះ និងសតិអារម្មណ៍ប្រជាពលរដ្ឋ។ យោងតាមរយៈបណ្ដាញសង្គមហ្វេសប៊ុក ឯកឧត្តម នេត្រ ភក្ត្រា បានបង្ហោះខ្លឹមសារថា៖ «នៅប៉ុន្មានថ្ងៃនេះ ខ្ញុំសង្កេតឃើញថាមានការចែករំលែក និងផ្សព្វផ្សាយរូបភាពហិង្សា និងឃាតកម្មនៅតាមហ្វេសប៊ុក តិកតុក ប្រព័ន្ធទំនាក់ទំនងតេឡេក្រាម និងបណ្តាញសង្គមផ្សេងទៀត ដូចនេះសូមបងប្អូនអ្នកប្រើប្រាស់បណ្តាញសង្គមគ្រប់ប្រភេទកុំបន្តចែករំលែក និងផ្សព្វផ្សាយនូវរូបភាពទាំងនោះ ព្រោះវាបានប៉ះពាល់ដល់ផ្លូវចិត្ត និងអារម្មណ៍របស់ក្រុមគ្រួសារជនរងគ្រោះដែលកំពុងតែរងនូវភាពឈឺចាប់
October 7, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ តាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា បានឲ្យដឹងថា ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៣ កម្ពុជាបាននាំចេញអង្ករចំនួនជាង ៤៥ម៉ឺនតោន មានទឹកប្រាក់ចំនួន ៣២៧ លានដុល្លារ។ តាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថា «ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៣ កម្ពុជាបាននាំចេញអង្ករចំនួន ៤៥៦ ៥៨១ តោននាំចេញដោយក្រុមហ៊ុននាំចេញអង្ករចំនួន ៥៥ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៥៧ ដែលគិតជាទឹកប្រាក់បានចំនួន ៣២៧.៤៥ លានដុល្លារ»។ តាមរបាយការណ៍បានបញ្ជាក់ថា ក្នុងនោះបាននាំចេញអង្ករទៅកាន់ប្រទេស និងតំបន់ដូចជា៖ *
October 7, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សហព័ន្ធស្រូវអង្ករកម្ពុជា បានឱ្យដឹងតាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួនថា ក្រោមកិច្ចយកចិត្តទុកដាក់នៃរដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម ដែលជាថ្នាក់ដឹកនាំលើផ្នែកអភិបាលកិច្ចបច្ចេកទេស របស់សហព័ន្ធស្រូវអង្ករកម្ពុជា និងក្រោមកិច្ចជួយជ្រោមជ្រែង ពីថ្នាក់ដឹកនាំនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមរយៈសហគ្រិនខ្មែរ (Khmer Enterprise) សហព័ន្ធស្រូវអង្ករកម្ពុជា នឹងដឹកនាំក្រុមហ៊ុននាំចេញនាំមុខចំនួន៨ ដើម្បីចូលរួមតាំងបង្ហាញនូវផលិតផលអង្ករ ដែលមានគុណភាពល្អបំផុតរបស់កម្ពុជា និងធ្លាប់បានឈ្នះពានរង្វាន់អង្ករល្អបំផុតពិភពលោក នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ម្ហូបអាហារអន្តរជាតិ (Anuga Food Trade Fair 2023) នៅទីក្រុងកូឡូញ នៃប្រទេសអាឡឺម៉ង់ ដែលកម្មវិធីនេះ ចាប់ប្រព្រឹត្តិឡើងពីថ្ងៃទី៧ ដល់ថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣។ ការចូលរួមព្រឹត្តិការណ៍ Anuga Food
October 7, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣នេះ បានបង្ហាញពីលទ្ធផលនៃការដាក់ដេញថ្លៃប្រាក់ដុល្លារ ទទួលបានជោគជ័យចំនួន ១០ ០០០ ០០០ដុល្លារ ដោយមានការចូលរួមដេញថ្លៃពីគ្រឹះស្ថាន និងអាជីវករប្ដូរប្រាក់ចំនួន១២ និងអត្រាអប្បបរមាដេញថ្លៃឈ្នះ ៤ ១៣០រៀល ក្នុងមួយដុល្លារអាមេរិក៕ សូមអានសេចក្ដីជូនដំណឹងរបស់ធនាគារជាតិនៃកម្ពុជា ទាំងស្រុង៖ ផ្តល់សិទ្ធិដោយ៖ freshnews
October 6, 2023









