Khmerpress
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ កំពុងជំរុញមន្ដ្រីទាំងអស់ ឲ្យប្រឹងប្រែងរៀនសូត្រលើការគ្រប់គ្រងអនុត្រានុកូលដ្ឋាន ឬអត្តសញ្ញាណកម្ម តាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថល សំដៅឲ្យការគ្រប់គ្រងនោះកាន់តែមានប្រសិទ្ធភាព និងជាការចូលរួមចំណែករក្សានូវសន្ដិសុខដល់សង្គមផងដែរ។ ផ្ដើមចេញពីការគិតគូពង្រឹងសមត្ថភាពរបស់មន្ដ្រី រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣នេះ បានបើកកិច្ចប្រជុំរួមគ្នាមួយ ស្ដីពីការចុះបញ្ជីអត្រានុកូលដ្ឋាន តាមរយៈការជូនដំណឹងពីមូលដា្ឋនសុខាភិបាល ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល នៅសាលារាជធានីភ្នំពេញ។ កិច្ចប្រជុំនេះ ដឹកនាំដោយលោក កើត ឆែ អភិបាលរង តំណាងលោក ឃួង ស្រេង និងលោកឧត្តមសេនីយ៍ឯក អ៊ុកចាយ បញ្ញារ៉ា អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ។ ថ្លែងក្នុងឱកាសនោះ

    September 28, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ បន្ទាប់ពីជួបពិភាក្សាការងារទ្វេភាគីរួចហើយនោះ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែកញ្ញា ឆ្នាំ២០២៣​នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃ បាន​អញ្ជើញទទួល និងប្រគល់មជ្ឈមណ្ឌលសំចត និងទទួលជនរងគ្រោះ​ដោយសារ​ការជួញដូរ។ មជ្ឈមណ្ឌលនេះ ត្រូវបានសាងសង់ឡើងក្រោមលជំនួយរបស់រាជរដ្ឋាភិបាលថៃ ដែលមានតម្លៃជាង ២,៣លាន ដុល្លារអាមេរិក។ មជ្ឈមណ្ឌលសំចតសម្រាប់ជនរងគ្រោះដោយអំពើជួញដូរមនុស្ស ក្រុមងាយរងគ្រោះនៅក្រុង ប៉ោយប៉ែត ត្រូវបានសាងសង់ឡើងនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២។ ការបង្កើតឱ្យមានមជ្ឈមណ្ឌលសំចត និងទទួលជនរងគ្រោះ​ដោយសារ​ការជួញដូរនេះ ជាការបង្ហាញឱ្យឃើញនូវ​ស្មារតីរាជរដ្ឋាភិបាលប្រទេសទាំងពីរ ក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស និងការជួញដូរកម្លាំងពលកម្ម។ ជាពិសេសជួយដល់ពលរដ្ឋរងគ្រោះពីការជួញដូរនេះ៕

    September 28, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា លោក សេដ្ឋា ថាវីស៉ីន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រថៃ បានអញ្ជើញមកដល់រាជធានីភ្នំពេញ បំពេញទស្សនកិច្ចផ្លូវការលើកដំបូង នៅព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣។ សម្តេចធិបតី ហ៊ុន ម៉ាណែត​ ទទួលបដិសណ្ឋារកិច្ចនាយករដ្ឋមន្រ្តីថៃ នៅវិមានសន្តិភាព បន្ទាប់មកមេដឹកនាំទាំងពីរកម្ពុជា-ថៃ បានចាប់ផ្តើមកិច្ចប្រជុំពិភាក្សាការងារ។ ក្នុងអំឡុងពេលទស្សនកិច្ចនៅកម្ពុជា លោកនាយករដ្ឋមន្រ្តីថៃ នឹងអញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធនៅវិមានឯករាជ្យ និងអញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅមណ្ឌបព្រះបរមរូប។ នាយករដ្ឋមន្ត្រីទាំងពីរនឹងមានជំនួបទ្វេភាគី

    September 28, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី២៨ ខែកញ្ញានេះ បានចេញសេចក្តីជូនដំណឹងសម្រេចលើកលែងទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែម និងការប្រាក់) ចំពោះពន្ធលើអចលនទ្រព្យ និងពន្ធលើដីធ្លីមិនបានប្រើប្រាស់។ នេះបើតាមសេចក្តីជូនដំណឹង ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។ ការលើកលែងនេះ ត្រូវបានអគ្គនាយកដ្ឋានពន្ធដារបញ្ជាក់ថា ដើម្បីសម្រួលដល់ប្រជាពលរដ្ឋជាម្ចាស់អចលនទ្រព្យ ដែលមានឆន្ទៈក្នុងការបំពេញកាតព្វកិច្ចប្រកាសបង់ពន្ធ លើអចលនទ្រព្យ និង/ឬពន្ធលើដីធ្លីមិនបានប្រើប្រាស់ និងជំរុញការចុះបញ្ជីពន្ធទាំងពីរប្រភេទនេះឱ្យអស់សក្តានុពល។ អគ្គនាយកដ្ឋានពន្ធដារ បានឱ្យដឹងក្នុងសេចក្តីជូនដំណឹងរបស់ខ្លួនថា «សូមជម្រាបជូនម្ចាស់អចលនទ្រព្យទាំងអស់ ដែលកន្លងមកមិនទាន់បានចុះបញ្ជី និងប្រកាសបង់ពន្ធ ឬបង់ពន្ធខ្វះ ឬបង់ពន្ធយឺត មេត្តាជ្រាបថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្រេចផ្តល់ការអនុគ្រោះឱ្យម្ចាស់អចលនទ្រព្យបង់តែប្រាក់ពន្ធ

    September 28, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១១៖១៤នាទី មានករណីសិស្សសាលាវិទ្យាល័យជាស៊ីមសាមគ្គី បង្កទំនាស់ ហិង្សាជិះម៉ូតូចេញពីសាលា ដេញធាក់ និងយកដុំថ្ម វាយគ្នានៅចំណុច មុខសាលាវិទ្យាល័យជាស៊ីមសាមគ្គី នៅតាមបណ្តោយផ្លូវ២៧១ រហូតដល់ស្តុបអូបែកក្អម ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានចំនួន០៤នាក់។ ជនរងគ្រោះឈ្មោះ ទ្រី ចរិយា ភេទប្រុស ជនជាតិខ្មែរ មុខរបរ សិស្សវិទ្យាល័យជាស៊ីមសាមគ្គី និងឈ្មោះហៃ វឌ្ធ្យនា ភេទប្រុស មុខរបរសិស្សវិទ្យាល័យជាស៊ីមសាមគ្គី។ ជនបង្កឈ្មោះម៉ម ឧត្តម ភេទប្រុស ជនជាតិខ្មែរ មុខរបរសិស្ស,

    September 28, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានណែនាំមន្ត្រីអនុវត្តច្បាប់ដោយគ្មានការលើកលែង និងបញ្ចប់វប្បធម៌ធ្វើកិច្ចសន្យាហើយដោះលែង គឺជាការមិនគោរពច្បាប់ ចំពោះជនល្មើសបំផ្លាញធនធានធម្មជាតិ។ ការណែនាំបែបនេះរបស់លោកបណ្ឌិត អ៊ាង សុផល្លែត បានធ្វើឡើងនៅចំពោះមុខថ្នាក់ដឹកនាំ មន្រ្តីរាជការ នៃអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ នាទីស្តីការក្រសួង។ នាឱកាសនោះ លោករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា៖ «គ្រប់ករណីប្រព្រឹត្តិបទល្មើសទាំងឡាយ ឱ្យតែចាប់បានគឺមិនអនុញ្ញាតឱ្យធ្វើកិច្ចសន្យាហើយ ដោះលែងនោះទេ គឺត្រូវតែកសាងសំណុំរឿង និងដាក់បន្តទៅតុលាជាដាច់ខាត ហើយប្រសិនជាករណីទាំងនោះ មានពាក់ព័ន្ធនឹងកត្តានយោបាយ សូមផ្តល់ព័ត៌មាន និងសិទ្ធិឱ្យឯកត្តមរដ្ឋមន្រ្តីជាអ្នកសម្រេច»។ លោករដ្ឋមន្ត្រីក្រសួងបរិស្ថាន ក៏បញ្ជាក់ឱ្យដឹងពីការអនុវត្តភារកិច្ច កាតព្វកិច្ចរបស់មន្រ្តីក្រោមឱវាទឱ្យបានត្រឹមត្រូវហ្មត់ចត់

    September 28, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅរយៈពេល​៨ខែ ឆ្នាំ២០២៣ ពោលចាប់ពីខែមករា ដល់ខែសីហា កម្ពុជាទទួលបានចំណូលជាង ២៧៣លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកៅស៊ូ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣នេះ។ តាមរបាយការណ៍បានឲ្យដឹងថា «ចំណូលពីការនាំចេញជ័រកៅស៊ូ គិតត្រឹមខែសីហា ឆ្នាំ២០២៣ មានចំនួន ២៧២ ១៨១ ៤៩៤ដុល្លារ ដោយបាននាំចេញជ័រកៅស៊ូសរុបចំនួន ២០៥ ១៦៧តោន បានកើនឡើង ចំនួន៦ ៣៥៤តោន ស្មើនឹង៣% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ ចំណែកការនាំចេញឈើកៅស៊ូ ​ទទួលបានថវិកាចំនួន១

    September 28, 2023
  • ព័ត៌មានជាតិ

    (ពោធិ៍សាត់)៖ ភ្លៀងធ្លាក់ជោគជាំជាប់ៗគ្នា ១យប់១ថ្ងៃ បានក្លាយជាជំនន់ទឹកភ្លៀង បណ្តាលឱ្យជន់លិចកំណាត់ផ្លូវជាតិលេខ៥៥ ខូចខាតផលដំណាំ រលំរោង និងផ្ទះ ក្នុងឃុំមួយចំនួន នៃស្រុកវាលវែង ខេត្តពោធិ៍សាត់ តែមិនបណ្តាលឱ្យស្លាប់បាត់បង់អាយុជីវិតមនុស្សឡើយ។ ករណីជំនន់ទឹកភ្លៀងនេះ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ បានអះអាងថា កម្ពស់ទឹកស្ទឹងវាលវែង បានស្រកចុះ ១,៤០ម៉ែត្រហើយ ខណៈកម្ពស់បច្ចុប្បន្ន ៨ម៉ែត្រ (កម្ពស់ប្រកាសអាសន្ន ១០ម៉ែត្រ)។ ប្រភពពីលោក កែវ វ័យ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់ បានឲ្យដឹងថា ស្ថានភាពទឹក គិតត្រឹមព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣នេះ កម្ពស់ទឹកស្ទឹងពោធិ៍សាត់

    September 28, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា បានលុបសេចក្ដីសម្រេច ចុះថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៧ របស់គណៈសង្ឃនាយក និងចុះថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ របស់ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងធម្មការ និងសាសនា ស្តីពីការប្រគល់ភារកិច្ចដល់មន្តីសង្ឃជាន់ខ្ពស់ នៃព្រះរាជាណាចក្រកម្ពុជា៕ សូមអានសេចក្តីសម្រេចខាងក្រោម៖ ផ្តល់សិទ្ធិដោយ៖ freshnews

    September 28, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែ​ងបញ្ជាក់ថា ករណីពន្ធដារ គឺមិនទាន់មាន​ការសម្រេ​ច​ជា​ផ្លូវ​ការ​រប​ស់រា​ជរ​ដ្ឋា​ភិ​បា​ល ក្នុងការប្រមូលពន្ធចំណេញមូលធន នៅដើមឆ្នាំ២០២៤ទេ ហើយរាជ​រដ្ឋា​ភិបា​លថ្មី​ក៏មិ​ន​មា​ន​ប​ង្កើ​ត​ពន្ធថ្មីណាមួយ ដើម្បីដាក់បន្ទុកលើប្រជាពលរដ្ឋនោះដែរ។ ក្នុងសារជាសម្លេងជិត៥នាទី នៅព្រលប់ថ្ងៃទី២៧ខែកញ្ញា ឆ្នាំ២០២៣នេះ សម្ដេចធិបតី បានថ្លែងថា ចាប់តាំងពីរា​ជរដ្ឋាភិបាលបង្កើត​មកដល់ម៉ោងនេះ ​មិនមានការបង្កើតពន្ធបន្ថែមស​ម្រា​ប់​​ដាក់បន្ទុកទៅលើប្រជាពលរដ្ឋឬអាជីវករនោះទេ ​ហើយចំពោះការគិតគូរ​រឿងនេះ រាជរ​ដ្ឋា​ភិ​​​បាលគ្រោងនឹ​ងធ្វើ​សម្រា​​ប់​ដា​​ក់ចេញជាកញ្ចប់វិធានការអន្តរាគមន៍នៅខែ១​១ក្នុងវេទិ​កា​រា​ជ​រដ្ឋា​ភិ​បាលនិង​វិស័​យ​ឯ​កជ​ន​ ដើម្បីពិ​ចារណា​ទៅលើក្រ​បខ័​ណ្ឌនៃ​ពន្ធ​ដែល​មាន​ស្រា​ប់​តែ​ប៉ុ​ណ្ណោះ​។ ការថ្លែងសារបញ្ជាក់នេះបន្ទាប់ពី មានព័ត៌មានរំជើបរំជួលពា​ក់ព័ន្ធបទសម្ភាសន៍​រប​ស់​ឯ​​កឧត្តមអគ្គនាយកនៃអគ្គនាយកដ្ឋាន​ពន្ធដារ​ក្នុងពេលកន្លងមក ពាក់ព័ន្ធការប្រមូ​លព​ន្ធចំ​ណេ​ញ​​មូល​ធនដែលគ្រោងនឹងអនុវត្តនៅដើមឆ្នាំ២០២៤ខាងមុខ។ សូមរម្លឹកថា ថ្មីៗនេះ ប្រមុខរាជរដ្ឋាភិបាលបានប្រគល់ភារកិច្ចជូន ឯកឧត្តម​ឧ​ប​នា​យ​ក​រ​ដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន និងក្រុមការងារ

    September 28, 2023