- Khmerpress
- ព័ត៌មានអន្តរជាតិ
(បរទេស)៖ ទីបំផុត! Apple បញ្ចេញការធ្វើបច្ចុប្បន្នកំណែចុងក្រោយរបស់ខ្លួន iOS 17.0.3 ជាផ្លូវការហើយដើម្បីដោះស្រាយបញ្ហាដែលកំពុងកើតមានឡើងនៅលើត្រូកូល iPhone 15។ ដូច្នេះសម្រាប់អ្នកប្រើប្រាស់ iPhone 15 Pro និង iPhone 15 Pro Max ដែលកំពុងជួបបញ្ហាឡើងកម្តៅអាចធ្វើបច្ចុប្បន្នភាពកម្មវិធីដើម្បីឱ្យស្ថានភាព iPhone ត្រឡប់មកធម្មតាវិញ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣។ យោងតាមការបញ្ជាក់ពី Apple នៅក្នុងរបាយការណ៍មុនបានឱ្យដឹងថា iPhone 15 ទាំង ៤ម៉ូដែលជួបបញ្ហាឡើងកម្តៅដោយសារហេតុផល ៣យ៉ាងគឺ
October 6, 2023 - ព័ត៌មានជាតិ
(សៀមរាប)៖ លោក ឡុង កុសល អគ្គនាយករង និងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា ការថតរូបភាពនិងវីដេអូអនុស្សាវរីយ៍ផ្ទាល់ខ្លួន ពុំមានការតម្រូវឲ្យសុំការអនុញ្ញាតជាមុននោះទេ។ ចំពោះការថតនូវសម្លៀកបំពាក់ប្រពៃណី ការថតរូបភាពមុនអាពាហ៍ពិពាហ៍ ថត YouTube ការថតផ្សាយផ្ទាល់ជាលក្ខណៈមគ្គុទ្ទេសក៍ ការថតខ្សែភាពយន្ត ការថតចម្រៀងកាយវិការ និងការថតរូបក្នុងគោលបំណងអាជីវកម្មផ្សេងៗ ចាំបាច់ត្រូវមានការអនុញ្ញាតជាមុន។ លោក ឡុង កុសល បានបញ្ជាក់ថា ភាពចាំបាច់នៃការតម្រូវឲ្យមានការអនុញ្ញាតជាមុន ពីព្រោះត្រូវប្រតិបត្តិនូវគោលការណ៍គតិយុត្តដែលមានជាធរមានផង និងដើម្បីឲ្យផ្នែកជំនាញរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក៏ដូចជាអាជ្ញាធរជាតិអប្សរាអាចជួយកែតម្រូវ ឬផ្តល់យោបល់កែលម្អនូវខ្លឹមសារផ្សេងៗ ដូចជា ប្រវត្តិសាស្រ្ត ទម្រង់សិល្បៈឲ្យបានត្រឹមត្រូវ ព្រមទាំងចៀសវាងនូវមតិរិះគន់ពីសាធារណជន នៅពេលរូបភាព ឬខ្លឹមសាររឿងទាំងនោះចេញផ្សាយជាសាធារណៈ។ យោងតាមអនុក្រឹត្យលេខ២៣៤
October 6, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានប្រកាសស្វាគមន៍កីឡាករជនជាតិជប៉ុន Yudai Ogawa សមាជិកក្លិបភ្នំពេញក្រោន ចូលរួមជាមួយក្រុមជម្រើសជាតិកម្ពុជា។ នេះជាលើកដំបូងហើយ ដែលក្រុមជម្រើសជាតិកម្ពុជា ផ្ដល់កៅអីសម្រាប់កីឡាករបរទេស។ យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់សហព័ន្ធដែលបានប្រកាសនៅព្រឹកថ្ងៃសុក្រនេះបានបញ្ជាក់ថា «សករាជថ្មីនៅលើទឹកដីអង្គរ! ស្វាគមន៍កីឡាករ Yudai Ogawa មកកាន់ក្រុមជម្រើសជាតិកម្ពុជា។ ជូនពរជោគជ័យលើវិថីបាល់ទាត់ជាមួយក្រុមជម្រើសជាតិយើង»។ តាមរយៈការប្រកាសជាសាធារណៈនេះ មានន័យថា Yudai Ogawa បានក្លាយជាកីឡាករបរទេសចូលសញ្ជាតិដំបូង ដែលបានចូលរួមជាមួយក្រុមជម្រើសជាតិកម្ពុជា ដើម្បីត្រៀមការប្រកួតអន្ដរជាតិនានា ពិសេសការប្រកួតពានរង្វាន់ FIFA World Cup 2026 វគ្គជម្រុះជុំទី២ រវាងក្រុមគោព្រៃកម្ពុជា និងប៉ាគីស្ថាន នាថ្ងៃទី១២ និងថ្ងៃទី១៧
October 6, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្នុងគោលដៅពង្រឹងការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន និងដើម្បីធានាឱ្យបានចំពោះបុគ្គលមួយចំនួនដែលត្រូវបានរឹតត្បិតមិនចូលលេងល្បែងក្នុងកាស៊ីណូ អគ្គលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) បានចេញសេចក្តីណែនាំស្តីពី ការរឹតត្បិតពីការលេងល្បែងក្នុងកាស៊ីណូនៅកម្ពុជា។ សេចក្តីណែនាំរបស់គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា ច្បាប់ស្តីពីការគ្រប់គ្រងល្បែងពាណិជ្ជកម្ម ចែងថា ការចូលលេងល្បែងនៅក្នុងកាស៊ីណូឬគ្រឹះស្ថានល្បែងពាណិជ្ជកម្ម ត្រូវហាមឃាត់ដាច់ខាតចំពោះបុគ្គលដូចខាងក្រោម៖ ១៖ បុគ្គលដែលត្រូវបានចាត់ទុកថាមានវិបត្តិស្មារតី អសមត្ថភាពហិរញ្ញវត្ថុ ឬប្រកាសក្ស័យធនដោយតុលាការ។ ២៖ បុគ្គលដែលស្ថិតនៅក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងឬថ្នាំញៀន។ ៣៖ បុគ្គលដែលយកមកជាមួយនូវអាវុធគ្រប់ប្រភេទ។ ៤៖ បុគ្គលដែលមានអាយុក្រោម១៨ឆ្នាំ។ ៥៖ ប្រជាពលរដ្ឋខ្មែរទូទៅ ដោយរួមទាំងកងកម្លាំងប្រដាប់អាវុធ អ្នករាជការសាធារណៈ
October 6, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោកបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម បានថ្លែងថា ស្រ្តីដែលមានបណ្ណ ប.ស.ស. និងស្រ្តីមកពីគ្រួសារក្រីក្រមានបណ្ណសមធម៌ នឹងទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាលជាមធ្យម ៥០០ដុល្លារ ក្នុងអំឡុងពេលចាប់ពីមានផ្ទៃពោះ ក្នុងពេលសម្រាល និងក្រោយពេលសម្រាលរហូតដល់កូនមានអាយុ ២ឆ្នាំ ដែលនេះគឺជាការគិតគូររបស់រាជរដ្ឋាភិបាលសម្រាលបន្ទុករបស់ស្រ្តីមានផ្ទៃ និងសម្រួលការចំណាយបានមួយផ្នែក។ លោកបណ្ឌិត ចន ណារិទ្ធ លើកឡើងបែបនេះ ធ្វើឡើងក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី«ការអនុវត្តកម្មវិធីផ្តល់ប្រាក់ឧបត្ថម្ភរបស់រាជរដ្ឋាភិបាល សម្រាប់សមាជិក ប.ស.ស. ជាស្រ្តី និង ស្រ្តីមកពីគ្រួសារមានបណ្ណសមធម៌ក្នុងអំឡុងពេលមានផ្ទៃពោះ រហូតដល់កុមារអាយុក្រោម ២ឆ្នាំ និងរបបថែទាំសុខភាពសម្រាប់បុគ្គលបម្រើការ ក្នុងសេវាកម្សាន្តទេសចរណ៍ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ»
October 5, 2023 - ព័ត៌មានអន្តរជាតិ
(តៃប៉ិ)៖ ព្យុះទីហ្វុង Koinu បានចាប់ផ្តើមបោកបក់កាត់តំបន់ជនបទដាច់ស្រយាលនៅភាគខាងត្បូងតៃវ៉ាន់ នៅថ្ងៃព្រហស្បតិ៍នេះ បណ្តាលឲ្យមនុស្សចំនួន ១៩០នាក់រងរបួស ខណៈដែលភ្លៀង និងខ្យល់បោកបក់ខ្លាំង បង្ខំឲ្យលុបចោលការងារ និងថ្នាក់រៀនសម្រាប់មនុស្សរាប់លាននាក់នៅទូទាំងកោះ។ នេះយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៥ ខែតុលា ឆ្នាំ២០២៣។ ព្យុះ Koinu បានបោកបក់លើតំបន់ហាំងឈុន (Hengchun) នៃកោះតៃវ៉ាន់ ជាព្យុះទីហ្វុងកម្រិតទី៤ ដោយនាំមកនូវល្បឿនខ្យល់ ២៥២គីឡូម៉ែត្រក្នុងមួយម៉ោង ប៉ុន្តែត្រូវបានគេព្យាករថានឹងចុះខ្សោយឥទ្ធិពល នៅពេលឆ្លងចូលច្រកសមុទ្រតៃវ៉ាន់ និងឆ្ពោះទៅកាន់ខេត្តក្វាងទុង (Guangdong) របស់ប្រទេសចិន។ ភ្លៀងកំពុងធ្លាក់ខ្លាំងបំផុតនៅតាមតំបន់ភ្នំ និងតំបន់ដែលមានប្រជាជនរស់នៅតិច គឺស្រុកពីងទុង (Pingtung)
October 5, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ, កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានស្រាវជ្រាវឈានដល់ការចាប់ខ្លួនជនជាតិចិន២នាក់ ដែលធ្លាប់ធ្វើសកម្មភាពគាស់ទ្វាររថយន្ដ៣ករណី នៅខណ្ឌពោធិ៍សែនជ័យ, ខណ្ឌមានជ័យ និងខណ្ឌទួលគោក យកអស់ទ្រព្យសម្បត្តិរបស់ជនរងគ្រោះសរុបជាង២០ម៉ឺនដុល្លារ។ របាយការណ៍របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣នេះ លោកវរសនីយ៍ទោ ម៉ម សាវ៉ន នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានឲ្យដឹងថា ប្រតិបត្តិការនេះ ក្រោយទទួលបានបទបញ្ជា និងមានការចង្អុលបង្ហាញពីលោកវរសេនីយ៍ឯក ប៊ុន សត្យា ស្នងការរងទទួល ផែនការងារនគរបាលព្រហ្មទណ្ឌ និងលោកឧត្តមសេនីយ៍ត្រី លី
October 5, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំរថយន្តក្រុងចំនួន៤៥៥គ្រឿង សម្រាប់បម្រើសេវាដឹកជញ្ជូនសាធារណៈ រយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ដោយមិនបង់ប្រាក់ ដើម្បីជួយសម្រួល ដល់ការចំណាយ ជូនបងប្អូនកម្មករ-និយោជិត និងប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ។ សេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថា ការត្រៀមរថយន្ដក្រុង៤៥៥គ្រឿង ដឹកប្រជាពលរដ្ឋ ទៅលេងស្រុកកំណើត ដោយមិនបង់ប្រាក់ ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ រយៈពេល៥ថ្ងៃនេះ អនុវត្តតាមប្រសាសន៍ដឹកនាំ របស់សម្ដេចធិបតី
October 5, 2023 - ព័ត៌មានជាតិ
(សៀមរាប)៖ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣នេះ បានបើកដំណើរការសាកល្បង ដើម្បីទទួលជើងហោះហើរ មិនមែនពាណិជ្ជកម្ម ដោយបានទទួលជើងហោះហើរចំនួនបី ក្នុងពេលដំណាលគ្នា ដែលប្រព្រឹត្តទៅដោយរលូន និងជោគជ័យ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។ ក្រុមហ៊ុនអាកាសចរណ៍ចំនួនបី ដែលបានចូលរួមដំណើរការសាកល្បងនេះ គឺក្រុមហ៊ុន Sky Angkor Airlines ហោះមកពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ, ក្រុមហ៊ុន Cambodia Airways ហោះ មកពីអាកាសយានដ្ឋានអន្តរជាតិក្រុងព្រះសីហនុ និង ក្រុមហ៊ុន China Eastern
October 5, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំឱ្យបង្វែរអាហារូបករណ៍ដែលប្រទេសជាមិត្តបន្តផ្តល់អាហារូបរកណ៍សម្រាប់បណ្តុះបណ្តាលកម្រិតនាយទាហាន មកបណ្តុះបណ្តាលកម្រិតពលទាហានជំនួសវិញ ខណៈបច្ចុប្បន្ននេះប្រទេសកម្ពុជា មានចំនួននាយទាហាន ច្រើនជាងចំនួនពលទាហាន។ ការណែនាំបែបនេះរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅព្រឹកថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣នេះ ក្នុងឱកាសសម្តេចបានអញ្ជើញជាធិបតីភាពប្រារព្ធ ទិវាគ្រូបង្រៀនលើកទី២៦ ក្រោមប្រធានបទ «គ្រូបង្រៀន ជាសសរស្តម្ភនៃសាលារៀនឆ្ពោះទៅរកឧត្តមភាព»។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា៖ «ខ្ញុំបានប្រាប់ទៅឯកឧត្តម ទៀ សីហា ដូចគ្នា យើងរាល់ថ្ងៃមាននាយទាហានច្រើនជាង ពលទាហាន ដោយសារយើងមានសង្គ្រាម យើងចេះតែកើនទៅ យើងចូលនិវត្តន៍
October 5, 2023









