- Khmerpress
- ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ទើបតែអនុម័តគម្រោងវិនិយោគថ្មីៗចំនួន ៨បន្ថែមទៀត សរុបទុនវិនិយោគប្រមាណ ៦៤.៣លានដុល្លារ និងអាចបង្កើតការងារបានជាច្រើនកន្លែង។ តាម Facebook ផ្លូវការរបស់ CDC បានឲ្យដឹងថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖ ១៖ HUALE STEEL (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រផលិតដែកគ្រប់ប្រភេទ មានទីតាំងវិនិយោគស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស កំពង់ផែក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគចំនួន ៤០លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៥២៣កន្លែង។ ២៖ WANGMAO
September 20, 2023 - ព័ត៌មានអន្តរជាតិលទ្ធផលធ្វើតេស្តបានបង្ហាញថា iPhone 15 Pro/ 15 Pro Max ជាស្មាតហ្វូនដែលសមត្ថភាពបន្ទះឈីបខ្លាំងជាងគេបំផុត
(បរទេស)៖ តាមរយៈការធ្វើតេស្តសមត្ថភាពបន្ទះឈីប A17 Pro កាលពីពេលថ្មីៗនេះនៅលើគេហទំព័រ AnTuTu របស់ចិនបានធ្វើឱ្យ iPhone 15 Pro/ 15 Pro Max ក្លាយជាស្មាតហ្វូនដែលមានសមត្ថភាពខ្លាំងជាងគេបំផុត នឹងទទួលបានលទ្ធផលខ្ពស់ទាំងកម្រិត CPU, GPU, MEM និង UX។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣។ យោងតាមរបាយការណ៍ចេញផ្សាយចុងក្រោយពី AnTuTu បានឱ្យដឹងថា ពិន្ទុសរុបរបស់បន្ទះឈីប A17 Pro ដែលបានដាក់ដំណើរការនៅក្នុង iPhone 15
September 20, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ក្រសួងរ៉ែ និងថាមពល នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ចេញសេចក្តីប្រកាសព័ត៌មានពីការបញ្ចុះថ្លៃអគ្គិសនី ចំពោះអ្នកប្រើប្រាស់ប្រភេទឧស្សាហកម្ម និងកសិកម្ម។ ដំណោះស្រាយភ្លាមៗនេះ បានឡើងតាមការណែនំា របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីម្សិលមិញនៅក្នុងខេត្តតាកែវ ក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករកម្មការិនីជិត២ម៉ឺននាក់។ តាមសេចក្តីសម្រេចដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣នេះ ក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា ក្នុងគោលដៅជម្រុញការពង្រីកផលិតកម្មរោងចក្រ និងសហគ្រាស ផ្នែកឧស្សាហកម្ម និងផ្នែកកសិកម្ម ដើម្បីបង្កើតការងារ និងប្រាក់ចំណូលជូនប្រជាពលរដ្ឋ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី
September 20, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្តីជូនដំណឹង អំពាវនាវដល់ម្ចាស់ចម្ការដូង សហគមន៍កសិកម្មដូងក្រអូប និងម្ចាស់រោងចក្រកែច្នៃ និងវេចខ្ចប់ផ្លែដូងស្រស់ ដែលមានបំណងផលិត និងកែច្នៃវេចខ្ចប់នាំចេញផ្លែដូងស្រស់ទៅកាន់ទីផ្សារប្រទេសចិន សូមមកដាក់ពាក្យស្នើសុំចុះបញ្ជីចម្ការ និងរោងចក្រកែច្នៃ និងវេចខ្ចប់ផ្លែដូងស្រស់ សម្រាប់នាំចេញទៅកាន់ប្រទេសចិន។ ការអំពាវនាវនេះធ្វើឡើងបន្ទាប់ពី ពិធីសារស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យ សម្រាប់ការនាំចេញផ្លែដូងស្រស់ ពីប្រទេសកម្ពុជាទៅកាន់ប្រទេសចិន ត្រូវបានចុះហត្ថលេខា ដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយអគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិននៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣។ អគ្គនាយកដ្ឋានកសិកម្មបញ្ជាក់ថា ខ្លួនគ្រោងនឹងបញ្ចូនបញ្ជីឈ្មោះចម្ការ និងរោងចក្រកែច្នៃ វេចខ្ចប់ផ្លែដូងស្រស់ទៅកាន់ភាគីចិន នៅដើមខែធ្នូ ឆ្នាំ២០២៣ ខាងមុខ
September 20, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងអតីតប្រធានគណៈកម្មការសាងសង់វិមានឈ្នះឈ្នះ ជឿជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រួមនឹងស្ថាប័នពាក់ព័ន្ធជាសេនាធិការ នឹងរៀបចំដាក់បញ្ចូលប្រាសាទបាយ័ន ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ នាពេលខាងមុខទៀត។ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្តេចពិជ័យសេនា ទៀ បាញ់ បានអញ្ជើញដឹកនាំក្រុមការងារសាងសង់វិមានឈ្នះឈ្នះ ប្រារព្ធពិធីវាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោក ដើម្បីអបអរសាទរព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលប្រទេសកម្ពុជា បានចុះបញ្ជីតំបន់ប្រាសាទកោះកេរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ ពិធីនេះបានធ្វើឡើងនៅវិមានឈ្នះឈ្នះ ស្ថិតទីតាំងនៅក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ នៅបរិវេណវិមានឈ្នះឈ្នះ
September 20, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បានឱ្យដឹងថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយអគ្គរដ្ឋបាលគយយចិន បានចុះហត្ថលេខាលើពិធីសារស្ដីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែដូងស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន កាលពីថ្ងៃទី១៥ កញ្ញា កន្លងទៅ។ នេះបើតាមការគូសបញ្ជាក់ពីលោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣នេះ។ បើតាមលោកជំទាវអ្នកនាំពាក្យ នៅពេលសម្រេចបានពិធីសារនេះហើយ កម្ពុជាត្រូវធ្វើការជាមួយប្រជាកសិករធ្វើយ៉ាងណាឱ្យពួកគាត់ដាំដុះផ្លែដូង ស្របទៅតាមស្តង់ដាអនាម័យ និងភូតគាមអនាម័យ កំណត់ដោយរដ្ឋបាលគយចិន។ ទន្ទឹមគ្នានេះដែរ អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
September 20, 2023 - ព័ត៌មានអន្តរជាតិ
(បាងកក)៖ ក្រសួងទេសចរណ៍ថៃបានឱ្យដឹងកាលពីថ្ងៃអង្គារថា ប្រទេសថៃទទួលបានភ្ញៀវទេសចរបរទេសចំនួន ១៩លាននាក់ក្នុងអំឡុងខែមករាដល់ថ្ងៃទី១៧ ខែកញ្ញាឆ្នាំនេះ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។ ការមកដល់របស់ភ្ញៀវទេសចរបរទេសបានបង្កើតប្រាក់ចំណូលចំនួន ៧៩៥ពាន់លានបាត (២២,២៦ពាន់លានដុល្លារ)។ ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ដោយដកស្រង់សេចក្តីប្រកាសព័ត៌មានមួយរបស់ក្រសួងទេសចរណ៍ថៃថា៖ «ស្ថានភាពទេសចរណ៍នៅក្នុងប្រទេសថៃកំពុងបង្ហាញសញ្ញាភាពប្រសើរឡើង»។ សេចក្តីប្រកាសព័ត៌មាននេះបានឱ្យដឹងទៀតថា ការលើកលែងទិដ្ឋាការរបស់រដ្ឋាភិបាលសម្រាប់ភ្ញៀវទេសចរចិននឹងផ្តល់ការជំរុញបន្ថែមទៀតដល់វិស័យនេះ។ ការមកទស្សនារបស់ភ្ញៀវទេសចរបរទេសត្រូវបានរំពឹងថានឹងកើនឡើង ខណៈពេលដែលឧស្សាហកម្មទេសចរណ៍ចាប់ផ្តើមចូលរដូវកាលមនុស្សដើរកម្សាន្តច្រើនក្នុងសប្តាហ៍នេះ ស្របពេលដែលមានប្រទេសផ្សេងៗដូចជាម៉ាឡេស៊ី និងជប៉ុនមានពេលសម្រាកលម្ហែកាយវែង។ រដ្ឋាភិបាលថ្មីរបស់ប្រទេសថៃមានគម្រោងជំរុញកំណើនទេសចរណ៍ ដោយបានដាក់ចេញវិធានការផ្សេងៗរួមទាំងការលើកលែងទិដ្ឋាការសម្រាប់ភ្ញៀវទេសចរមកពីប្រទេសចិន និងកាហ្សាក់ស្ថានចាប់ពីថ្ងៃទី២៥ ខែកញ្ញារហូតដល់ចុងខែកុម្ភៈឆ្នាំ២០២៤។ វិស័យទេសចរណ៍ថៃគឺជាកត្តាជំរុញដ៏សំខាន់នៃសេដ្ឋកិច្ចធំទីពីររបស់តំបន់អាស៊ីអាគ្នេយ៍មួយនេះ។ រដ្ឋាភិបាលថៃរំពឹងថានឹងមានទទួលបានភ្ញៀវទេសចរចំនួន ២៨ លាននាក់នៅឆ្នាំនេះ ក្នុងឆ្នាំ២០១៩ ថៃទទួលបានភ្ញៀវទេសចរបរទេសចំនួន ៣៩,៩លាននាក់ក្នុងនោះមាន ១១ លាននាក់មកពីប្រទេសចិន។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ៕ ផ្តល់សិទ្ធិដោយ៖ freshnews
September 20, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ ស្ថានទូតជប៉ុនប្រចាំកម្ពុជា នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣នេះ បានផ្ញើសារចូលរួមអបអរសាទរជាមួយប្រជាជនកម្ពុជា ក្នុងការចុះបញ្ជីរមណីយដ្ឋានប្រាសាទកោះកេរជាបេតិកភណ្ឌវប្បធម៌ពិភពលោកទី៤ របស់កម្ពុជា នៅក្នុងកិច្ចប្រជុំលើកទី៤៥ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក។ ស្ថានទូតជប៉ុនប្រចាំកម្ពុជា បានបញ្ជាក់សារយ៉ាងដូចនេះថា «ស្ថានទូតជប៉ុនសូមចូលរួមអបអរសាទរជាមួយប្រជាជនកម្ពុជា ក្នុងការចុះបញ្ជីរមណីយដ្ឋានប្រាសាទកោះកេរជាបេតិកភណ្ឌវប្បធម៌ពិភពលោកទី៤របស់កម្ពុជា នៅក្នុងកិច្ចប្រជុំលើកទី៤៥របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក។ យើងខ្ញុំសូមកោតសរសើរការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងសហគមន៍ ប្រជាជនកម្ពុជា និងអ្នកពាក់ព័ន្ធទាំងអស់ ក្នុងកិច្ចការអភិរក្ស លើកតម្លៃ និងផ្សព្វផ្សាយក្នុងការចុះបញ្ជីនេះ»។ សូមបញ្ជាក់ថា រមណីយដ្ឋានប្រាសាទកោះកេរ ត្រូវបានចុះបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកជាផ្លូវការរបស់អង្គការយូណេស្កូ នាល្ងាចថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត។ ដោយបូករួមទាំងរមណីយដ្ឋានប្រាសាទកោះកេរនេះ កម្ពុជាមានតំបន់បេតិកភណ្ឌពិភពលោកចំនួន៤ហើយ ក្នុងនោះរួមមាន៖ តំបន់អង្គរ
September 20, 2023 - ព័ត៌មានជាតិ
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នឹងអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ «រមណីយដ្ឋានប្រាសាទកោះកេរ ត្រូវបានដាក់បញ្ចូល ជាសម្បត្តិបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ» នៅពហុកីឡដ្ឋានជាតិអូឡាំពិក នាល្ងាចថ្ងៃពុធ ទី២០ ខែកញ្ញា ឆ្នាំ២០២៣។ តាមការអំពាវនាវរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅម៉ោង៧៖០០នាទី ព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣នេះ នៅគ្រប់ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិគ្រប់រាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ និងគ្រប់ឃុំ-សង្កាត់ ក៏ដូចជាទីវត្តអារាម ជនរួមជាតិកម្ពុជា បានរួមគ្នាវាយគង ទូងស្គរ ទះប៉ោត និងគោះត្រដោកយ៉ាងខ្ញៀវខ្ញារ
September 20, 2023 - ព័ត៌មានជាតិ
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្ដម គង់ ពុទ្ធិកា ជាអគ្គនាយកនៃអាជ្ញាធរជាតិព្រះវិហារ បានបង្ហើបឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កំពុងរៀបចំឯកសារដើម្បីចុះក្រមា និងមន្ទីរស-២១ ដែលបច្ចុប្បន្នគឺសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង ទៅក្នុងបញ្ជីស្មារតីចងចាំពិភពលោករបស់អង្គការយូណេស្កូ ដើម្បីទប់ស្កាត់កុំឱ្យសោកនាដកម្មបែបនេះកើតមានជាថ្មី។ ការលើកឡើងរបស់ ឯកឧត្ដម គង់ ពុទ្ធិកា បែបនេះ តាមរយៈការផ្ដល់បទសម្ភាសន៍ពីសារព័ត៌មានរបស់ BTV Cambodia ក្នុងសន្និសីទ ស្ដីពីភាពជោគជ័យនៃការដាក់បញ្ជូលប្រាសាទកោះកេរ ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក កាលពីល្ងាចថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣។ ឯកឧត្ដម គង់ ពុទ្ធិកា បានបង្កើបឱ្យដឹងថា៖
September 20, 2023









