Khmerpress
  • ព័ត៌មានជាតិ

    (កំពត)៖ លោកស្រី មាន សំអាន ប្រធានគណៈកម្មការទី៨នៃព្រឹទ្ធសភា បានជំរុញលើកទឹកចិត្តដល់លោក ម៉ៅ ធនិន អភិបាលខេត្តកំពត ក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បន្តចុះដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនេះបន្តទៀត ដើម្បីចូលរួមបញ្ចប់វិវាទ និងកាត់បន្ថយការចំណាយថវិកា ព្រមទាំងពេលវេលារបស់ពលរដ្ឋ ដោយគិតមកដល់ពេលនេះ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពតបានដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការបានចំនួន២,១៧១ករណីហើយ។ ថ្លែងនៅក្នុងពិធីចុះជួបសិក្សាឈ្វេងយល់ និងប្រមូលព័ត៌មានអំពីការផ្សព្វផ្សាយច្បាប់ និងការអនុវត្តច្បាប់ ពាក់ព័ន្ធនឹងវិស័យជំនាញជាសមត្ថកិច្ចរបស់គណៈកម្មការទី៨ នៃព្រឹទ្ធសភា ដោយផ្តោតលើការផ្តល់សេវាបណ្តុះបណ្តាលវិជ្ជាជីវៈ និងការគ្រប់គ្រងថែទាំកុមារនៅខេត្តកំពត នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ នៅសាលាខេត្តកំពត។ នាឱកាសនោះដែរ លោកស្រី មាន សំអាន ក៏បានបន្តថ្លែងការកោតសរសើរ និងសាទរចំពោះការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការរបស់លោកអភិបាលខេត្ត ម៉ៅ

    September 26, 2023
  • ព័ត៌មានជាតិ

    (ព្រះវិហារ)៖ អាជ្ញាធរជាតិព្រះវិហារ បានប្រកាសផ្អាកការចូលទស្សនារមណីយដ្ឋានប្រាសាទកោះកេរជាបណ្តោះអាសន្ន នាថ្ងទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ចាប់ពីម៉ោង៧៖០០នាទីព្រឹក ដល់ម៉ោង១២៖០០នាទីថ្ងៃត្រង់។ នេះបើតាមរយៈសេចក្តីជូនដំណឹងដែល Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣នេះ។ ការផ្អាកបណ្តោះអាសន្ននេះ គឺដើម្បីរៀបចំពិធីបួងសួងថ្នាក់ជាតិ ក្នុងឱកាសដែលរមណីយដ្ឋានប្រាសាទកោះកេរ ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ដពីភពលោក។ គួរបញ្ជាក់ថា រមណីយដ្ឋានប្រាសាទកោះកេរ ត្រូវបានចុះបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកជាផ្លូវការរបស់អង្គការយូណេស្កូ នាល្ងាចថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត។ បូករួមទាំងរមណីយដ្ឋានប្រាសាទកោះកេរនេះ កម្ពុជាមានតំបន់បេតិកភណ្ឌពិភពលោកចំនួន៤ហើយ ក្នុងនោះរួមមាន៖ តំបន់អង្គរ ត្រូវបានចុះបញ្ជីនៅឆ្នាំ១៩៩២, ប្រាសាទព្រះវិហារ ចុះបញ្ជីឆ្នាំ២០០៨ និងតំបន់ប្រាសាទសំបូរព្រៃគុក

    September 26, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ កីឡាករហែលទឹកជម្រើសជាតិកម្ពុជា កូសុងដឹ ឡាប៉ារង់អង់ត្វ័នម៉ាកាំងក្ដូឌ (Antoine) បានបំបែកកំណត់ត្រាជាតិ ក្លាយជាកីឡាករកម្ពុជាដំបូង ដែលធ្វើបានថិរវេលា ២៦.៧៧វិនាទី លើវិញ្ញាសាហែលបៀបផ្ងារ ៥០ម៉ែត្របុរស។ សិទ្ធផលនៃការបំបែកកំណត់ត្រាជាតិ(National Record)នេះ គឺកីឡាករកូនកាត់ខ្មែរ-បារាំង Antoine ធ្វើបានក្នុងការប្រកួតកីឡាអាស៊ី (Asian Games) លើកទី១៩ នៅទីក្រុង Hangzhou ប្រទេសចិន នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ ។ លោក ហែមថុន ពន្លឺ គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា បានបញ្ជាក់ថា ទោះបីកីឡាករកម្ពុជា មិនបានឡើងវគ្គបន្ដ តែលោកពិតជារីករាយ

    September 26, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី​ សាយ ឈុំ ប្រមុខរដ្ឋស្តីទី បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ផ្ទេរ និងតែងតាំងរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការសរុបចំនួន ១៤រូប។ នេះបើតាមព្រះរាជក្រឹត្យ ដែលបណ្តាញ Fresh News ទទួលបាននៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣៕ ខាងក្រោមនេះជាព្រះរាជក្រឹត្យ៖ ផ្តល់សិទ្ធិដោយ៖ freshnews

    September 26, 2023
  • ព័ត៌មានជាតិ

    (រតនគិរី)៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង (CDC) នៃក្រសួងសុខាភិបាល តាមរយៈ Facebook ផ្លូវការបានបញ្ជាក់ថា ខ្លួនបានរកឃើញមានការផ្ទុះករណីជំងឺភ្នែកក្រហម ដែលគិតត្រឹមថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣​ មានចំនួន៩៣ករណី (ស្រី៥៧នាក់) នៅភូមិប៉ក់តូច ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគីរី។ ករណីនេះ កើតឡើងដោយសារមានករណីដំបូង ដែលមានអ្នកភូមិចំនួន៨នាក់ កាលពីថ្ងៃទី១៤ ខែកញ្ញាឆ្នាំ២០២៣ ទៅបុណ្យ​សពបងប្អូន នៅភូមិមួយលើទឹកដីប្រទេសវៀតណាម ដែលជាភូមិមានព្រំប្រទល់ជាប់ និងភូមិប៉ក់តូចនេះ​។​ ប្រភពព័ត៌មានដដែលបន្តថា មន្ត្រីជំនាញនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ក្រុមឆ្លើយតបបន្ទាន់មន្ទីរសុខាភិបាលខេត្ត មន្ទីរពេទ្យបង្អែកខេត្ត និងមណ្ឌលសុខភាព បានចុះទៅពិនិត្យស្រាវជ្រាវ ផ្តល់ការព្យាបាលថែទាំអ្នកជំងឺ នឹងអប់រំ

    September 25, 2023
  • ព័ត៌មានជាតិ

    (ឧត្តរមានជ័យ)៖ យុវតី៣នាក់ ត្រូវបានកម្លាំងនគរបាល នៃអធិការការដ្ឋាននគរបាលក្រុងសំរោង ខេត្តឧត្តរមានជ័យ ស្រាវជ្រាវឈានដល់ការឃាត់ខ្លួន ក្រោយធ្លាយវីដេអូតាមបណ្តាញសង្គម ពាក់ព័ន្ធនឹងយុវតីខាងលើ បានប្រើអំពើហិង្សាវាយដំទាត់ធាក់ទៅលើយុវតីម្នាក់ទៀត។ លោកវរសេនីយ៍ឯក ហម ភិរម្យ អធិការនគរបាលក្រុងសំរោង បានថ្លែងប្រាប់ឱ្យដឹងនៅរសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ថា ករណីយុវតី៣នាក់ ធ្វើសកម្មភាពព្រួតវាយទៅលើយុវតីម្នាក់ផ្អើលបណ្តាញសង្គម គឺកើតឡើងអំឡុងខែកក្កដា ឆ្នាំ២០២៣ កន្លងទៅ នៅចំណុចតាមផ្លូវខាងលិចរបងទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តឧត្តរមានជ័យ មូលហេតុដោយសារជនសង្ស័យខឹងជនរងគ្រោះដើរនិយាយដើមខ្លួន។ ក្រោយមានការបង្ហោះតាមបណ្តាញសង្គម និងមានការណែនាំ និងអនុវត្តបទបញ្ជាលោកឧត្តមសេនីយ៍ទោ ហ៊ួត សុធី ស្នងការនគរបាលខេត្តឧត្តរមានជ័យ កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងសំរោង បានស្រាវជ្រាវឃាត់ខ្លួនយុវតីទាំង៣នេះ មកកាន់អធិការដ្ឋាននគរបាលក្រុង។ លោកវរសេនីយ៍ឯក ហម

    September 25, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣នេះ កម្ពុជាចម្រាញ់រ៉ែមាសបានជាង ៨ ២៨៨គីឡូក្រាម និងទទួលបានចំណូលពីសួយសារ ជាង ១៣លានដុល្លារអាមេរិក។ នេះបើតាមការបញ្ជាក់ឲ្យដឹងពី លោក អ៉ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ នៃក្រសួងរ៉ែ និងថាមពល។ ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣នេះ លោក អ៉ឹង ឌីប៉ូឡា បានបញ្ជាក់ថា «គិតត្រឹមថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមហ៊ុនទាំង៦ បានផលិតដុំមាស ចំនួន៩១៩ដុំ ស្មើនឹងជាង

    September 25, 2023
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ បន្ទាប់ពីរយៈពេលជាងមួយសប្តាហ៍នៃព្រឹត្តិការណ៍ប្រកាសចេញកំពូលស្មាតហ្វូន iPhone 15 របស់ Apple នៅថ្ងៃយប់ថ្ងៃទី១២ ឈានចូលថ្ងៃទី១៣ ខែកញ្ញាកន្លងទៅថ្មីៗនេះ ពេលនេះ iPhone 15 ទាំង ៤ម៉ូដែលកំពុងចរាចរណ៍នៅលើទីផ្សារមួយចំនួនហើយ។ ដោយឡែកក្នុងជុំទីមួយនេះទីផ្សារប្រទេសចិនកំពុងទទួលបានការគាំទ្រជាខ្លាំង ខណៈដែលកំណើននៃការបញ្ជាទិញកើនឡើងដល់ ២៥៣ភាគរយ បើធៀបនឹង iPhone 14។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣។ តាមរយៈរបាយការណ៍ចេញផ្សាយចុងក្រោយនេះបានបង្ហាញថា iPhone 15 បានបំបែកកំណត់ត្រា ការដាក់លក់ក្នុងរយៈពេលដ៏ខ្លីនៅលើទីផ្សារប្រទេសចិន បើទោះបីជាមានការព្រួយបារម្ភអំពីតម្រូវការ សម្រាប់ផលិតផលជំនាន់ចុងក្រោយ បន្ទាប់ពីមានរបាយការណ៍ការហាមឃាត់សម្រាប់ការប្រើប្រាស់ដោយមន្ត្រីរដ្ឋាភិបាលចិន។ យោងតាមគេហទំព័រ

    September 25, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ រយៈពេល៨ខែ ឆ្នាំ២០២៣នេះ កំពង់ផែស្វយ័តភ្នំពេញ រកចំណូលបានចំនួន ២៣,៤៣១,២១០ដុល្លារ (ពុំទាន់ធ្វើសវនកម្ម) ថយចុះ៩ភាគរយ បើធៀបរយៈពេលដូចគ្នា ឆ្នាំ២០២២ មានចំនួន ២៥,៦៣៧,៩៤៤ដុល្លារ (បានធ្វើសវនកម្ម)។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់កំពង់ផែស្វយ័តភ្នំពេញ។ សេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថា ប្រភពចំណូល របស់កំពង់ផែស្វយ័តភ្នំពេញ ដែលទទួលបាន នៅរយៈពេល៨ខែ ឆ្នាំ២០២៣ រួមមាន៖ * ទី១៖ ចំណូលពីប្រតិបត្តិការផែ មានចំនួន១៩,៧៧៩,៣០៧ដុល្លារ។ *

    September 25, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើឱ្យពន្លឿន​កិច្ច​ចរចា​សន្ធិសញ្ញាអាជីវកម្ម និងវិនិយោគ (BIT) រវាងកម្ពុជា និងឥណ្ឌា ដើម្បីឈានទៅការចុះកិច្ច​ព្រម​ព្រៀង​​ជា​​មួយ​​គ្នា​ឱ្យបានឆាប់ៗនាពេលខាងមុខនេះ។ សំណើរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅក្នុងជំនួបជាមួយលោក ស៊ូប្រាម៉ានីញ៉ាម ចៃសានកា (Subrahmanyam Jaishankar) រដ្ឋមន្ត្រីការបរទេសឥណ្ឌា នៅឯទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣កន្លងទៅ។ សន្ធិសញ្ញាអាជីវកម្ម និងវិនិយោគ គឺជាគំនិតផ្តួចផ្តើមមួយ ក្នុងបំណងជំរុញការធ្វើពាណិជ្ជកម្ម និងវិនិយោគរវាងកម្ពុជា ជាមួយឥណ្ឌាឱ្យកាន់តែទូលំទូលាយថែមទៀត។ បើតាមសម្តេចធិបតី បានឱ្យដឹងថា សន្ធិសញ្ញានេះក្រុមការងារកម្ពុជា

    September 25, 2023