Khmerpress
  • ព័ត៌មានជាតិ

    ខេត្តកំពង់ធំ៖ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បានឱ្យដឹងថា កុមារីម្នាក់ បានចូលសម្រាកនៅមន្ទីរពេទ្យបង្អែកបារាយណ៍សន្ទុក នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១៨:២៥នាទី នៅផ្នែកសង្គ្រោះបន្ទាន់កុមារ។ រោគសញ្ញាដំបូង នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ ក្តៅខ្លួនខ្លាំង មានក្អួត និងរាក បន្ទាប់ពីគ្រូពេទ្យបានព្យាបាលកុមារីបានធូរស្បើយលែងមានក្អួតទៀត គ្រូពេទ្យបានធ្វើតេស្តរហ័សគ្រុនឈាម តែលទ្ធផលអវិជ្ជមាន។ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ បានយកវត្ថុវិភាគផ្ញើរទៅវិទ្យាស្ថានប៉ាស្ទ័រនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ និងលទ្ធផលចេញនៅថ្ងៃទី២១ ខែកញ្ញា

    September 23, 2023
  • ព័ត៌មានជាតិ

    (ញូវយ៉ក, អាមេរិក)៖ តាមរយៈសុន្ទរកថាក្នុងសម័យប្រជុំលើកទី៧៨ នៅអង្គការសហប្រជាជាតិ (UN) នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសថា កម្ពុជា មិនអនុញ្ញាតឱ្យមានមូលដ្ឋានយោធាបរទេសនៅលើទឹកដីរបស់ខ្លួនឡើយ ដូចមានចែងច្បាស់ក្នុងរដ្ឋធម្មនុញ្ញ ហើយកម្ពុជាមិនអនុញ្ញាតឱ្យប្រទេសណាមួយ ឬក្រុមណាមួយ ប្រើប្រាស់ទឹកដីកម្ពុជា ប្រឆាំងនឹងប្រទេសផ្សេងទៀតផងដែរ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអះអាងទៀតថា កម្ពុជា នឹងខិតខំបន្ថែមទៀតដើម្បីពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការល្អជាមួយប្រជាជាតិទូទាំងពិភពលោក តាមរយៈក្របខ័ណ្ឌទ្វេភាគី តំបន់ និងអន្ដរជាតិ ដើម្បីរួមចំណែកដល់សន្ដិភាព សន្ដិសុខ ស្ថិរភាព ការអភិវឌ្ឍប្រកបដោយ​ចីរភាព

    September 23, 2023
  • ព័ត៌មានជាតិ

    (ញូវយ៉ក, អាមេរិក)៖ សហរដ្ឋអាមេរិក ប្រកាសធ្វើការជិតស្និទ្ធជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការទាំងឡាយរវាងកម្ពុជា និង​អាមេ​រិក។ បន្ថែមពីលើនោះ សហរដ្ឋអាមេរិក ក៏បានប្រកាសបន្តផ្តល់ជំនួយសម្រាប់ការអភិវឌ្ឍន៍នៅ​កម្ពុជា​ឡើងវិញផងដែរ។ ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៨ នៅទី​ក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានទទួលជួបលោក​ស្រី វ៉ិច​តូរីយ៉ា នូលែន អនុរដ្ឋមន្ត្រីការបរទេសស្តីទីអាមេរិក នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣។ យោងតាមការជូនព័័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា ក្នុងជំនួបនោះ លោកស្រី វ៉ិចតូរីយ៉ា នូលែន បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ​សម្ដេច​ធិបតី ដែលបានអញ្ជើញ​មក​ទីក្រុងញូវយ៉ក ចូលរួមកិច្ចប្រជុំទូទៅនៃមហាសន្និបាត​អង្គការសហប្រជាជាតិលើកទី៧៨។

    September 23, 2023
  • ព័ត៌មានជាតិ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ កម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដឹកនាំដោយលោកវរសេនីយ៍ឯក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ដឹកនាំដោយលោក ចាប ឌីណា អភិបាលរង នៃគណៈអភិបាលខណ្ឌដូនពេញ បានចុះរដ្ឋបាលពិនិត្យទីតាំងតាមហាងកាហ្វេ បង្កប់សេវាកម្មផ្លូវភេទ នៅចំណុចម្តុំផែថ្ម ចំនួន៣ទីតាំង ដោយឃាត់ខ្លួនជនសង្ស័យចំនួន ១២នាក់។ គោលដៅទី១៖ ទីតាំងបើកហាងកាហ្វេ ផ្លូវ៨២ ផ្ទះ១ ភូមិ១៤ សង្កាត់ស្រះចក បានឃាត់ខ្លួនជនសង្ស័យ ចំនួន០៥នាក់ (ស្រី៤) ក្នុងនោះ

    September 23, 2023
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ បន្ទាប់ពី Apple បើកឱ្យ Pre-Order កាលពីសប្តាហ៍មុន ពេលនេះ iPhone 15 ទាំង៤ ម៉ូដែលចាប់ផ្តើមចេញលក់ជាផ្លូវការហើយដែលបានដាក់លក់នៅតាមហាង Apple នៅតាមបណ្តាប្រទេសនានារួមមាន សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស ឥណ្ឌា អាល្លឺម៉ង់ ជប៉ុន និងចិនដែលជាទីផ្សារដំបូងគេ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានGSMArena នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣។ យោងតាមខ្លឹមសារចេញផ្សាយបានឱ្យដឹងថា ជុំទីពីនៃការដាក់លក់ iPhone 15 នឹងទៅដល់នៅថ្ងៃទី២៩ ខែកញ្ញាខាងមុខនេះតទៅ ដែលមានសម្រាប់ទីផ្សារ ម៉ាកាវ ម៉ាឡេស៊ី និងវៀតណាម ចំណែកឯទីផ្សារផ្សេងទៀតនឹងចាប់ផ្តើមដាក់លក់នៅថ្ងៃបន្តបន្ទាប់។

    September 23, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានសម្រេចចាត់តាំងលោក ហ៊ាង សុទ្ធាយុត្តិ អគ្គនាយកបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ ជាអ្នកនាំពាក្យក្រសួង។ នៅនីតិកាលទី៦ លោក ហ៊ាង សុទ្ធាយុត្តិ ក៏ជាអ្នកនាំពាក្យរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនផងដែរ។ អ្នកនាំពាក្យមានតួនាទី និងភារកិច្ច ទំនាក់ទំនង និងឆ្លើយតបជាផ្លូវការជាមួយសាធារណជន បណ្ដាញទំនាក់ទំនងសង្គម និង បណ្ដាញសារព័ត៌មានជាតិ និងអន្តរជាតិពាក់ព័ន្ធនឹងវិស័យសាធារណការ និងដឹកជញ្ជូន។ ស្រាវជ្រាវ ប្រមូល និងចងក្រងឯកសារពាក់ព័ន្ធពីគ្រប់អង្គភាពចំណុះក្រសួង ដើម្បីទទួលបានព័ត៌មានគ្រប់ជ្រុងជ្រោយ សម្រាប់ធ្វើការឆ្លើយតបទៅកាន់សាធារណជន និងបណ្តាញ សារព័ត៌មាន។ តាមដាន វិភាគ វាយតម្លៃព័ត៌មាន

    September 23, 2023
  • ព័ត៌មានអន្តរជាតិ

    (បរទេស)៖ នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះក្រុមហ៊ុន Microsoft បានឱ្យដឹងថា ខ្លួននឹងចាប់ផ្តើមដាក់លក់ជំនួយការ AI ថ្មី Microsoft 365 Copilot នៅថ្ងៃទី០១ ខែវិច្ឆិកាខាងមុខនេះ។ Microsoft 365 Copilot គឺសេវាកម្មបង់ប្រាក់របស់ Microsoft ដែលប្រើនៅលើ Word, Excel, PowePoint និងកម្មវិធីមួយចំនួនទៀត។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNBC នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣។ យោងតាមខ្លឹមសារចេញផ្សាយបានឱ្យដឹងថា សេវាកម្ម AI ថ្មីដែលបានរួមបញ្ចូលទៅក្នុង Microsoft 365 Copilot

    September 23, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានហាមឃាត់ការលក់ចែកចាយផលិតផលបំប៉នសុខភាពឈ្មោះ Ginseng Pro., B/ Bott./30 Caps. របស់គ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ ដោយសារមជ្ឈមណ្ឌលជាតិពិសោធន៍សុខាភិបាលបញ្ជាក់ថា ផលិតផលបំប៉នសុខភាពនេះមានផ្ទុកសារធាតុ Dexamethasone និង Prednisolone បន្ថែម ជាហេតុបង្កឱ្យមានផលប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពដល់អ្នកប្រើប្រាស់។ ក្នុងគោលបំណងដើម្បីធានាសុវត្ថិភាពជូនដល់អ្នកប្រើប្រាស់ ក្រសួងសុខាភិបាលសម្រេចលុបលេខបញ្ញិកាផលិតផល និងបំប៉នសុខភាពទាំងពីរខាងលើចេញពីបញ្ជីឱសថចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ ចំពោះគ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថគ្រឹះស្ថានផលិតឱសថ ដែលពាក់ព័ន្ធត្រូវចាត់វិធានការប្រមូលផលិតផលបំប៉នសុខភាពខាងលើចេញពីឱសថស្ថាន ឱសថស្ថានរងនានា និងពីទីផ្សារ ព្រមទាំងហាមលក់លើប្រព័ន្ធអនឡាញ និងបណ្តាញសង្គមនានា ពុំនោះទេក្រសួងសុខាភិបាលនឹងអនុវត្តតាមផ្លូវច្បាប់ជាធរមាន៕ ផ្តល់សិទ្ធិដោយ៖ freshnews

    September 23, 2023
  • សិល្បៈ

    រាជធានីភ្នំពេញ៖ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ នៅមុននេះបន្តិច យោងតាមគណនីហ្វេសប៊ុករបស់ តារាសម្តែង ម៉ា​ដូ​ណា ដែលត្រូវបានគេស្គាល់ថា ជាតារាសម្តែង ដែលមានប្រជាប្រិយភាពក្នុងសង្គមសិល្បៈ បានប្រកាសឈ្មោះចំៗ និងព្រមានចាត់វិធានការតាមផ្លូវច្បាប់ ចំពោះតារា​កំប្លែង​អ្នក​នាង ខ្ញុង ពាក់ព័ន្ធករណីជំពាក់លុយប្រមាណជា ៤៥,០០០ដុល្លារ មិនឃើញទូទាត់សងតាមការកំណត់។ តាមរយៈការបង្ហោះក្នុងគណនីហ្វេសប៊ុករបស់ តារាសម្តែង ម៉ា​ដូ​ណា បានប្រើពាក្យសម្ដីធ្ងន់ៗមកលើ ​អ្នក​នាង ខ្ញុង ដោយសរសេររៀបរាប់យ៉ាងដូច្នេះថា៖ បន្ទាប់ពីបានឃើញនូវសារព្រមានរបស់ តារាសម្តែង ម៉ា​ដូ​ណា ហើយ កូនបំណុងដែលជាអ្នកនាង ខ្ញុង បានឆ្លើយតបទៅវិញភ្លាមៗ យ៉ាងដូច្នេះថា៖ «ខ្ញុំមិនតបតទេ

    September 22, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានចេញសេចក្តីជូនដំណឹង សុំឲ្យបញ្ជូនឯកសារប្រកាសទ្រព្យសម្បត្តិ និងបំណុល មកអង្គភាពប្រឆាំងអំពើពុករលួយ។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh​ News ទទួលបាននៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣។ ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹង ដែលមានខឹ្លមសារទាំងស្រុង៖ ផ្តល់សិទ្ធិដោយ៖ freshnews

    September 22, 2023