- Khmerpress
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ កីឡាករម៉ូតូទឹកកម្ពុជា សាលី ហ្វីលីន នៅព្រឹកថ្ងៃទី០៤ ខែតុលានេះ បានដណ្ដើមមេដាយ ២គ្រឿង រួមមានមេដាយមាស ១ និងប្រាក់ ១ ពីព្រឹត្តិការណ៍ប្រណាំងម៉ូតូទឹកកម្រិតភពលោក(Water Jet Ski World Series) ឆ្នាំ២០២៣ ជុំទី៣ នៅសហរដ្ឋអាមេរិក ។ យោងតាមកីឡាករ សាលី អ៊ូមើល ដែលជាប្រធានក្រុមដឹកនាំក្រុមកីឡាម៉ូតូទឹកកម្ពុជា ចូលរួមព្រឹត្តិការណ៍ខាងលើ បានបញ្ជាក់ថា សាលី ហ្វីលីន បានធ្វើការប្រកួតមុនគេលើ ២វិញ្ញាសា ហើយធ្វើបានយ៉ាងល្អ ដោយដណ្ដើមបានមេដាយមាស ១
October 4, 2023 - ព័ត៌មានជាតិ
(សៀមរាប)៖ ដោយសារបញ្ហាធាតុអាកាសនៅកម្ពុជា ដែលកំពុងរងឥទ្ធិពលខ្យល់កន្ត្រាក់ ភ្លៀងធ្លាក់ ផ្គរ រន្ទះជាដើមនោះ អាជ្ញាធរជាតិអប្សរា បានអំពាវនាវដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិ អ្នកដឹកជញ្ជូនភ្ញៀវទេសចរ សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ ក្នុងពេលទស្សនានៅរមណីយដ្ឋានអង្គរ ដើម្បីជៀសវាងការកើតមានគ្រោះថ្នាក់ ជាយថាហេតុណាមួយ៕ ខាងក្រោមនេះជាសេចក្ដីជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរា៖ ផ្តល់សិទ្ធិដោយ៖ freshnews
October 4, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឱ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញ មានគម្រោងសាងសង់ស្ពានឆ្លងទន្លេ ២កន្លែងទៀត គឺឆ្លងពីព្រែកប្រា ឆ្លងទៅផ្លូវជាតិលេខ២ និងទៅផ្លូវ៦០ម៉ែត្រ តំបន់អភិវឌ្ឍន៍ជើងឯក។ បើតាមលោកអភិបាលរាជធានីភ្នំពេញ បានជំនឿថា ក្រោយស្ពាន២នេះ ស្ថាបនារួចរាល់ ទើបតំបន់ខាងលើនេះ អាចដោះស្រាយបានល្អប្រសើរ លែងមានការកកស្ទះចរាចរណ៍ទៀត។ ការឱ្យដឹងបែបនេះ របស់លោក ឃួង ស្រេង បានធ្វើឡើងក្នុងឱកាសលោកនាំកិច្ចប្រជុំស្តីពី ការងារការពារសន្តិសុខ សុវត្ថិភាព ជូនប្រមុខថ្នាក់ដឹកនាំជាន់ខ្ពស់រាជរដ្ឋាភិបាល នារសៀលថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣នេះ ដែលមានការចូលរួមពីស្នងការដ្ឋានរាជធានី, ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានី, កងកម្លាំងនៃអធិការដ្ឋានទាំង១៤ខណ្ឌ
October 4, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ លោកអភិសន្ដិបណ្ឌិត ស សុខា បានបង្ហាញពីការព្រួយបារម្ភចំពោះពលករខ្មែរដែលចាញ់បោកមេខ្យល់ទៅធ្វើការនៅប្រទេសដោយខុសច្បាប់ ហើយអាចធ្លាក់ចូលក្នុងអំពើជួញដូរមនុស្ស ឬការរំលោភបំពានតាមគ្រប់រូបភាព។ ក្នុងឱកាសអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារអាណត្តិទី១ និងលើកទិសដៅបន្ដរបស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើទារុណកម្ម នៅរសៀលថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣នេះ លោកអភិសន្ដិបណ្ឌិត ស សុខា បានណែនាំអាជ្ញាធរតាមព្រំដែនទាំងអស់ ត្រូវបន្ដទប់ស្កាត់ការលួចនាំមនុស្សចេញពីក្នុងប្រទេស ដើម្បីទៅធ្វើការដោយខុសច្បាប់នៅក្រៅប្រទេស។ ជាមួយគ្នានេះ លោកអភិសន្ដិបណ្ឌិត ឧបនាយករដ្ឋមន្ដ្រី ក៏បានជំរុញផងដែរឲ្យយកចិត្តទុកដាក់ស្រាវជ្រាវជួយអន្ដរាគមន៍ដល់អ្នកដែលបានរងគ្រោះ នៅពេលទទួលបានព័ត៌មានថា ពួកគាត់ទាំងអស់កំពុងចាញ់បោកគេនៅក្រៅប្រទេស។ រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃរូបនេះ បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសូមអំពាវនាវទៅដល់អ្នកពាក់ព័ន្ធទាំងអស់ ពិសេសខេត្តជាប់ព្រំដែនប្រទេសទាំងបី ថៃ វៀតណាម និងឡាវ មេត្តាពិនិត្យ
October 4, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយយករដ្ឋមន្រ្តីនៃកម្ពុជា បានចោទជាសំណួរថា តើចាំបាច់គ្រប់រឿងត្រូវឱ្យនាយករដ្ឋមន្ត្រីចេញមុខ ឆ្លើយតបគ្រប់រឿងលើបណ្តាញសង្គមឬ តើចង់ឱ្យនាយករដ្ឋមន្រ្តី ក្លាយទៅជាអ្នកនាំពាក្យឱ្យគ្រប់អង្គភាពស្ថាប័នទាំងអស់មែនទេ?។ ការចោទជាសំណួរបែបនេះ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅក្នុងពិធីសំណេះសំណាលជាមួយកម្មករ និយោជិត ២ម៉ឺននាក់ មកពីតាមបណ្តារោងចក្រ សហគ្រាស ដែលមានមូលដ្ឋានក្នុងខណ្ឌមានជ័យ និងខណ្ឌដង្កោ រាជធានីភ្នំពេញ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានពន្យល់ថា សម្ដេចមិនអាចចេញមកបកស្រាយគ្រប់បញ្ហាជំនួសមន្ត្រីជំនាញទាំងស្រុងនោះទេ។ កិច្ចការងារខ្លះ ត្រូវការមន្ត្រីជំនាញបកស្រាយ ទើបវាល្អជាងសម្ដេច បកស្រាយ។ ម្យ៉ាងទៀតសម្ដេចធិបតី ចង់ឱ្យមន្ត្រីទាំងនោះ ទទួលខុសត្រូវខ្ពស់លើភារកិច្ចរបស់ខ្លួន
October 3, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ បណ្ឌិត គុណ ញឹម រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយក នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានចេញលិខិតជម្រាបមក លោក-លោកស្រី ប្រធាននាយកដ្ឋាន សាខា និងការិយាល័យ គយ និងរដ្ឋាករ ណែនាំអំពីការពង្រឹងប្រសិទ្ធភាព គ្រប់គ្រងការនាំចេញមុខទំនិញថ្មធម្មជាតិ។ នេះបើតាមលិខិតដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣។ ខាងក្រោមនេះ ជាលិខិតណែនាំរបស់បណ្ឌិត គុណ ញឹម ដែលមានខ្លឹមសារទាំងស្រុង៖ ផ្តល់សិទ្ធិដោយ៖ freshnews
October 3, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានជំរុញវិស័យទេសរណ៍ទាំងផ្លូវគោក និងផ្លូវអាកាសឱ្យមានសម្ទុះខ្លាំងជាងមុន ក្រោយវិបត្តិកូវីដ-១៩កន្លងទៅនេះ។ ក្រៅពីយន្តការមានស្រាប់ សម្ដេចធិបតីបាន ទំនាក់ទំនងជាមួយភាគីថៃ ហ្វីលីពីន និងប្រទេសជាមិត្តមួយចំនួនទៀតដើម្បីបើកជើងហោះហើរត្រង់ពីតំបន់ទេសចរណ៍ប្រទេសនីមួយៗឆ្ពោះមកកម្ពុជា ជាពិសេសតំបន់អច្ឆរិយអង្គរខេត្តសៀមរាប។ នៅក្នុងពិធីសំណេះសំណាលជាមួយកម្មករ នាព្រឹកថ្ងៃទី០៣តុលានេះ នៅខណ្ឌដង្កោ សម្ដេចធិបតី បានឱ្យដឹងថា ដើម្បីទាក់ទាញភ្ញៀវទេសចរមកកម្ពុជាកាន់តែច្រើន សម្ដេចបានស្នើឱ្យភាគីពាក់ព័ន្ធពិនិត្យរកយន្តការណាដែលអាចជួយវិស័យទេសចរណ៍បាន។ សម្ដេចធិបតី បានមានប្រសាសន៍ថា« High Season ពាក់កណ្ដាលខែ១០ដល់ខែ៣ ពេលហ្នឹងបានមនុស្សមកច្រើន ដោយសារស្រុកគេវិស្សមកាល ខ្ញុំឱ្យឯកឧត្តម ថោង ខុន
October 3, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ គិតពីខែវិច្ឆិកា ឆ្នាំ២០២២ មកដល់ខែកញ្ញា ឆ្នាំ២០២៣នេះ ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ រកចំណូលបានប្រមាណ ៣២លានដុល្លារអាមេរិក ក្នុងនោះត្រឹមរយៈពេល៩ខែ ឆ្នាំ២០២៣នេះ ក្នុងនោះរាប់ចាប់ពីខែមករា ដល់ខែកញ្ញា រកចំណូលបានប្រមាណ ២៧លានដុល្លារអាមេរិក។ នេះបេីយោងតាមការបញ្ជាក់របស់លោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣នេះ។ លោក ហ៊ាង សុទ្ធាយុត្តិ បានឱ្យដឹងទៀតថា ដោយឡែក គិតត្រឹមរយៈពេល៩ខែ ចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២៣
October 3, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ មន្ដ្រីនគរបាលម្នាក់ ដែលបើករថយន្ដមួយគ្រឿងពាក់ផ្លាកលេខនគរបាល ហើយជិះបំពានភ្លើងស្ដុបក្រហម ដែលត្រូវប្រជាពលរដ្ឋថតបង្ហោះតាមបណ្ដាញសង្គមនោះ ត្រូវបានការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កោះហៅចូលខ្លួនមកផាកពិន័យតាមផ្លូវច្បាប់។ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានតាមរយៈបណ្ដាញ TikTok បានធ្វើការបង្ហោះផ្សព្វផ្សាយកាលថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាទៅលោកវរសេនីយ៍ឯក ដេ ម៉ៅ នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ឲ្យស្រាវជ្រាវករណីនេះជាបន្ទាន់។ ក្រោយមកកម្លាំងជំនាញធ្វើការស្រាវជ្រាវរហូតដល់នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង១៤៖៣៥នាទី បានរកឃើញអ្នកបើកបររថយន្តល្មើសម៉ាក Ford Ranger
October 3, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ជាថ្មីថា រាជរដ្ឋាភិបាលនីតិកាលថ្មី មិនបានបង្កើតច្បាប់ពន្ធថ្មី និងដំឡើងអត្រាពន្ធនោះទេ ខណៈរដ្ឋបានផ្តល់ការអនុគ្រោះពន្ធជាច្រើន ដើម្បីជួយដល់ប្រជាពលរដ្ឋ និងអ្នកធ្វើធុរកិច្ចនៅកម្ពុជា។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះធ្វើឡើងក្នុងឱកាសបន្តចុះជួបកម្មករជិត ២ម៉ឺននាក់ទៀត ក្នុងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣។ សម្តេចធិបតី បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំសូមបញ្ជាក់ថា ទី១.គ្មានពន្ធថ្មីកើតឡើងទេ គ្មានការដាក់ពន្ធប្រភេទថ្មីទេ ទី២.ពន្ធដែលមានស្រាប់មិនមានការដំឡើង អត្រាពន្ធទេ។សូមបញ្ជាក់ឱ្យច្បាស់ អត់កៀបករបន្ថែមទៀតនោះទេ។ ទី៣. យើងនឹងដាក់ចេញនូវគោលការណ៍មួយចំនួនពាក់ព័ន្ធទៅនឹងពន្ធនៅក្នុងពេលប្រជុំវិស័យឯកជន នៅក្នុងខែ១១ ។ ប៉ុន្តែក្រៅពីពន្ធថ្មី
October 3, 2023









