Khmerpress
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ថ្លែងក្នុងឱកាសបន្តចុះជួបកម្មករជិត ២ម៉ឺននាក់ទៀត ក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រាជរដ្ឋាភិបាលបានចំណាយថវិកា ក្នុងការជួយដល់ប្រជាពលរដ្ឋជួបវិបត្តិជំងឺកូវីដ-១៩ និងបញ្ហាអតិផរណា និងសង្គ្រាមសេដ្ឋកិច្ច និងការជួយកុមារ និងស្ត្រីមានផ្ទៃពោះ បានប្រើប្រាក់ថវិកាអស់១២០០លានដុល្លារ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «រាជរដ្ឋាភិបាលបានគិតគូរជាប្រចាំដើម្បីជួយដល់ប្រជាពលរដ្ឋ ជាពិសេសពេលដែលប្រជាពលរដ្ឋជួបការលំបាកតាំងពីជំនាន់កូវីដ១៩ រហូតមកដល់ពេលនេះមិនទាន់បានចប់នោះទេ ទី១ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ប្រជាពលរដ្ឋងាយរងគ្រោះពេលកូវីដ១៩ ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ។ កូវីដជួយតាំងពីឆ្នាំ២០២០ ការជួយកុមារ

    October 3, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវយ៉ាងទទួចដល់ម្ចាស់ផ្ទះជួល ម្ចាស់បន្ទប់ជួលក្ដីសូមកុំដំឡើងថ្លៃផ្ទះជួល និងបន្ទប់ជួលនៅក្នុងឆ្នាំ២០២៤ ដើម្បីផ្ដល់ការយោគយល់ជួយគ្នាក្នុងស្ថានភាពលំបាកនេះ។ ការអំពាវនាវយ៉ាងដូច្នេះធ្វើឡើក្នុងឱកាសសម្ដេចធិបតី ហ៊ុន ម៉ាណែត បន្តចុះជួបសំណេះសំណាលជាមួយកម្មករនិយោជិតនៅតាមរោងចក្រ សហគ្រាសចំនួន១៨,០៩៩នាក់ ដែលមានមូលដ្ឋានក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣។ គួរជម្រាបថា កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣កន្លងទៅ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបានសម្រេចនូវការពិភាក្សាដំឡើងប្រាក់ឈ្នួលអប្បបរមាចំនួន២០៤ដុល្លារ ជូនកម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ស្បែកជើង និងផលិតផលិតធ្វើដំណើរនិងកាបូប ដោយចាប់អនុវត្តពីខែមករា ឆ្នាំ២០២៤ខាងមុខ រួមជាមួយប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀតរក្សាទុកនៅដដែល។ សម្តេចធិបតីនាយករដ្ឋមន្រ្តីបានថ្លែងថា ការដំឡើងប្រាក់ខែត្រឹម៤ដុល្លារ

    October 3, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣នេះ បានប្រកាសយ៉ាងច្បាស់ៗថា រាជរដ្ឋាភិបាលដែលដឹកនាំ ដោយគណបក្សប្រជាជនកម្ពុជា បានប្តេជ្ញាចិត្តថាមិនបង្កើតពន្ធថ្មី និងបន្តមិនយកពន្ធលើអ្វី ដែលមិនធ្លាប់យកពន្ធពីមុនៗមកនោះទេ ខណៈភាស៉ីលើអ្នកលក់ដូរតូចតាចតាមផ្សារនានាទូទាំងប្រទេស ក៏បន្តមិនយកដែរ។ ការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសបន្តចុះជួបកម្មករជិត ២ម៉ឺននាក់ទៀត ក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣។ សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងដូច្នេះថា «ខ្ញុំសុំបញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋ នូវការប្តេជ្ញាចិត្ត និងគោលនយោបាយបន្តទៀត របស់គណបក្សប្រជាជន ទៅលើការមិនយកពន្ធ ទី១ យើងនឹងបន្តមិនយកពន្ធលើដីកសិកម្ម ដីស្រែជាលក្ខណៈគ្រួសារ

    October 3, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ​បាន​ជូនដំណឹងដល់សាធារណជន និងអ្នកនេសាទទាំងអស់​ ពីរដូវបើកនេសាទ សម្រាប់ការនេសាទនៅក្នុងដែននេសាទទឹកសាប ​ចាប់ពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣តទៅ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងកសិកម្ម ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣នេះ។ យោងតាមសេចក្តីជូនដំណឹងនេះ ចំពោះដែននេសាទទឹកសាប រួមមាន ខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង ប៉ៃលិន បន្ទាយមានជ័យ សៀមរាប ឧត្តរមានជ័យ ព្រះវិហារ រតនគិរី មណ្ឌលគីរី ក្រចេះ ត្បូងឃ្មុំ កំពង់ចាម

    October 3, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖​ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា ប្រាក់ខែកម្មករ កម្មការិនី បានដំឡើងដោយជោគជ័យហើយតាមការចង់បានរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ធ្វើឱ្យបានមុនបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិ។ ក្នុងពិធីសំណេះសំណាលជាមួយកម្មករនិយោជិតនៅខណ្ឌដង្កោ នាព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣នេះ សម្ដេចធិបតី បានថ្លែងថា រាជរដ្ឋាភិបាល យកចិត្តទុកដាក់ ទាំងកម្មករ ទាំងនិយោជក ព្រោះសុទ្ធតែជាអ្នកជួយធ្វើឱ្យសេដ្ឋកិច្ចជាតិរីកចម្រើន។ សម្ដេចធិបតីថ្លែងថា៖ «កាលៈទេសៈនេះ គឺជាកាលៈទេសៈលំបាកទាំងអស់គ្នា ហើយការដោះស្រាយនេះចេញរូបមន្ត ចែកគ្នារស់ ជួយគ្នារស់ ដើម្បីយើងខ្លាំងទាំងអស់គ្នា នេះជារូបមន្តដែលយើងបានធ្វើ» ។ សូមរម្លឹកថា ថ្មីៗនេះ

    October 3, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ ដែលអាចនឹងមានភ្លៀងធ្លាក់ពីខ្សោយទៅបង្គួរ៕ សូមអានសេចក្តីជូនដំណឹងដូចខាងក្រោម៖ ផ្តល់សិទ្ធិដោយ៖ freshnews

    October 3, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រុមប្រឹក្សាជាតិគាំពារសង្គម បានបញ្ជាក់ឱ្យដឹងថា ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៣ នេះ រាជរដ្ឋាភិបាលកម្ពុជា បានចំណាយថវិកាអស់ចំនួន ១ ៥៤២ ០៦៦ ២៣២ ០០០ រៀលឬស្មើនឹង ៣៨៥ ៥១៦ ៥៥៨ ដុល្លារ លើការបន្តអនុវត្តកម្មវិធីជំនួយសង្គម និងរបបសន្តិសុខសង្គមនានា សម្រាប់ផ្តល់ការគាំពារដល់ពលរដ្ឋ ជាពិសេសគ្រួសារក្រីក្រ និងងាយរងគ្រោះនៅទូទាំងប្រទេស។ ថវិកាចំណាយជាង ៣៨៥លានដុល្លារ ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៣នេះ ដើម្បីផ្តល់ការគាំពារដល់ពលរដ្ឋ ជាពិសេសគ្រួសារក្រីក្រ និងងាយរងគ្រោះនៅទូទាំងប្រទេស ត្រូវបានអនុវត្តលើកម្មវិធីដូចខាងក្រោម៖ ១៖ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ

    October 3, 2023
  • ព័ត៌មានជាតិ

    (កំពត)៖ លោកបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្ត និងលោកស្រី ហ៊ុន ចាន់ធី ម៉ៅធនិន ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពត បានរៀបចំបង្កើតឱ្យមានកម្មវិធីវេចនំទំនៀមទម្លាប់ខ្មែរ ក្នុងគោលបំណងដើម្បីចូលរួមអភិរក្សនូវនំប្រពៃណីខ្មែរ ព្រមទាំងបង្ហាត់បង្ហាញយុវជនជំនាន់ក្រោយឱ្យបានយល់ដឹង និងចេះចាំអំពីរបៀបនៃការវេចនំប្រពៃណីខ្មែររបស់ដូនតាយើង។ កម្មវិធីនេះបានប្រព្រឹត្តធ្វើឡើង នាថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ ក្នុងបរិវេណសាលាខេត្តកំពត។ ក្នុងកម្មវិធីចូលរួមវេចនំតាមទំនៀមទម្លាប់ប្រពៃណីខ្មែរខាងលើនេះ ដែលចូលរួមដឹកនាំដោយលោកអភិបាលខេត្ត និងលោកស្រី ហ៊ុន ចាន់ធី ម៉ៅធនិន គឺធ្វើឡើងនៅក្នុងរដូវបុណ្យភ្ជុំជារៀងរាល់ឆ្នាំ។ ហើយការវេចនំនេះ ក៏នឹងបង្ហាញឱ្យឃើញពីស្មារតីសាមគ្គីភាពរបស់ប្រជាពលរដ្ឋខ្មែរ បង្ហាញឱ្យឃើញនូវការចេះជួយចែករំលែកនូវបទពិសោធន៍ផ្សេងៗពីចាស់ព្រឹទ្ធចារ្យទៅដល់យុវជនជំនាន់ក្រោយ ឱ្យពួកគាត់បានចេះចាំអំពីរបៀបនៃការវេចនំ និងជំរុញឱ្យយុវជនជំនាន់ក្រោយបន្តប្រពៃណីវេចនំនេះ តទៅមុខទៀតកុំឱ្យមានការបាត់បង់។ ម្យ៉ាងទៀតក្នុងន័យចូលរួមអបអរសាទរ

    October 2, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចេញសេចក្ដីជូនដំណឹង ស្ដីពី ការអនុវត្ដការឈប់សម្រាក ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ នាពេលខាងមុខនេះ រយៈពេល៣ថ្ងៃ គឺថ្ងៃទី១៣-១៤-១៥ ខែតុលា ឆ្នាំ២០២៣។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣៕ ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹង ដែលមានខ្លឹមសារទាំងស្រុង៖ ផ្តល់សិទ្ធិដោយ៖ freshnews

    October 2, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅព្រឹកថ្ងៃអង្គារ ៤រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ស្អែកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បន្តចុះជួបកម្មករជិត ២ម៉ឺន​នាក់​ទៀត។ ជំនួបជាមួយកម្មករ និយោជិតជាលើកទី៥ក្នុងរាជរដ្ឋាភិបាលនីតិកាលថ្មីនេះ នឹងធ្វើឡើងនៅក្នុង​ទឹក​ដី​ភូមិសាស្ត្រខណ្ឌដង្កោ និងមានជ័យ រាជធានីភ្នំពេញ។ លោកបណ្ឌិត ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា កម្មករ និយោជិត ដែលចូលរួមសំណេះសំណាលក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត មានចំនួនសរុប ១៨,០៩៩នាក់

    October 2, 2023