Khmerpress
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងអំពីគោលការណ៍ជ្រើសរើសមន្ត្រី នៅឆ្នាំ២០២៣នេះ ជាពិសេសគ្រូបង្រៀន ដែលត្រូវការប្រមាណ៣ពាន់នាក់។ ជាមួយគ្នានេះ សម្តេចធិបតី បានបញ្ជាក់ថា ម៉ោងនេះ មិនមែនជាម៉ោងដែលត្រូវបង្ខំដាក់បន្ថែមន្រ្តីនោះទេ ប៉ុន្តែជាពេលវេលាមួយដែលដាក់មន្រ្តីឱ្យចំគោលដៅ។ ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធទិវាគ្រូបង្រៀនលើកទី២៦ នាព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣​សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា សម្តេចមិនលុបចំពោះផែនការរើសមន្រ្តីឆ្នាំ២០២៣នោះទេ ប៉ុន្តែអាចមានការយឺតយ៉ាវបន្តិច ដោយសារតែ រាជរដ្ឋាភិបាលដាក់ចេញនូវយន្តការថ្មី។ សម្តេចបានបន្ថែមដូច្នេះថា៖ «ការឧបត្ថម្ភមន្ត្រី លោកគ្រូអ្នកគ្រូ យើងត្រូវលើកទឹកចិត្ត ម៉ោងនេះ មិនមែនម៉ោងយើងចាប់បង្ខំទេ យើងត្រូវដាក់ឱ្យចំគោលដៅ ព្រោះលោកគ្រូអ្នកគ្រូ

    October 5, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣នេះ បានបញ្ជាក់ឲ្យដឹងថា រាជរដ្ឋាភិបាល សន្សំបានថវិកាជាង២០០លានដុល្លារ ពីការព្យួរចោលនូវគម្រោង ដែលមិនមានការចាំបាច់មួយចំនួន សម្រាប់ឆ្នាំ២០២៣។ ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីភាព ក្នុងពិធីអបអរសាទរទិវាគ្រូបង្រៀន ៥ តុលា ក្រោមប្រធានបទ «គ្រូបង្រៀនជាសសរស្ដម្ភ នៃកំណែទម្រងសាលារៀនឆ្ពោះទៅរកឧត្ដមភាព» នាព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា

    October 5, 2023
  • ព័ត៌មានអន្តរជាតិ

    (ម៉ិកស៉ីកូ)៖ អាជ្ញាធរគ្រប់គ្រងសុវត្ថិភាពសត្វរបស់ម៉ិកស៉ិក បានបញ្ជាក់ពីករណីដំបូងនៃជំងឺគ្រុនផ្តាសាយបក្សី H5N1 លើសត្វបក្សីព្រៃមួយកាលពីថ្ងៃពុធ សប្តាហ៍នេះ បន្ទាប់ពីមានការប្រកាសថាគ្មានការរកឃើញមេរោគប្រភេទនេះ នៅកសិដ្ឋានចិញ្ចឹមមាន់ក្នុងប្រទេសនោះទេកាលពីព្រឹកថ្ងៃដដែល។ នេះបើ យោងតាមការចេញផ្សាយដោយសារព័ត៌មាន USnews នៅថ្ងៃព្រហស្បតិ៍ ទី៥ ខែតុលា ឆ្នាំ២០២៣។ ទីភ្នាក់ងារសុវត្ថិភាពសត្វ Senasica ស្ថិតនៅក្រោមក្រសួងកសិកម្មម៉ិកស៉ិក បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា ករណីនៃជំងឺផ្តាសាយបក្សី H5N1 ត្រូវបានរកឃើញលើសត្វទាព្រៃមួយក្បាល និងមានសុខភាពល្អ នៅក្នុងរដ្ឋចាលីស្កូ (Jalisco)។ ដំបូងឡើយ រដ្ឋាភិបាលបានប្រកាសថា ម៉ិកស៉ិកគ្មានមេរោគ H5N1 ឡើយ ជិតមួយឆ្នាំបន្ទាប់ពីចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងបក្សីនៅក្នុងតំបន់ ដែលមាន ហានិភ័យខ្ពស់។ យ៉ាងនេះក្តី

    October 5, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានសម្រេចដំឡើងប្រាក់ឧបត្ថម្ភដល់គរុសិស្ស ដែលបានប្រឡងជាប់ហើយកំពុងសិក្សា ដោយយកបៀវត្សសរុប គុណ៧០ភាគរយ ហើយអាចទទួលបានក្នុងរង្វង់មួយលានរៀល ឬអាចលើសមួយលានរៀល អាស្រ័យទៅលើកម្រិតរបស់គ្រូម្នាក់ៗ។ ការប្រកាសរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣នេះ ក្នុងឱកាសអញ្ជើញជាធិបតីប្រារព្ធ ទិវាគ្រូបង្រៀនលើកទី២៦។ ទិវាគ្រូបង្រៀន ៥ តុលា ជាទិវាមួយដែលបានកើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ តាំងពីឆ្នាំ១៩៩៧ ក្នុងគោលបំណងបំផុសឡើងវិញនូវវប្បធម៌ និងប្រពៃណីនៃការរំលឹកគុណូបការៈដ៏ថ្លៃថ្លារបស់សិស្ស ចំពោះគ្រូបង្រៀននៅទូទាំងប្រទេស។ សម្ដេចធិបតីនាយករដ្ឋមន្ដ្រីនៃកម្ពុជា បានមានប្រសាសន៍យ៉ាងដូច្នេះថា «សម្រាប់លោកគ្រូ

    October 5, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ដំឡើងឋានន្ដរស័ក្ដិថ្នាក់ «នាយឧត្តមសេនីយ៍» ជូនលោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក។ នេះបើតាមព្រះរាជក្រឹត្យដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣។ ខាងក្រោមនេះ ជាព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ៖ ផ្តល់សិទ្ធិដោយ៖ freshnews

    October 5, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នា​យក​រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងថា ចង់បាននិស្សិ​ត​ល្អត្រូ​វ​ព​ង្រឹ​ង​ពី​ថ្នា​ក់​ម​ត្តេ​យ្យឡើង​ទៅ ដើម្បីលើកកម្ពស់វិស័យអប់រំឱ្យឈានឡើង ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ធ្វើ​ឱ្យ​មា​ន​នវានុវត្តន៍។ ក្នុងពិធីអបអរសាទរ ទិវាគ្រូបង្រៀន ០៥ តុលា ២០២៣ ក្រោមប្រធានបទ “គ្រូបង្រៀន ជាសសរស្តម្ភនៃសាលារៀន ឆ្ពោះទៅរកឧត្តមភាព” សម្ដេចធិបតី បានជំរុញឱ្យលោកគ្រូអ្នកគ្រូ អប់រំសិស្សឱ្យមានឥរិយាបទ អត្តចរិតល្អ បណ្ដុះបណ្ដាលផ្នត់គំនិតសិស្ស ឱ្យ​ចេះ​ប​ង្កើ​ត​ន​វា​នុ​វ​ត្ត​ន៍ ពោលគឺចេះបង្កើត ប្រធានបទ ឬលំហាត់សម្រាប់សិក្សាដោយខ្លួនឯងឬជាក្រុម។ ជាមួយគ្នានេះ សម្ដេចធិបតី បានប្រកាស​ពង្រឹ​ងសា​លរ​ដ្ឋនិ​ងលើ​កទឹ​កចិ​ត្តសា​លាឯ​កជ​ន​ឱ្យ​ចូ​ល​រួម

    October 5, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញលោក ឃួង ស្រេង បានបញ្ជាឲ្យកងកម្លាំងមានសមត្ថកិច្ចទាំងអស់ និងអាជ្ញាធរខណ្ឌទាំង១៤ បង្កើតគណៈកម្មការមួយ ចុះត្រួតពិនិត្យទីតាំងស្នាក់នៅរួម និងក្លឹបកំសាន្តទាំងអស់ នៅក្នុងរាជធានីភ្នំពេញ ដើម្បីពង្រឹងសន្តិសុខអោយបានរឹងមាំ ទប់ស្កាត់បទល្មើសផ្សេងៗ ពិសេសគ្រឿងញៀន និងការជួញដូរមនុស្សគ្រប់ទម្រង់។ ការជំរុញបែបនេះរបស់លោក ឃួង ស្រេង បានធ្វើឡើងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ នារសៀលថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ នៅសាលារាជធានីភ្នំពេញ។ លោក ឃួង ស្រេង បានលើកឡើងថា ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌទាំង១៤ ត្រូវបង្កើតគណៈកម្មការចុះត្រួតពិនិត្យទីតាំងស្នាក់នៅរួម និងក្លឹបកំសាន្តទាំងអស់នៅក្នុងរាជធានីភ្នំពេញ ដើម្បីពង្រឹងសន្តិសុខ ឲ្យបានរឹងមាំ ទប់ស្កាត់បទល្មើសផ្សេងៗ ពិសេសទប់ស្កាត់

    October 5, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រុមកីឡាម៉ូតូទឹកកម្ពុជា បានឈ្នះមេដាយ ៤គ្រឿងបន្ថែមទៀតហើយ រួមមានមេដាយមាស ២ និងប្រាក់ ២ នៅក្នុងការប្រកួតម៉ូតូទឹកកម្រិតភពលោក (Water Jet Ski World Series) ឆ្នាំ២០២៣ ជុំទី៣ នៅសហរដ្ឋអាមេរិក នៅព្រឹកថ្ងៃទី០៥ ខែតុលា (ពេលវេលានៅកម្ពុជា) ត្រូវនឹងល្ងាចថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣ នៅអាមេរិក។ យោងតាមបណ្ដាញសង្គមផ្លូវការរបស់កីឡាករ សាលី អ៊ូមើត ដែលជាប្រធានក្រុមដឹកនាំកីឡាករវ័យក្មេងកម្ពុជា ចូលរួមព្រឹត្តិការណ៍លំដាប់ពិភពលោកខាងលើ មេដាយ ៤គ្រឿង ដែលកីឡាករកម្ពុជា ទើបដណ្ដើមបានថ្ងៃនេះរួមមាន៖ ១,

    October 5, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ ដែលអាចនឹងមានភ្លៀងធ្លាក់ពីខ្សោយទៅមធ្យម៕ សូមអានសេចក្តីជូនដំណឹងដូចខាងក្រោម៖ ផ្តល់សិទ្ធិដោយ៖ freshnews

    October 5, 2023
  • ព័ត៌មានជាតិ

    (ព្រះសីហនុ)៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅរសៀលថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ បានអំពាវនាវប្រជាពលរដ្ឋ និងប្រជានេសាទ មានការប្រុងប្រយ័ត្ន និងផ្អាកការចេញទៅធ្វើនេសាទ នៅក្នុងលំហសមុទ្រ នៅតាមបណ្ដាកោះផ្សេងៗ ដោយផ្អែកទៅតាមលទ្ធផលការព្យាករណ៍អាកាសធាតុ មានព្យុះដែលចេញមកពីប្រទេសហ្វីលីពីន និងបក់បោកទៅកោះតៃវ៉ាន់ ប៉ុន្ដែក៏បានជះឥទ្ធិពលបង្កព្យុះ ភ្លៀង និងខ្យល់រលកធំៗ នៅក្នុងសមុទ្រកម្ពុជាផងដែរ។ ជាមួយគ្នានេះ លោកបានណែនាំដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវផ្តល់ដំណឹងនេះឲ្យបានឆាប់រហ័ស ទៅដល់ប្រជានេសាទ និងអ្នកទេសចរ ហាមធ្វើការចេញទៅលំហរសមុទ្រ បើមិនមានចាំបាច់៕ ផ្តល់សិទ្ធិដោយ៖ freshnews

    October 5, 2023