Khmerpress
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ចក្រភពអង់គ្លេស បានសម្រេចផ្តល់ប្រព័ន្ធអនុគ្រោះថ្មីមួយជូនកម្ពុជា ក្នុងគោលបំណងគាំទ្រដល់​កំណើន​សេដ្ឋកិច្ចប្រកបដោយចីរភាព។ ប្រព័ន្ធនុគ្រោះពន្ធថ្មីនេះ មានឈ្មោះថា «UK’s Developing Countries Trading Scheme (DCTS)»។ ក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា ប្រព័ន្ធអនុគ្រោះពន្ធថ្មីនេះ (DCTS) នឹងផ្ដល់ភាពងាយស្រួលបន្ថែម​ទៀត តាមរយៈការធ្វើសេរីភាវូបនីយកម្មវិធានដើមកំណើតទំនិញ និងការធ្វើសាមញ្ញកម្មលើលក្ខខណ្ឌតម្រូវ។ ក្នុងនោះបានអនុញ្ញាតឱ្យប្រើប្រាស់តម្លៃបន្ថែមក្នុងស្រុក (Local content) ត្រឹម ២៥ភាគរយ (តម្លៃវត្ថុធាតុ​ដើម​​នាំចូល សម្រាប់ប្រើប្រាស់ (Non-originating content) រហូតដល់ ៧៥ភាគរយ) ឬការផ្លាស់ប្តូរ​ចំណាត់​​ថ្នាក់​បន្ទាត់ពន្ធ រហូតដល់៤ខ្ទង់ ទៅ៦ខ្ទង់។ ក្រសួងបានបញ្ជាក់ថា

    October 5, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ កម្ពុជា និងឥណ្ឌា គ្រោងដាក់ឱ្យហោះហើរត្រង់រវាងកម្ពុជា និងឥណ្ឌានៅចុងខែតុលា ឆ្នាំ២០២៣​នេះ ដើម្បីពង្រីកទំនាក់ទំនងពលរដ្ឋ ក៏ដូចជាការពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ ដំណឹងនេះ ត្រូវបានបញ្ជាក់ដោយលោកស្រី ដេវីយ៉ានី អ៊ុតាំ ខូប្រាហ្គេត (Devyani Uttam Khobragade) ឯកអគ្គរដ្ឋទូតឥណ្ឌា ប្រចាំនៅកម្ពុជា ក្នុងពេលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចមហា​បវរ​ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជានាព្រឹកថ្ងៃពុធ ទី៤ ខែតុលា ឆ្នាំ២០២៣ នៅវិមានសន្តិភាព។ យោងតាមបណ្តាញសង្គមរបស់សម្តេចធិបតី បានឱ្យដឹងថា នៅក្នុងជំនួបនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកស្រីឯកអគ្គរដ្ឋទូតឥណ្ឌា

    October 4, 2023
  • ព័ត៌មានអន្តរជាតិ

    (តៃប៉ិ)៖ កោះតៃវ៉ាន់ នៅថ្ងៃពុធនេះ បានលុបចោលជើងហោះហើរ បិទសាលារៀន ព្រមទាំងការិយាល័យជាច្រើនជាបណ្ដោះអាសន្ន ខណៈព្យុះទីហ្វុង Koinu កំពុងបក់បោកកាន់តែជិតដល់តំបន់ឆ្នេរភាគខាងត្បូងរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន​ Bloomberg នៅថ្ងៃពុធ ទី៤ ខែតុលា ឆ្នាំ២០២៣។ ព្យុះទីហ្វុង Koinu ត្រូវបានរំពឹងថានឹងនាំមកជាមួយខ្យល់បក់ខ្លាំង និងធ្វើឱ្យមានរលកទឹកសមុទ្រឡើងដល់កម្ពស់ ៧ម៉ែត្រ នៅតាមបណ្ដោយឆ្នេរភាគខាងត្បូង។ ដោយមានពីការព្រមាននេះ អាជ្ញាធរក្នុងតំបន់បានសម្រេចចិត្តបិទសាលារៀន និងការិយាល័យ ក្នុងតំបន់ Pingtung និង Taitun រួមទាំងកោះ Penghu និង Green Island ជាបណ្ដោះអាសន្ន។

    October 4, 2023
  • ព័ត៌មានជាតិ

    ខេត្តបាត់ដំបង៖ នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្តីជូនដំណឹង ស្ដីពីការរៀបចំពិធីបុណ្យអុំទូក និងបណ្ដែតប្រទីប ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨-២៩ តុលា ២០២៣ខាងមុខនេះ។ ដើម្បីអបអរសាទរពិធីបុណ្យចេញព្រះវស្សា និងការចូលរួម ចំណែកថែរក្សាទំនៀមទំលាប់ប្រពៃណីជាតិដ៏រុងរឿងរបស់យើង ជាពិសេសទំនៀមទំលាប់របស់ខេត្តបាត់ដំបង ក៏ដូចជាការបើកឱកាសជូនបងប្អូនប្រជាពលរដ្ឋបានចូលរួមកម្សាន្តសប្បាយរីករាយ រដ្ឋបាលខេត្តបាត់ដំបងនឹង រៀបចំពិធីបុណ្យអុំទូក និងបណ្តែតប្រទីបនៅតាមបណ្ដោយដងស្ទឹងសង្កែ ក្នុងក្រុងបាត់ដំបងដែលប្រព្រឹត្តទៅរយៈ ពេល០២ថ្ងៃនាថ្ងៃសៅរ៍-អាទិត្យ ១៤-១៥កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៨-២៩ ខែតុលា ឆ្នាំ២០២៣ ដោយមានការប្រណាំងទូក(ង)ខ្នាតប្រពៃណីជាតិ ទូកខ្នាតអន្តរជាតិ ទូកមង ទូកផ្កាចារ

    October 4, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានឯកភាពឱ្យសិក្សាលទ្ធភាពបើក​ស្ថាន​ទូតខ្មែរនៅប្រទេសប៉ាគីស្ថាន ដើម្បីពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងប៉ាគី​ស្ថាន​។ ការឯកភាពនេះ ធ្វើឡើងតបតាមការស្នើសុំរបស់ឯកអគ្គរដ្ឋទូតប៉ាគីស្ថានប្រចាំនៅកម្ពុជា។ នៅព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអនុញ្ញាតឱ្យលោក ហ្សាហៀរូឌីន បាបា ថាហ៊ីម (Zaheeruddin Babar Thaheem) ឯកអគ្គរដ្ឋទូតប៉ាគីស្ថាន ប្រចាំនៅកម្ពុជា ចូលជួប​សម្ដែង​ការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ យោងតាមបណ្តាញសង្គមរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី បានឱ្យដឹងថា នៅក្នុងជំនួបព្រឹកមិញនេះ សម្តេច​ធិបតី បានសម្តែងការស្វាគមន៍ចំពោះវត្តមានរបស់ឯកអគ្គរដ្ឋទូត

    October 4, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ គិតរហូតមកដល់ពេលនេះ ធនាគារជាតិនៃកម្ពុជា បានបញ្ចេញទឹកប្រាក់ចំនួន ១៤០លានដុល្លារអាមេរិកហើយ ដើម្បីទិញប្រាក់រៀល ដែលធ្វើយ៉ាងណាទប់ទល់កុំឲ្យប្រាក់រៀលធ្លាក់ថ្លៃ និងរក្សាស្ថិរភាពនៃអត្រាប្តូរប្រាក់ ខណៈអត្រាប្តូរប្រាក់ជារៀលធៀបនឹងដុល្លារអាមេរិក កើនគួរឱ្យកត់សម្គាល់។ ចំពោះការបញ្ចេញទឹកប្រាក់ដុល្លារ ទិញប្រាក់រៀលនេះ បានធ្វើតាមដំណាក់កាលនីមួយៗ។ ដោយក្នុងនោះដំណាក់កាលទី១ ធនាគារជាតិនៃកម្ពុជា បានបញ្ចេញទឹកប្រាក់ចំនួន ៥០លានដុល្លារ, លើកទី២ចំនួន ២០លានដុល្លារ លើកទី៣ចំនួន ៣០លានដុល្លារ, លើកទី៤ចំនួន ៤០លានដុល្លារ។ ធនាគារជាតិនៃកម្ពុជា ធ្លាប់បានឲ្យដឹងថា ដើម្បីរក្សាស្ថិរភាពអត្រាប្ដូរប្រាក់ ខ្លួនបានត្រៀមវិធានការមួយចំនួន រួមមាន ការធ្វើអន្តរាគមន៍លើទីផ្សារប្តូរប្រាក់ និងការប្រើប្រាស់ឧបករណ៍ នយោបាយរូបិយវត្ថុដទៃទៀត ដើម្បីរក្សាតម្លៃប្រាក់រៀល សំដៅរក្សាអំណាចទិញនៃចំណូលប្រជាជនកម្ពុជាឱ្យមានស្ថិរភាព។ ធនាគារជាតិនៃកម្ពុជា

    October 4, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ រៀបចំពង្រីកប្រព័ន្ធលូ ប្រឡាយបង្ហូរទឹកពីតូចទៅធំ បំពាក់ម៉ាស៊ីនបូមទឹកឲ្យកាន់តែធំជាងមុន និងការសាងសង់ស្ថានីយ៍បូមទឹកថ្មីថែមទៀត ដើម្បីបញ្ចៀសការជន់លិច ដោយជំនន់ទឹកភ្លៀងនៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។ នេះជាការលើកឡើងរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំរៀបចំផែនការវិនិយោគហេដ្ឋារចនាសម័្ពន្ធប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹកសម្រាប់បញ្ចៀសការជន់លិចនៅភូមិសាស្រ្តរាជធានីភ្នំពេញ ជាមួយអភិបាលខណ្ឌទាំង១៤ និងមន្ទីរពាក់ព័ន្ធ នៅព្រឹកថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣នេះ។ លោក ឃួង ស្រេង បានបញ្ជាក់ថា «ការរៀបចំប្រព័ន្ធលូ ប្រឡាយរំដោះទឹកបានល្អប្រសើរ រហូតទទួលបានការកោតសរសើរពីអន្តរជាតិ និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី យើងក៏នៅតែមានបញ្ហាប្រឈមខ្លះ ដែលទាមទារអោយយើងរួមគ្នា ដើម្បីរកដំណោះស្រាយ

    October 4, 2023
  • ព័ត៌មានជាតិ

    (ព្រៃវែង)៖ មន្ទីរព័ត៌មានខេត្តព្រៃវែង នាថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣នេះ បានចេញសេចក្តីជូនដំណឹងស្តីពីការផ្អាកចរាចរណ៍ជាបណ្តោះអាសន្ន ចំពោះយានយន្តដឹកទំនិញគ្រប់ប្រភេទលើកំណាត់ផ្លូវខេត្តលេខ៣១៣ ត្រង់ចំណុចទំនប់បង្ហៀរបឹងស្នេហ៍ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់មានការជូនដំណឹងសាជាថ្មី៕ ផ្តល់សិទ្ធិដោយ៖ freshnews

    October 4, 2023
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ ដើមសប្តាហ៍នេះក្រុមហ៊ុនផលិតរថយន្តអគ្គិសនីខ្នាតយក្ស Tesla បានបង្ហាញពីរបាយការណ៍ដាក់លក់រថយន្តរបស់ខ្លួន ដែលជាលទ្ធផលកើនឡើងខ្ពស់ជាងការរំពឹងទុករហូតដល់ទៅជាង ៥ពាន់គ្រឿងឯណោះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNBC នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣។ យោងតាមខ្លឹមសារចេញផ្សាយបានបង្ហាញ ការផលិតរបស់ Tesla ក្នុងត្រីមាសទី៣ កន្លងទៅថ្មីៗនេះមានចំនួនសរុប ៤៣០,៤៨៨គ្រឿង ខណៈការនាំចេញបានកើនឡើងខ្ពស់ជាង ៥ពាន់គ្រឿង ដែលមានចំនួននាំចេញសរុបរហូតដល់ទៅ ៤៣៥,០៥៩ គ្រឿងឯណោះ។ Tesla បានអះអាងថា ចំនួននេះ គឺកើនឡើងប្រហែល ២៦.៥ភាគរយ និងកើន២៥ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។ ដោយឡែកចំពោះមូលហេតុដែល Tesla កាត់បន្ថយចំនួនផលិតកម្មនេះ គឺដោយសារតែខកចិត្តទៅនឹងការរំពឹងទុកក្នុងត្រីមាសទី២ កន្លងទៅដែលបានដាក់លក់ក្នុងចំនួនទាបប្រហែល ៤៦៦,១៤០គ្រឿង

    October 4, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ តាមរយៈលិខិតដាក់ជូនលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន, លោក ផែង វណ្ណៈ បានសម្តែង​ការ​សោកស្តាយ និងសូមទោសរដ្ឋមន្ត្រីក្រសួងព័ត៌មាន ក៏ដូចជាអ្នកសារព័ត៌មានទាំងឡាយ ចំពោះពាក្យពេចន៍​មួយចំនួនរបស់លោកដែលនាំឱ្យប៉ះពាល់សេចក្តីថ្លៃថ្នូររបស់អ្នកសារព័ត៌មាន។ ក្នុងលិខិតដែលក្រសួងព័ត៌មានផ្ញើជូនអង្គភាពព័ត៌មាន Fresh News នៅយប់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣​នេះ លោក ផែង វណ្ណៈ បានសូមទោសក្រសួងព័ត៌មាន ព្រមទាំងអ្នកសារព័ត៌មានដែលមានវិជ្ជាជីវៈត្រឹមត្រូវ។ ជាមួយគ្នានេះ លោក ផែង វណ្ណៈ ស្នើរដ្ឋមន្ត្រីក្រសួងព័ត៌មាន មេត្តាចាត់វិធានការដោយម៉ឺងម៉ាត់ ចំពោះបុគ្គលដែលប្រើប្រាស់កាតអ្នកកាសែត ជាពិសេសក្រុមអ្នកកាសែតទៅប្រើប្រាស់ខុសវិជ្ជាជីវៈ។ សូមបញ្ជាក់ថា លិខិតសូមទោសរបស់លោក ផែង

    October 4, 2023