Khmerpress
  • ព័ត៌មានជាតិ

    (ពោធិ៍សាត់)៖ ផ្ទះប្រជាពលរដ្ឋចំនួន០១ខ្នង នៅជាប់នឹងសណ្តរស្ទឹងពោធិ៍សាត់ ត្រូវលិចចូលក្នុងស្ទឹង ដោយសារបាក់ស្រុតដីនៅច្រាំងស្ទឹង បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១៥៖១៥នាទី ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣ នៅចំណុចព្រែកស្តី សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។ សេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News បានឱ្យដឹងថា ករណីបាក់ស្រុតផ្ទះប្រជាពលរដ្ឋចូលច្រាំងស្ទឹងខាងលើកើតឡើងលើម្ចាស់ផ្ទះឈ្មោះ យក់ សុភ័ក្រ្ត ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅចំណុចកើតហេតុខាងលើ។ ចំពោះសម្ភារខូចខាតរួមមានផ្ទះទំហំ ៤គុណ ៥ម៉ែត្រ ធ្វើអំពីថ្មី ប្រក់ស័ង្កសី និងសម្ភារមួយចំនួនធំ។ ប្រភពព័ត៌មានពីម្ចាស់ផ្ទះ បានឱ្យដឹងថា នៅមុនកើតហេតុ ពួកគាត់កំពុងអង្គុយក្នុងផ្ទះ បានលឺសំឡេងស្រឹបៗជាច្រើនដង

    October 2, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ រយៈពេល៩ខែ ពោលចាប់ពីខែមករា ដល់ខែកញ្ញា ឆ្នាំ២០២៣នេះ កម្ពុជារកចំណូលបានចំនួន ២៤,៩៥៥,៣៩៧ដុល្លារអាមេរិក ពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ដែលមានភ្ញៀវទេសចរបរទេសចំនួនសរុប ៥៣៩,៥៦១នាក់។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់គ្រឹះស្ថានអង្គរ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣។ គ្រឹះស្ថានអង្គរបានបញ្ជាក់ទៀតថា សម្រាប់ខែកញ្ញា ឆ្នាំ២០២៣នេះ គ្រឹះស្ថានអង្គរ រកចំណូលបានចំនួន ១,៨៣៦,៤៦៦ដុល្លារអាមេរិក ពីការលក់បណ្ណជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយដ្ឋានអង្គរចំនួន ៤១,០៤៨នាក់។ សូមជម្រាបថា ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាល បានឧបត្ថម្ភមូលនិធិ នៃមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា បានចំនួនសរុប១,០៧៩,១២២ដុល្លារអាមេរិក

    October 2, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ពិសេសរាជរដ្ឋាភិបាល នីតិកាលទី៧ ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានប្រកាស និងបញ្ជាក់យ៉ាងច្បាស់ថា មិនដំឡើងថ្លៃអគ្គិសនីនោះទេ បើទោះបីរដ្ឋត្រូវខាតបង់ក្នុងទឹកប្រាក់រាប់រយលានដុល្លារក្នុង១ឆ្នាំក្តី ដើម្បីសម្រួលដល់ការលំបាក របស់បងប្អូនប្រជាពលរដ្ឋ។ ជាពិសេសថ្មីៗនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ឱ្យក្រសួងរ៉ែ និងថាមពល, អជ្ញាធរអគ្គិសនីកម្ពុជា និងអគ្គិសនីកម្ពុជា បញ្ចុះតម្លៃអគ្គិសនីដល់អ្នកប្រើប្រាស់ក្នុងវិស័យឧស្សាហកម្ម និងកសិកម្មថែមទៀតផង។ ដោយសារបញ្ហារាតត្បាតជំងឺកូវីដ១៩ និងបញ្ហាសង្គ្រាមរវាងរុស្ស៉ី និងអ៊ុយក្រែន បានធ្វើឱ្យវត្ថុធាតុដើម ដើម្បីផលិតថាមពលអគ្គិសនី និងការនាំចូលអគ្គិសនីពីប្រទេសជិតខាង មានការកើនឡើងជាបន្តបន្ទាប់។ សម្រាប់ឆ្នាំ២០២២ រាជរដ្ឋាភិបាលបានចេញថ្លៃខាតលើអគ្គិសនីជិត ២០០លានដុល្លារអាមេរិក។

    October 2, 2023
  • ព័ត៌មានជាតិ

    (ព្រះសីហនុ)៖ ស្ដ្រី និងក្មេងស្រីតូចម្នាក់ បានធ្លាក់ពីលើទូកនេសាទបាត់ខ្លួនក្នុងលំហសមុទ្រ នៅយប់ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៣ ដែលមានទីតាំងនៅចន្លោះកោះតាង និងកោះពីរ ស្ថិតក្នុងភូមិសាស្ដ្រសង្កាត់កោះរ៉ុងសន្លឹម ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ សមត្ថកិច្ចបានបញ្ជាក់ថា បើតាមសេចក្ដីរាយការណ៍ពីសាច់ញាតិ ទូកនេសាទខាងលើនេះ មានមនុស្សចំនួន៦នាក់ ហើយអ្នកដែលធ្លាក់ទឹកបាត់ខ្លួននោះ ចំនួន២នាក់ ក្នុងនោះស្ដ្រីម្នាក់អាយុ២៤ឆ្នាំ និងក្មេងស្រីតូចម្នាក់។ ពួកគេរស់នៅភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។ រហូតមកដល់ពេលនេះ កម្លាំងសមត្ថកិច្ចចម្រុះមិនទាន់រកឃើញជនរងគ្រោះដែលបាត់ខ្លួននោះនៅឡើយទេ។ ប៉ុន្ដែទោះជាយ៉ាងណា កម្លាំងសមត្ថកិច្ចនៅតែបន្ដស្រាវជ្រាវស្វែងរកយ៉ាងយកចិត្តទុកដាក់បំផុត៕ ផ្តល់សិទ្ធិដោយ៖ freshnews

    October 2, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា នៅថ្ងៃទី១ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣ ត្រូវនឹងថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ មានប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី ចំនួន១០,០៤១នាក់ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស។ គ.ជ.ប បានបញ្ជាក់ថា សម្រាប់លទ្ធផលបណ្តោះអាសន្ន រួមមានដូចខាងក្រោម៖ *ប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ១០,០៤១នាក់ *អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន ៧,៧៩៧នាក់ *អ្នកដែលបានស្នើសុំកែតម្រូវទិន្នន័យ មានចំនួន ៦៧១នាក់ *អ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មី មានចំនួន ២,០០៦នាក់។ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៣

    October 2, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ដើម្បីឆ្លើយតបទៅនឹងបញ្ហាគ្រោះទឹកជំនន់ ដែលអាចបង្កឱ្យមានផលប៉ះពាល់ដល់អាយុជីវិតប្រជាពលរដ្ឋ ផលដំណាំផ្សេងៗ និងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់-ស្ពាន ដែលតម្រូវឱ្យមានវិធានការឆ្លើយតបឱ្យបានហ្មត់ចត់ និងទាន់ពេលវេលា ដើម្បីទប់ទល់ និងគ្រប់គ្រងហានិភ័យផ្សេងៗ ដែលអាចនឹងកើតមានឡើងជាយថាហេតុ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចេញសេចក្តីណែនាំចំនួន ៩ចំណុច សំដៅធ្វើយហ៉ាងណាចូលរួមសហការគ្រប់គ្រងគ្រោះមហន្តរាយ សម្រាប់វិស័យសាធារណការ និងដឹកជញ្ជូន។ នៅក្នុងសេចក្តីណែនាំរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣នេះ បានបញ្ជាក់ទៀតថា ដើម្បីឆ្លើយតបនឹងបញ្ហាខាងលើនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន សូមធ្វើការណែនាំដល់ក្រុមការងារលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយរបស់ក្រសួង អគ្គនាយកដ្ឋានសាធារណការ អគ្គនាយកដ្ឋានបច្ចេកទេស អគ្គនាយកដ្ឋានដឹកជញ្ចូនផ្លូវទឹក ផ្លូវសមុទ្រ

    October 2, 2023
  • ព័ត៌មានជាតិ

    (កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣នេះ បានដឹកនាំកិច្ចប្រជុំដើម្បីត្រៀមរៀបចំពិធីប្រណាំងទូក តាំងពិព័រណ៍ បណ្ដែតប្រទីប និងអុចកាំជ្រួច រយៈពេល ២ថ្ងៃ ក្នុងក្រុងកំពង់ចាម នាឱកាសបុណ្យចេញព្រះវស្សា ព.ស ២៥៦៧។ នាយករដ្ឋបាលសាលាខេត្តកំពង់ចាម លោក ឃន ប្រុស បានឱ្យដឹងថា ដើម្បីថែរក្សាប្រពៃណី លើកស្ទួយវិស័យកីឡាអុំទូក និងបង្កបរិយាកាសសប្បាយរីករាយជូនដល់ប្រជាពលរដ្ឋ ក្រោមម្លប់សុខសន្តិភាព ក្នុងថ្ងៃបុណ្យចេញព្រះវស្សា ព.ស. ២៥៦៧ រដ្ឋបាលខេត្តកំពង់ចាម នឹងរៀបចំពិធីប្រណាំងទូក បណ្ដែតប្រទីប អុចកាំជ្រួច

    October 2, 2023
  • ព័ត៌មានអន្តរជាតិ

    (វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានសន្យាថាសហរដ្ឋអាមេរិកនឹងមិនបោះបង់ចោលអ៊ុយក្រែនឡើយ បើទោះជាកំពុង ប្រឈមមុខនឹងវិបត្តិថវិកាសហព័ន្ធ ឬ Shutdown ក៏ដោយ ជាមួយការជំរុញឱ្យគណបក្សសាធារណរដ្ឋបញ្ឈប់ការលេងហ្គេម ពាក់ព័ន្ធនឹង កញ្ចប់ថវិកា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២ ខែតុលា ឆ្នាំ២០២៣។ ការកត់សម្គាល់បែបនេះរបស់លោក ចូ បៃដិន ធ្វើឡើងនាឱកាសថ្លែងសុន្ទរកថាចេញពីសេតវិមាន កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ (ម៉ោងនៅវ៉ាស៊ីនតោន)។ លោក បៃដិន បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំចង់ធ្វើការធានាដល់សម្ព័ន្ធមិត្តរបស់យើង ប្រជាជនអាមេរិក និងប្រជាជន នៅក្នុងប្រទេសអ៊ុយក្រែនថាអ្នកទាំងអស់គ្នាអាចពឹងផ្អែកលើការគាំទ្ររបស់យើង»។ តែលោកក៏បានទទួលស្គាល់ដែរថាបច្ចុប្បន្នគឺជាពេលបន្ទាន់

    October 2, 2023
  • ព័ត៌មានជាតិ

    (ចិន)៖ កាលពីព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣កន្លងទៅ កីឡាករអត្តពលកម្មរបស់កម្ពុជា ឈុន ប៊ុនថន បានបំបែកកំណត់ត្រាជាតិថ្មីសម្រាប់វិញ្ញាសារត់ចម្ងាយ ១,៥០០ម៉ែត្រ ជាប្រវត្តិសាស្រ្តរយៈពេល ៥៨ឆ្នាំ។ ​ យោងតាមរបាយការណ៍របស់លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រី ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងជាប្រធានប្រតិភូ បានបញ្ជាក់ថា កីឡាករ ឈុន ប៊ុនថន ម្ចាស់មេដាយមាសកីឡាស៊ីហ្គេម ឆ្នាំ២០២៣ បានបញ្ចប់ការប្រកួតវិញ្ញាសារត់ចម្ងាយ ១,៥០០ម៉ែត្រ ក្នុងព្រឹត្តិការណ៍កីឡាអាស៊ី លើកទី១៩។ លោកបានបញ្ជាក់ថា កីឡាកររូបនេះបានបំបែកកំណត់ត្រាជាតិថ្មី បន្ទាប់ពីរូបគេប្រើថិរៈវេលា ៣នាទី និង

    October 2, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣ អាចនឹងមានភ្លៀងធ្លាក់ពីខ្សោយទៅបង្គួរ៕ សូមអានសេចក្តីជូនដំណឹងដូចខាងក្រោម៖ ផ្តល់សិទ្ធិដោយ៖ freshnews

    October 2, 2023