- Khmerpress
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ តាមរយៈសេចក្តីបំភ្លឺរបស់ខ្លួន អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់យ៉ាងច្បាស់ថា គ្មានទេ ការដំទ្បើងពន្ធព្រលានយន្តហោះ ចំពោះអ្នកដំណើរ និងភ្ញៀវទេសចរ ព្រោះក្នុងច្បាប់ស្តីសារពើពន្ធ គ្មានប្រភេទពន្ធនេះឡើយ។ នេះបើតាមសេចក្តីបំភ្លឺ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៧ ខែកញ្ញានេះ។ ការចេញមកបញ្ជាក់របស់អគ្គនាយកដ្ឋានពន្ធដារនេះ ធ្វើឡើងបន្ទាប់ពីមានការលើកឡើង ក្នុងបណ្តាញសង្គមមួយចំនួន ដែលបង្កឱ្យមានការភាន់ច្រឡំ ដល់សាធារណជន។ អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់យ៉ាងដូច្នេះថា «ការលើកទ្បើងថា មានការដំទ្បើងពន្ធព្រលានយន្តហោះ ចំពោះអ្នកដំណើរ និងភ្ញៀវទេសចរណ៍មានការលើកឡើងថាមានការប្រមូលពន្ធឬដំទ្បើងពន្ធព្រលានយន្តហោះទៅក្រៅប្រទេស ឬពន្ធសំបុត្រយន្តហោះ ដែលករណីនេះគឺជាការលើកទ្បើងពុំឆ្លុះបញ្ចាំងពីការពិតនោះទេ ហើយច្បាប់ ស្តីពីសារពើពន្ធជាធរមានក៏ពុំមានចែង អំពីប្រភេទពន្ធលើព្រលានយន្តហោះនោះទ្បើយ។
September 27, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ អាជ្ញាធរជាតិអប្សរា បានជូនដំណឹងដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិ ព្រមទាំងសាធារណជនទាំងអស់ ថា ជាគោលការណ៍ អាជ្ញាធរជាតិអប្សរា មិនមានការហាមឃាត់ទេ ចំពោះការថតរូបភាព ឬវីដេអូ សម្រាប់ចងក្រងជាអនុស្សាវរីយ៍ផ្ទាល់ខ្លួន ឬលក្ខណៈទេសចរណ៍ ដើម្បីផ្សព្វផ្សាយសិល្បៈ និងវប្បធម៌ឱ្យពិភពលោកបានស្គាល់ពីភាពទាក់ទាញ និងសម្បត្តិវប្បធម៌ដ៏អស្ចារ្យរបស់កម្ពុជា។ បើតាមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅយប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣នេះ អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ជាក់ស្ដែង ការថតរូបភាព និងវីដេអូ តាមទម្រង់ទាំងនេះ ត្រូវបានភ្ញៀវទេសចរជាតិ-អន្តរជាតិ បង្ហោះផ្សព្វផ្សាយនៅតាមបណ្តាញសង្គមនានាដូចជាហ្វេសប៊ុក TikTok និងបណ្ដាញសង្គមជាច្រើនផ្សេងទៀតរួចមកហើយ។ ដោយឡែកក្នុងគោលបំណងបញ្ចៀសនូវកំហុសឆ្គងដោយអចេតនាកើតចេញពីការផ្សព្វផ្សាយ និងអាចធ្វើឱ្យប៉ះពាល់គុណតម្លៃនៃប្រាសាទបុរាណ មរតកមិនអាចកាត់ថ្លៃបានរបស់បុព្វបុរសខ្មែរ
September 27, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីបំភ្លឺ ចំពោះការភាន់ច្រឡំមួយចំនួន ពាក់ព័ន្ធនឹងការអនុវត្តតួនាទី ភារកិច្ចនៃការគ្រប់គ្រងការប្រមូលចំណូលពន្ធ។ នេះបើតាមសេចក្តីបំភ្លឺដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៧ ខែកញ្ញានេះ។ ផ្តល់សិទ្ធិដោយ៖ freshnews
September 27, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ យោងតាមលិខិតរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចេញលិខិតបញ្ជាក់ ពាក់ព័ន្ធនឹងការសាងសង់សំណង់នៅវត្តភូម៉ានហ្វា នៅខេត្តបុរីរម្យ នៃប្រទេសថៃ បន្ទាប់ពីមានការរិះគន់យ៉ាងខ្លាំងពីមហាជននៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក។ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ សូមជម្រាបជូនដល់សាធារណជនទាំងអស់មេត្តាជ្រាបថា ពាក់ព័ន្ធ ករណីនៃការសាងសង់សំណង់នៅវត្តភូម៉ានហ្វា ក្នុងខេត្តបុរីរម្យ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានយកចិត្ត ទុកដាក់យ៉ាងខ្លាំងលើសកម្មភាពនៃការសាងសង់នេះ ដោយបានចាត់ក្រុមការងារជំនាញតាមដានជាប្រចាំ តាំងពីដើមរៀងមក ពោលគឺចាប់តាំងពីករណីនេះបានផ្ទុះឡើងនាអំឡុងឆ្នាំ២០២១មកម្ល៉េះ។ ចំណាត់ការកន្លងមកដែលក្រសួងបានធ្វើ គឺផ្ដោតលើសកម្មភាពទំនាក់ទំនងការទូតរវាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងភាគីថៃ (ស្ថានទូតថៃប្រចាំនៅកម្ពុជានិងក្រសួងវប្បធម៌ថៃ) ដោយបានបញ្ចូនអ្នកសិក្សាស្រាវជ្រាវ ដើម្បីចុះទៅពិនិត្យទីតាំងសាងសង់ផ្ទាល់ ប៉ុន្តែស្ថានភាពនៅពេលដែលអ្នកជំនាញចុះទៅបានពិនិត្យឃើញថា សំណង់នៅមិនទាន់មានការសង់បន្ថែមនៅឡើយ។ ករណីនៃការបញ្ជូនអ្នកជំនាញចុះត្រួតពិនិត្យនិងចរចា គឺយើងមានជំហរច្បាស់លាស់ ក្នុងការទប់ស្កាត់នូវរាល់ទង្វើទាំងឡាយណាដែលបានចម្លងអត្តសញ្ញាណជាតិរបស់យើង ដោយផ្អែកទៅលើសកម្មភាពការទូត
September 26, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ វិស័យឯកជនរបស់កម្ពុជា បានបង្ហាញនូវក្តីរំពឹងទុកថា នឹងអាចនាំចេញដំឡូងមីក្រៀមជាង ២លានតោន ទៅចិនដោយផ្ទាល់ក្នុងមួយឆ្នាំៗ។ ការរំពឹងទុកនេះធ្វើឡើង បន្ទាប់ពីក្រុមហ៊ុនកម្ពុជាចំនួន២ បានចុះអនុស្សារណៈយោគយល់គ្នាជាមួយក្រុមហ៊ុនចិន កាលពីសប្តាហ៍មុន ដើម្បីនាំចេញដំឡូងមីក្រៀម ទៅកាន់ប្រទេសចិន ក្នុងរយៈពេល៨ឆ្នាំ ដែលត្រូវបានបែងចែកចេញជា ៣ដំណាក់កាល។ ឧកញ៉ាបណ្ឌិត ឈិន កេន នាយកគ្រប់គ្រង Advance Digital World Trade (ADWT) បានប្រាប់បណ្តាញព័ត៌មាន Fresh News ថា បច្ចុប្បន្ននេះទីផ្សារដំឡូងមីនៅប្រទេសចិន មានសន្ទុះកើនឡើងគួរឱ្យកត់សម្គាល់។ ហេតុនេះហើយទើបក្រុមហ៊ុនដ៏ធំមួយរបស់ហុងកុង សម្រេចចិត្តចុះកិច្ចព្រមព្រៀងទិញដំឡូងមីពីកម្ពុជា ដើម្បីផ្គត់ផ្គង់ទៅទីផ្សារចិន។ លោកបន្តថា
September 26, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ដើម្បីប្រសិទ្ធភាព នៃការអង្កេតស្រាវជ្រាវភាពមិនប្រក្រតីរបស់មន្ត្រីនគរបាល ពេលចុះប្រតិបត្តិការបង្ក្រាបផលិតផលក្លែងក្លាយកន្លងទៅ អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានប្រកាសដាក់លេខទូរសព្ទពីរខ្សែ គឺ 089 770 917 និង 089 371 007 សម្រាប់សាធារណជន ឬប្រជាពលរដ្ឋ ដែលទទួលរងភាពមិនប្រក្រតី ឬភាពអយុត្តិធម៌នៅពេលប្រតិបត្តិការរបស់មន្ត្រីនគរបាលជាតិចំណុះអង្គភាពប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់ មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម ស្ថិតក្នុងដែនសមត្ថកិច្ចក្រសួងមហាផ្ទៃ មានលទ្ធភាពងាយស្រួលក្នុងការដាក់បណ្ដឹង ផ្ដល់ភស្ដុតាង ឬសហការផ្ដល់ព័ត៌មានពាក់ព័ន្ធនានា។ លោក ទូច សុឃៈ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ទន្ទឹមគ្នានេះ អគ្គាធិការដ្ឋាន ក្រសួងមហាផ្ទៃ
September 26, 2023 - សិល្បៈ
រាជធានីភ្នំពេញ៖ រឿងរ៉ាវប្រទេសថៃសាងសង់ប្រាសាទថ្ម ចម្លងតាមប្រាសាទអង្គរវត្តខ្មែរសឹងតែ១០០ភាគរយ កំពុងផ្ទុះឡើងម្ដងទៀត ដែលប៉ុន្មានថ្ងៃកន្លងមកនេះ មហាជនមានការផ្ទុះកំហឹងជាខ្លាំង និងរិះគន់យ៉ាងព្រោងព្រាតពេញក្នុងបណ្ដាញសង្គម។ ក្នុងនោះ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ លោកជំទាវ ចន ច័ន្ទលក្ខិណា ប្រធានសមាគមន៍សិល្បៈ បានបង្ហោះនៅក្នុងគណនីហ្វេសប៊ុកផ្ទាល់ខ្លួន ដោយចោទជាសំនួរ លើកឡើងថា៖ «តើតម្លៃមរតកនៃការចុះបញ្ជីសម្បតិបេតិកភណ្ឌពិភពលោកនៅកន្លែងណាដែលសៀមអាចសាងសង់ចំលងតាមជាក់ស្តែងបាន?» មិនត្រឹមតែលោកជំទាវទេ ដែលបានលើកជាចម្ងល់ ក្នុងនោះក៏ឃើញមានលោកឧកញ៉ាវ័យក្មេង ជា តុងហ៊ួរ បានធ្វើការចោទជាសំនួរចំៗ សួរទៅខាងក្រសួងដែលពាក់ព័ន្ធផងដែរ ដោយលោកឧកញ៉ា បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «តើក្រសួងចេះឈឺខួរទេ? ប្រជាជនរិះគន់ពេញប្រទេស ហើយស្ងាត់អោយឈឹង??? ឯកឧត្តម អ្នកឧកញ៉ា ឧកញ៉ា
September 26, 2023 - ព័ត៌មានអន្តរជាតិ
(បាងកក)៖ សកម្មជនលេចធ្លោមួយរូប ដែលបានអំពាវនាវដោយបើកចំហ ចង់ឱ្យមានការធ្វើកំណែទម្រង់ ស្ថាប័នព្រះមហាក្សត្រដ៏មានឥទ្ធិពលរបស់ប្រទេសថៃ ត្រូវបានតុលាការសម្រេចផ្តន្ទាទោសនាថ្ងៃអង្គារនេះ ឱ្យជាប់ពន្ធនាគាររយៈពេលសរុប៤ឆ្នាំ ពីបទប្រមាថព្រះមហាក្សត្រថៃ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៦ ខែកញ្ញា ឆ្នាំ២០២៣។ លោក អាណុន ណាមផា (Arnon Nampa) ដែលជាមេធាវីសិទ្ធិមនុស្សម្នាក់ ត្រូវគេស្គាល់យ៉ាងទូលំទូលាយ សម្រាប់ការអត្ថាធិប្បាយមួយរបស់លោក អំលុងចលនាបាតុកម្មគាំទ្រលទ្ធិប្រជាធិបតេយ្យ កាលពីឆ្នាំ២០២០ ដោយពេលនោះ លោកបានអំពាវនាវឱ្យមានការជជែកដេញដោលមតិជាសាធារណៈ ជុំវិញតួនាទីរបស់ព្រះមហាក្សត្រដ៏មានឥទ្ធិពលបំផុតនៃប្រទេសថៃ។ លោក អាណុន បានអះអាងថា រូបលោកមិនបានប្រព្រឹត្តខុសអ្វីនោះទេ។ នៅប្រទេសថៃ ស្ថាប័នព្រះមហាក្សត្រ
September 26, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានពន្ធដារ បានចេញសេចក្តីជូនដំណឹង ស្តីពី ការពន្យារពេលបង់ពន្ធលើអចលនទ្រព្យនិងពន្ធលើដីធ្លីមិនបានប្រើប្រាស់ សម្រាប់ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ខាងមុខ។ អគ្គនាយកដ្ឋានពន្ធដារបានពិនិត្យឃើញថា រហូតមកទល់ពេលនេះ មានម្ចាស់អចលនទ្រព្យជាច្រើនបានមកប្រកាសបង់ពន្ធលើអចលនទ្រព្យ ឬពន្ធលើដីធ្លីមិនបាន ប្រើប្រាស់សម្រាប់ឆ្នាំ២០២៣ ហើយក៏នៅមានម្ចាស់អចលនទ្រព្យមួយចំនួនទៀត នៅមិនទាន់បានបំពេញកាតព្វកិច្ច ប្រកាសបង់ពន្ធប្រភេទទាំងនេះនៅឡើយ។ អនុវត្តតាមច្បាប់និងបទប្បញ្ញត្តិជាធរមាន ម្ចាស់អចលនទ្រព្យត្រូវមាន កាតព្វកិច្ចប្រកាសបង់ពន្ធទាំងនេះយ៉ាងយឺតបំផុតត្រឹមថ្ងៃទី៣០ ខែកញ្ញា នៃឆ្នាំជាប់ពន្ធនីមួយៗ ផុតរយៈពេលនេះ ម្ចាស់អចលនទ្រព្យនឹងត្រូវទទួលរងទណ្ឌកម្មរដ្ឋបាល ស្របតាមច្បាប់ស្តីពីសារពើពន្ធជាធរមាន។ ដើម្បីផ្ដល់លទ្ធភាពជូនម្ចាស់អចលនទ្រព្យ ដែលមានឆន្ទៈក្នុងការបំពេញកាតព្វកិច្ចប្រកាសបង់ពន្ធទាំងនេះ ប៉ុន្តែមិនទាន់បានមកប្រកាសបង់ពន្ធ អគ្គនាយកដ្ឋានពន្ធដារសម្រេចពន្យារកាលបរិច្ឆេទផុតកំណត់ប្រកាសបង់ពន្ធលើ អចលនទ្រព្យ
September 26, 2023 - ព័ត៌មានជាតិ
(កោះកុង)៖ លោកស្រី អ៉ី នារីនេត អភិបាលរងខេត្តកោះកុង បានកាត់ខ្សែបូដាក់ឱ្យដំណើរការសាកល្បងនូវ «កំពង់ផែកោះកុង» ឬពាក្យបច្ចេកទេសបរទេសហៅថា កោះកុងផតមេនេចម៉ិន ឯ.ក (Koh Kong Port Management Co Ltd) ដែលមានទីតាំងស្ថិតនៅភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគិរីសាគរ ខេត្តកោះកុង។ ការដាក់ឱ្យសាកល្បងកំពង់ផែកោះកុងនេះធ្វើឡើងនាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ ជាមួយនឹងការទទួលស្វាគមន៍នាវាទី១ចូលមកកាន់កំពង់ផែនេះ ដោយមានការចូលរួមដោយលោក កាវ លាំង (Kao Liang) តំណាងក្រុមហ៊ុនកោះកុងផតមេនេចម៉ិន ឯ.ក ឧត្តមសេនីយ៍ទោ អាន ស្រៀង
September 26, 2023









