Khmerpress
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រោមកិច្ចសហការដ៏ស្អិតរមួតជាមួយអាជ្ញាធរនៃរដ្ឋាភិបាលឡាវ, រាជរដ្ឋាភិបាលកម្ពុជាតាមរយៈស្ថានទូតកម្ពុជាប្រចាំប្រទេសឡាវបានធ្វើអន្តរាគមន៍ និងបានជួយសង្គ្រោះស្ត្រីខ្មែរ ៦រូប ដែលរងគ្រោះដោយការជួញដូរទៅធ្វើការនៅប្រទេសឡាវ និងកំពុងបន្តការសហការដើម្បីសង្គ្រោះ ១រូបទៀត។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានណែនាំដល់ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងអាជ្ញាធរពាក់ព័ន្ធ យកចិត្តទុកដាក់ខ្ពស់ដើម្បីនារីរងគ្រោះដែលត្រូវបានជួយសង្គ្រោះ បានឆាប់ត្រឡប់មកដល់ប្រទេសកម្ពុជាដែលជាស្រុកកំណើតរបស់ខ្លួន និងបានជួបជុំក្រុមគ្រួសារឪពុកម្តាយញាតិមិត្តរបស់ខ្លួនវិញ។ សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសឡាវ បានទទួលព័ត៌មានតាមបណ្តាញសង្គមហ្វេសប៊ុក ពាក់ព័ន្ធនឹងករណីស្ត្រីខ្មែរចំនួន ៧ រូប ដែលបានបង្ហោះសារអំពាវនាវតាមបណ្តាញសង្គមហ្វេសប៊ុកស្វែងរកការជួយសង្គ្រោះពួកគេ។ ស្ត្រីទាំង៧រូបនេះ ត្រូវបានជនខិលខូចបោកប្រាស់មកធ្វើការនៅខេត្តបរកែវ នៃប្រទេសឡាវ ហើយបានរត់ចេញពីកន្លែងធ្វើការបន្ទាប់ពីមានបញ្ហាជាមួយថៅកែ

    October 2, 2023
  • សិល្បៈ

    (បរទេស)៖ Lisa ដែលជាសមាជិកក្នុងក្រុម BLACKPINK ត្រូវបានរាយការណ៍មកថា ទើបតែបង្កើតប្រវត្តិសាស្ត្រថ្មីមួយទៀតដោយ អាចបំបែកកំណត់ត្រាពិភពលោក Guinness World Record ជាសិល្បការិនី K-pop ទោលដំបូងគេដែលមានការចូលស្ដាប់ចម្រៀងទូទាំងពិភពលោកចំនួន១ពាន់លានដងនៅលើ Spotify តាមរយៈបទចម្រៀងមានចំណងជើងថា «Money»។ នេះបើតាមការចេញផ្សាយពីគេហទំពរ Billboard។ យោងតាម Guinness បទចម្រៀង «Money» របស់ Lisa បានក្លាយជាស្នាដៃរបស់តារា K-pop ដំបូងដោយសិល្បករទោលដែលឈានដល់១ពាន់លាន stream នៅលើ Spotify ។ បទចម្រៀងនេះ គឺបានចេញផ្សាយជាបទទីពីរពី EP

    September 30, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ បន្ទាប់ពីបានឃើញការចុះផ្សាយតាមបណ្តាញព័ត៌មាន និងបណ្តាញសង្គម ពាក់ព័ន្ធនឹងពលរដ្ឋ​រស់នៅបន្ទប់ជួលជាប់រោងចក្រ Diamond Plastic កាលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣ បានកំពុងរងផលប៉ះពាល់ពីការបំភាយក្លិនស្អុយប្លាស្ទិកនោះ មន្ទីរបរិស្ថានរាជធានីភ្នំពេញ បានចាត់ក្រុមការងារមន្ទីរចុះសហការជាមួយអាជ្ញាធរមូលដ្ឋានដើម្បីដោះស្រាយភ្លាមៗ។ មន្រ្តីមន្ទីរបរិស្ថានបានប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី៣០ ខែកញ្ញានេះថា តាមការចុះពិនិត្យជាក់ស្ដែងឃើញថា សិប្បកម្មផលិតថង់ប្លាស្ទិក Diamond Plastic ពិតជាបានបំភាយក្លិនស្អុយ ប៉ះពាល់ដល់បរិស្ថាន និងសុខភាពប្រជាពលរដ្ឋពិតមែន។ ក្រោយការចុះមើលជាក់ស្តែង មន្ទីរបរិស្ថានបានចេញលិខិតបញ្ជាកែប្រែផលប៉ះពាល់បរិស្ថាន ដោយអនុវត្តវិធានការផាកពិន័យចំពោះសិប្បកម្មចំនួន ២លានរៀលផងដែរ។ តាមការបញ្ជាក់របស់តំណាងក្រុមការងារមន្ទីរបរិស្ថាន បានលើកឡើងថា នេះជាវិធានការជំហានទី១ ហើយមន្ទីរនឹងបន្តតាមដានសកម្មភាពសិប្បកម្មខាងលើបន្តទៀត។ ប្រសិនបើសិប្បកម្មនៅតែបន្តបង្កផលប៉ះពាល់ដល់ពលរដ្ឋ បន្តទៀត

    September 30, 2023
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ ថ្មីៗនេះអ្នកវិភាគដ៏ល្បីល្បាញលោក Ming-Chi Kou បានឱ្យដឹងថា វិស័យបន្ទះឈីបទំនងជាអាចនឹងជួបវិបត្តិបន្ថែមទៀត ខណៈដែលក្រុមហ៊ុន Apple នឹងកាត់បន្ថយការបញ្ជាទិញបន្ទះឈីប 3nm សម្រាប់ឆ្នាំ២០២៤ ប្រហែលខ្ទង់ ២០ ទៅ ៣០ភាគរយឯណោះ។ នេះបើយោងតាមការចញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣។ ប្រភពពីលោក Kou បានគូសបញ្ជាក់ថា ទីផ្សារបន្ទះឈីប និងទីផ្សារផលិតផលពាក់កណ្តាលសម្រេច (Semiconductor) នឹងធ្លាក់ចុះកំណើនដាក់លក់នៅត្រីមាសទី២ នៃឆ្នាំ២០២៣ នេះ ប៉ុន្តែបញ្ហានេះអាចនឹងមិនចប់ភ្លាមៗនោះទេ ដែលវានឹងបន្តរហូតដល់ ត្រីមាស២ នៃឆ្នាំ២០២៤ ខាងមុខឯណោះ។

    September 30, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោក ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវាន៍ នាថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣នេះ បានចុះពិនិត្យវឌ្ឍនភាព នៃការផលិត និងសាងសង់រោងចក្រផលិតទឹកស្អាតបាក់ខែងជំហានទី១ និងជំហានទី២ ព្រមទាំងការដាក់បំពង់មេបាតទន្លេ ដែលមានមុខ២ម៉ែត្រ ក្រោមបាតទន្លេសាប ពីត្រើយខាងកើត ឆ្ពោះទៅកាន់ត្រើយខាងលិចនៃស្ពាន ព្រែកព្នៅ ដើម្បីពិនិត្យ និងតាមដានការផលិតទឹកស្អាតនៅគម្រោងរោងទាំងពីរ ក៏ដូចជាការផ្គត់ផ្គង់ទឹកស្អាតជូនដល់ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញទាំងមូល។ លោក ហែម វណ្ណឌី មានប្រសាសន៍ថា ការផលិតទឹកស្អាតនៅក្នុងរោងចក្រ ធ្វើឡើងតាមស្តង់ដារគុណភាព និងមានសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់។ តែយ៉ាងណា លោកជំរុញឱ្យរដ្ឋាករទឹកយកចិត្តទុកដាក់បន្ថែម ទៅលើការតបណ្តាញប្រើប្រាស់ជូនប្រជាពលរដ្ឋ

    September 30, 2023
  • ព័ត៌មានជាតិ

    (បន្ទាយមានជ័យ)៖ ទ្វារទឹកសំណង់ពោធិ៍២ដើម នៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ កំពុងជាប់គាំងដោយសារទឹកបុកខ្លាំងមិនអាចបើកបាន នៅព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣នេះ គ្រាដែលទឹកកំពុងជន់ឡើងខ្លាំងគំរាមកំហែង ដល់ដំណាំស្រូវរបស់ប្រជាពលរដ្ឋដែលកំពុងប្រមូលផល នៅឃុំរហាត់ទឹក។ សេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋ បានឲ្យដឹងថា ជំនន់ទឹកភ្លៀងបានហក់ឡើងខ្លាំង បណ្តាលប្រឈមលិចស្រូវដែលកំពុងប្រមូលផល ធ្វើឲ្យពួកគាត់មានការព្រួយបារម្មជាខ្លាំង ហើយបាននាំគ្នាសុំបើកទ្វារទឹកសំណង់ពោធិ៍ពីរដើម ដើម្បីរំដោះទឹក។ ជាការយល់ព្រមពីមន្ត្រីជំនាញ ប្រជាពលរដ្ឋបានយកកៅឡាក់រឺតទាញទ្វារទឹកឡើង បណ្តាលដាច់កៅឡាក់ធ្លាក់ សំណាងគ្មានរងគ្រោះ។ ពលរដ្ឋបន្ដថា បើកទ្វារសំណង់ពោធិ៍ពីរដើមមិនបាន ហើយសុំអោយមន្ត្រីជំនាញ និងអភិបាលស្រុក ខេត្ត ដើម្បីជួយដល់ប្រជាពលរដ្ឋឃុំរហាត់ទឹក ដែលកំពុងប្រឈមទឹកលិចស្រូវដែលត្រូវប្រមូលផល។ លោក ឡាយ សុធី អនុប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបន្ទាយមានជ័យ

    September 30, 2023
  • ព័ត៌មានជាតិ

    (សិង្ហបុរី)៖ កីឡាការិនីជឺជីតស៊ូជម្រើសជាតិកម្ពុជា ខាន់ ចេសា បានចាញ់កីឡាការិនីជើងខ្លាំងអាមេរិក Danielle Kelly ដោយពិន្ទុមិនឯកច្ឆន្ទ ក្នុងការប្រកួតដណ្ដើមខ្សែក្រវាត់ពិភពលោកប្រភេទទម្ងន់ស្រាល ONE Atomweight សម្រាប់ការបង្ហាញខ្លួនលើកដំបូងលើសង្វៀន ONE Championship ក្នុងកម្មវិធី ONE Fight Night 14 នៅព្រឹកថ្ងៃទី៣០ ខែកញ្ញានេះ នៅប្រទេសសិង្ហបុរី ។ ការប្រកួតប្រភេទវិញ្ញាសា Atomweight Submission Grappling រវាងជើងខ្លាំងលំដាប់ពិភពលោកទាំងពីរ បានបញ្ចប់ការប្រកួតដ៏ស្វិតស្វាញបំផុត និងការចាប់ឃ្លាគ្នាស្ទើរពេញ ១០នាទី ។ ទាំង ចេសា

    September 30, 2023
  • ព័ត៌មានជាតិ

    (ព្រះសីហនុ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន អញ្ជើញចូលរួមជាអធិបតីភាព កម្មវិធីដំណើរទស្សនកិច្ចវគ្គបញ្ចប់របស់អ្នកសារព័ត៌មាន នៃបណ្តាប្រទេសមេគង្គ-ឡានឆាង ក្រោមប្រធានបទ «ទន្លេរួម និងអនាគតរួម» ដែលរៀបចំឡើងក្រោមកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣នេះ នៅខេត្តព្រះសីហនុ។ លោក នេត្រ ភត្រា ក្នុងឱកាសនោះ បានថ្លែងថា មេគង្គឡានឆានមានប្រទេសចំនួន៦ ដែលផឹកទឹកទន្លេរួមគ្នា។ ក្រៅពីនេះក៏មានប្រទេសមួយចំនួនទៀត ជាដៃគូសហការក្នុងគោលបំណងការពារថែរក្សាទឹកទន្លេមេគង្គដែលយើងប្រើរួមគ្នានេះ។ លោកស្នើប្រទេសទាំងនេះ បន្តពង្រឹងកិច្ចសហប្រតិបត្តិការផ្សព្វផ្សាយ និងផ្លាស់ប្តូរទស្សនៈ យោបល់ និងការចែករំលែកព័ត៌មានពិតប្រឆាំងព័ត៌មានមិនពិត ដើម្បីចៀសវាងអរិភាព។ ជាមួយគ្នានេះ លោករដ្ឋមន្ដ្រី បានក្រើនរំលឹកអ្នកសារព័ត៌មាន

    September 30, 2023
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ បន្ទាប់ពី Apple ធ្វើការប្រកាសបង្ហាញកំពូលស្មាតហ្វូន iPhone15 ជំនាន់ចុងក្រោយរបស់ខ្លួនជាផ្លូវការនៅថ្ងៃយប់ថ្ងៃទី១២ ឈានចូលថ្ងៃទី១៣ ខែកញ្ញាកន្លងទៅថ្មីៗនេះ ពេលនេះត្រកូល iPhone 15 ទាំង៤ ម៉ូដែលកំពុងតែចរាចរណ៍នៅលើទីផ្សារតាមបណ្តាលប្រទេសនានាហើយ។ ដោយឡែកសម្រាប់អ្នកគាំទ្រ iPhone ពីក្រុមហ៊ុន Apple ប្រាកដជាបានដឹងរួចមកហើយ ថាបើទោះបីជាម៉ូដែលជំនាន់ចុងក្រោយបង្អស់ក៏ដោយ ក៏នៅតែមានបញ្ហាកើតមានឡើងជារៀងរាល់ឆ្នាំផងដែល។ ជាក់ស្តែងខាងក្រោមនេះ គឺជាបញ្ហាមួយចំនួនដែលអ្នកប្រើប្រាស់កំពុងជួបប្រទះនៅលើ iPhone 15 ទាំង ៤ម៉ូដែលរួមមាន៖ • បញ្ហាឡើងកម្តៅ (Overheating)៖ អ្នកប្រើប្រាស់បរទេសមួយចំនួនបានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ពួកគេថា iPhone 15 Pro/ 15

    September 30, 2023
  • ព័ត៌មានជាតិ

    (បាត់ដំបង)៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣នេះ បានសេចក្ដីជូនដំណឹងដោយអះអាងថា ដោយផ្អែកលើស្ថានភាពបច្ចុប្បន្ន កម្រិតទឹកស្ទឹងសង្កែ នៅស្ថានីយ៍ក្រុងបាត់ដំបង និងតាមបណ្ដោយដងស្ទឹង សង្កែ បាននឹងកំពុងឡើងជិតដល់កម្រិតប្រកាសអាសន្នហើយ។ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើងជាយថាហេតុ សូមប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយដងស្ទឹងសង្កែក្នុងស្រុកសំឡូត ស្រុកបាណន់ ក្រុងបាត់ដំបង ស្រុកសង្កែ និងស្រុកឯកភ្នំ ជាពិសេសបងប្អូនដែលរស់នៅក្នុងតំបន់ងាយរងគ្រោះ មេត្តាបង្កើនការប្រុង ប្រយ័ត្នខ្ពស់ ដោយត្រូវរៀបចំសម្ភារ ឯកសារសំខាន់ៗ និងស្វែងរកទីទួលសុវត្ថិភាព ដែលនៅក្បែរបំផុត និងសូមរាយការណ៍ជាបន្ទាន់ទៅអាជ្ញាធរមូលដ្ឋាន ក្នុងករណីទទួលរងនូវការលិចលង់ណាមួយកើតមានឡើង។ ទន្ទឹមគ្នានេះដែរ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ ត្រៀមរៀបចំផែនការ អន្តរាគមន៍ និងត្រៀមរៀបចំទីទួលសុវត្ថិភាពឱ្យបានសមរម្យ

    September 30, 2023