Khmerpress
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ត្រីបបែលយក្សទឹកសាបទម្ងន់ ៦៦១ផោន (៣០០គីឡូក្រាម) ដែលក្រុមការងារអច្ឆរិយភាពនៃទន្លេមេគង្គ (Wonder of the Mekong) របស់យើងបានកឹបស្លាក និងដោះលែងទៅក្នុងទន្លេមេគង្គវិញកាលពីឆ្នាំមុន ត្រូវបានទទួលស្គាល់ជាផ្លូវការដោយ Guinness World Records ថាជាត្រីទឹកសាបដ៏ធំបំផុតនៅលើពិភពលោក។ ចាប់តាំងពីធ្វើការដោះលែងវាមក ក្រុមការងារបានប្រមូលព័ត៌មានដែលមិនអាចកាត់ថ្លៃបានពីត្រីបបែលដ៏អស្ចារ្យនេះ តាមរយៈប្រព័ន្ធទទូលសញ្ញា acoustic របស់យើង ហើយវានឹងជួយយើងការពារប្រភេទសត្វជិតផុតពូជនេះ។ យើងសូមថ្លែងអំណរគុណដល់អ្នកគ្រប់រូបដែលបានជួយឱ្យការណ៍នេះអាចសម្រេចទៅបាន ៕ ប្រភព៖ ក្រសួងកសិកម្ម

    September 29, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ កីឡាការិនីជឺជីតស៊ូជម្រើសជាតិកម្ពុជា ខាន់ ចេសា នឹងត្រូវជួបជើងខ្លាំងអាមេរិក Danielle Kelly នាព្រឹកថ្ងៃទី៣០ ខែកញ្ញាស្អែកនេះ ដើម្បីប្រជែងខ្សែក្រវាត់ពិភពលោក ONE Atomweight នៅលើសង្វៀន ONE Championship ក្នុងកម្មវិធី ONE Fight Night 14 នៅប្រទេសសិង្ហបុរី ។ នេះគឺជាជំនួបដ៏ធំ ដែលអ្នកស្នេហាវិស័យកីឡាជឺជីតស៊ូលើពិភពលោក កំពុងចាប់អារម្មណ៍ និងរង់ចាំអ៊ុតលទ្ធផល នៃការបង្ហាញខ្លួនលើកដំបូងលើសង្វៀន ONE របស់កីឡាការិនីអាជីពកម្រិតពិភពលោកទាំងពីរ ពិសេសកីឡាការិនីកូនកាត់ខ្មែរ-អាមេរិក ខាន់ ចេសា ដែលទើបមានវ័យ ២១ឆ្នាំ

    September 29, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យតែងតាំង និងផ្ដល់ឋានៈដល់ជំនួយការ លោក ប៉ែន វិបុល រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី ចំនួន៣រូប។ ក្នុងអនុក្រឹត្យដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា ជំនួយការដែលត្រូវបានតែងតាំង និងផ្ដល់ឋានៈនោះ រួមមាន៖ *ទី១៖ លោក នួន កក្កដា មានឋានៈស្មើ អគ្គនាយករង *ទី២៖ លោក អៀង ហ៊ាត មានឋានៈស្មើ ប្រធាននាយកដ្ឋាន

    September 29, 2023
  • ព័ត៌មានជាតិ

    (ពោធិ៍សាត់)៖ ទឹកភ្លៀងធ្លាក់ជាប់ៗគ្នាប្រមាណជាពីរថ្ងៃកន្លងមកនេះ បានបង្កជាទឹកជំនន់លិចនៅតំបន់មួយ​ចំនួនក្នុងស្រុកវាលវែង ស្រុកកណ្តៀង និងក្រុងពោធិ៍សាត់ផងដែរ។ ដោយអនុវត្តន៍តាមបទបញ្ជារបស់សម្តេច​មហា​ប​វរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អាជ្ញាធរពាក់ព័ន្ធទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បាន​ស្រាក់ដៃគ្នាចុះជួយប្រជាពលរដ្ឋ និងដោះស្រាយផលប៉ះពាល់បណ្តាលមកពីជំនន់ទឹកភ្លៀងនេះ។ ស្រុកវាលវែង ស្រុកកណ្តៀង ស្រុកភ្នំក្រវាញ និងក្រុងពោធិ៍សាត់ ស្ទើរតែរៀងរាល់ឆ្នាំនៅក្នុងរដូវវស្សាពេលមានភ្លៀងធ្លាក់ខ្លាំង​តែង​បង្ក​ទៅជាទឹកជំនន់ជន់លិចនៅតាមតំបន់មួយចំនួនស្ថិតតាមបណ្តោយមាត់ស្ទឹងក្នុងខេត្តពោធិ៍សាត់។ អភិបាលខេត្តពោធិ៍សាត់ លោក ខូយ រីដា បានចុះដល់ទីតាំងរងគ្រោះ និងដាក់ចេញវិធានការនានា​បង្ការ​គ្រោះដល់អាយុជីវិតពលរដ្ឋ។ ជាពិសេសដឹកនាំអាជ្ញាធរ និងកងកម្លាំងរៀបចំទប់ទឹកមាត់ស្ទឹងក្រុងពោធិ៍សាត់ បញ្ចៀសផលប៉ះពាល់ធ្ងន់ធ្ងរដល់លំនៅឋានរបស់ប្រជាពលរដ្ឋ។ នៅព្រឹកថ្ងៃសុក្រ ទី២៩ ខែកញ្ញា ឆ្នាំ២០២៣នេះ លោកទេសរដ្ឋមន្ត្រី គន់ គីម

    September 29, 2023
  • ព័ត៌មានជាតិ

    ខេត្តព្រៃវែង៖ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែង នៅមុននេះបន្តិច បានប្រកាសឱ្យបងប្អូនប្រជាពលរដ្ឋខេត្តព្រៃវែងជួយថតផ្ញើផង ក្នុងករណីដែលនគរបាលខេត្តព្រៃវែងរូបណា ជិះម៉ូតូអត់ពាក់មួកសុវត្ថិភាព ឬម៉ូតូអត់កញ្ចក់ ឬម៉ូតូអត់ស្លាកលេខ នគរបាលរូបនោះគួរត្រូវទម្លាក់ស័ក្កិចោល។ តាមរយៈខ្លឹមសារសំណេរនៃការបង្ហោះរបស់ ស្នងការនគរបាលខេត្តព្រៃវែង បានសរសេរៀបរាប់យ៉ាងដូច្នេះថា៖ «សូមជួយថតរូបផ្ញើផង នគរបាលខេត្តព្រៃវែងទីណាជិះម៉ូតូអត់ពាក់មួកសុវត្ថិភាព ឬម៉ូតូអត់កញ្ចក់ ឬម៉ូតូអត់ស្លាកលេខ។ បើនគរបាលធ្វើបែបនេះបាន នគរបាលនោះគួរទម្លាក់ស័ក្កិ!» ។ បន្ទាប់ពីការបង្ហោះរួច ក្នុងនោះ ក៏ឃើញមានបងប្អូនប្រជាពលរដ្ឋជាច្រើនបានចូលទៅខមិន គាំទ្រយ៉ាងពេញទំហឹង នៃការលើកឡើងរបស់ ឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន

    September 29, 2023
  • ព័ត៌មានជាតិ

    (បាត់ដំបង)៖​ បន្ទាប់ពីមានភ្លៀងធ្លាក់ ៣ថ្ងៃជាប់ៗគ្នា បានធ្វើឱ្យទឹកស្ទឹងសង្កែ នៅខេត្តបាត់ដំបង កើនឡើង​ក្នុងកម្រិតខ្ពស់ តែមិនទាន់ដល់កម្រិតប្រកាសអាសន្ននោះទេ។ ជាក់ស្តែងនៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានដឹកនាំមន្ទីរជំនាញចុះត្រួតពិនិត្យ និងតាមដានលើស្ថានភាពទឹកជាក់ស្តែង។ លោក ឡុង ផលគុណ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត បាបញ្ជាក់ថា ចាប់ពីថ្ងៃទី២៦-២៨ ខែ កញ្ញា ឆ្នាំ២០២៣ នៅក្នុងខេត្តបាត់ដំបង ស្ថានភាពទឹកស្ទឹងសង្កែ មានកម្ពស់ទឹកបានកើនឡើង​ ក្នុងកម្រិតមួយគឺ ១៣.៩៤ម៉ែត្រ ស្ថិតនៅក្នុងការតាមដាននៅឡើយ បើមេឃនៅភ្លៀងថ្ងៃបន្តទៀតបើកើនឡើងដល់ ១៤.៥០ម៉ែត្រ

    September 29, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ តាមរយៈសារសំឡេង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ដោយសារតែថ្មីៗនេះ មានការវាយប្រហារដោយទឹកជំនន់ នៅតាមបណ្តាខេត្តមួយចំនួន សម្តេចក៏បានណែនាំដល់បណ្តាអភិបាលខេត្តពាក់ព័ន្ធ ត្រូវតាមដាន និងក្តាប់ឱ្យជាប់នូវបញ្ហាប៉ះពាល់នៃទឹកជំនន់ នៅក្នុងមូលដ្ឋានរបស់ខ្លួន ជាពិសេសត្រូវយកចិត្តទុកដាក់ជួយសង្គ្រោះប្រជាពលរដ្ឋ និងទ្រព្យសម្បត្តិប្រជាពលរដ្ឋដែលរងផលប៉ះពាល់។ សម្តេចបានបញ្ជាក់ដូច្នេះថា៖ «នៅក្នុងដំណាក់កាលនេះគឺត្រូវត្រៀមកម្លាំង ដើម្បីធ្វើយ៉ាងសង្គ្រោះដល់ប្រជាពលរដ្ឋរបស់យើង ក្នុងករណីដែលមាន ទឹកជំនន់ប៉ះពាល់ដល់បណ្តារាជធានី-ខេត្ត»។ ជាមួយគ្នានេះ សម្តេចធិបតី ក៏បានណែនាំដល់ លោកទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ

    September 29, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីស្ថានភាពធាតុអាកាសនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣។ ក្រសួងបញ្ជាក់ថា កម្ពុជាទទួលឥទ្ធិពលខ្សោយពីប្រព័ន្ធសម្ពាធទាប (ITCZ) អូសបន្លាយលើអាងមេគង្គ ថៃ និង ឡាវ ជាមួយនឹងខ្យល់មូសុងនិរតីបក់ក្នុងល្បឿនមធ្យម ដែលលក្ខណៈបែបនេះនឹងធ្វើឱ្យរាជធានី-ខេត្តនានាអាចមានភ្លៀងធ្លាក់ពីខ្សោយទៅមធ្យម៕ ផ្តល់សិទ្ធិដោយ៖ freshnews

    September 29, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី​ ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា​ បានស្នើទៅកាន់នាយករដ្ឋមន្រ្តីថៃ ឱ្យផ្ដល់ទីផ្សារកាន់តែទូលំទូលាយ សម្រាប់ផលិតផលកសិកម្មកម្ពុជា។ សំណើនេះបានធ្វើឡើងនៅក្នុងជំនួបទ្វេភាគីរវាង សម្តេចធិបតី​ ហ៊ុន ម៉ាណែត ជាមួយ សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃ នៅវិមានសន្តិភាព នាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣​ អំឡុងនាយករដ្ឋមន្រ្តីថៃ បំពេញទស្សនកិច្ចផ្លូវការក្រៅប្រទេសលើកដំបូង នៅក្នុងប្រទេសកម្ពុជា ដើម្បីពង្រឹង និងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ។ បើតាម ការប្រកាសរបស់ក្រសួងការបរទេស អំពីលទ្ធផល នៃទស្សនកិច្ច គឺនៅក្នុងជំនួបនេះ នាយករដ្ឋមន្ត្រីទាំងពីរ បានសង្កត់ធ្ងន់លើការផ្លាស់ប្តូរនូវជំនាញកសិកម្ម រួមទាំងការគ្រប់គ្រងទឹកជំនន់

    September 29, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣នេះ បានចុះហត្ថលេខាលើអនុក្រឹត្យថ្មីមួយ ដោយអនុញ្ញាតឱ្យបញ្ចុះអត្រាអាករនាំចេញលើមុខទំនិញថ្មធម្មជាតិ សម្រាប់នាំចេញមួយចំនួន ក្នុងគោលដៅជួយសម្រាលបន្ទុកដល់ក្រុមហ៊ុននាំចេញថ្មធម្មជាតិ និងជួយដល់ការប្រកួតប្រជែងនៃផលិតផលថ្មធម្មជាតិខ្មែរ នៅលើទីផ្សារអន្តរជាតិ។ សម្តេចនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ក្នុងពេលដែលសម្តេច និងគណៈប្រតិភូ ចុះពិនិត្យតាមស្តង់ពិព័រណ៍លក់ផលិតផលរបស់កម្ពុជានៅទីក្រុងណាននីង ប្រទេសចិន ក្នុងឱកាសចូលរួមពិព័រណ៌អាស៊ាន-ចិនលើកទី២០ កាលពីថ្ងៃទី១៧ កញ្ញា កន្លងទៅថ្មីៗនេះ សម្តេចបានជួបជាមួយប្អូនស្រីម្នាក់ ដែលជាតំណាងក្រុមហ៊ុនធ្វើអាជីវកម្មថ្មធម្មជាតិនៅកម្ពុជា ដែលពេលនោះប្អូនស្រី បានស្នើឱ្យរាជរដ្ឋាភិបាលកម្ពុជា ពិនិត្យលទ្ធភាពផ្តល់ការជួយបន្ថែម ដល់ការធ្វើអាជីវកម្មថ្មធម្មជាតិនៅកម្ពុជា។ សម្តេចធិបតីបន្ថែមថា «ជាការឆ្លើយតបទៅនឹងសំណូមពរនោះ ក៏ដូចជាសំណូមពរស្រដៀងគ្នាពីបងប្អូនផ្សេងទៀត នៅកម្ពុជាដែលខ្ញុំបានទទួល ខ្ញុំបានប្រគល់ភារកិច្ចជូន

    September 29, 2023