- Khmerpress
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ ភាគីកម្មករ និយោជិត សុទ្ធតែបានបង្ហាញការពេញចិត្ត នឹងការដំឡើងប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប សម្រាប់ឆ្នាំ២០២៤ ដែលត្រូវបានដំឡើងដល់២០៤ដុល្លារអាម៉េរិកក្នុងមួយខែ។ ដោយឡែកភាគីថៅកែ ក៏ទទួលយកដោយរីករាយលើតួលេខនេះផងដែរ ទោះបីការបញ្ជាទិញក្នុងឆ្នាំ២០២៣ ថយចុះ ១៩ភាគរយក៏ដោយ។ ប្រាក់ឈ្នួលកម្មករនិយោជិតសម្រាប់ឆ្នាំ២០២៤ ត្រូវបានដំឡើងចំនួន៤ដុល្លារអាម៉េរិក ក្នុងនោះ២ដុល្លារបានពីការពិភាក្សារបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា (តាមរយៈការបោះឆ្នោត) និងត្រូវបានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត សម្រេចផ្ដល់ជូនចំនួន២ដុល្លារថែមទៀត។ បានន័យថា ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតសម្រាប់ឆ្នាំ២០២៤ នឹងកើនដល់២០៤ដុល្លារក្នុងមួយខែ ហើយនឹងចាប់ផ្ដើមអនុវត្តពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៤តទៅ។ បន្ទាប់ពីបញ្ចប់ការពិភាក្សានារសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ លោក
September 29, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ យោងតាមរបាយការណ៍ពីអង្គការអន្តរជាតិផ្នែកខាងការងារ បានរកឃើញថា កម្ពុជាជាប្រទេសមានប្រាក់ឈ្នួលក្នុងវិស័យកាត់ដេរខ្ពស់ជាងប្រទេសចំនួន៥ផ្សេងទៀតនៅក្នុងតំបន់។ ក្នុងឆ្នាំ២០២៣ នៅកម្ពុជា កម្មករ និយោជិតទទួលបានប្រាក់ឈ្នួលមធ្យមពី ២១៧ដុល្លារ ទៅ២៥៩ដុល្លារក្នុងមួយខែ ដោយមិនទាន់គិតពីប្រាក់ថែមម៉ោង និងប្រាក់អត្ថប្រយោជន៍ផ្សេងៗ រួមទាំងអត្ថប្រយោជន៍ពីបេឡេជាតិរបបសន្តិសុខសង្គម។ ប្រាក់ឈ្នួលនេះ គឺខ្ពស់ជាងប្រទេសវៀតណាម, ស្រីលង្ការ, បង់ក្លាដែស, ឡាវ និងមីយ៉ាន់ម៉ា។ របាយការណ៍ពីអង្គការផ្នែកការងារ បានបង្ហាញថា ឆ្នាំ២០២៣ប្រទេសវៀតណាម មានប្រាក់ឈ្នួលចន្លោះពី ១៣៨ដុល្លារ ទៅ១៩៨ដុល្លារ, ប្រទេសស្រីលង្ការ ៣៩ដុល្លារ, ប្រទេសបង់ក្លាដែស ៧៤ដុល្លារ, ប្រទេសឡាវ ៧៥ដុល្លារ និងប្រទេសមីយ៉ាន់ម៉ា ៦៩ដុល្លារ។ សូមបញ្ជាក់ថា
September 29, 2023 - ព័ត៌មានជាតិ
(បាត់ដំបង)៖ យោងតាមរបាយការណ៍មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង គិតត្រឹមចុងខែកញ្ញា ឆ្នាំ២០២៣នេះ កសិករបានប្រមូលផលស្រូវស្រាលដើមរដូវបានផលច្រើន តែស្រុកចំនួន២ ក្នុងចំណោមក្រុង ស្រុកទាំង១៤ តែមានការលិចទឹកនៅតាមតំបន់មួយចំនួន គឺស្រុកថ្មគោល និងស្រុកឯកភ្នំ ខណ:ពេលស្រូវកំពុងទុំ។ ក្នុងរបាយការណ៍បានបញ្ជាក់ថា ស្ថានភាពបង្កបង្កើនផល និងការប្រមូលផល ស្រូវរដូវវស្សាអនុវត្តបាន១៖ ការងារដាំដុះស្រូវអនុត្តបានចំនួន ៣៥៤,៨១៥ហិកតាស្មើនឹង ១០៦.២៣% នៃផែនការចំនួន ៣៣ ៤០០០ហិកតា។ ២៖ ការងារប្រមូលផលស្រូវស្រាលដើមរដូវវស្សាអនុវត្តបានចំនួន ១៧៥,០៩៩ហិកតាស្មើនឹង ៩៧.៦៥% នៃផែនការចំនួន ១៧៩,៣២១ហិកតា។ ដោយឡែកនៅចុងខែកញ្ញា ឆ្នាំ២០២៣ នេះមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ស្ទើរតែគ្រប់ក្រុង.ស្រុកទាំងអស់ ក្នុងខេត្តបាត់ដំបងធ្
September 29, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែកញ្ញានេះតាមរយៈ Facebook ផ្លូវការ បានបង្ហោះសារឆ្លើយតបនឹងសំណួររបស់ប្រជាពលរដ្ឋមួយចំនួន ដែលបានចោទសួរថា តើរាជរដ្ឋាភិបាលកម្ពុជា បានគិតគូរពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកយ៉ាងណាទេ? ឆ្លើយតបនឹងសំណួរនេះ សម្តេចមហាបវរធិបតី បានលើកជាឧទាហរណ៍ជាក់ស្តែងលើកម្មវិធីឧបត្ថម្ភសាច់ប្រាក់ចំនួន៣ ដែលរាជរដ្ឋាភិបាលកំពុងអនុវត្តន៍ ដើម្បីជួយដល់ប្រជាពលរដ្ឋទូទាំងប្រទេស ដែលមានជីវភាពជួបការលំបាក គិតមកត្រឹមថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាលចំណាថវិកាអស់ជាង ១២០០លានដុល្លារហើយ ដែលនេះគិតតែកម្មវិធីជំនួយសង្គមតែបីប៉ុណ្ណោះ នៅមានកម្មវិធីផ្សេងៗជាច្រើនទៀត។ សម្តេចនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា កម្ពុជាមិនមែនជាប្រទេសមានខ្លាំង ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជាមិនមែនខ្វះទឹកចិត្ត ក្នុងការជួយដល់ប្រជាពលរដ្ឋខ្លួនឯងនោះទេ។ សម្តេចនាយករដ្ឋមន្ត្រី បានបង្ហោះសារមានខ្លឹមសារទាំងស្រុងដូច្នេះថា «មានបងប្អូនប្រជាពលរដ្ឋមួយចំនួន
September 29, 2023 - ព័ត៌មានអន្តរជាតិ
(សិង្ហបុរី)៖ ក្រសួងហិរញ្ញវត្ថុនៃប្រទេសសិង្ហបុរី នៅថ្ងៃព្រហស្បតិ៍នេះ បានប្រកាសថវិកាចំនួន ១.១ពាន់លានដុល្លារសិង្ហបុរីបន្ថែមទៀត ដែលស្មើនឹង៨០២លានដុល្លារអាមេរិក ដើម្បីជួយប្រជាជនដោះស្រាយ បញ្ហានៃការកើនឡើងថ្លៃចំណាយសម្រាប់ជីវភាពរស់នៅ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែកញ្ញា ឆ្នាំ២០២៣។ ក្នុងកញ្ចប់ថវិកាខាងលើ ក៏រួមមានទាំងការផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមផងដែរ ចំនួន២០០ដុល្លារសិង្ហបុរី (១៤៥ដុល្លារអាមេរិក) សម្រាប់ប្រជាជនសិង្ហបុរីពេញវ័យប្រមាណ ២.៥លាននាក់ ឬស្មើជិតពាក់កណ្តាលនៃប្រជាជនសិង្ហបុរីសរុប ដែលនឹងត្រូវចែកចាយនៅខែធ្នូ ចុងឆ្នាំនេះ។ កញ្ចប់ថវិកាគាំទ្រនេះ ដែលជាការប្រកាសបន្ថែមពីលើ កញ្ចប់ថវិកាមុនទំហំ១.៥ពាន់លានដុល្លារសិង្ហបុរី (១.០៩ពាន់លានដុល្លារអាមេរិក) ដែលត្រូវបានប្រកាសកាលពីខែមិថុនា គឺមានគោលដៅជាចម្បង ជួយសម្រាលបន្ទុកគ្រួសារដែលមានប្រាក់ចំណូលទាបនិងមធ្យម។ គួរបញ្ជាក់ថា អតិផរណានៅប្រទេសសិង្ហបុរី បានថយមកនៅ៣.៤ភាគរយកាលពីខែសីហា
September 28, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣នេះ បានប្រកាសការដំឡើងប្រាក់ឈ្នួល ជូនដល់កម្មករ និយោជិត ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូបចំនួន៤ដុល្លារថែមទៀត សម្រាប់ឆ្នាំ២០២៤ខាងមុខនេះ ដែលនឹងធ្វើឱ្យប្រាក់ឈ្នួលអប្បបរមា (ទាបបំផុត) របស់កម្មករកើនដល់សរុប ២០៤ដុល្លារក្នុង១ខែ ដែលក្នុងចំនួននេះ សម្តេចនាយករដ្ឋមន្ត្រីប្រកាសបន្ថែម ២ដុល្លារ។ សម្តេចនាយករដ្ឋមន្ត្រីបានបញ្ជាក់តាមរយៈ Facebook ផ្លូវការរបស់សម្តេចយ៉ាងដូច្នេះថា៖ «មុននេះបន្តិច ខ្ញុំទទួលបានរបាយការណ៍ពីឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អំពីលទ្ធផលបោះឆ្នោតរបស់ក្រុមប្រឹក្សាជាតិ
September 28, 2023 - ព័ត៌មានអន្តរជាតិ
(ប៉េកាំង)៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន នៅថ្ងៃព្រហស្បតិ៍នេះ បានរាយការណ៍ថា ប្រទេសចិនទើបចាប់ផ្តើមធ្វើប្រតិបត្តិការជាផ្លូវការ នូវបណ្តាញខ្សែរថភ្លើងល្បឿនលឿនដំបូងរបស់ខ្លួន ដែលធ្វើដំណើរឆ្លងកាត់ផ្ទៃសមុទ្រ ដោយវារត់អមក្បែរបណ្តោយឆ្នេរនៃខេត្តហ្វូជាន (Fujian) នៅកៀកនឹងច្រកសមុទ្រតៃវ៉ាន់ ដែលខណ្ឌចែកចិនដីគោកនិងកោះតៃវ៉ាន់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃព្រហស្បតិ៍ ទី២៨ ខែកញ្ញា ឆ្នាំ២០២៣។ កាលពីព្រឹកថ្ងៃព្រហស្បតិ៍នេះ រថភ្លើងល្បឿនលឿនមួយគ្រឿង បានធ្វើដំណើរចេញពីទីក្រុងហ្វូចូវ (Fuzhou) ដែលជារដ្ឋធានីនៃខេត្ត Fujian ដើម្បីបើកដំណើរការជាផ្លូវការ ខ្សែផ្លូវរថភ្លើង Fuzhou-Xiamen-Zhangzhou ដែលមានចម្ងាយសរុប ២៧៧គីឡូម៉ែត្រ។ វាគឺជាបណ្តាញខ្សែរថភ្លើងល្បឿនលឿន ឆ្លងផ្ទៃសមុទ្រដំបូងបង្អស់របស់ចិន ដោយរថភ្លើងត្រូវបើកកាត់ឆកសមុទ្រចំនួន៣ និងក្នុងល្បឿនធ្វើដំណើរអតិបរមា ៣៥០គីឡូម៉ែត្រក្នុងមួយម៉ោង។
September 28, 2023 - ព័ត៌មានជាតិ
(ពោធិ៍សាត់)៖ ទេសចរប្រហែលជាចងចាំមិនភ្លេចទេ ចំពោះទីតាំងអាជីវកម្ម រោងកាហ្វេភ្នំ ដ៏ល្បីមួយកន្លែង ប្រចាំស្រុកវាលវែង នៃខេត្តពោធិ៍សាត់។ បន្ទាប់ពីដំណើរការអស់រយៈពេលជិត៣ឆ្នាំ ទីតាំង១នេះ ត្រូវបានទទួលរងនូវការបោកបំផ្លាញខូចខាតទាំងស្រុង ដោយសារជំនន់ទឹកភ្លៀង ហូរច្រោះ កាលពីវេលាម៉ោង៩ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣នេះ។ ម្ចាស់ហាងកាហ្វេ បាននិយាយថា ២០នាទី កម្លាំងទឹកហូរបាននាំយករោងការហ្វេ និងសំភារៈទាំងអស់បាត់ស្រមោលឈឹង! ភ្នំកាហ្វេ ស្រុកវាលវែង ៣ឆ្នាំហើយ ដែលអ្នកបានរួមចំណែកយ៉ាងសកម្ម ក្នុងការជួយដល់ការអភិវឌ្ឍន៍សហគមន៍ភ្នំ១៥០០ ឱ្យមានចរន្តសេដ្ធកិច្ច ជាពិសេសផ្នែកទេសចរណ៍មួយចំណែក សម្រាប់ខេត្តពោធិ៍សាត់ ពេលនេះត្រូវផ្អាកមួយរយៈពេលខ្លី ព្រោះទទួលរងការខូចខាតខ្លាំង ដោយសារជំនន់ទឹកភ្លៀង!»។ ទីតាំងខាងលើនេះ មិនទាន់រាប់បញ្ចូល
September 28, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ កាលពីពេលកន្លងទៅ មានករណីជនសង្ស័យម្នាក់បានក្លែងបន្លំជាអាវុធហត្ថ ដើរប្រមូលលុយតាមកន្លែងម៉ាស្សាកោសជប់ ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់ កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣។ ក្រោយមកនៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ មានជនស៊ីវិល២នាក់ ជិះម៉ូតូ១គ្រឿង គ្រឿងម៉ាក ណៃហត ដោយមានម្នាក់ដោះអាវ និងម្នាក់ទៀតស្លៀកខោខ្លី បានធ្វើការចុះឃាត់ និងឆែកឆេរពលរដ្ឋរកគ្រឿងញៀន នៅតាមដងផ្លូវ ដោយតាំងខ្លួនជាសមត្ថកិច្ច ថែមទាំងថ្លើមធំហ៊ានក្លែងរហូតដល់ លើកស្លាកមូលដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅផ្ទះរបស់ខ្លួនទៀតផង ត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ស្រាវជ្រាវរហូតឃាត់ខ្លួនបានបក្សពួកម្នាក់ បញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់ កាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ ២០២៣។ ករណីថ្មីទៀត មានជនសង្ស័យម្នាក់ទៀត
September 28, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានសម្រេចបិទ និងដកហូតមន្ទីរពេទ្យសម្រាកព្យាបាលឯកជន ឈ្មោះ តូច យ៉ាន ដែលមានទីតាំងនៅផ្ទះលេខ ១៦-១៨-២០-២២ ផ្លូវលេខ១៦ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ តាមសេចក្ដីប្រកាសដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា ការសម្រេចបិទ និងដកហូត មន្ទីរពេទ្យសម្រាកព្យាបាលឯកជនខាងលើនេះ ដោយមូលហេតុប្រើប្រាស់បុគ្គលិកមិនមានគុណវឌ្ឍិស្របទៅនឹងច្បាប់ ស្ដីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល និងបានក្លែងបន្លំវិញ្ញាបនបត្របញ្ជាក់ការចុះឈ្មោះគណៈគ្រូពេទ្យក្លែងក្លាយ ព្រមទាំងអនុវត្ដមិនបានត្រឹមត្រូវតាមបទដ្ឋានស្ដង់ដារអប្បរមាសម្រាប់ មូលដ្ឋានសុខាភិបាលឯកជន។ សូមអានព័ត៌មានលម្អិតដែលមានដូចខាងក្រោម៖ ផ្តល់សិទ្ធិដោយ៖ freshnews
September 28, 2023









