Khmerpress
  • ព័ត៌មានជាតិ

    (សៀមរាប)៖ ភ្ញៀវទេសចរជាតិ-អន្តរជាតិ រួមទាំងអ្នកជំនាញថតរូប និងប្រជាពលរដ្ឋយ៉ាងហោចជាង១ពាន់នាក់ បានចូលទស្សនាព្រឹត្តិការណ៍ព្រះអាទិត្យរះចំកំពូលប្រាង្គកណ្ដាលនៃប្រាសាទអង្គរវត្ត ដែលយើងហៅថា សមរាត្រី ឬ Angkor Exuinox នាព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣។ លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប បានឱ្យដឹងថា មានភ្ញៀវទេសចរប្រមាណ១ពាន់នាក់លើសបន្តិចបន្តួច គឺបានចូលរួមទស្សនាព្រឹត្តិការណ៍ព្រះអាទិត្យរះចំកំពូលប្រាង្គកណ្ដាលនៃប្រាសាទអង្គរវត្ត។ លោកថា ដោយសារមេឃមិនសូវស្រឡះ មានពពកក្រាស់ដាបជើងមេឃ ក្រោយមកក៏មានភ្លៀងរលឹមទៀត ដូច្នេះធ្វើឱ្យការទស្សនារបស់ភ្ញៀវទេសចរមិនបានយូរ។ តែយ៉ាងណា លោកប្រធានមន្ទីរទេសចរណ៍សង្ឃឹមថា ថ្ងៃស្អែក ឬខាងស្អែក នឹងអាចមើលឃើញព្រឹត្តិការណ៍សមរាត្រីនេះទៀត ប្រសិនបើមិនមានភ្លៀងនៅពេលយប់។ លោក កែម មុនីរ័ត្ន

    September 21, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ រដ្ឋាភិបាលចិន បានយាងអញ្ជើញ ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចយាងចូលរួមជាភ្ញៀវកិត្តិយសពិសេសសម្រាប់ពិធីបើកការប្រកួតកីឡាអាស៊ី (Asian Games) លើកទី១៩ នៅទីក្រុង Hangzhou ដែលនឹងប្រារព្ធធ្វើឡើង នាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខ ។ នេះបើតាមការបញ្ជាក់របស់លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) មុនអមដំណើរលោកបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រី ប្រធាន

    September 21, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣នេះ បានចេញសេចក្តីជូនដំណឹង ប្រកាសពីតម្លៃលក់រាយប្រេងឥន្ធនៈ នៅតាមស្ថានីយនានាដោយចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី៣១ ខែកញ្ញា ឆ្នាំ២០២៣ ត្រូវលក់សាំងធម្មតាតម្លៃ ៤,៧៥០រៀល និងម៉ាស៊ូតត្រូវលក់ ៤,៨៥០រៀល ក្នុង១លីត្រ៕ ផ្តល់សិទ្ធិដោយ៖ freshnews

    September 21, 2023
  • ព័ត៌មានជាតិ

    (ព្រៃវែង)៖ ក្រៅពីយុទ្ធនាការបោសសំអាតក្មេងទំនើង សិស្សគេចសាលាជាបន្តបន្ទាប់ នៅពេលនេះនគរបាលខេត្តព្រៃវែង ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្ត បានបញ្ជាឲ្យនាំខ្លួន ក្មេងស្រីៗ ដែលបើកឆាកប្រយុទ្ធគ្នា យកមកអប់រំ និងធ្វើកិច្ចសន្យា។ គួរបញ្ជាក់ថា ក្រោយទទួលបានព័ត៌មានថា មានករណីក្មេងស្រីៗវាយគ្នាកាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣, លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន បានដាក់បទបញ្ជាវរសេនីយ៍ឯក អ៊ិត ហាន ស្នងការរង ដឹកនាំកម្លាំង អន្តរាគមន៍ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង សហការជាមួយកម្លាំងនគរបាលក្រុងព្រៃវែង ចុះស្រាវជ្រាវស៊ើបអង្កេតករណីនេះ រហូតឈានដល់កំណត់មុខសញ្ញា ធ្វើការនាំខ្លួនក្រុមក្មេងស្រីៗខាងលើ មកស្នងការដ្ឋានគរបាលខេត្តព្រៃវែង ដើម្បីធ្វើការសាកសួរបំភ្លឺ

    September 21, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញអនុក្រឹត្យតែងតាំង អគ្គស្នងការរងនគរបាល២រូបបន្ថែមទៀត។ នេះបើតាមអនុក្រឹត្យដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣នេះ។ នាយនគរបាលទាំង២រូប គឺលោកឧត្តមសេនីយ៍ទោ សុង លី និងលោកឧត្តមសេនីយ៍ទោ ចេវ ហាក់។ មន្រ្តីនគរបាលជាន់ខ្ពស់ទាំង២រូបនេះ ជាអតីតស្នងការរងនគរបាលរាជធានីភ្នំពេញ។ ខាងក្រោមនេះជាអនុក្រឹត្យរបស់សម្តេចធិបតី៖ ផ្តល់សិទ្ធិដោយ៖ freshnews

    September 21, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់ក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធ ត្រូវខិតខំស្វែងរកទីផ្សារ កសិផល សម្រាប់ប្រជាកសិករ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន លទ្ធផលនៃសម័យប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ក្រោមអធិបតីភាព សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។ បើតាមសេចក្តីប្រកាសព័ត៌មាន កម្មវិធីគោលនយោបាយអាទិភាពទាំង៦ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ គឺកម្មវិធីទី(៥) ការដាក់ចេញនូវយន្តការសម្របសម្រួល និងកម្មវិធីហិរញ្ញប្បទាន សំដៅលើកស្ទួយផលិតកម្ម រកទីផ្សារ និងរក្សាលំនឹងថ្លៃកសិផលសំខាន់ៗ ក្នុងកម្រិតសមរម្យ និង

    September 21, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំទៅកាន់អាជ្ញាធរ ក៏ដូចជាកងកម្លាំងប្រដាប់អាវុធត្រៀមលក្ខណៈសម្បត្តិជួយសង្គ្រោះប្រជាពលរដ្ឋពីគ្រោះមហន្តរាយនានា ជាពិសេសគ្រោះទឹកជំនន់ដែលតែងកើតឡើងនៅចុងរដូវវស្សា។ ការណែនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅក្នុងកិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​នាព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣នេះ។ កិច្ចប្រជុំគណៈរដ្ឋមន្ត្រីព្រឹកមិញនេះ ជាការប្រជុំលើកទី២ នៃរាជរដ្ឋាភិបាលនីតិកាលថ្មី។ កិច្ចប្រជុំបានធ្វើឡើងតាំងពីម៉ោង៨ព្រឹក រហូតដល់ម៉ោង២រសៀល ដាច់បាយថ្ងៃត្រង់ទាំងនាយករដ្ឋមន្ត្រី ក៏ដូចជាសមាជិក សមាជិការាជរដ្ឋាភិបាល។ កិច្ចប្រជុំនេះ បានផ្តោតការយកចិត្តទុកដាក់ខ្ពស់ទៅលើបញ្ហាប្រជាពលរដ្ឋ ក៏ដូចជាគិតគូរលើការ​លើក​​កម្ពស់​ជីវភាពរបស់ប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ។ ក្រៅតែជជែកពិភាក្សាលើរបៀបវារៈនានាហើយនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានណែនាំដល់គណៈ​កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្រសួង ស្ថាប័នពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវត្រៀមខ្លួនរួចជាស្រេចក្នុងការ​ឆ្លើយតបនិងប្រតិបត្តិការជួយសង្គ្រោះប្រជាជន ឱ្យបានឆាប់រហ័សនិងទាន់ពេលវេលា

    September 21, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជាចាកចេញពីរាជធានីភ្នំពេញហើយ ដើម្បីអញ្ជើញចូលរួម «មហាសន្និបាតអង្គការសហប្រជាជាតិ លើកទី៧៨» នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ចាប់ពីថ្ងៃទី២១-២៥ កញ្ញា ២០២៣។ តាមសេចក្តីប្រកាសរបស់ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា អញ្ជើញអមដំណើរ សម្តេចធិបតី ហ៊ុន ម៉ាណែត រួមមាន៖ ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ មន្ត្រីសំខាន់ៗរបស់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំផ្នែកឯកជនមួយចំនួនរបស់កម្ពុជា។ មូលបទចម្បងសម្រាប់កិច្ចពិភាក្សាក្នុងឆ្នាំនេះគឺ «កសាងទំនុកចិត្តឡើងវិញ និងបំផុសសាមគ្គីភាពក្នុងពិភពលោក៖ ជំរុញសកម្មភាពលើរបៀបវារៈឆ្នាំ២០៣០

    September 21, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ទំព័រ Facebook ផ្លូវការរបស់អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ដែលមានឈ្មោះថា «ទូរទស្សន៍ជាតិកម្ពុជា ទទក-TVK» ដែលក្រុមចោរបច្ចេកវិទ្យាព័ត៌មានលួចយកទៅគ្រប់គ្រងកាលពីរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣នេះ ឥឡូវត្រូវបានក្រុមការងារបច្ចេកវិទ្យាយកបានត្រឡប់មកវិញហើយ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១៥៖៣៥នាទីរសៀល។ ថ្នាក់ដឹកនាំ និងមន្ត្រីនៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា សូមថ្លែងអំណរគុណចំពោះក្រុមការងារបច្ចេកវិទ្យា ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត និងបញ្ញាដើម្បីយកទំព័រហ្វេសប៊ុកនេះមកគ្រប់គ្រងវិញ ដើម្បីបម្រើឲ្យការងារផ្សព្វផ្សាយព័ត៌មានពី អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា ជូនប្រជាពលរដ្ឋខ្មែរ៕ ផ្តល់សិទ្ធិដោយ៖ freshnews

    September 20, 2023
  • ព័ត៌មានជាតិ

    (ភ្នំពេញ)៖ ទេសរដ្ឋមន្ត្រី ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣នេះ បានថ្លែងពីការរំពឹកទុកថា ប្រតិភូកីឡាកម្ពុជា នឹងដណ្តើមបានមេដាយមួយចំនួនជូនជាតិមាតុភូមិ ពីការប្រកួតកីឡាអាស៉ី (Asian Games) លើកទី១៩ នៅទីក្រុងហង់ចូវ (Hangzhou) ប្រទេសចិន។ ការបង្ហាញក្តីរំពឹងនេះធ្វើឡើងក្នុងឱកាសប្រតិភូកីឡាកម្ពុជាចូលជួបសំដែងការគួរសមជម្រាបលា និងទទួលអនុសាសន៍ណែនាំជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅវិមានសន្តិភាព រសៀលថ្ងៃទី២០ ខែកញ្ញានេះ។ លោកទេសរដ្ឋមន្ត្រី ថោង ខុន បានបញ្ជាក់ថា ក្នុងដំណើរចូលរួមប្រកួតកីឡាអាស៊ី លើកទី១៩នេះ ដោយមានកិច្ចសហការល្អ

    September 20, 2023