- Khmerpress
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោក ណិក ឡាហ្គូណូវិក (Nick Lagunowich) ប្រធានក្ដាប់រួមសកលទទួលបន្ទុកផ្នែកទីផ្សារកំពុងអភិវឌ្ឍន៍ នៃក្រុមហ៊ុនហ្វាយហ្ស័រ (Pfizer) បានបង្ហាញបំណងចង់ស្វែងរកឱកាសវិនិយោគនៅក្នុងប្រទេសកម្ពុជា និងសុំការជួយគាំទ្រ ជ្រោមជ្រែងពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា។ បំណងនេះត្រូវបានលើកឡើង ក្នុងជំនួបជាមួយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នាទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣កន្លងទៅនេះ គ្រាដែលសម្ដេចនាយករដ្ឋមន្ដ្រី បំពេញទស្សនកិច្ចនៅទីនោះដើម្បីចូលរួមកិច្ចប្រជុំរបស់អង្គការសហប្រជាជាតិ។ ខ្លឹមសារជំនួបដែលទើបផ្សព្វផ្សាយជាផ្លូវការ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា បន្ទាប់ពីកិច្ចស្វាគមន៍, លោក ណិក ឡាហ្គូណូវិក បានគោរពជម្រាបជូន
September 25, 2023 - ព័ត៌មានអន្តរជាតិ
(វ៉ាស៉ីនតោន)៖ បេសកកម្មអវកាសដែលមានរយៈពេលសរុប៧ឆ្នាំ បានឈានដល់ចុងបញ្ចប់កាលពីថ្ងៃអាទិត្យកន្លងទៅនេះ នៅពេលប្រអប់ខាប់ស៊ុលមួយ (capsule) របស់ទីភ្នាក់ងារអវកាសអាមេរិក NASA ដែលផ្ទុកគំរូតាងអាចម៍ផ្កាយ បានមកដល់ផ្ទៃផែនដីដោយសុវត្ថិភាព។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៥ ខែកញ្ញា ឆ្នាំ២០២៣។ ក្រុមអ្នកវិទ្យាសាស្រ្តមានក្តីសង្ឃឹមខ្ពស់ថា គំរូតាងខាងលើនឹងជួយបង្កើនការយល់ដឹងរបស់យើង អំពីការកកើតនៃប្រព័ន្ធព្រះអាទិត្យ ក៏ដូចជាអំពីដំណើរវិវត្តន៍របស់ផែនដី ដែលបានប្រែក្លាយជាភពដែលអាចទ្រទ្រង់ជីវិតបាន។ បេសកកម្ម OSIRIS-REx ត្រូវបានបញ្ជូនចេញពីផែនដីកាលពីឆ្នាំ២០១៦ ហើយ៤ឆ្នាំក្រោយមក វាបានចុះចតលើ អាចម៍ផ្កាយមួយឈ្មោះ Bennu ដើម្បីប្រមូលគំរូតាងក្នុងទម្រង់ជាកម្ទេចដីនិងធូលី ដែលបើតាម NASA គឺមានទម្ងន់ប្រហែល២៥០ក្រាម ពីលើផ្ទៃរបស់វា។ មកទល់ឥឡូវ
September 25, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ អ្នកនាំពាក្យខុទ្ទកាល័យនាយករដ្ឋមន្រ្តី បានចេញសេចក្តីបំភ្លឺមួយ ដោយសម្តែងការសោកស្តាយចំពោះការចោទប្រកាន់ដោយគ្មាន មូលដ្ឋាន និងគ្មានអំណះអំណាងច្បាស់លាស់ ដែលផ្ទុយពីការពិតទាំងស្រុង ចំពោះការផ្សព្វផ្សាយគាំទ្រ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា លើផ្ទាំងប៉ាណូនៅតំបន់ Time Square នៅទីក្រុងញូវយ៉ក និងតាមវិថីដទៃទៀត។ ក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រី បានជម្រាបជូនដល់សាធារណជនទាំងអស់ឱ្យបានជ្រាបថា នៅក្នុងអំឡុងពេល សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមក្នុង «កិច្ចពិភាក្សាទូទៅ នៃមហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៨ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី២១-២៥ ខែកញ្ញា ឆ្នាំ២០២៣» មានការចោទប្រកាន់ពីក្រុមដែលមាននិន្នាការនយោបាយប្រឆាំងនឹង រាជរដ្ឋាភិបាល
September 25, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ លោកវរសេនីយ៍ទោ ដេ ម៉ៅ នាយការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញមកច្រានចោលចំពោះការចោទប្រកាន់ថា លោកចេញលិខិតបង្គាប់ការប្ដូរគោលដៅមន្ដ្រីនគរបាលចរាចរណ៍ ជាថ្នូរនឹងលុយចន្លោះពី៣០០ដុល្លារ ទៅ៧០០ដុល្លារ ដើម្បីបានគោលដៅ និងប៉ុស្ដិ៍ល្អ។ តាមរយៈបណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣នេះ លោកវរសេនីយ៍ទោ ដេ ម៉ៅ បានអះអាងថា លោកមិនបានទទួលលាភសក្ការៈពីមន្រ្តីណាម្នាក់ទេ រឿងចេញលិខិតបង្គាប់ការឲ្យមន្រ្តីទៅបម្រើការនោះ ពោលលោកធ្វើអ្វីមួយ គឺស្របតាមបែបបទរដ្ឋបាល។ នាយការិយាល័យចរាចរណ៍ផ្លូវគោករូបនេះ បានសម្ដែងការហួសចិត្តជាខ្លាំង និងបានចេញមុខបដិសេធចំពោះការចោទប្រកាន់ដែលមានគ្មានមូលដ្ឋានច្បាស់លាស់ ហើយចាត់ទុកថា នេះជាការញុះញង់បង្កឲ្យមានបញ្ហាផ្ទៃក្នុងអង្គភាពប៉ុណ្ណោះ៕ ផ្តល់សិទ្ធិដោយ៖ freshnews
September 25, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្ដីពីស្ថានភាពធាតុអាកាសនៅកម្ពុជា។ ក្រសួងបានឱ្យដឹងថា យោងតាមការព្យាករសម្ពាធសកម្មមួយ (ស្ថិតនៅក្នុងសមុទ្រចិនខាងត្បូង) នៃប្រព័ន្ធសម្ពាធទាបខាងលើ នឹងរំកិលចូលមកតំបន់ព្រំប្រទល់កម្ពុជា-ឡាវ រួចបន្តដំណើរពីកើតមកលិច ស្របជួរភ្នំដងរែក។ ដំណើរនៃសម្ពាធទាប សកម្មដូចបានជម្រាបជូនខាងលើ នឹងបង្កឱ្យ៖ ១- តំបន់ខ្ពង់រាបភាគឦសាន ខ្ពង់រាបភាគខាងជើង និងតំបន់ទំនាបកណ្តាលភាគពាយ័ព្យ អាចមានភ្លៀងធ្លាក់ ពីបង្គួរទៅច្រើន ចាប់ពីថ្ងៃទី២៦-២៨ ខែកញ្ញា ឆ្នាំ២០២៣។ ២- តំបន់មាត់សមុទ្រ ៖ ចាប់ពីថ្ងៃទី២៧-៣០ ខែកញ្ញា ឆ្នាំ២០២៣ អាចមានភ្លៀងធ្លាក់ពីបង្គួរទៅ ច្រើន លាយឡំ ជាមួយខ្យល់កន្ត្រាក់។
September 25, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានសហការជាមួយអាជ្ញាធរចុះទៅបិទទីតាំងលក់ឱសថបុរាណរបស់លោក ស៊ូ សេងហួរ បន្ទាប់ពីធ្វើសកម្មភាពមិនប្រក្រតី និងលក់ឱសថតបុរាណមិនមានច្បាប់អនុញ្ញាតពីក្រសួង។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣នេះ បានឱ្យដឹងថា កន្លងមកនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង នៃក្រសួងសុខាភិបាល និងមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ ធ្លាប់បានចុះទៅធ្វើការអប់រំ និងផាកពិន័យលោក ស៊ូ សេងហួរ ចំពោះករណីផ្សព្វផ្សាយការព្យាបាលជំងឺ ចែកចាយ និងលក់ឱសថបុរាណដោយគ្មានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល និងបើកទីតាំងអគារឱសថបុរាណថ្មីដោយគ្មានច្បាប់អនុញ្ញាតពីរដ្ឋបាលរាជធានីភ្នំពេញ ចំនួន២ដងរួចមកហើយ នៅខែមីនា និងខែឧសភា ឆ្នាំ២០២៣។ ក្រសួងបន្តថា ទោះបីជាធ្លាប់បានសន្យាថា បញ្ឈប់ការធ្វើសកម្មភាពខុសច្បាប់ ក៏លោក
September 25, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឲ្យដឹងថា ក្នុងសប្តាហ៍នេះ គិតចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ ខ្លួនបានចាប់ឃាត់រថយន្តអត់ពន្ធចង្កួតឆ្វេង នៅទូទាំងប្រទេសបានចំនួន៩គ្រឿង។ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បន្តចាប់រថយន្តអត់ពន្ធចង្កូតឆ្វេងបានចំនួន៩គ្រឿងថែមទៀត៖ 1-រថយន្តម៉ាក LEXUS RX350 ពណ៌ស ចង្កូតឆ្វេង ឆ្នាំ 2008 ពាក់ស្លាកលេខ ភ្នំពេញ 2S-7983 2-រថយន្តម៉ាក LEXUS RX330 ពណ៌ស ចង្កូតឆ្វេង ឆ្នាំ 2004 ពាក់ស្លាកលេខ ភ្នំពេញ 2AB-7687
September 23, 2023 - ព័ត៌មានអន្តរជាតិ
(បរទេស)៖ សហជីពក្រុមហ៊ុន Apple ប្រចាំប្រទេសបារាំងកំពុងអំពាវនាវឱ្យបុគ្គលិក Apple ទាំងអស់ធ្វើកូដកម្មដំឡើងប្រាក់ខែនៅចុងសប្តាហ៍នេះដែលត្រៀមនឹងធ្វើឡើងនៅថ្ងៃទី២២ និងថ្ងៃទី២៣ ខែកញ្ញា ខាងមុខនេះស្របពេលជាមួយនឹងការចេញលក់ iPhone 15។ ការធ្វើកូដកម្មនេះគឺទាមទារឱ្យ Apple ដំឡើងប្រាក់ខែដល់បុគ្គលិកចំនួន ៧ភាគរយ ខណៈបច្ចុប្បន្ននេះមានត្រឹមតែ ៤.៥ភាគរយប៉ុណ្ណោះ។ នេះបើយោងតាមការចេញផ្សាយរបស់សាព័ត៌មាន Reuters នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣។ យោងតាមខ្លឹមសារចេញផ្សាយបានឱ្យដឹងថា ការអំពាវនាវឱ្យធ្វើកូដកម្មនេះត្រូវបានផ្តួចផ្តើមដោយសហជីពដំណាងបុគ្គលិកមកពីក្រុមធំៗចំនួន ៤រួមមាន CGT, Unsa, CFDT និង Cidere-CFTC ដែលបានស្នើសុំការដំឡើងប្រាក់ឈ្នួលដល់បុគ្គលិកចំនួន ៧ភាគរយក្រោមហេតុផលទូទាត់សងសម្រាប់អតិផរណា និងបញ្ចប់ការបង្កកការជួលរយៈពេលជាច្រើនខែ។ យ៉ាងណាមិញជុំវិញមុនពេលឈានដល់ការអំពាវនាវឱ្យធ្វើកូដកម្មនេះ
September 23, 2023 - ព័ត៌មានអន្តរជាតិ
(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្រកាសនៅថ្ងៃសុក្រសប្ដាហ៍នេះថាលោកនឹងធ្វើដំណើរទៅកាន់រដ្ឋ Michigan នៅសប្ដាហ៍ក្រោយ ដើម្បីបង្ហាញការគាំទ្រដល់កម្មករផលិតរថយន្ដដែលកំពុងធ្វើកូដកម្មទាមទារដំឡើងប្រាក់ខែ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២៣ ខែកញ្ញា ឆ្នាំ២០២៣។ នៅលើសារមួយបង្ហោះលើបណ្ដាញទំនាក់ទំនងសង្គម X លោក បៃដិន បានគូសបញ្ជាក់ដូច្នេះថា «នៅថ្ងៃអង្គារ (សប្ដាហ៍ក្រោយ) ខ្ញុំនឹងធ្វើដំណើរ ទៅកាន់រដ្ឋ Michigan ដើម្បីចូលរួមក្នុងការតវ៉ា និងបង្ហាញសាមគ្គីភាពជាមួយកម្មករជាបុរស និងស្ត្រី នៃសហជីព United Auto Workers ខណៈ
September 23, 2023 - ព័ត៌មានជាតិ
(ញូវយ៉ក, អាមេរិក)៖ ក្នុងសុន្ទរកថានាសម័យប្រជុំលើកទី៧៨ នៅអង្គការសហប្រជាជាតិ នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា កម្ពុជាមានមហិច្ឆតាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ប្រកបដោយភាពរឹងមាំ រស់រវើក រុងរឿង និងមានវិបុលភាពនៅត្រឹមឆ្នាំ២០៥០។ ក្នុងសុន្ទរកថានោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកបង្ហាញពីការដាក់ចេញនូវគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលជាការបង្ហាញឱ្យឃើញការប្តេជ្ញាចិត្តខ្ពស់ របស់រាជរដ្ឋាភិបាលដើម្បីកសាងសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា យុទ្ធសាស្ដ្របញ្ចកោណ នឹងចាប់ផ្ដើមអនុវត្តពីដំណាក់កាលទី១ ដោយមានបាវចនាចំនួន៥ គឺ
September 23, 2023









