- Khmerpress
- ព័ត៌មានជាតិ
(ព្រះសីហនុ)៖ អាជ្ញាធរខេត្តព្រះសីហនុ នៅព្រឹកព្រលឹមថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣នេះ បានអនុញ្ញាតឲ្យបើកចរាចរណ៍ឡើងវិញលើកំណាត់ផ្លូវជាតិលេខ៤ ក្រោយទឹកបានស្រកចុះ និងលែងហូរកាត់លើថ្នល់ជាតិទៀត។ អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានបញ្ជាក់ថា ក្រោយស្ថានភាពទឹកស្រកចុះ លែងហូរកាត់ថ្នល់ជាតិបន្តទៀតនោះ នៅព្រឹកថ្ងៃនេះ អាជ្ញាធរបានអនុញ្ញាតឲ្យបងប្អូនធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ៤ឡើងវិញ នៅឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ដែលត្រូវបានបិទកាលពីល្ងាចម្សិលមិញ ដោយសារទឹកហូរកាត់ខ្លាំង។ ជាមួយគ្នានេះ លោកអភិបាលខេត្ត ក៏បានបញ្ជាឲ្យសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធមួយចំនួន នៅប្រចាំការដើម្បីតាមដានពីស្ថានភាពទឹក ងាយស្រួលអន្តរាគមន៍បន្តទៀត។ សូមបញ្ជាក់ថា កាលពីម្សិលមិញ ដោយសារទឹកហូរកាត់ថ្នល់ជាតិលេខ៤ខ្លាំង ទើបអាជ្ញាធរសម្រេចផ្អាកចរាចរណ៍ជាបណ្តោះអាសន្ននៅលើកំណាត់ផ្លូវជាតិលេខ៤ នៅឃុំស្ទឹងឆាយ និងឃុំអូរបាក់រទេះ៕ ផ្តល់សិទ្ធិដោយ៖
September 28, 2023 - ព័ត៌មានជាតិ
(សៀមរាប)៖ ប្រតិបត្តិករទេសចរណ៍ជិត ១០០ក្រុមហ៊ុននៅខេត្តសៀមរាប រយៈពេល៥ថ្ងៃនេះ បានរួមគ្នាបញ្ចុះតម្លៃលើផលិតផល និងសេវាកម្មរបស់ខ្លួនចាប់ពី ១០%ទៅ ៥០% ដើម្បីទាក់ទាញភ្ញៀវទេសចរ និងដើម្បីអបអរសាទរ ទិវាទេសចរណ៍ពិភពលោក ដែលបានរៀបចំឡើងអធឹកអធមនៅខេត្តសៀមរាប។ លោក ហ្វីលិប សែតកៅ ប្រធានសមាគមក្លឹបទេសចរណ៍សៀមរាប បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងចំណោមប្រតិបត្តិករទេសចរណ៍ជិត ១០០ក្រុមហ៊ុន ដែលបានបញ្ចុះតម្លៃលើផលិតផល និងសេវាកម្មទេសចរណ៍នោះ ៩០% គឺសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន កន្លែងម៉ាស្សា និងស្ប៉ា
September 27, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ មន្រ្តីជាន់ខ្ពស់នៃអាកាសចរស៊ីវិលបានឱ្យដឹងថា នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ខាងមុខនេះ អាកាសយាន្តដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី នឹងធ្វើតេស្តការហោះហើរ (Airport Flight Demo) ចុងក្រោយដោយក្រុមហ៊ុន អង្គរ អ៊ិនធើណេសិនណល អ៊ែរផត អិនវេសម៉ិន ខេមបូឌា (AIAI) ដើម្បីបញ្ជាក់ពីសមត្ថភាពក្នុងការគ្រប់គ្រងការប្រតិបត្តិការអាកាសយាន្តដ្ឋានសៀមរាបអង្គរទាំងមូល មុននឹងបើកដំណើរការទទួលជើងហោះហើរលើកដំបូង នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣។ លោក ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២៧ ខែកញ្ញានេះថា នេះគឺជាការធ្វើតេស្តហោះហើរលើកចុងក្រោយបំផុត
September 27, 2023 - សិល្បៈ
(ចិន)៖ បើនិយាយពីកេរ្តិ៍ឈ្មោះតារាសម្តែងស្រីល្បីរបស់កម្ពុជា ស៊ីន យូប៊ីន ត្រូវបានមហាជនខ្មែរស្គាល់យ៉ាងច្បាស់ថា នាងពិតជាមានទេពកោសល្យជាខ្លាំង និងមានភាពលេចធ្លោរមិនថា ការងារសិល្បៈក្នុងប្រទេស ឬក្រៅប្រទេសឡើយ។ អ្វីដែលគ្រប់គ្នាចាប់អារម្មណ៍នោះ គឺនាងតែងតែបង្ហាញវត្តមាននៅលើអន្តរជាតិធំៗ។ ជាក់ស្តែងនាពេលថ្មីៗនេះ នាងនិងដៃគូ គឺលោក ខាត់ វ៉ៃហាំង បានបង្ហាញវត្តមានដ៏ភ្ញាក់ផ្អើលក្នុងកម្មវិធី មហោស្រពភាពយន្តអន្តរជាតិ «Silk Road International Film Festival» ក្នុងប្រទេសចិន ដែលត្រូវបានគេដឹងថា តារាទាំងពីរដួងនេះ គឺបានក្លាយជាតំណាងអ្នកសិល្បៈរបស់ប្រទេសកម្ពុជា ដើម្បីទៅចូលរួមក្នុងព្រឹត្តិការអន្តរជាតិមួយនេះ។ តាមរយៈការចូលរួមកម្មវិធីដ៏ធំនេះ តារាសម្ដែងលេចធ្លោស្រីស្អាត ស៊ីន យូប៊ីន បាននិយាយបញ្ជាក់ក្នុងបណ្ដាញសង្គមផ្លូវការរបស់ខ្លួនថា «នាងខ្ញុំមានកិត្តិយសដែលបានតំណាងឲ្យកម្ពុជា
September 27, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក ទី មុន្និន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពញ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣នេះ បានសម្រេចចោទប្រកាន់យុវតីឈ្មោះ គ្រុយ ស្រីលាភ មានទីលំនៅផ្ទះជួល ផ្លូវបេតុង ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ពីបទ «ហិង្សាដោយចេតនា» មានស្ថានទម្ងន់ទោស តាមបញ្ញត្តិមាត្រា២១៨ នៃក្រមព្រហ្មទណ្ឌ ចំំណែកបក្ខពួកគូកន កំពុងស្ថិតក្នុងចំណាត់ការរបស់សម្ថកិច្ចនៅឡើយ។ សូមជម្រាបថា វីដេអូប្រើប្រាស់អំពើហិង្សាមួយ ត្រូវបានគេចែកចាយនៅតាមបណ្ដាញសង្គម Facebook កាលពីសប្ដាហ៍កន្លងទៅនេះ ដោយបង្ហាញថា នារីម្នាក់ត្រូវបាននារីមួយក្រុមព្រួតគ្នាវាយបណ្ដាលឲ្យរងរបួស ក្នុងផ្ទះសំណាក់មួយកន្លែង ដែលមានទីតាំងស្ថិតនៅខណ្ឌមានជ័យ រាជធានីភ្នំពេញ។
September 27, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ រយៈពេល៨ខែ ឆ្នាំ២០២៣ កម្ពុជាបានភ្ញៀវទទួលទេសចរអន្តរជាតិជាង ៣.៥លាននាក់ កើនឡើង ២៥០.៨% រីឯភ្ញៀវទេសចរជាតិមានប្រមាណ១២.៣៨លាននាក់ កើនឡើង ៦២.៥% ធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២២។ នេះបើតាមសារលិខិតអបអរសាទរទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២៣ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ក្នុងសារលិខិតដដែលនោះ សម្ដេចធិបតីនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ក្នុងមួយទសវត្សរ៍ចុងក្រោយនេះ វិស័យទេសចរណ៍កម្ពុជាបានរីកលូតលាស់គួរជាទីមោទកៈ។ ប៉ុន្តែជាអកុសល ការរីកចម្រើនវិស័យនេះត្រូវបានបង្អាក់ស្ទើរ តែទាំងស្រុង ក្នុងរយៈពេលជាង៣ឆ្នាំចុងក្រោយ ដោយសារវិបត្តិនៃជំងឺកូវីដ-១៩ដែលបានជះឥទ្ធិពលអវិជ្ជមាន និងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅទូទាំងសកលលោក។ ជាការកត់សម្គាល់ វិស័យទេសចរណ៍បានរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ ដែលបានដាក់សម្ពាធយ៉ាងខ្លាំងដល់ប្រតិបត្តិករជាច្រើននៅក្នុងវិស័យនេះ។ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី
September 27, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈសារលិខិតអបអរសាទរទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២៣ ក្រោមប្រធានបទ «ទេសចរណ៍ និងការវិនិយោគបៃតង» បានផ្ដល់អនុសាសន៍ ៥ចំណុចដល់ក្រសួងទេសចរណ៍ ក្រសួង ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន ដៃគូអភិវឌ្ឍន៍ជាតិ-អន្តរជាតិ ដើម្បីរួមគ្នាលើកស្ទួយវិស័យទេសចរណ៍ជាតិ និងបង្កើនភាពទាក់ទាញសម្រាប់គោលដៅកម្ពុជា។ គួរជម្រាបថា ទិវាទេសសចរណ៍ពិភពលោកឆ្នាំ២០២៣នេះ ត្រូវបានរៀបចំឡើងក្រោមប្រធានបទ «ទេសចរណ៍ និងការវិនិយោគបៃតង» ខណៈសម្ដេចធិបតីនាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានចេញសារលិខិតអបអរសាទរមួយយ៉ាងពិសេសផងដែរ។ ក្នុងសារលិខិតនោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្តេជ្ញាបន្តនូវវីរភាពគំរូរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការបន្តស្តារ លើកស្ទួយ និងអភិវឌ្ឍវិស័យទេសចរណ៍ឱ្យកាន់តែរីកចម្រើនថែមទៀត
September 27, 2023 - ព័ត៌មានជាតិ
(បាងកក)៖ នាយកដ្ឋានសេដ្ឋកិច្ចកសិកម្មនៃក្រសួងកសិកម្មនិងសហករណ៍ថៃបានព្យាករថា ផលិតកម្មស្រូវរបស់ប្រទេសថៃរំពឹងថានឹងធ្លាក់ចុះ ៨៧១ ០០០ តោនស្មើនឹង ៣,២៧% មកនៅត្រឹម ២៥,៨លានតោនសម្រាប់រដូវប្រមូលផលឆ្នាំ២០២៣-២០២៤ ដែលភាគច្រើនដោយសារបាតុភូតអាកាសធាតុអ៊ែលនីណូ។ លោក Tantita Bunyamaneekul អគ្គលេខាធិការរងនៃនាយកដ្ឋានសេដ្ឋកិច្ចកសិកម្មបានប្រាប់កាសែតកកប៉ុស្តិ៍ថា ផ្ទៃដីដាំដុះស្រូវរបស់ប្រទេសថៃសម្រាប់ឆ្នាំ២០២៣-២០២៤ មានសរុបចំនួន ៦២,៤លានរ៉ៃ (៩,៩៨លានហិចតា) ថយចុះចំនួន ៦២០ ០០០រ៉ៃ ឬ ០,៩៦% ធៀបនឹងឆ្នាំមុន។ ផ្ទៃដីប្រមូលផលត្រូវបានប៉ាន់ប្រមាណថាមានចំនួន ៥៩,៦លានរ៉ៃ ថយចុះចំនួន ៣១៦ ០០០រ៉ៃ ឬ ០,៥៣% ធៀបនឹងឆ្នាំមុន។ ការធ្លាក់ចុះផ្ទៃដីដាំដុះនេះគឺដោយសារការប្រែប្រួលលក្ខខណ្ឌអាកាសធាតុដែលនាំឱ្យមានការពន្យារពេលធ្លាក់ភ្លៀង។ យោងតាមកាសែតបាងកកប៉ុស្តិ៍
September 27, 2023 - ព័ត៌មានជាតិ
(ព្រះសីហនុ)៖ គិតត្រឹមម៉ោង០៩៖៣០នាទីព្រឹក ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣នេះ កម្ពស់ទឹកឡើងដល់០.៦ម៉ែត្រ នៅចន្លោះគីឡូម៉ែត្រលេខ១៥៣-១៥៤ តាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតភូមិស្ទឹងឆាយខាងត្បូង ឃុំស្ទឹងឆាយ ស្រុកកំពង់សីលា។ ដូច្នេះដើម្បីធានាដល់សុវត្ថិភាពក្នុងការធ្វើដំណើរ រដ្ឋបាលខេត្ត សូមធ្វើការផ្អាកចរាចរណ៍នៅត្រង់ទីតាំងខាងលើជាបណ្តោះអាសន្នសិន។ សូមសាធារណជន និងបងប្អូនប្រជាពលរដ្ឋ រកផ្លូវវៀងជាបណ្តោះអាសន្នសិន ឬអាចប្រើប្រាស់ផ្លូវល្បឿនលឿន៕ផ្តល់សិទ្ធិដោយ៖ freshnews
September 27, 2023 - ព័ត៌មានជាតិអគ្គនាយកដ្ឋានពន្ធដារ ច្រានចោលការលើកទ្បើងមិនពិតថា មានការអនុវត្តការប្រមូលពន្ធ ១% ពីអ្នកខ្ចីលុយពីធនាគារ
(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីបំភ្លឺ ដោយច្រានចោលការលើកឡើងមិនពិតថា មានការអនុវត្តការប្រមូលពន្ធ ១% ពីអ្នកខ្ចីលុយពីធនាគា។ នេះបើតាមសេក្តីបំភ្លឺដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣នេះ។ អគ្គនាយកដ្ឋានពន្ធដារបានបញ្ជាក់ដូច្នេះថា «មានការលើកឡើងថា មានការអនុវត្តការប្រមូលពន្ធ ១% ពីអ្នកខ្ចីលុយពីធនាគារ ដែលនេះជាការលើកឡើងមិនត្រឹមត្រូវនោះទេ ហើយអគ្គនាយកដ្ឋានពន្ធដារ សូមបំភ្លឺបញ្ជាក់ថា យោងតាមច្បាប់ស្តីពីសារពើពន្ធជាធរមាន ពុំមានការកំណត់ណាមួយតម្រូវឱ្យយកពន្ធ ១% លើប្រាក់កម្ចីរបស់ប្រជាពលរដ្ឋនោះទេ»។ ជាមួយគ្នានេះ អគ្គនាយកដ្ឋានពន្ធដារ បានអំពាវនាវ និងលើកទឹកចិត្តដល់សាធារណជនទាំងអស់ សូមធ្វើការឈ្វេងយល់ពីព័ត៌មាន ដែលត្រូវបានផ្សព្វផ្សាយជាសាធារណៈ ចៀសវាងទទួលបាន
September 27, 2023









