- Khmerpress
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រោយបញ្ជូនខ្លួនដល់សាលាដំបូងរាជធានីភ្នំពេញ បុគ្គលចំនួន៣រូប ក្នុងនោះមានស្រី១រូប ដែលសង្ស័យជាប់ពាក់ពន្ធ័រឿងញុះញង់ និងជួញដូរពលកម្មលើកុមារ និងជនពិការ (ប្រមូលឲ្យដើរសុំទានតាមភ្លើងស្តុប) ត្រូវបានតំណាងអយ្យការអនុញ្ញាតឲ្យត្រឡប់ទៅវិញ ក្រោយនគរបាលខណ្ឌសែនសុខ បានឃាត់ខ្លួនបញ្ជូនទៅ។ សូមបញ្ជាក់ថា ករណីនេះមានការចែកចាយពេញបណ្តាញសង្គមហ្វេសបុក ដោយបុរសម្នាក់មកប្រាប់សារព័ត៌មានថា ប្រពន្ធគាត់លក់ត្របែកសុខៗ ត្រូវបានចាប់ខ្លួន។ បុគ្គលទាំង៣រូប មានឈ្មោះ យិន សុផន ភេទប្រុស អាយុ៦២ឆ្នាំ, ឈ្មោះ សំ សុជុន ភេទប្រុស អាយុ៣៧ឆ្នាំ និងឈ្មោះ ចេង ឆេងហឿន ភេទស្រី អាយុ៣៧ឆ្នាំ។ សូមបញ្ជាក់ថា កាលពីព្រឹកថ្ងៃទី១៩
September 22, 2023 - ព័ត៌មានជាតិកីឡាករកម្ពុជាដ៏ឆ្នើម ឈុន ប៊ុនថន ម្ចាស់មេដាយមាស ប្តេជ្ញាបំណែកកំណត់ត្រាថ្មី ក្នុងកីឡាអាស៊ី នៅប្រទេសចិន
រាជធានីភ្នំពេញ៖ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បានឱ្យដឹងថា កីឡាករកម្ពុជាដ៏ឆ្នើម ឈុន ប៊ុនថន ម្ចាស់មេដាយមាសដំបូងបំផុតក្នុងប្រភេទកីឡាអត្តពលកម្ម វិញ្ញាសាររត់ចម្ងាយ ៨០០ម៉ែត្រ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានប្តេជ្ញាថា នឹងបំណែកកំណត់ត្រាថ្មី ក្នុងកីឡាអាស៊ី នៅប្រទេសចិន។ ម្ចាស់មេដាយមាសស៊ីហ្គេម ឈុន ប៊ុនថន បានបញ្ជាក់ថា៖ «តាមការតាំងចិត្ត របស់ខ្ញុំធ្វើយ៉ាង ណាប្រឹងប្រែងហ្វឹកហាត់ នៅចិននេះឱ្យបានខ្លាំងក្លា ដើម្បីបំបែកកំណត់ត្រាថ្មីមួយសម្រាប់ខ្លួនឯង និងធ្វើឱ្យបានល្អ ក្នុងការប្រកួតកីឡាស៊ី ដែលតែងតែធ្វើឡើង រៀងរាល់៤ឆ្នាំម្តង។ តាមរយៈការប្រឹងប្រែង
September 22, 2023 - ព័ត៌មានអន្តរជាតិ
សិង្ហបុរី៖ ស្រ្តីម្នាក់ត្រូវខាតបង់ប្រាក់អស់ចំនួន ៧៦,០០០ដុល្លារ ក្រោយសម្រចចិត្តបញ្ជាទិញនំសែនព្រះខែតាមប្រព័ន្ធអ៊ីនធឺណិត នេះបើយោងតាមការចុះផ្សាយរបស់របស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី២១ ខែកញ្ញានេះ។ ស្រ្តីជាជនរងគ្រោះមានឈ្មោះថា Lee ហើយបច្ចុប្បន្នកំពុងបម្រើការងារជានាយកផ្នែករដ្ឋបាលនៅក្នុងក្រុមហ៊ុនឯកជនមួយកន្លែងក្នុងប្រទេសសិង្ហបុរី។ ប្រភពខាងលើបានបន្តថា មុនពេលកើតហេតុអ្នកនាងបានបញ្ជាទិញនំសែនព្រះខែពី Facebook Page មួយ ដែលមានឈ្មោះថា “Sunshine Cake House” ដោយនំនោះត្រូវបានគេដាក់លក់ក្នុងតម្លៃ ២៩,៩០ ដុល្លារ សម្រាប់នំមួយប្រអប់ដែលមាននំតូចៗចំនួន ៨ដុំ។ យ៉ាងណាក្តី ក្នុងពេលទូរទាត់ប្រាក់សម្រាប់ទិញនំនោះ គឺគាត់ត្រូវឆ្លងកាត់ការប្រើប្រាស់ App មួយ ដែលកម្មវិធីទូរស័ព្ទនោះការពិតទៅគឺស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុមចោរអ៉ីនធឺណិត។ ដំណើរការខាងលើនេះបានអនុញ្ញាតឲ្យ ក្រុមចោរតាមប្រព័ន្ធអ៊ីនធឺណិតអាចលួចចូលទៅគ្រប់គ្រងទូរស័ព្ទដៃនិងគណនីធនាគាររបស់គាត់បាន ហើយបន្ទាប់មកក្រុមចោរក៏លួចផ្ទេរលុយចេញអស់ចំនួន
September 22, 2023 - ព័ត៌មានអន្តរជាតិ
(កូរ៉េ)៖ ក្រុមចម្រៀងនារី BLACKPINK បានបញ្ចប់ការប្រគំតន្ត្រីទេសចរណ៍ពិភពលោក «BORN PINK» ដោយជោគជ័យជាមួយនឹងការប្រគំតន្ត្រីចុងក្រោយ នៅទីក្រុងសេអ៊ូល កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣។ តាមរយៈផលិតកម្ម YG ការប្រគំតន្ត្រីទេសចរណ៍ «Born Pink» បានចេញសម្ដែងនៅ ៣៤ទីក្រុងទូទាំងពិភពលោក ដែលមានចំនួន ៦៦ឆាកក្នុងរយៈពេលមួយឆ្នាំ ដោយចាប់ពីខែតុលាឆ្នាំមុន ខណៈប្រាក់ចំណូលចុងក្រោយ ដែលរកបានគឺខ្ទង់ ២៦៥លានដុល្លារ។ នេះបើបើតាមការចេញផ្សាយ របស់សារព័ត៌មាន Koreaboo នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣។ ផ្អែកតាមការប្រកាសរបស់ YG Entertainment កាលពីថ្ងៃទី២០
September 22, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា នឹងយាងជាព្រះរាជាធិបតី ប្រារព្ធព្រះរាជពិធីអបអរសាទរទិវារំលឹកខួប ៣០ឆ្នាំ នៃការប្រកាសឱ្យប្រើរដ្ឋធម្មនុញ្ញ នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់អគ្គលេខាធិការនៃក្រុមប្រឹក្សាធម្មនុញ្ញ ដែលបណ្តាញ Fresh News ទទួលបាន។ សេចក្តីប្រកាសបានឲ្យដឹងថា នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ ជាទិវាប្រវត្តិសាស្ត្រ ដែលរដ្ឋធម្មនុញ្ញជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបាន ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត
September 22, 2023 - ព័ត៌មានអន្តរជាតិ
លោកនាយករដ្ឋមន្ត្រីថៃ Srettha Thavisin បានឲ្យដឹងតាមរយៈគណនី X ផ្លូវការរបស់គាត់ថា លោកបានជួបពិភាក្សាដោយផ្ទាល់ជាមួយអគ្គនាយកក្រុមហ៊ុន Tesla គឺលោក Elon Musk ក្នុងអំឡុងពេលដែលលោកធ្វើដំណើរមកសហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃសុក្រ ទី២២ ខែកញ្ញានេះ។ គួរបញ្ជាក់ជូនថា ក្នុងអំឡុងពេលនេះលោក Srettha Thavisin កំពុងមានវត្តមាននៅសហរដ្ឋអាមេរិក ដើម្បីចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ។ ប្រភពខាងលើបានបន្តថា នៅក្នុងជំនួបដ៏ពិសេសនោះមានការជជែកពិភាក្សាគ្នាអំពីបញ្ហាមួយចំនួនដូចជា ការផលិតរថយន្តរបស់ក្រុមហ៊ុន Tesla ក្រុមហ៊ុនរ៉ុក្កែត និងផ្កាយរណប SpaceX រួមទាំងក្រុមហ៊ុនអ៊ីនធឺណែត Starlink របស់លោក Elon Musk ផងដែរ។
September 22, 2023 - ព័ត៌មានជាតិ
(ហាំងចូវ)៖ នៅព្រឹកថ្ងៃទី២២ ខែកញ្ញានេះ លោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រី និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ក្នុងនាមប្រធានប្រតិភូកីឡាកម្ពុជា បានដឹកនាំគណៈប្រតិភូកីឡាកម្ពុជា អមដំណើរដោយលោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការ NOCC ចូលរួមពិធីបង្ហូតទង់ជាតិ នៅភូមិកីឡា ដើម្បីបញ្ជាក់ពីវត្តមាន ក៏ដូចជាការត្រៀមខ្លួនរួចរាល់ ក្នុងការចូលរួមប្រកួតកីឡាអាស៊ី (Asian Games) លើកទី១៩ នៅប្រទេសចិន ចាប់ពីថ្ងៃទី២៣ ខែកញ្ញា ដល់ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣ ។
September 22, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ភាគីកម្ពុជា និងភាគីជប៉ុនបានឯកភាពគ្នាលើគំនិតផ្តួចផ្តើមក្នុងការជំរុញឱ្យមានជើងហោះហើរត្រង់ឡើងវិញ ដោយក្រុមហ៊ុនអាកាសចរណ៍ All Nippon Airways ដើម្បីជំរុញចំនួនភ្ញៀវទេសចររវាងប្រទេសទាំងពីរឱ្យមានការកើនឡើងបន្ថែមទៀត។ យោងតាមសេចក្ដីប្រកាសព័ត៌មាន ការឯកភាពខាងលើនេះធ្វើឡើងក្នុងជំនួបពិភាក្សាទ្វេភាគីរវាងលោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោក អ៊ូអិណុ អាត់ត្សឹស៊ី (UENO Atsushi) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា នៅទីស្ដីការក្រសួងទេសចរណ៍ នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣។ នាឱកាសនោះ ភាគីទាំងពីរបានពិភាក្សាពីកាលានុវត្តភាព និងសក្តានុពលនានាសម្រាប់បន្តពង្រឹងនិងពង្រីកនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍ឱ្យកាន់តែរឹងមាំ ជាពិសេសជំរុញរំហូរភ្ញៀវទេសចរកម្ពុជា-ជប៉ុនឱ្យកាន់តែមានការកើនឡើងជាលំដាប់។ លោករដ្ឋមន្ត្រី សុខ សូកេន និងលោកឯកអគ្គរាជទូតជប៉ុនបានឯកភាពរួមគ្នាលើគំនិតផ្តួចផ្តើមក្នុងការជំរុញឱ្យមានជើងហោះហើរត្រង់ឡើងវិញរវាងកម្ពុជា-ជប៉ុន ដោយក្រុមហ៊ុនអាកាសចរណ៍ All Nippon
September 22, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រោយសង្គេតឃើញមានមានសារព័ត៌មានអនឡាញមួយចំនួនបានផ្សាយតៗគ្នាថា «មន្ត្រីប៉ូលីសអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុម្នាក់ចូលធ្វើប៉ូលិសបានបីឆ្នាំឡើងស័ក្តិបួន និងជា នាយរងការិយាល័យ» អ្នកនាំពាក្យក្រសួងមហាផ្ទៃ នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣នេះ បានចេញសេចក្តីបំភ្លឺបន្ទាន់មួយ ដើម្បីជូនជាដំណឹងដល់ប្រជាពលរដ្ឋ កុំឱ្យមានការយល់ច្រឡំបន្តទៀត។ នៅក្នុងសេចក្តីបំភ្លឺរបស់ក្រសួងមហាផ្ទៃ បានឱ្យដឹងយ៉ាងដូចនេះថា ដើម្បីចែករំលែកអំពីនីតិវិធីតែងតាំងមុខតំណែង និងដំឡើងឋានន្តរស័ក្តិ ជាពិសេសដើម្បីបញ្ចៀសការភាន់ច្រឡំក្នុងចំណោមសាធារណមតិ អ្នកនាំពាក្យក្រសួងមហាផ្ទៃ សូមបំភ្លឺជូនថា ការតែងតាំងមុខតំណែង និងដំឡើងឋានន្តរស័ក្ដិលោកវរសេនីយ៍ត្រី ឡេង ច័ន្ទវិចិត្រ អត្តលេខ៨៥៥៩៥ គឺអនុវត្តយ៉ាងត្រឹមត្រូវតាមបញ្ញត្តិទាំងឡាយ នៃព្រះរាជក្រឹត្យ ស្តីពីលក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិកម្ពុជា។ ក្នុងនោះការដំឡើងឋានន្តរស័ក្តិ និងការតែងតាំងមុខតំណែងមន្ត្រីរូបនេះ គឺបានអនុវត្តតាម មាត្រា១៤ នៃព្រះរាជក្រឹត្យខាងលើយ៉ាងហ្មត់ចត់ ពោលគឺបានបំពេញនូវលក្ខណសម្បត្តិជាអាទិ៍
September 22, 2023 - ព័ត៌មានជាតិ
(ព្រះសីហនុ)៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងថា ចាប់ពីពេលនេះ បើប្រជាពលរដ្ឋបញ្ចេញសំរាមខុសម៉ោង និងត្រូវឲ្យមន្ទីរបរិស្ថានខេត្ត ផាកពិន័យ។ លោកអភិបាលខេត្ត ក៏បានស្នើសូមចូលរួមបញ្ចេញសំរាម ឲ្យបានតាមពេលវេលាកំណត់ ដើម្បីធ្វើអោយទីក្រុងស្អាត មានសោភ័ណ្ឌភាពល្អ។ លោកថ្លែងបែបនេះ នៅក្នុងកិច្ចប្រជុំពង្រឹងវិធានការបញ្ចេញសំរាម នៅក្នុងក្រុងព្រះសីហនុ ឱ្យបានទៀងទាត់ និងទាន់ពេលវេលា ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកអភិបាលក្រុងព្រះសីហនុ លោកប្រធានមន្ទីរ និងនាយកគ្រប់គ្រងប្រមូលសំរាម KSWM និងអង្គភាពពាក់ព័ន្ធ កាលពីព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣។ ការលើកឡើងបែបរបស់លោក បន្ទាប់ពីបានស្តាប់ការលើកឡើងរបស់អាជ្ញាធរក្រុង និងនាយកក្រុមហ៊ុនគ្រប់គ្រងប្រមូលសំរាម KSWM ហើយលោក
September 21, 2023









